បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ជិន ម៉ាលីន៖ អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស មិនគួរមើលរូបភាពតែមួយជ្រុង រួចវិនិច្ឆ័យបញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជា
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះគឺ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ នៅថ្ងៃនេះ លោក ជិន ម៉ាលីន បានជួបពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយនឹងអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក វីទីត មុនថាប៊ន ដោយជជែកអំពីបញ្ហាសិទ្ធិមនុស្ស លំហប្រជាធិបតេយ្យ និងការអនុវត្តច្បាប់នៅកម្ពុជា មួយរយៈចុងក្រោយ។ លោក ជិន ម៉ាលីន បានបញ្ជាក់ថា កិច្ចពិភាក្សាមានការស្វែងយល់ពីគ្នាទៅវិញទៅមក។ បញ្ហាខ្វែងគំនិតគ្នាមួយចំនួនវិញ លោក ជិន ម៉ាលីន បានសើ្នអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស ថាមិនគួរមើលរូបភាពតែមួយជ្រុង រួចវិនិច្ឆ័យបញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជាឡើយ។
    13 min
  • លោកហេង គឹមហុង៖ សង្គមស៊ីវិលបានដាក់ញត្តិសុំជួបក្រសួងពាក់ព័ន្ធ ដើម្បីជជែកពីលំហចូលរួមអភិរក្សធនធានធម្មជាតិ
    នៅថ្ងៃចន្ទទី២១មីនាស្អែកនេះ ជាទិវាព្រៃឈើពិភពលោក។ ទិវាព្រៃឈើពិភពលោក ដែលត្រូវបានប្រារព្ធក្នុងទម្រង់ខុសគ្នា រវាងរដ្ឋាភិបាល សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន។ សម្រាប់ក្រុមអង្គការសង្គមស៊ីវិល ទិវាព្រៃឈើពិភពលោកឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «យើងមានសិទ្ធិចូលរួមការពារព្រៃឈើ ដើម្បីជីវិតនៅលើភពផែនដី»។ លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា បានបញ្ជាក់ថា ប្រធានបទនេះធ្វើឡើង ដើម្បីនិយាយពីសារប្រយោជន៍នៃព្រៃឈើ និងការរឹតត្បិតសិទ្ធិសកម្មជនមិនឲ្យចូលរួមសកម្មភាពការពារព្រៃឈើ។ បើតាមលោក ហេង គឹមហុង ក្រុមអង្គការសង្គមស៊ីវិល ក៏បានដាក់ញត្តិទៅក្រសួងបរិស្ថាន ដើម្បីសុំជួបពិភាក្សាដោយលើកយកពីលំហចូលរួមការពារធនធានធម្មជាតិពីសំណាក់អង្គការសង្គមស៊ីវិល។
    13 min
  • លោក ថាច់ សេដ្ឋា៖ សាររបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជាការគំរាមកំហែងគណបក្សភ្លើងទៀន
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះគឺ លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀននៅថ្ងៃសុក្រម្សិលមិញ បានជួបពិភាក្សាជាមួយក្រសួងមហាផ្ទៃ អំពីកង្វល់មួយចំនួនទាក់ទងនឹងបរិយាកាសនយោបាយ។ តែជាមួយគ្នានេះ ភាគីក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យបានបញ្ជាក់ថា សមត្ថកិច្ចកំពុងប្រមូលភស្តុតាងមួយចំនួន ដែលសង្ស័យថាគណបក្សភ្លើងទៀនបំពានច្បាប់ស្តីពីគណបក្សនយោបាយ។ លោក ថាច់ សេដ្ឋា បានឆ្លើយតបថា សាររបស់អ្នកនាំពាក្យពេលនេះ ជាការគំរាមកំហែងដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ របស់បក្សភ្លើងទៀន ខណៈដែលការបោះឆ្នោតខិតជិតមកដល់។
    9 min
  • បណ្ណាធិការនិងអ្នកនិពន្ធ៖ សៀវភៅ «វ៉ាន់ ណាត» ជួយបំពេញភាពខ្វះខាតឯកសារប្រវត្តិសាស្ត្រសិល្បៈនៅកម្ពុជា
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​រាត្រីនេះ គឺលោក គីន ហ្សង់សៀន និងលោក យាន រស្មី ដែល​ជា​បណ្ណាធិការ និង​ជា​សហអ្នក​និពន្ធ នៃ​សៀវភៅ «វ៉ាន់ ណាត»។ ជា​សៀវភៅ​​កម្រង​ស្នាដៃ​គំនូរ​របស់​អតីត​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង ក្នុង​សម័យ​ខ្មែរ​ក្រហម គឺ​លោក វ៉ាន់ ណាត។ សម្រាប់​បណ្ណាធិការ លោក គីន ហ្សង់សៀន និង​សហអ្នក​និពន្ធ លោក យាន រស្មី សៀវភៅ «វ៉ាន់ ណាត» នេះ មាន​ជា​សក្ខីកម្ម​ដ៏​សំខាន់​សម្រាប់​ប្រវត្តិសាស្ត្រ​សម័យ​ខ្មែរ​ក្រហម​ ព្រម​ទាំង​បាន​រួម​ចំណែក​បំពេញ​ចន្លោះ​ខ្វះ​ខាត​ឯកសារ​ប្រវត្តិសាស្ត្រ​សិល្បៈ នៅ​កម្ពុជា​ផង​ដែរ​។
    14 min
  • កញ្ញា ឈឹម ស៊ីថរ៖ «ការធ្វើលិខិតសុំអន្តរាគមន៍នៅក្រៅឃុំទាំងសម្លៀកបំពាក់ពណ៌ខ្លឹមខ្នុរទាំងអស់គ្នាគួរតែយល់ហើយ»
    កាលពីថ្ងៃពុធ​ម្សិលមិញ​ និងថ្ងៃនេះ ​ក្រសួងការងារ​បានកោះហៅ​តំណាង​បុគ្គលិក​ និង​និយោជក​នៃក្រុមហ៊ុន​ណាហ្គាវើលដ៏​ឲ្យចូលតុចរចា​បញ្ចប់វិវាទ​ ដែលអូស​បន្លាយ​ជាច្រើនខែ។​ ក៏ប៉ុន្តែភាគី​តំណាងសហជីព​ កម្មករ​នៃក្រុមហ៊ុន​ណាហ្គាវើលដ៏មិនបាន​ចូលរួមទេ ​ដោយសំអាងថាការ​ចរចាអាចប្រព្រឹត្ត​ទៅបាន​លុះត្រាតែពួក​គេទាំង១១នាក់​ត្រូវបានដោះលែង​ទាំងអស់។​ កញ្ញា ឈឹម ស៊ី​ថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្គាវើល ឲ្យដឹងថាប្រតិភូតំណាងសហជីពទាំងអស់ត្រូវការពេលវេលាយ៉ាងហោច១សប្តាហ៍ក្រោយការដោះលែង ដើម្បីពិនិត្យមើលបច្ចុប្បន្នភាពការងារ និងអ្នកតវ៉ាជាមុនសិន។ ដោយបដិសេធពីការបង្ខិតបង្ខំ កញ្ញា ស៊ីថរ ដែលបានជាប់ឃុំជាង២ខែ បញ្ជាក់ថាពួកគេត្រូវការដំណោះស្រាយមួយដែលឈ្នះទាំងអស់គ្នា បន្ទាប់ពីធ្វើការសម្រេចចិត្តដ៏លំបាក ធ្វើលិខិតសុំអន្តរាគមន៍ឲ្យពួកគេបាននៅក្រៅឃុំ។
    12 min
  • លោក ប៉ែន សុវិជាតិ៖តម្លៃប្រេងអាចធ្លាក់មកវិញ នៅពេលសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានបញ្ចប់
    តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងបន្ថែមទៀត ចាប់ពីថ្ងៃទី១៦មីនាដល់ថ្ងៃទី៣១មីនាខាងមុខ ដោយ​ក្នុង​មួយលីត្រសាំងធម្មតាឡើងថ្លៃ៥០០រៀល ពោលឡើងដល់៥៣០០រៀល ខណៈប្រេងម៉ាស៊ូតឡើងថ្លៃ៧០០រៀលបន្ថែម គឺស្មើនឹងតម្លៃសាំងធម្មតាដែរ។ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ តម្លៃប្រេងអាចចុះមកវិញ នៅពេលដែល​សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានបញ្ចប់។ សម្រាប់កម្ពុជាលោក ប៉ែន សុវិជាតិ អះអាងថា នឹងមិនឲ្យ​ខ្វះប្រេងប្រើប្រាស់នោះឡើយ ហើយចំពោះអ្នកលក់​ប្រេងដែលលើសពីអ្វី​ដែល​ក្រសួងបានកំណត់ ពួកគេនឹងត្រូវប្រឈមមុខច្បាប់។
    11 min
  • លោក យ៉េង វីរៈ៖ អ៊ុនតាក់គឺជាដើមទុនដ៏សំខាន់ ក្នុងការដាំដើមសន្តិភាពនៅស្រុកខ្មែរ
    កាលពី៣០ឆ្នាំមុន​ កងកម្លាំង​មួកខៀវ​ចំរុះជាតិ​សាសន៍​ចំនួន៤៧​ប្រទេស​រួមមាន​ជាង ១៥ ០០០នាក់ ​បានមក​ដល់​កម្ពុជា​នៅក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​ក្រោមឈ្មោះ​ថាអាជ្ញាធរ​បណ្តោះអាសន្ន​នៃអង្គការ​សហប្រជាជាតិ​ប្រចាំនៅ​កម្ពុជា​ ឬអ៊ុនតាក់។​ នៅថ្ងៃអង្គារ​នេះ ​រដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត​ និង​ជប់លៀងដល់​កងទ័ពជើងទឹក​ជប៉ុន​ជិត២០០នាក់ ​ដែលបាន​ធ្វើទស្សនកិច្ច​នៅខេត្ត​ព្រះសីហនុ​តាមរយៈនាវា​២គ្រឿង។​ ជាកម្មវិធី​រំលឹក​ដល់​ខួប៣០ឆ្នាំ ​នៃវត្តមាន​កងទ័ព​ជប៉ុន​នៅកម្ពុជា​ក្រោមឆ័ត្រអ៊ុនតាក់។​ លោក យ៉េង វីរៈ ​ប្រធានគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ និង​ជាអតីត​អ្នកបកប្រែ​មួយរូប​សម័យ​អ៊ុនតាក់​បានមើលឃើញថា ​វត្តមាន​អ៊ុនតាក់កាលពី៣០ឆ្នាំមុន​ មានសារៈសំខាន់​ណាស់សម្រាប់​ប្រទេសកម្ពុជា​ បើទោះណាជានៅ​មាន​ភាព​ចម្រូងចម្រាស​ខ្លះពីភាគីខ្មែរក៏ដោយ។​ លោកថា​ សន្តិភាព​នៅកម្ពុជា​បច្ចុប្បន្ន​ គឺមិនអាចកាត់ផ្តាច់​បាន​ពីវត្តមាន​របស់​អ៊ុនតាក់​បានឡើយ។​
    13 min
  • លោក លុយ ដាវីដ៖ EUបានលើកទឹកចិត្តកម្ពុជាបន្តដោះស្រាយបញ្ហាសេសសល់ ដើម្បីទទួលបានEBA 100%វិញ
    កម្ពុជា ​និង​សហភាព​អឺរ៉ុប​កាលពីចុង​សប្តាហ៍​​កន្លង​ទៅ​នេះ​ បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​លើក​ទី​១១​ នៅ​ទីក្រុង​ភ្នំពេញ ​ដោយ​មាន​អ្នក​ចូលរួម​​ដោយ​ផ្ទាល់ ​និង​តាម​អនឡាញ​។ លោក ​លុយ ដាវីដ ​រដ្ឋលេខាធិការក្រសួង​ការបរទេស​ បាន​ថ្លែង​ឲ្យដឹង​ថា ​ភាគី​ទាំងពីរ​បាន​លើក​យក​ប្រធានបទ​បច្ចុប្បន្នភាព​នយោបាយ​សំខាន់​ៗ​ទាំង​នៅ​កម្ពុជា ​និង​នៅ​សភាពអឺរ៉ុប​មក​ជជែក​រួមនឹង​បញ្ហា​ភូមា ​បញ្ហា​អ៊ុយក្រែន ​កិច្ច​សហប្រតិបត្តិការ​ទ្វេរភាគី ​ស្ថានភាព​សេដ្ឋកិច្ច​សកល​ផងដែរ។ តាម​លោក លុយ ដាវីដ ​កម្ពុជា ​និង​សហភាព​អឺរ៉ុប ​ក៏នៅមាន​បញ្ហា​មួយចំនួន​ដែល​ខ្វែង​គំនិត​គ្នា​ដែរ ​ដូចជា​បញ្ហា​គោរព​សិទ្ធិមនុស្ស ​និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។ លើសពីនេះ​ទៅទៀត​ បញ្ហា​ភាព​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ​EBA ​ក៏ត្រូវបាន​លើក​មក​ជជែក​ផងដែរ ​ដោយ​សហភាព​អឺរ៉ុប ​លើក​ទឹកចិត្ត​ដល់​កម្ពុជា​បន្ត​ដោះស្រាយ​បញ្ហា​ដែលនៅ​សេសសល់ ​ដើម្បី​ទទួលបាន​ EBA ​១០០​%​ មក​​វិញ​​។ នេះបើ​តាម​លោក​ លុយ ដាវីដ​។
    3 min
  • វេជ្ជបណ្ឌិត មុំ គង់៖ ការ​តម្លើង​ពន្ធ​ថ្នាំ​ជក់​ជា​ក្តី​បំណង​របស់​ពលរដ្ឋ​កម្ពុជា
    ៩៤%​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​គាំទ្រ​ឲ្យ​មាន​ការ​តម្លើង​ពន្ធ​លើ​ថ្នាំ​ជក់។​នេះ​បើ​តាម​ការ​ស្ទង់​មតិ​ដែល​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត មុំ គង់ លើក​មក​អះអាង។ តាម​រយៈ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ ​ក្រុម​អង្គការ​ដែល​ធ្វើការ​ខាង​សុខភាព បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​តម្លើង​ពន្ធ​លើ​ថ្នាំជក់​ឲ្យ​បាន​ខ្ពស់ ដើម្បី​ជួយ​សេដ្ឋកិច្ច​ជាតិ និង​កាត់​បន្ថយ​អ្នក​ជក់​បារី។ នាយក​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​លើក​ឡើង​ថា ការ​តម្លើង​ពន្ធ​ថ្នាំ​ជក់​ជា​ក្តី​បំណង​របស់​ពលរដ្ឋ​កម្ពុជា ពីព្រោះ​វា​នឹង​ជួយ​ឲ្យ​ពលរដ្ឋ​ប្រមាណ​២​លាន​នាក់​ឈប់​ជក់​បារី និង​មនុស្ស​ប្រមាណ​១៥០០០​នាក់​រួច​ផុត​ពី​សេចក្តី​ស្លាប់​ដោយសារ​ការ​ជក់​បារី​ក្នុង​មួយ​ឆ្នាំ​ៗ​។
    11 min
  • លោក សោម សូរីដា៖ គ.ជ.ប បន្តបញ្ជាក់ថាគ.ជ.ប មិនមានការរិយាល័យបោះឆ្នោតនៅក្រៅប្រទេសទេ
    នៅក្នុងជំនួបរវាងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ប្រាជ្ញ ចន្ទ និងលោក វិ​ទិ​ត មុន​តា​ប៊​ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាថ្ងៃសុក្រនេះ ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើចំណុចចំនួន៥ ដែលក្នុងនោះមាន គោលការណ៍​តម្លាភាព ការប្រើប្រាស់​ប្រព័ន្ធអេឡិចត្រូនិក ការចូលរួម​របស់​អ្នកសង្កេតការណ៍​ជាតិ ​និង​អន្តរជាតិ​ ការទទួលនិង​ដោះស្រាយ​បណ្ដឹង​ដោយ​តម្លាភាព និងការបង្កើត​ការិយាល័យបោះឆ្នោត​នៅក្រៅ​ប្រទេស។ លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថា គ.ជ.ប នៅតែគោរពទៅតាមច្បាប់ ដោយច្បាប់មិនអនុញ្ញាតឲ្យមានការបង្កើតការិយាល័យរៀបចំការបោះឆ្នោតនៅក្រៅប្រទេសឡើយ ខណៈដែលពលរដ្ឋខ្មែរចំណាកស្រុកនៅក្រៅប្រទេសមានរហូតដល់ជាង១លាននាក់។
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners