បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ឡុង ឌីម៉ង់៖ ខេត្ត​ព្រះ​សីហនុ​អាច​ទទួល​បាន​ទេសចរ​ជាង​ដប់​ម៉ឺន​នាក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ថ្ងៃ​នេះ គឺ​លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ។ ខេត្តព្រះសីហនុ នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចំនួន​២​ថ្ងៃ​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​ដើរ​កម្សាន្ត​ប្រមាណ​ជាង​៤​ម៉ឺន​នាក់។ នេះ​បើ​តាម​ការ​វាយ​តម្លៃ​ជា​បណ្តោះ​អាសន្ន​របស់​លោក ឡុង ឌីម៉ង់។ លោក ឡុង ឌីម៉ង់ រំពឹង​ទុក​ថា ខេត្ត​ព្រះ​សីហនុ​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​ដប់​ម៉ឺន​នាក់ សម្រាប់​ឱកាស​ពិធី​បុណ្យ​ប្រពៃណី​ជាតិ ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​នេះ​។
    12 min
  • លោក កន សាវាង្ស៖ អ្វីដែលជាការព្រួយបារម្ភគឺច្បាប់បោះឆ្នោត ច្បាប់ស្តីពីការរំលាយគណបក្ស និងតួនាទីមន្ត្រីរាជការ
    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃចន្ទម្សិលមិញ បានជួបពិភាក្សាជាមួយតំណាងគណបក្សនយោបាយចំនួន១៧ លើប្រធានបទដែលនឹងត្រូវផ្សព្វផ្សាយគោលនយោបាយ និងធ្វើការចាប់ឆ្នោតយកលំដាប់លេខរៀងថត និងចាក់ផ្សាយគោលនយោបាយ ដែលនឹងត្រូវផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងព្រឹត្តិបត្រព័ត៌មានរបស់ គ.ជ.ប ក្នុងពេលឃោសនាបោះឆ្នោតខាងមុខជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ។ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខំហ្វ្រែល បានហៅជំនួបជជែកគ្នានេះថា គឺជារឿងដ៏ល្អ និងតម្លាភាព។ ក៏ប៉ុន្តែលោក កន សាវាង្ស នៅតែមានការព្រួយបារម្ភមួយចំនួនដូចជាច្បាប់បោះឆ្នោត ការអនុវត្តតួនាទីមន្ត្រីរាជការ ច្បាប់ និងនីតិវិធីនៃការរំលាយគណបក្សនយោបាយជាដើម។
    13 min
  • គណបក្សភ្លើងទៀនថាជំនួបជាមួយគ.ជ.ប មានភាពវិជ្ជមានខ្លះ តែរឿងលុបបញ្ជីឈ្មោះបេក្ខជនឃុំ-សង្កាត់ គ.ជ.ប ថាមិនអាចបន្ទន់ជំហរ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប។ នៅថ្ងៃនេះ តំណាងគណបក្សភ្លើងទៀនបានជួបជាមួយតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជជែកពីបញ្ហាលុបបញ្ជីឈ្មោះបេក្ខជនឃុំ-សង្កាត់របស់គណបក្សភ្លើងទៀន ចំនួន១១ឃុំ-សង្កាត់។ ក្រោយជំនួប លោក សុន ឆ័យ ថាការជជែកមានភាពវិជ្ជមានច្រើន តែបញ្ហាលុបបញ្ជីឈ្មោះបេក្ខជនទាំង១១ឃុំ-សង្កាត់ នៅតែមិនអាចប្រកែកបាន។ ពីខាងគ​.ជ.ប លោក សោម សូរីដា គ.ជ.ប បន្តរក្សាជំហរលុបបញ្ជីឈ្មោះបេក្ខជនទាំង១១សង្កាត់ ដោយផ្អែកទៅតាមលក្ខ័ន្តិកៈនៃច្បាប់។
    14 min
  • លោកស្រី ឱ វណ្ណឌីន៖ បុគ្គលណាដែលសង្ស័យថាមានកូវីដ១៩ គួរកុំដើរកម្សាន្តពេលបុណ្យចូលឆ្នាំខ្មែរ
    ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នារាត្រី​នេះ​គឺ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​និងប្រធាន​គណកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩។ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩ នឹង​ដាក់​ទីតាំង​ចាក់​វ៉ាក់សាំង​បន្ថែម​ទៀត​ទាំង​រាជធានីភ្នំពេញ និង​តាម​បណ្តា​ខេត្ត នាអំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ។ លោកស្រី ឱ វណ្ណឌីន បញ្ជាក់​ថា យុទ្ធនាការនេះ​ធ្វើ​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ទទួល​យក​វ៉ាក់សាំង​កូវីដ១៩។ ជាមួយគ្នា លោកស្រី​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ពេល​ដើរ​កម្សាន្ត​នា​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ ហើយសម្រាប់​បុគ្គល​ដែល​សង្ស័យ​ថា​វិជ្ជមាន​កូវីដ១៩ គួរ​កុំ​ដើរ​ហើរ ដើម្បី​បង្ការ​ហានិភ័យ​ឆ្លង​កូវីដ១៩ក្នុង​សហគមន៍ ក្រោយ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ។
    14 min
  • លោក កាំង តុងងី៖ការប្រើប្រាស់កម្ចីចាស់មិនទាន់អស់ បង្កើតកម្ចីថ្មីអាចនាំអតិថិជនផុងនឹងបំណុលវណ្ឌក
    នៅ​កម្ពុជា​មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និងធនាគារ​ជាង​១០០ កំពុង​ប្រតិបត្តិការ​ផ្ដល់​កម្ចី​ឥណទាន​ជូនពលរដ្ឋ​៣,៥លាននាក់ ក្នុង​ទំហំ​ទឹក​ប្រាក់​៤០​ប៊ីលាន​ដុល្លារ។ ក្នុងនោះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​តែ​ឯង​បានផ្ដល់​កម្ចី​ដល់​ពលរដ្ឋ​ចំនួន​២​លាន​នាក់ ក្នុង​ទំហំ​ឥណទាន​៨ពាន់​លាន​ដុល្លារ។ នេះ​ជា​ទិន្នន័យ​ចុង​ក្រោយផ្ដល់​ដោយ​សមាគម​មីក្រូហិញ្ញវត្ថុ​កម្ពុជា​នៅ​ថ្ងៃ​ទី​៨​ខែ​មេសា ក្នុង​ដំណើរ​ទស្សនកិច្ច​នាំ​អ្នក​សារព័ត៌​មាន​ចុះទៅ​ជួប​ពលរដ្ឋ​ជា​ក្រុម​គោល​ដៅ​ដែល​កំពុង​ប្រើប្រាស់​កម្ចី។  បើតាម​អ្នកជំនាញ មុខ​សញ្ញា​នៃ​ការ​ប្រើប្រាស់​កម្ចី​មាន​គ្រប់​ប្រភេទ​ដូចជាៈ កម្ចីអាជីវកម្ម កម្ចីអចលនទ្រព្យ កម្ចីទូទៅជាដើម។ ប៉ុន្តែ​យ៉ាង​ណាមិញ​អ្នក​ជំនាញ​ផ្ដាំ​ថា ការ​ប្រើប្រាស់​កម្ចី​មួយ​ណា​ក៏​ដោយ ត្រូវ​ឈរ​លើ​ភាព​ស្មោះ​ត្រង់​រវាង​អ្នក​ផ្ដល់​និង​អ្នកទទួល ដើម្បី​បញ្ចៀស​បំណុល​វណ្ឌក។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ខណៈ​ដែរ បច្ចុប្បន្ន​កំពុង​មាន​និន្នាការ ប្រើប្រាស់​ប្រភេទ​កម្ចី​បុណ្យ​ឥណទាន​ដែល​មាន​ន័យ​ថា កម្ចី​ចាស់​មិន​ទាន់​អស់ បង្កើត​កម្ចី​ថ្មី។
    14 min
  • លោក ចន ណារិទ្ធ៖ រដ្ឋាភិបាលនឹងបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ ទោះស្ថានភាពកូវីដធូរស្បើយ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​ថ្ងៃ​នេះ គឺ​លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម​។ តាម​រយៈ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម រដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ជាង​៦០០​លាន​ដុល្លារ ដើម្បីឧបត្ថម្ភជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ បច្ចុប្បន្ន​នេះ បើ​តាម​លោក ចន ណារិទ្ធ បើ​ទោះ​បី​ជា​ស្ថានភាព​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​ហាក់​មាន​សភាព​ធូរ​ស្រាល​ជាង​មុន ចំណែក​សេដ្ឋកិច្ច​ជាតិ​ក៏​កំពុង​តែ​កម្រើក​ឡើង​វិញ​ក៏​ដោយ ក៏​រដ្ឋាភិបាល​បាន​សម្រេច​ជា​គោលការណ៍​រួច​ហើយ​ថា ​នឹង​បន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​ រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​២០២២។ និង​ថា រដ្ឋាភិបាល​មាន​មហិច្ឆតា​ផ្ដល់​ការ​គាំពារ​សង្គម​ដល់​ពលរដ្ឋ​គ្រប់​ៗ​គ្នា​ នៅ​ទូទាំង​ប្រទេស នា​ពេល​អនាគត​។
    27 min
  • លោកស្រី ជូ ប៊ុនអេង៖ មានសកម្មភាពជួញដូរមនុស្សបែបថ្មី គឺជនល្មើសនាំជនបរទេសមកធ្វើសកម្មជួញដូរនៅកម្ពុជា
    នៅថ្ងៃទី០៧ ខែមេសានេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា នៅឆ្នាំ២០២២នេះ មានសកម្មភាពជួញដូរមនុស្សបែបថ្មី គឺជនល្មើសបាននាំជនបរទេសពីប្រទេសផ្សេងមកធ្វើសកម្មជួញដូរនៅក្នុងប្រទេសកម្ពុជា។ លោកស្រីក៏បានឲ្យដឹងដែរថា ការបង្រ្កាបករណីជួញដូរមនុស្សមានការកើនឡើង ដោយនៅឆ្នាំ២០២១កន្លងទៅសមត្ថកិច្ចបានបង្រ្កាប៣៥៩ករណី ខណៈឆ្នាំ២០២០មានតែ ១៥៥ករណីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយសម្រាប់ឆ្នាំ២០២២នេះ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានវិធានការច្រើន ប៉ុន្តែសរុបមកវិញគឺផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ។
    11 min
  • លោក មាស សុខសេនសាន៖ វិស័យឧស្សាហកម្មកើន ៨,៤% ដើរតួសំខាន់ក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជាដល់៥,៦% ក្នុងឆ្នាំ២០២២
    ធនាគារ​ពិភពលោក ​World Bank​ ក៏ដូច​ជាធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB ​សុទ្ធ​តែ​បាន​ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​មានកំណើន​ជាវិជ្ជមាន​នៅឆ្នាំ​២០២២​នេះ ​និង​ឆ្នាំ​២០២៣​ខាងមុខ។​ ធនាគារ​ពិភពលោក​ថាសេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ២០២២​ មាន​កំណើន ​៤,៥%​ រីឯធនាគារ​អភិវឌ្ឍន៍​អាស៊ីថាមាន​កំណើន ​៥,៣% ​ហើយនឹង​កើនដល់​ ៦,៥% ​នៅឆ្នាំ២០២៣។ ​ការព្យាករណ៍​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិធំ​ៗទំាង​ពីនេះ ​ត្រូវបាន​សាទរដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា ​ខណៈដែលការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចមានលក្ខណៈប្រហាក់ប្រហែលគ្នា។ នេះបើតាមលោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកថាកម្ពុជាព្យាករថាសេដ្ឋកិច្ចកម្ពុជាមានកំណើន ៥,៦% នៅឆ្នាំ២០២២ ឆ្នាំ២០២៣ កើនក្នុងរង្វង់ ៦,៧% និងឆ្នាំ ២០២៤ អាចនឹងលោតដល់រង្វង់ ៧,២% ហើយវិស័យឧស្សាហកម្មដើរតួនាទីសំខាន់ជាងគេក្នុងការរុញកំណើនសេដ្ឋកិច្ចនេះ។
    11 min
  • លោក លឹង សុផុន៖ ការបើកច្រកទ្វារព្រំដែនកម្ពុជា-ថៃឡើងវិញនឹងជួយដល់សេដ្ឋកិច្ច និងជួយពលករខ្មែរពីការរងគ្រោះ
    បន្ទាប់ពីប្រកាសបិទអស់រយៈពេល២ឆ្នាំកន្លងទៅ ដើម្បីការពារាការឆ្លងជំងឺកូវីដ-១៩ ច្រកទ្វារព្រំដែនប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិដទៃទៀត នៅមិនទាន់ប្រាកដថាភាគីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នឹងគ្រោងបើកឡើងវិញនៅពេលណានៅឡើយ។ ក៏ប៉ុន្តែដំណឹងនៃការបើកឡើងវិញនេះ ត្រូវបានបណ្តាញសង្គមនានាបង្ហោះតៗគ្នា ខណៈដែលអាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ជាក់ថា ការបើកច្រកទ្វារព្រំដែនឡើងវិញនេះ នៅមិនទាន់មានការសម្រេច និងផ្តល់ដំណឹងពី​ភាគីថៃនៅឡើយទេ។ ទោះយ៉ាងណាមន្ត្រីផ្នែកពលករទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន បានកត់សម្គាល់ថាការបើកច្រកទ្វារព្រំដែនកម្ពុជាថៃឡើងវិញកាន់តែឆាប់ នឹងជួយទៅដល់ផ្នែកសេដ្ឋកិច្ច និងការចេញចូលថៃ-កម្ពុជា របស់ពលករខ្មែរដោយស្របច្បាប់ និងមិនមានការខាតបង់។
    12 min
  • បក្សភ្លើងទៀនថាការសម្រេចលុបបេក្ខជនឈរឈ្មោះឃុំ-សង្កាត់ ពីសំណាក់ គ.ជ.ប នឹងក្លាយជាទម្លាប់អាក្រក់ តែ គ.ជ.ប ថាមិនយកអារម្មណ៍ដោះស្រាយបញ្ហា
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងលោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប។ នៅថ្ងៃនេះបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយទៅនឹងចំណាត់ការលុបបញ្ជីបេក្ខជនឈរឈ្មោះឃុំ-សង្កាត់ចំនួន១១របស់គណបក្សខ្លួន ពីសំណាក់គ.ជ.ប។ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន លើកឡើងថា នេះជារឿងមិនធ្លាប់មាននៅក្នុងការបោះឆ្នោតកន្លងមកនោះទេ ហើយលោកថា បញ្ហានេះនឹងក្លាយជាទម្លាប់អាក្រក់របស់ គ.ជ.ប ក្នុងការរារាំងគណបក្សនានាចូលរួមការបោះឆ្នោត។ តែអ្នកនាំពាក្យ គ.ជ.ប លោក សោម សូរីដា បានចេញមកបញ្ជាក់វិញថា ស្ថាប័ន គ.ជ.ប មិនយកអារម្មណ៍មកដោះស្រាយបញ្ហានោះទេ។
    14 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners