បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ថេង សាវឿន៖ បើគោលនយោបាយរបស់បក្សណាមួយមិនដោះស្រាយបញ្ហារបស់កសិករ នោះនឹងបាត់ការគាំទ្រ
    កម្ពុជានឹងរៀបចំការការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដោយមានបេក្ខភាពនៃគណបក្សចំនួន ១៧ចូលរួមការបោះឆ្នោត។ ខណៈការបោះឆ្នោតជិតមកដល់ សមាគមសម្ព័ន្ធកសិករកម្ពុជា បានប្រមូលបញ្ហារួមរបស់​កសិករ​ដាក់​ទៅ​គណបក្ស​នយោបាយ ដើម្បី​ឲ្យ​គណបក្សទាំងនោះ​ឆ្លើយតប ឬដាក់ចូលក្នុងកម្មវិធី​គោល​នយោបាយ​របស់​ខ្លួន។ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) បានបញ្ជាក់ថា បញ្ហាដែលសមាគមបានសិក្សាចងក្រង គឺបានដាក់ជូនគណបក្សនយោបាយចំនួន ៤ប៉ុណ្ណោះ ក្នុងឱកាសទិវាពលកម្មអន្តរជាតិកន្លងទៅ។ លោកថា គោលនយោបាយរបស់គណបក្សទាំង៤ បានដាក់ចូល ឬក៏មានពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗ របស់កសិករចំនួន៥ចំណុច  ក៏ប៉ុន្តែគោលនយោបាយរបស់បក្សទាំងនោះ នៅមានកម្រិតមិនទាន់ច្បាស់លាស់នៅឡើយ។ លោក សាវឿន ថាបើគោលនយោបាយរបស់គណបក្សណាមួយមិនដោះស្រាយបញ្ហារបស់កសិករ ឬម្ចាស់ឆ្នោត នោះនឹងបាត់ការគាំទ្រ។
    11 min
  • លោកស្រី ជូ ប៊ុនអេង៖ ការពពោះជំនួសមិនមែនជារឿងមនុស្សធម៌ទេ តែរឿងឃុបឃិតជួញដូរទារក
    នៅកម្ពុជា ករណីជួញដូរមនុស្សតាមរយៈការស៊ីឈ្នួលពពោះជំនួស បានកើតមានឡើងកាលពីពេលកន្លងទៅ ដែលនេះបានបង្កក្តីបារម្ភដល់អ្នកជំនាញខាងសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ។ ឆ្លើយតបនឹងបញ្ហានេះ លោកស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញ​ដូរ​មនុស្ស​ បានពន្យល់​តាម​រយៈនាទីភ្ញៀវប្រចាំរបស់​វិទ្យុ​បារាំងថា ការពពោះជំនួសមិនមែនជារឿងមនុស្សធម៌ទេ តែរឿងឃុបឃិតជួញដូរទារក។ ករណីនេះ​ កម្ពុជាកំពុងធ្វើច្បាប់ស្តីពីការពពោះជំនួសនេះ តែ​ដោយសារ​កូវីដ១៩ សេចក្តីព្រាងច្បាប់នេះត្រូវជាប់គាំង ហើយលោកស្រី រំពឹងថា អាចនឹងរួចរាល់​នៅពេល​ខាងមុខ។
    14 min
  • លោក ផល វ៉ាន់ឌី៖ វិស័យហិរញ្ញវត្ថុនៅកម្ពុជាកំពុងមានភាពល្អប្រសើរ មិនដូចការចោទប្រកាន់ពីសង្គមស៊ីវិលឡើយ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះគឺលោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ អង្គការសង្គមស៊ីវិលចំនួន២ បានចោទប្រកាន់ស្ថាប័នហិរញ្ញវត្ថុចំនួន៦ដែលផ្ដល់កម្ចីឥណទានខ្នាតតូចនៅកម្ពុជា ថាបាន​រំលោភសិទ្ធិ និងរំលោភបទដ្ឋានអនុវត្តស្តង់ដាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។ លោក ផល វ៉ាន់ឌី យល់​ថា​ការចោទប្រកាន់តែដដែលៗនោះ ​កំពុងតែបង្ក​​ភាពយល់ច្រលំ​និង​ផលប៉ះពាល់ជាអវិជ្ជមានមកលើវិស័យ​ហិរញ្ញវត្ថុនៅកម្ពុជាទាំងមូល។ តែយ៉ាងណាមិញ ​លោកថាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងមិនព្រងើយកន្តើយ​ ហើយ​ក៏​នឹងបន្ត​ធ្វើការ​​តាមដានប្រតិបត្តិការ​​របស់​​សមាជិកខ្លួន​​​ដោយការទទួលខុសត្រូវខ្ពស់​។ បើតាម​លោកអគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ​​វិស័យហិរញ្ញវត្ថុនៅកម្ពុជាកំពុងមានភាពល្អប្រសើរ។ គិតត្រឹមថ្ងៃនេះ គឺមានអតិថិជន​ជាង៦សែននាក់ ក្នុងទំហំទឹកប្រាក់​ជាង​៧ពាន់លានដុល្លារ​ បានទទួលការរៀបចំឥណទានឡើងវិញ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩។
    11 min
  • លោក នេត្រ ភត្ត្រា៖បំណងចុងក្រោយរបស់ជនរងគ្រោះពីរបបខ្មែរក្រហមចង់ឲ្យខ្មែរជំនាន់ក្រោយចង់ចាំភាពឈឺចាប់នៃសង្គ្រាម
    ជនរងគ្រោះនៃរបបក្រហមមួយចំនួនបានបង្ហាញខ្លួន នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយសាលាក្ដីខ្មែរក្រហមរយៈពេលបីថ្ងៃពីថ្ងៃទី៣ដល់ថ្ងៃទី៥ឧសភា។ ជាសិក្ខាសាលាធ្វើឡើងដើម្បីចង់ស្ដាប់បំណងប្រាថ្នារបស់ជនរងគ្រោះនៃរបបខ្មែរក្រហម មុននឹងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជាត្រូវបានបិទបញ្ចប់។  បើតាមលោក នេត្រ ភត្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបំណងប្រាថ្នាចុងក្រោយរបស់ជនរងគ្រោះចង់ឲ្យខ្មែរជំនាន់ក្រោយចង់ចាំភាពឈឺចាប់នៃសង្គ្រាម និងភាពឈឺចាប់ដែលបន្សល់ទុកក្រោយសង្គ្រាម។
    11 min
  • លោក មាស សុភ័ណ្ឌ៖ សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានការពារយ៉ាងគត់ម៉ត់ដោយច្បាប់
    រដ្ឋាភិបាល និងអង្គការសមាគមក្រៅរដ្ឋាភិបាលនានាក៏ដូចពិភពលោកដែរ នៅថ្ងៃទី០៣ ខែឧសភានេះ បានរៀបចំប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២៩ ក្រោមប្រធានបទ«សារព័ត៌មានក្នុងសម្ពាធឌីជីថល»។ នៅក្នុងការប្រារព្ធពិធីរួមគ្នានេះ អង្គការសារព័ត៌មានមួយចំនួននៅតែមានការត្អូញត្អែរពីការកើនឡើងនៃការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានអំឡុងពេលនៃការវិវត្តនៃសម័យឌីជីថលនេះ។ ក៏ប៉ុន្តែ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលការលើកឡើងរបស់អង្គការសមាគមសារព័ត៌មាន ព្រមទាំងបញ្ជាក់ថាសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាត្រូវបានការពារដោយច្បាប់ស្តីពីរបបសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
    12 min
  • លោក ឃុន សុខា៖ ស្ថានភាពគ្រោះធម្មជាតិនាដើមឆ្នាំនេះ មានសភាពប្រហាក់ប្រហែលដើមឆ្នាំ២០២១
    ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុបារាំង​អន្តរជាតិ​នៅរាត្រីថ្ងៃទី០២​ ខែឧសភា​នេះ គឺលោក​ ឃុន​ សុខា អ្នកនាំពា​ក្យ​គណៈកម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរា​យ។ លោក ឃុន សុខា​បញ្ជាក់ថា​ ក្នុងរយៈពេល ​៤ខែ​ដើម​ឆ្នាំ២០២២នេះ ​ករណី​គ្រោះធម្មជាតិបាន​ឆក​យកជីវិត​ពលរដ្ឋ​កម្ពុជា ​៤នាក់ ​ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ​ ២៥៧ខ្នង​ត្រូវដួលរលំ។​ ខេត្ត​ដែលរងគ្រោះ​ច្រើន​ជាងគេក្នុងរយៈពេល​៤ខែមក​នេះ គឺខេត្តកណ្តាល​ សៀមរាប ​និង​ខេត្តនៅភាគពាយ័ព្យ​នៃប្រទេស​កម្ពុជា។ ​បើតាម​លោក​ គឺលោក​ ឃុន​ សុខា ស្ថានភាព​គ្រោះធម្មជាតិ​នាពេល​នេះមាន​សភាព​ប្រហាក់ប្រហែល​នឹង​ដើម​ឆ្នាំ២០២១​កន្លង​ទៅដែរ​ ពោល​គឺមិន​ធ្ងនធ្ងរ​ពេកទេ។​
    10 min
  • បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ២២ឆ្នាំកន្លងទៅធនធានមនុស្សកម្ពុជាមានការរីកចំរើន តែត្រូវជម្រុញបន្ថែម
    នៅថ្ងៃទី៣០ ខែមេសាស្អែកនេះ គឺជាខួប២២ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ឬអាស៊ាន។ ចាប់តាំងពីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត នៅក្នុងការកសាងសហគមន៍មួយ ដែលមានការផ្សារភ្ជាប់គ្នារវាងប្រជាជន ការអភិវឌ្ឍនយោបាយ សង្គម សេដ្ឋកិច្ច សមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថាកម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ទាប់ពីបានក្លាយជាសមាជិកអាស៊ានអស់រយៈពេលជាង២០ឆ្នាំកន្លងទៅនេះ។ លោកថាកម្ពុជាបានពង្រឹងសមត្ថភាពធនធានមនុស្សបានល្អធៀបទៅនឹងជាង២០ឆ្នាំមុន ។ទោះយ៉ាងណាកម្ពុជាត្រូវតែមានការជម្រុញបន្ថែមសមត្ថភាពធនធានមនុស្សដើម្បីរត់ឲ្យទាន់សមាជិកឯទៀត៕
    10 min
  • លោក លាង ដឺលុច៖ ខ្ញុំសរសេរពីលោក ហ៊ុន ម៉ានី មិនមែនចង់បានលាភសក្ការៈ តែចង់ឲ្យពលរដ្ឋស្វែងយល់ពីចិត្តគំនិតការងារឈាមអ្នកនយោបាយបន្តវេន
    សារព័ត៌មានថ្មីៗ នៅថ្ងៃនេះបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការបោះពុម្ពផ្សាយសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ដែលនិពន្ធដោយលោក លាង ដឺលុច សហស្ថាបនិកសារព័ត៌មានថ្មីៗ។ តាមរយៈបទសម្ភាសដោយផ្ទាល់ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ លោក លាង ដឺលុច បញ្ជាក់ថា ខ្លឹមសារជារួមនៃសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» គឺរៀបរាប់ពីការរៀនសូត្ររបស់លោក ហ៊ុន ម៉ានី នៅឯបរទេស និងចក្ខុវិស័យដែលអ្នកនយោបាយបន្តវេនរូបនេះ ប្រាថ្នាចង់ឃើញនៅកម្ពុជា។ បើតាមលោក លាង ដឺលុច លោកសរសេរពីលោក ហ៊ុន ម៉ានី ព្រោះលោកជាឥស្សរជនជំនាន់ថ្មីម្នាក់ដែលលេចធ្លោ និងចង់ឲ្យពលរដ្ឋស្វែងយល់ពីចិត្តគំនិត ការងារនៃឈាមអ្នកនយោបាយបន្តវេន ដោយមិនចង់បានលាភសក្ការៈ។
    18 min
  • បណ្ឌិត ហេង វ៉ាន់ដា៖ និស្សិតនៅឧត្តមសិក្សានៅតែបន្តពាក់ម៉ាស់ទោះរដ្ឋាភិបាលដកបំរាមពាក់ម៉ាស់ក៏ដោយ
    រដ្ឋាភិបាលកម្ពុជា​មួយរយៈចុងក្រោយនេះ ​បាន​សម្រេច​បន្ធូរបន្ថយ​ និង​ជាពិសេស​ដកបំរាម​ពាក់ម៉ាស់​ជាទូទៅ ​លើកលែង​តែនៅក្នុង​បន្ទប់​បិទជិត។​ ទោះយ៉ាង​ណា ​នៅតាម​បណ្តាគ្រឹះស្ថាន​ឧត្តមសិក្សា​និស្សិត​នៅតែមាន​ការប្រុងប្រយ័ត្ន​ដដែល ​ដោយ​មិនទាន់​ហ៊ាន​ព្រលែង​ម៉ាស់​នៅពេល​ពួកគេអង្គុយរៀន​ក្នុង​ថ្នាក់​ដោយផ្ទាល់។​ នេះបើ​តាម​លោកបណ្ឌិត​ ហេង វ៉ាន់ដា ​ប្រធាន​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា។​ លោកបណ្ឌិត ​ហេង វ៉ាន់ដា ​បញ្ជាក់​ថាការរៀន​នឹង​ការបង្រៀន​អំណឹះតទៅនឹង​ត្រូវ​អនុវត្ត​តាម​បែប​ចម្រុះ ​ពោលគឺការ​សិក្សាដោយ​ផ្ទាល់​ និង​តាម​អនឡាញ​ ដោយ​មិនអាច​ផាត់ចោល​មួយណាបានទេ។​
    11 min
  • លោក សោម សូរីដា៖ មន្ត្រីជាង១៤ម៉ឺននាក់នឹងចូលរួមរៀបចំការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥
    ឯកសារសំខាន់ៗទាក់ទងទៅនឹងដំណើរការរៀបចំការបោះឆ្នោត​ឃុំ សង្កាត់ អាណត្តិទី៥ នេះត្រូវបាន​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)សម្រេចដាក់​ឲ្យ​ប្រើប្រាស់នៅថ្ងៃ រួមមាន សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត។ ស្ប៉តវីដេអូអប់រំវែង ស្តីពីនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត និង ខិត្តប័ណ្ណស្តីពីគណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតជាដើម។ លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត​ ពន្យល់ពី​កិច្ចការងារ​សំខាន់ៗ​ដែល(គ.ជ.ប) បាន និងកំពុងធ្វើ​សម្រាប់​ដំណើរការបោះឆ្នោត​នៅពេលដ៍ខ្លីខាងមុខនេះ ខណៈដែល​ គ.ជ.ប ត្រូវការមន្ត្រីជាង១៤ម៉ឺននាក់ដើម្បីចូលរួមរៀបចំការបោះឆ្នោតថ្នាក់​ក្រោម​ជាតិនេះ។
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners