បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សោម សូរីដា ៖ គជប កំពុងពិចារណារក្សាទុកទម្រង់រាប់សន្លឹកឆ្នោត១១០២ដូចដើម តាមការស្នើរបស់គណបក្សនយោបាយ
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅរាត្រី​នេះ ​គឺ ​លោក សោម សូរីដា​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត។​ លោក​ សោម សូរីដា ​បាន​គូស​បញ្ជាក់​ថា ​គជប​ កំពុង​ពិចារណា​លើសំណើរ​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន​ អំពីការ​រក្សាទុក​ទម្រង់​រាប់​សន្លឹក​ឆ្នោត១១០២​ដូចដើម។​ បើតាម​លោក​ សោម​ សូរីដា​ គជប​ ចង់​កែ​សម្រួល​ ទម្រង់​១១០២​ ដោយ​មិន​រាប់​បញ្ចូល​សន្លឹក​ឆ្នោត​ទាំងអស់​ សន្លឹក​ឆ្នោត​ដែលសល់​ និង​សន្លឹក​ឆ្នោត​ដែល​មិន​បាន​ការ​ ដូច​ការបោះឆ្នោត​កន្លង​មក​ប៉ុណ្ណោះ។
    11 min
  • លោកស្រី ម៉េង សុភារី៖ ការបង្ខំឲ្យលោក កឹម សុខា សារភាពបង្ហាញថា គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់គាត់
    សវនការលើសំណុំរឿង លោក កឹម សុខា បានបន្តនៅថ្ងៃពុធនេះ​ទៀត គឺជាសប្តាហ៍ទី៣ហើយ នៃការ​បើក​សវនាការ​ឡើង​វិញ ក្រោយ​ពី​ផ្អាកអស់រយៈពេល​២ឆ្នាំកន្លងមក។ ប៉ុន្តែ​សវនាការនៅថ្ងៃនេះ ​ត្រូវបាន​លើក​ទៅ​ធ្វើ​បន្តទៀត​នៅថ្ងៃទី៩​សប្តាហ៍ក្រោយនេះ។ ការ​បន្ត​អូសបន្លាយសវនាការ​ ត្រូវបាន​មេធាវីការពារក្តី​​លើ​ក​ឡើងថា ជា​ចេតនា​អូសពេល​កាន់​យូរ។ ចំណែក​ ការ​លើកឡើងថា បើចង់​ឆាប់​ចប់​ គឺលោក កឹម សុខា ត្រូវ​សារភាព នោះបង្ហាញថា ការចោទ​ប្រកាន់​កន្លង​មក ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ទេ។ នេះជាការ​គូសបញ្ជាក់​របស់​លោកស្រី ម៉េង សុភារី។ សហមេធាវីការពារក្តី​ លោក កឹម សុខា រូបនេះយល់ថា ដំណោះស្រាយ ដែល​លឿន​បំផុត គឺតុលាការ​​ទម្លាក់ចោល​បទចោទ​ប្រកាន់​នេះ ដោយសារតែ​នៅមិន​មាន​ភស្តុតាងគ្រប់​គ្រាន់។
    15 min
  • លោក សេង ឡូត៖ ដីព្រៃលិចទឹកបឹងទន្លេសាប ដែលប្រមូលមកវិញនឹងត្រូវបានរក្សាការពារគ្រប់គ្រងឲ្យបានល្អ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ យុទ្ធនាការទប់ស្កាត់ការទន្ទ្រានយកដី​ព្រៃលិច​ទឹក​នៅតំបន់​បឹងទន្លេសាប បានចាប់ផ្តើមនៅចុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ រយៈពេលជាង២ខែមកនេះ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួន ហើយក៏មានការប្រគល់ដីឲ្យមកអាជ្ញាធរវិញ។ លោក សេង ឡូត បានឲ្យដឹងថា ដែនដីព្រៃលិចទឹក ដែលប្រមូលបានមកវិញមានទំហំប្រមាណជាង ៦ម៉ឺន២ពាន់ហិចតា។ លោក សេង ឡូត ជឿជាក់ថា ដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ដែលប្រមូលបានមកវិញនេះ នឹងត្រូវបានរក្សាការពារគ្រប់គ្រងឲ្យបានល្អ ដើម្បីឲ្យកុំឲ្យមានការទន្ទ្រានបែបនេះតទៅទៀត។
    11 min
  • បណ្ឌិត ឈត ប៊ុនថង៖ប្រពៃណីចិនជះឥទ្ធិពលក្នុងសង្គមខ្មែរយ៉ាងជ្រៅដោយសារតែសេដ្ឋកិច្ចចិន
    វត្តមាន​ប្រជាជន​ចិននៅកម្ពុជា មានចាប់តាំងពី​ចុង​សតវត្សរ៍​ទី១៣ ​រហូត​មកដល់បច្ចុប្បន្ន។ នៅថ្ងៃនេះគឺប្រជាជនខ្មែរជាប់ខ្សែស្រឡាយ​ចិន បានរៀប​ចំសែនចូល​ឆ្នាំ​ចិន​យ៉ាង​អធិកអធម។ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថាន​ ទំនាក់​វប្បធម៌ អប់រំ និងទេសចរណ៍​ នៃរាជបណ្ឌិតសភាកម្ពុជា បាន​កត់​សំគាល់ថា ប្រពៃណីចិន បាន​ចាក់ឬសចូលជ្រៅទៅ​ដល់​សង្គមខ្មែរ ដោយ​សារតែ​ចិន​ជាថៅកែ​នៅតាម​ក្រុម​ហ៊ុនឬស្ថាបប័នមួយចំនួន។ ស្ថាប័នមួយ​ចំនួន​ដែល​មានជនជាតិ​ចិនជាម្ចាស់​គឺតែង​តែ បង្ក​លក្ខណៈ​ឲ្យ​បុគ្គលិក​របស់ខ្លួន​បានចូលរួម​ ទើប​ធ្វើ​ឲ្យ​ប្រពៃណី​ចិន​ជះឥទ្ធិពល​កាន់​តែ​ខ្លាំង​ទៅ​ក្នុង​សង្គម​ខ្មែរ​ ស្រប​ពេល​ដែល​ខ្មែរ​កាត់​ចិន​ខ្លះ​មានមុខ​ជាមន្ត្រី​រដ្ឋទៀតផង។
    13 min
  • លោក ណុប វី ព្រួយបារម្ភពីការវិនិច្ឆ័យរបស់ស្ថាប័នរដ្ឋជុំវិញព័ត៌មានក្លែងក្លាយ
    ភ្ញៀវ​ប្រចាំថ្ងៃ របស់​យើង​នៅ​រាត្រី​នេះ គឺលោក ណុប វី នាយកប្រតិបត្តិ​ អង្គការ សម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជា។ លោក​នឹង​បំភ្លឺបន្ថែម​ជុំវិញ របាយការណ៍ កម្រាស់​ជាង​១០ទំព័រ ស្តីពី ស្ថានភាព​វិស័យ​សារព័ត៌មា​ន​នៅស្រុកខ្មែរ។ ​ឆ្លង​តាម​ការអង្កេត​ ​ក្នុង​ត្រីមាស​ចុង​ឆ្នាំ២០២១ គឺ​ សម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជា មើលឃើញពី​ការ​រំលោភបំពាន​សិទ្ធិសេរីភាព​សារ​ព័ត៌មាន ដែល​នៅតែបន្ត​មាន ហើយ​ក៏មាន​ដែរ​ ករណីបៀតបៀន​​បំពារបំពាន​រាងកាយនិងផ្លូវ​ភេទ ទៅលើអ្នក​កាសែត​ស្រី​​។ ដោយឡែក ទិន្នន័យ​របស់​ ក្រសួង​ព័ត៌មាន បង្ហាញ​ថា ​ព័ត៌មាន​ក្លែងក្លាយ​មាន​ជាង​២ពាន់​ករណី​នៅឆ្នាំចាស់ តែ​លោក ណុប វី ដាក់​ការសង្ស័យ​ទៅលើមូលដ្ឋាន​នៃការវាយតម្លៃ​វិនិច្ឆ័យ​​។​ ជុំវិញ​ការ​រីកចម្រើន​កាន់តែ​ច្រើន​នៃ​កាសែត​ចិន​នៅស្រុក​ខ្មែរ លោក ណុប វី ព្រួយ​បារម្ភខ្លាច​ក្រែង​កាសែត​ចិន​ទាំង​នោះ មិន​ផ្សាយ​ការពិត​ពី​ផល​ប៉ះពាល់​នៃការ​វិនិយោគ​របស់​ចិន​លើក​សង្គមខ្មែរ​​។​
    14 min
  • លោក​ឧកញ៉ា ហ៊ុន ឡាក់​៖ បញ្ហាតម្លៃជាចំណុចខ្ទាស់សំខាន់នៃកិច្ចព្រមព្រៀងនាំអង្ករខ្មែរទៅទីម័រខាងកើត
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ នា​រាត្រី​នេះ គឺ​លោក​ឧកញ៉ា​ ហ៊ុន ឡាក់ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ កិច្ច​ព្រម​ព្រៀង​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ប្រទេស​ទីម័រ​ខាង​កើត​កំពុង​រំកិល​ទៅ​មុខ បន្ទាប់​ពី​មាន​ការ​ជំរុញ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ទី​២៨​ធ្នូ។ បើ​តាម​លោក​ឧកញ៉ា​ ហ៊ុន ឡាក់ ការ​ចរចា​កិច្ច​ព្រមព្រៀង​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ទីម័រ​ខាង​កើត កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចរចា​ និង​រង់ចាំ​សេចក្តី​សម្រេច​ពី​ទីម័រ​ខាង​កើត​ផ្ទាល់​។ លោក​ឧកញ៉ា​ ហ៊ុន ឡាក់ បាន​បញ្ជាក់​ថា បញ្ហា​តម្លៃ នៅ​តែ​ជា​ចំណុច​ខ្ទាស់​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង ខណៈ​នា​ពេល​បច្ចុប្បន្ន អង្ករ​វៀតណាម​កំពុង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​អង្ករ​នៅ​ទីម័រ​ខាង​កើត​ក្នុង​តម្លៃ​ថោក បើ​ធៀប​នឹង​តម្លៃ​អង្ករ​ខ្មែរ​។
    11 min
  • លោក ជា វ៉ាន់ដេត៖ មិនមានបទប្បញ្ញត្តិណាមួយស្តីអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរិតត្បិតសេរីភាពបញ្ចេញមតិឡើយ
    ក្រុម​អង្គការ​សង្គម​ស៊ីវិល កាលពី​ថ្ងៃពុធ​បានបង្ហាញ​ពីការ​ព្រួយបារម្ភ​ចំពោះ​ការរិតត្បិត​សេរីភាព​បញ្ចេញមតិ​ តាមរយៈ​ការបង្កើត​អនុក្រឹត្យ​ស្តីពី​ច្រកទ្វារ​អីុនធឺណិត​ជាតិ ​ដោយ​ពួកគេ​លើកឡើង​ថា ​អនុក្រឹត្យនេះ​ជាចេតនា​របស់​រាជរដ្ឋាភិបាល​ ដែលអាច​ចាប់យក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ និង​រឹតត្បិត​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ ក៏ប៉ុន្តែ​លោក ជា វ៉ាន់ដេត ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​បាន​ថ្លែងបញ្ជាក់​ថា​អនុក្រឹត្យ​ស្តីពី​ច្រកទ្វារ​អីុនធឺណិត​ជាតិ​នេះ គឺ​សំដៅ​ដល់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ​ពោលគឺ​មិនមាន​បទប្បញ្ញត្តិ​ណាមួយ​ស្តីអំពី​ការ​ចាប់យក​ទិន្នន័យ​អ្នក​ប្រើប្រាស់ ​និង​ការរិតត្បិត​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ឡើយ​។
    11 min
  • លោក ង៉ែត ម៉ូសេ៖ អ្នកប្រើប្រាស់អីុនធឺណិតនៅកម្ពុជាមិនទាន់យល់ដឹងច្រើនពីឯកជនភាព
    ភ្ញៀវប្រចាំ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នៅរាត្រី​នេះ ​គឺលោក ង៉ែត ម៉ូសេ ​អ្នកប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល។​ កាលពីថ្ងៃ​ម្សិលមិញ​អង្គការ​សង្គមស៊ីវិល​នៅកម្ពុជា​បានរៀប​ចំ​សន្និសីទ​ថ្នាក់​ជាតិស្តី​ពីសិទ្ធិ​ឌីជីថល​ និងសេរីភាព​អីុនធឺណិត​នៅកម្ពុជា​ ដែលមាន​ប្រធានបទ​ជាច្រើន​ក្នុងនោះ ​ក៏មាន​ការ​ជជែក​ពីការការពារ​ឯកជនភាព​ផងដែរ។​ តាមការ​សង្កេត ​និងបទ​ពិសោធន៍​របស់​លោកកន្លង​មក​ លោក ម៉ូសេ ​បានលើក​ឡើង​ថា ​ប្រជាពលរដ្ឋ​មិនទាន់​បានយល់ដឹង​ច្រើន​នៅឡើយទេ​ពីឯកជនភាព​នៅលើអីុនធឺណិត ​ហើយត្រូវ​ការ​ការបណ្តុះបណ្តាល​បន្ថែម​ទៀត។​
    13 min
  • បណ្ឌិត ឈាង វណ្ណារិទ្ធ៖ អាស៊ាននឹងពិបាករកច្រកចេញផ្សេង បើគោលការណ៍ទាំង៥របស់អាស៊ានមិនត្រូវបានគោរពដោយរបបសឹក
    នៅរសៀល​ថ្ងៃពុធនេះ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​នាមប្រធាន​អាស៊ាន ​បាន​ជជែក​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​មេដឹកនាំ​យោធាភូមា​លោក មីន អ៊ុងឡាំង​ ដោយ​លោក ហ៊ុន សែន​ បាន​ដាក់​សំណើចំនួន​៤​ចំណុច​ទៅកាន់​លោក មីន អ៊ុងឡាំង។​ ចំណុច​ទាំង​នោះ​រួមមាន​ការស្នើ​ឲ្យមេដឹក​នាំ​យោធាភូមា​ខិតខំ​អនុវត្ត​គោលការណ៍​ឯកច្ឆ័ន្ទ​ទាំង៥​របស់​អាស៊ាន ​បើកផ្លូវ​ឲ្យប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​បាន​ទៅ​ទស្សនកិច្ច​នៅភូមា​ បញ្ឈប់​អំពើហិង្សាជាដើម។​ លោកបណ្ឌិត​ ឈាង វណ្ណារិទ្ធ​ នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ីយល់​ថាដំណោះស្រាយ​បញ្ហាភូមា ​គឺអាស្រ័យ​ទៅលើឆន្ទៈ​របស់មេដឹកនាំ​របបសឹក​ភូមាផ្ទាល់។​លោកថា​ បើមិន​មាន​អ្វីប្រែប្រួល​នាពេល​ខាងមុខ​ ប្រទេស​អាស៊ាន​មួយចំនួន ​នឹងបង្វែរ​ទិស​ទៅ​គាំទ្រ​រដ្ឋាភិបាល​រួបរួមជាតិ​ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ភូមា​បច្ចុប្បន្ន។​
    13 min
  • លោកប៉ិច ពិសី ៖ ការកើនបានពីរពិន្ទុនៅឆ្នាំនេះ ដោយសារសេវាធុរកិច្ចមានភាពល្អប្រសើរ តែកម្រិតពុករលួយនៅធ្ងន់ធ្ងរ
    ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុយើង​នៅរាត្រីនេះ ​គឺលោកប៉ិច ពិសី​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា។​ អង្គការតម្លាភាព​កម្ពុជា​នៅថ្ងៃនេះ ​បានចេញ​ផ្សាយនូវសន្ទស្សន៍​នៃការយល់ឃើញ​ពីអំពើពុករលួយ​ឆ្នាំ២០២១​ ដោយកម្ពុជា​ទទួល​បាន២៣​ កើនបាន​ពីរពិន្ទុ​ពីឆ្នាំ២០២០។​ លោកប៉ិច ពិសី ​បញ្ជាក់ថា ​ការកើន​បានពីរពិន្ទុ​នេះ ដោយសារ​សេវាកម្ម​ផ្នែកធុរកិច្ចមាន​ភាព​ល្អប្រសើរច្រើន​ ហើយសេវាសាធារណៈ​មួយ​ចំនួន​ក៏កែលម្អ។​ តែយ៉ាងណា​ លោកប៉ិច ពិសី ​ថា​ កម្រិត​ពុករលួយ​នៅកម្ពុជា​នៅមាន​សភាព​ធ្ងន់ធ្ងរ​ ដែលទាមទារ​ឲ្យមានការ​អនុវត្តច្បាប់​ដោយ​ប្រសិទ្ធិភាព។
    14 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners