បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ហង់ជួន ណារ៉ុន៖ លទ្ធផលរបស់សិស្សបាក់ឌុបឆ្នាំ២០២១ ល្អជាងអ្វីដែលក្រសួងរំពឹងទុក
    លទ្ធផល​ប្រលងបាក់ឌុប​ឆ្នាំ២០២១​ សម្រាប់​នៅភ្នំពេញ​ និង​ខេត្តកណា្តល​ត្រូវ​ក្រសួង​អប់រំ​ ប្រកាស​នៅ​ថ្ងៃទី១៤​ ខែមករា​នេះហើយ​ ខណៈលទ្ធផល​តាមខេត្ត​ផ្សេងទៀត​ត្រូវប្រកាស​នៅថ្ងៃស្អែក។​ ក្នុង​ចំណោម​បេក្ខជន​ប្រលង​ចំនួនជាង១១ម៉ឺននាក់​ មាន​ជាង​ ៧២ ០០០​នាក់​ប្រលង​ជាប់​ គឺស្មើនឹង​ ៦៥,៦៥%​ ហើយ​សិស្ស​ជាប់​និទ្ទេស A​ បានកើន​ឡើង​រហូត ជាង១៧០០នាក់។​  លោក ហង់ជួន ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បានថ្លែងថា​លទ្ធផល​ប្រលង​ដែលរបស់​សិស្សបាក់ឌុប​ក្នុង​សិក្សា​ឆ្នាំ​២០២១​ គឺល្អជាង​អ្វីដែលក្រសួង​អប់រំ​បានគិតទុក។​ តាម​លោករដ្ឋមន្ត្រី ​លទ្ធផលនេះ​ បើគិត​ជាភាគរយ​ គឺសិស្ស​ជាប់ទាប​ជាង​លទ្ធផលកាលពីឆ្នាំ​ ២០១៩​ ទៅទៀត​ ដែលបញ្ហា​នេះ​ គេមិនអាច​និយាយ​ថាដោយសារតែវិញ្ញាសារ​ធូរពេក​បានទេ។​
    13 min
  • បណ្ឌិត យ៉ង សាំងកុមារ៖ ជារួមផលចំណេញសម្រាប់កសិករថយចុះ ទោះបីផលស្រូវកើនឡើង
    ស្ថានភាព​វិស័យ​ស្រូវអង្ករ​នៅតែបន្ត​ជួប​បញ្ហា​ថែមទៀត​ ដែលប៉ះពាល់​ដល់ជីវភាព​កសិករ​ និង​សេដ្ឋកិច្ច​ជាតិ​ ទោះបីជា​តាម​របាយការណ៍​របស់រដ្ឋាភិបាល​ផលិតផល​ស្រូវសរុប​ទូទាំង​ប្រទេស​មានការកើន​ឡើងក៏ដោយ។​ នេះជាការ​កត់សំគាល់​របស់​បណ្ឌិត​យ៉ាង សាំងកុមារ។​ បើតាម​អ្នកជំនាញ​កសិកម្ម​រូបនេះ​ ជារួម​ផល​ចំណេញ​សម្រាប់​កសិករ​និង​កម្ពុជា​មានការថយចុះ។​ ថយចុះ​ដោយសារ​តែជីកសិកម្ម​ឡើងថ្លៃ​ តែស្រូវ​ចុះថោក។​
    14 min
  • លោក ឃួង ស្រេង៖ តម្លៃសំរាមនៅភ្នំពេញនៅទាបជាងគេបើធៀបទៅនឹងប្រទេសជិតខាង
    ចាប់តាំង​ពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២១​មក​ ក្រុមហ៊ុន​ចំនួន​៣ ​បានចាប់​ផ្តើមធ្វើ​ប្រតិបត្តិ​ការ​សម្អាត​ និង​ប្រមូល​សំរាម​នៅតាម​តំបន់ចំនួន​៣ផ្សេង​គ្នាក្នុង​ខណ្ឌទាំង១៤​ នៃរាជ​ធានីភ្នំពេញ។​ លោក​ ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ ​បានវាយ​តម្លៃ​ថាគុណភាព​នៃការ​សម្អាត​ និង​ប្រមូល​សំរាម​នៅក្នុង​រាជធានី​មាន​ភាព​ប្រសើរ​ច្រើនខុស​ប្លែក​ពីលើក​មុន​ ដែល​មាន​ក្រុមហ៊ុន​តែមួយ។​ ទោះយ៉ាង​ណា​សេវា​ប្រមូល​សំរាម​នៅពេលនេះ​ ត្រូវពលរដ្ឋ​ខ្លះរិះគន់​ថាមាន​ការតម្លើងថ្លៃខ្ពស់​ តែលោក​ ឃួង ស្រេង​ ថាតម្លៃ​សេវាប្រមូល​សំរាម​នៅភ្នំពេញ​ នៅទាប​ជាងប្រទេស​ជិតខាង​ ហើយអ្នក​ភ្នំពេញ​ក៏មាន​លទ្ធភាព​បំពេញកាតព្វកិច្ច​បង់​ថ្លៃសំរាមនេះដែរ។​
    12 min
  • លោក ហ៊ុន ស៊ាងហាក់៖ ការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ៦ឆ្នាំមកនេះ គ្មានភាពល្អប្រសើរ
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់វិទ្យុ​យើង​នៅរាត្រីនេះ ​គឺលោក ហ៊ុន ស៊ាងហាក់​ អ្នក​សម្រប​សម្រួល​គម្រោង​ឃ្លាំ​មើល​សេរីភាព​មូល​ដ្ឋាន​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)។​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នៅថ្ងៃនេះ​ បានចេញ​ផ្សាយ​នូវរបាយការណ៍​សង្ខេប​នៃការអនុវត្ត​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់ពលរដ្ឋ​ នៅបី​ត្រីមាស​នៃឆ្នាំ​២០២១​កន្លងទៅ។​ លោក ហ៊ុន ស៊ាងហាក់​ បាន​លើកឡើងថា​ សិទ្ធិសេរីភាព​របស់ពលរដ្ឋ​ នៅតែ​មាន​ការរឹតត្បិត​និងឃ្លាំមើល​ ពេល​ពួកគេ​សម្តែង​មតិរិះគន់​សកម្មភាព​រដ្ឋាភិបាល។​ បើតាម​លោកហ៊ុន​ ស៊ានហាក់​ ជាងប្រាំ​មួយឆ្នាំ​ ការអនុវត្ត​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ នៅទាន់​មាន​ភាព​ល្អប្រសើរ​នោះទេ។​
    13 min
  • លោក រស់ សុវាចា៖ ក្រសួងអប់រំបន្តចាត់ទុកអាយុជីវិតបុគ្គលិកអប់រំ និងសិស្សានុសិស្សជាកត្តាអាទិភាព
    បវេសនកាល​ឆ្នាំសិក្សា​ ២០២១-២០២២ ​សម្រាប់​សិស្សានុសិស្ស​កំរិត​បឋមសិក្សា​ និង​មធ្យមសិក្សា​ ត្រូវ​បាន​បើក​ដំណើរការ​ហើយ​នៅថ្ងៃទី១០​ ខែមករា​នេះ​ នៅទូទាំង​ប្រទេស​ ដោយ​ផ្តោត​ទៅលើ​វិធានការ​ធំៗ​ចំនួន​២​ ទី១ ​គឺការបន្ត​ឲ្យមាន​ការរៀនសូត្រ​នៅក្នុង​បរិបទកូវីដ-១៩​ និងទី២​ គឺការ​បន្ត​លើកកម្ពស់​សុវត្ថិភាព​សិក្សា។ ​លោក​បណ្ឌិត​ រស់ សុវាចា ​អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា ​ថ្លែង​ឲ្យដឹង​ថា​ ដំណើរ​ការ​សិក្សា​នៅ​ក្នុង​ឆ្នាំសិក្សា​ថ្មី​នេះ ​គឺត្រូវ​អនុវត្ត​ទៅតាម​ស្តង់ដារ​ SOP​ របស់​ក្រសួង​អបរំ​ និង​ក្រសួង​សុខាភិបាល​ ពោល​គឺត្រូវ​បន្ត​រក្សា​គំលាត​នៅក្នុង​ការសិក្សា​ និង​ការបង្រៀន ​ដោយ​ប្រកាន់​ខ្ជាប់​នូវវិធាន​ការ​អនាម័យ​ និង​វិធានការ​សុវត្ថិភាព​ផងដែរ។​
    12 min
  • លោកស្រី​ ឱ ​វណ្ណឌីន​៖ ​បិទខ្ទប់​ ឬ​មិន​បិទ​ខ្ទប់​ អាស្រ័យ​លើ​ការ​សម្រេច​របស់​នាយករដ្ឋ​មន្ត្រី ​និង​ការ​ចូល​រួម​របស់​ពលរដ្ឋ​ពេល​នេះ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​រាត្រី​នេះ ​គឺ​លោក​ស្រី​ ឱ​ វណ្ណ​ឌីន​ រដ្ឋ​លេខា​ធិ​ការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​។ នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខា​ភិ​បាល ​បាន​ប្រកាស​ពី​ករណី​រក​ឃើញ​វីរុស​កូវីដ-១៩ ​ប្រភេទ​បំប្លែងខ្លួនថ្មី​ អូមីក្រុង ​ទៅ​ក្នុង​សហគមន៍​ ដែល​កើត​ឡើង​លើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​។ នៅ​ចំពោះ​មុខ​បញ្ហា​នេះ ​លោកស្រី ​ឱ ​វណ្ណឌីន​ បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​សាយ​បន្ត​នៃ​វីរុស​កូវីដ​-១៩​ អូមីក្រុង ​ទៅ​ក្នុង​សហគមន៍​កាន់​តែ​ធ្ងន់​ធ្ងរ​។ បន្ថែម​ពី​នេះ ​សម្រាប់​វិធាន​ការ​បិទ​ខ្ទប់​ លោកស្រី ​ឱ​ វណ្ណ​ឌីន​ បាន​បញ្ជាក់ថា ​បិទ​ខ្ទប់​ ឬ​មិន​បិទ​ខ្ទប់ ​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​របស់​នាយករដ្ឋមន្ត្រី ​និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ​។
    15 min
  • បណ្ឌិត​ ឈាង ​វណ្ណារិទ្ធ៖ ជួយ​ភូមា ក៏​ដូច​ជួយ ​កម្ពុជា​ ​និង​ អាស៊ាន
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​RFIយើង​ រាត្រី​នេះ គឺ​បណ្ឌិត ឈាង វណ្ណារិទ្ធ ដែល​ជា​សាស្ត្រា​ចារ្យ​ខ្មែរ ​បង្រៀន​​វិទ្យាសាស្ត្រ​នយោបាយ ​នៅ​ប្រទេស​សិង្ហបុរី ​និង​ជា​ប្រធាន​វិទ្យាស្ថាន​​ចក្ខុ​វិស័យ​អាស៊ី។ ​លោក​បណ្ឌិត​រូប​នេះ ​បា​ន​វាយ​តម្លៃ​ ចំពោះ​ជំនួប​រវាង​លោក ​ហ៊ុន ​សែន ​និង​ប្រមុខ​ដឹកនាំ​ភូមា ​ថា«​ជា​ជំហាន​វិជ្ជមាន​ និង​សំខាន់​ចាំ​បាច់»​។ «ចាំបាច់​ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ និង​ឈាន​ទៅរក​ការ​ចរចា​រក​សន្តិភាពឲ្យ​ភូមា​ គឺ​គ្រប់ភាគីត្រូវធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​របបសឹក​ ដែល​គេជាអ្នក​កាន់​អំណាច ​និង​ កាន់​កូន​សោ​ប្រទេស​»។ ចំពោះ​បណ្ឌិត ឈាង វណ្ណារិទ្ធ, «ប្រសិន​បើ​ ភូមារក​បាន​សន្តិភាព​នៅពេល​ខាងមុខ​មែននោះ គឺ​ជា​​ប្រយោជន៍​សម្រាប់​ទាំងអស់​គ្នា។ ដូច្នេះ ជួយ​ភូមា ក៏​ដូច​ជួយ​កម្ពុជាខ្លួន​ឯង​​​និង​ជួយ​អាស៊ាន​ដែរ​»៕
    13 min
  • លោក ពុយ គា៖ លោក ហ៊ុនសែន អាចមានលទ្ធភាពជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ប្រសិនបើដំណើរទស្សនកិច្ចលោក ត្រូវអូសបន្លាយ
    លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ កំពុង​បំពេញ​ទស្សនកិច្ច​របស់ខ្លួន​ ចំនួន​២ថ្ងៃ​នៅភូមា​ និង​គ្រោង​ត្រលប់​មក​វិញ​នៅថ្ងៃ​ស្អែកនេះ។​ លោក ពុយ គា​ អ្នក​សារព័ត៌មាន​ជើងចាស់​ ក្នុង​នាម​ជាភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុយើង​នៅ​រាត្រីនេះ​ បាន​លើក​ឡើង​ពីសេណារីយ៉ូមួយ​ ជុំវិញ​ដំណើរ​ទស្សកិច្ច​របស់​ប្រធាន​អាស៊ានថ្មី​នៅពេល​នេះថា​ លោកនាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អាច​មាន​លទ្ធភាព​ជួប​ជាមួយ​លោកស្រី​ អ៊ុងសាន​ ស៊ូជី​ ដែល​ជាមេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ កំពុង​ជាប់ឃុំឃាំង ​ប្រ​សិន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រូវ​អស់​បន្លាយ​។​ បើតាម​លោក​ពុយ គា​ ដំណើរ​ទស្សនកិច្ច​ទៅកាន់​ភូមា​ពីសំណាក់​លោក ហ៊ុន សែន​ ពេលនេះ​ ជា​កូនសោ​មួយ​ ដើម្បី​រក​ច្រកចេញ​ឲ្យភូមា។​
    13 min
  • លោក សរ ចំរុង៖ អង្គការនៅពីក្រោយការតវ៉ារបស់បុគ្គលិកណាហ្គាវើល ចង់ចាក់ចង្កេះខ្ញុំ ឲ្យខ្ញុំលោត
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​RFI​នៅរាត្រីនេះ​ គឺលោក​ សរ ចំរុង ​ប្រធាន​គណៈកម្មការ​ សិទ្ធិមនុស្ស​ ទទួល​ពាក្យ​បណ្តឹង​ អង្កេត​ ទំនាក់​ទំនង​រដ្ឋសភា ​ព្រឹទ្ធសភា ​នៃរដ្ឋសភា។​ តំណាង​រាស្ត្រ​រូប​នេះ​អះអាង​ថា​ លោក​មិនបាន​ទទួល​ពាក្យ​បណ្តឹង​ណាមួយ​ពីក្រុម​បុគ្គលិក​ក្រុម​ហ៊ុនណាហ្គាវើល​ដែល​តវ៉ា​ជាង​កន្លះ​មក​នេះទេ។​ លោកថា​ ទាល់​តែមាន​ពាក្យ​បណ្តឹង​ទើបខាង​រដ្ឋសភា​ចេញមុខ​ធ្វើ​អន្តរាគមន៍។​ ដោយ​លើក​ឡើងថា វិវាទ​នេះស្ថិត​ក្នុងភារកិច្ច​របស់​ក្រសួង​ការងារ​ លោក សរ ចំរុង​ ថ្លែងថា ការ​លើក​ឡើង​របស់​អង្គការ​ដែល​នៅពីក្រោយ​ការតវ៉ា​នេះពីរឿង​តំណាង​មិនចេញ​មុខ​ធ្វើ​អន្តរាគមន៍​ គឺគ្រាន់​តែ​ជា​ល្បិច​ចាក់​ចង្កេះ​ឲ្យលោក​លោត​តែប៉ុណ្ណោះ។ ​
    12 min
  • លោក សុខ ឥសាន៖ ការផ្អាកធ្វើមិទ្ទិញ៧មករា មិនមានមូលហេតុអ្វីផ្សេងក្រៅពីកូវីដទេ
    ខួប​៤៣ឆ្នាំ​ នៃថ្ងៃ​ជ័យជម្នះ ​៧មករា​ លើ​របប​ប្រល័យ​ពូជសាសន៍​ មិនត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ជារូបភាព​ធំដុំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រដ្ឋាភិបាល​កម្ពុជា​ទេ​នៅឆ្នាំនេះ។​ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា​ ការ​រាតត្បាត​ដោយ​ជំងឺកូវីដ​-១៩​ គឺជា​ហេតុ​ផល​តែមួយ​គត់​ ដែល​បង្ខំ​ឲ្យ​គណបក្ស​ប្រជាជន​ និង​រដ្ឋាភិបាល​សម្រេច​មិនរៀបចំ​មិទ្ទិញ​ធំដុំ​ ដើម្បី​អបអរ​ថ្ងៃជ័យ​ជម្នះ​ ៧មករា។​ លោក​ថា​បញ្ហានេះ​ មិនពាក់​ព័ន្ធ​ទៅនឹង​ភាពក្រអឺត​ក្រទម​ និង​ប្រមាថ​ជាលក្ខណៈ​បុគ្គល​នៃប្រទេស​វៀតណាម​មកលើ​កម្ពុជា​កាលពី​ពេលថ្មី​កន្លង​ទៅនេះ​ទេ​ជុំវិញ​បញ្ហា​កូវីដ-១៩។​
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners