បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ឡុង កុសល៖ មួយឆ្នាំ ទៅលេងអង្គរម្តង
    ថ្ងៃនេះ​ គឺ​២៩ឆ្នាំ ដែល​ ​រមណីយដ្ឋាន​អង្គរ​ ត្រូវដាក់​ចូលក្នុង​បញ្ជី​មត៌ក​បេតិកភណ្ឌ​ពិភពលោក​ នៃអង្គការ​យូណេស្កូ។​ ​អាជ្ញាធរ​ខាង​វប្បធម៌-​អារ្យធម៌ខ្មែរ បាន​សម្រេច​ជ្រើស​យក​​«ថ្ងៃទី១៤ ខែធ្នូ» ធ្វើ​ជា​ទិវារំឮក​គុណអង្គរ​​ និងរៀបចំ​​ព្រឹត្តិការណ៍​វប្បធម៌​នៅសៀមរាប​ ​​ជារៀងរាល់ឆ្នាំ។ ដោយសារតែ​​ទឹកចិត្តក្តីស្រឡាញ់  និង​ការ​គោរព​កោត​សរសើរ​ប្រាសាទ​អង្គរ​ គឺ ​ពលរដ្ឋ​ខ្មែរមួយ​ចំនួន ច្រើនពោលថា «មួយ​ជីវិត មុននឹង​​ស្លាប់​ ចង់​​ទៅ​លេង​អង្គរ​ឲ្យ​បាន​ម្តង។» ពេល​នេះ មន្ត្រី​ខាង​វប្បធម៌ ជំរុញ​គំនិត​ថា «មួយ​ឆ្នាំ​ ​ទៅលេង​អង្គរ​ម្តង»។
    12 min
  • លោក ពុយ គា៖ ព័ត៌មានក្លែងក្លាយនៅតែជាប្រធានបទក្តៅ នឹងកំពុងបន្តកើតមានតទៅទៀត
    វេទិកាតុ​មូលនិពន្ធ​នាយក​អាស៊ីអឺរ៉ុប​លើកទី១០​ដែលកម្ពុជា​ជាម្ចាស់ផ្ទះ​ត្រូវបិទ​បញ្ចប់​ហើយនៅល្ងាច​ថ្ងៃពុធនេះ។​ វេទិកា​រយៈពេល​២ថ្ងៃនេះ​ផ្ដោតលើ​ប្រធានបទ​ ការ​ពង្រឹង​កិច្ចសហការ​រវាង​អ្នកសារព័ត៌មាន​ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹងដំណឹងក្លែងក្លាយ។​ លោក​ ពុយ គា​ អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា​ ដែលជា​ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុ​បារាំងអន្តរជាតិ RFI​ ថ្លែងថា​ ដំណឹង​ក្លែងកំពុង​តែគំរាមកំហែង​ទៅដល់​សន្តិសុខ​ប្រទេសនីមួយៗ​ទូទាំងពិភពលោក​រួមទាំងកម្ពុជា។​ ដូច្នេះការ​លើកប្រធាន​បទ​សម្រាប់​កិច្ច​ប្រជុំនេះ​គឺសមស្រប​ទៅនឹងសភាពការណ៍​ដែលភាគី​ពាក់ព័ន្ធ​កំពុងយកចិត្តទុក​ដាក់​ដោះស្រាយ។​
    10 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក លឹង សុផុន៖ ពលករខ្មែរចំណាយលុយកាន់តែច្រើន ខណៈពួកគេសម្រុកឆ្លងដែនទៅថៃវិញ
    ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ពលករ​ខ្មែរ​សម្រុក​វិល​ចូល​ប្រទេសថៃ​វិញ​កាន់​តែ​ច្រើន ​ទោះបី​ជា​ព្រំដែន​មិន​​ទាន់​បើក​ឡើងវិញ​ក៏ដោយ។ នេះបើ​តាម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ លោក ​លឹង​ សុផុន​ ​មន្ត្រី​សិទ្ធិការងារ​ទទួល​បន្ទុក​ផ្នែក​ពលករ​ចំណាកស្រុក​របស់អង្គការ​សង់ត្រាល់ ​ប្រចាំប្រទេសថៃ ​បាន​ថ្លែងថាការ​បន្ត​វិល​ចូល​ប្រទេសថៃ​ នៅ​គ្រានេះ ​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ ពី​ព្រោះ​ពលករ​ខ្មែរ​ត្រូវ​ចំណាយ​​លុយ​ក្រៅ​ផ្លូវ​ការ​កាន់​ច្រើន​។ ម្យ៉ាង​ទៀត​លោក​ថា​នៅ​ប្រទេស​ថៃ​គ្រា​នេះ​ ការ​រស់​នៅ និង​ធ្វើ​ការ​មិន​មាន​សេរី​ភាព​ដូច​មុន​ឡើយ​ ហើយ​អាជ្ញាធរ​ថៃ​ទើប​តែ​ចាប់​ខ្លួន​ពលករ​៧​នាក់​ដែល​គ្រាន់​តែ​ពួកគេ​ដាក់​ញត្តិ​នៅមុខ​ក្រសួង​ការងារថៃ។
    11 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកស្រី ហ៊ុយ ឆេងរតនា៖នៅពេលទិញសៀវភៅឲ្យកុមារអាន យកល្អឲ្យពួកគេរើសដោយខ្លួនឯង
    សិក្ខា​សាលា​តាម​ប្រព័ន្ធ​ឌីជីថល​ស្តី​ពី​ការ​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​រវាង​ឳពុក-ម្តាយ ​និង​កុមារ ​តាម​រយៈ​ការ​អាន​ នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ថ្ងៃទី​១​ខែ​វិច្ឆកា​ខាន​ស្អែក​នេះ​។​ នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ឈ្មោះ​ថា ​«ថ្ងៃអាទិត្យ​ ថ្ងៃ​អំណាន​»។ លោកស្រី ​ហ៊ុយ ​ឆេង​រតនា ​ជា​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សម្ភារៈ​អំណាន​បាន​ថ្លែង​ថា ​នៅពេលទិ​ញ​សៀវ​ភៅ​ឲ្យ​កុមារ​អាន​ យក​ល្អ​ឲ្យ​ពួកគេ​រើស​ដោយ​ខ្លួនឯង ​ជា​ជម្រើស​ល្អ​ជាង​ការ​បង្ខំ​ពួកគេឲ្យ​អាន​សៀវភៅ​។
    17 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកសាម អ៊ីន៖ ជម្លោះរបស់អ្នកនយោបាយ មិនគួរយកមកពាក់ព័ន្ធនឹងច្បាប់កំពូលកម្ពុជា
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​រាត្រី​នេះ ​គឺ​លោក​សាម​ អ៊ីន​ អគ្គ​លេខា​ធិការ​​គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ នៅ​ថ្ងៃ​សុក្រ​ទី​០៨តុលា​បាន​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​មួយ ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​លើ​ការ​ធ្វើវិសោធន​កម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ ​សំដៅ​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​កំពូល​ចំនួន​៤​។ ​លោកសាម​ អ៊ីន​ លើក​ឡើង​ថា ​បញ្ហា​ជម្លោះ​របស់​អ្នក​នយោបាយ​ជើង​ចាស់​កម្ពុជា ​មិន​គួរ​យក​មក​ឡូក​ឡំ​ជាមួយ​រដ្ឋ​ធម្មនុញ្ញ ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​នោះ​ទេ​។ បន្ថែម​ពីនេះ​លោកថា​ នេះ​ក៏​មិនមែន​ជា​អាទិភាព​សំខាន់​ពេក​ទេ​សម្រាប់​កម្ពុជា ​ខណៈ​ដែល​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​ ដូចជា ​ជំងឺ​កូវីដ​១៩ ​បញ្ហា​ទឹក​ជំនន់ ​និង​ជម្លោះ​ដី​ធ្លី​ជា​ដើម​។
    13 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកបណ្ឌិតសេង សារី៖«ខ្ញុំនៅតែបន្តការងារជាអ្នកវិភាគតទៅទៀតដោយក្តីស្រឡាញ់»
    នៅព្រឹកថ្ងៃ​ចន្ទនេះ ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន ​តាមរយៈទំព័រ​ហ្វេសប៊ុក​បានចេញមក​អំពាវនាវ​ឱ្យតុលា​ការកម្ពុជា​ពិនិត្យ​ពិចារណា​ក្នុងការ​បញ្ឈប់​ដីកាចាប់ខ្លួន​លោកបណ្ឌិត​សេង សារី​។ ​លោកបណ្ឌិត​សេង សារី ​ដែលជាភ្ញៀវប្រចាំថ្ងៃ​របស់យើងនៅ​រាត្រីនេះ ​បានលើកឡើងថា​ ការសម្រេច​របស់លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​នេះ គឺធ្វើឡើង​ដោយមិនមាន​ការជជែក​ចរចាគ្នាណា​មួយនោះទេ។​ ប៉ុន្តែលោកថា​ ក្រោយពីមាន​ហេតុការណ៍នេះ ​វាធ្វើឱ្យលោក​កាន់តែរឹងមាំ​ ហើយថា​ លោកនឹង​នៅតែបន្ត​ការងារជា​អ្នកវិភាគ​តទៅទៀត​ដោយក្តី​ស្រឡាញ់ ​ដើម្បីធ្វើ​ជាគំរូ​ដល់អ្នកដែល​ចង់ធ្វើជា​អ្នកវិភាគ​ជំនាន់ក្រោយ។​
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក មឿន តុលា៖ កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍គឺជាជំហានវិជ្ជមានមួយ
    អង្គការ​អន្តរជាតិធំៗ​រួមមាន ​ILO ,IOM, EU, និងUNDP ​ជាដើម​បាន​ប្រកាសអនុវត្ត​កម្មវិធី​សិទ្ធិ​ពលករ​នេសាទ​នៅអាស៊ីអាគ្នេយ៍ ​ចាប់ពីខែកញ្ញាឆ្នាំនេះ ​រហូតដល់ឆ្នាំ​២០២៤​ខាងមុខ​ ជាមួយនឹងការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា​​ដើម្បី​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ពលករទេសន្ត​ប្រវេសន៍​ក្នុង​វិស័យ​នេសាទ និងកែ​ឆ្នៃ​អាហារ​សមុទ្រ។ លោក មឿន តុលា ​នាយកប្រតិបត្តិ​អង្គកាសង់ត្រាល់​ដែលធ្វើការងារ​ផ្តោត​លើ​ពលករ​ចំណាកស្រុក​ បានហៅគម្រោង​នេះថាជា​ជំហាន​វិជ្ជមាន​មួយ ​បន្ទាប់ពី​​ពលករ​នេសាទ​មួយចំនួន​ត្រូវបាន​គេ​រកឃើញថា ​ធ្លាក់ចូលទៅក្នុង​អំពើ​ជួញដូរ​មនុស្ស ​និងក្លាយខ្លួន​ទៅជាទាសក​សម័យថ្មី​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក ហូ វណ្ឌី៖ របត់ថ្មីនៃវិស័យទេសចរណ៍ តម្លៃសេវាកម្មប្រាកដជានឹងកើនឡើង
    ក្រសួងទេសចរណ៍ បានដាក់ឱ្យអនុវត្ត ការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងឆ្លើយតបទៅនឹងគន្លងថ្មី នាពេលបច្ចុប្បន្ន។​ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា ថ្លែងថានេះជារបត់ថ្មីនៃការ​ចាប់​ផ្តើម​ឡើង​វិញ​របស់វិស័យទេសចរណ៍នៅកម្ពុជា។ លោករំពឹងអ្នក​ប្រកប​របរនេះ​អាចអនុវត្តបាន​នូវ​អ្វី​ដែល​ជា​លក្ខណ្ឌតម្រូវ​របស់​ក្រសួងទេសចរណ៍ ប៉ុន្តែលោក​យល់​ស្របថា​ តម្លៃសេវាកម្មទេសចរណ៍​ប្រាកដជា​នឹងកើនឡើង។
    11 min
  • ភ្ញៀវប្រចាំថ្ងៃ - អ្នកឧកញ៉ាគួច ម៉េងលី៖ ការបើកសាលារៀនឡើងវិញនៅតំបន់ខ្លះ គឺប្រសើរជាងបិទទាំងស្រុង
    លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ព្រឹកថ្ងៃចន្ទនេះ​ បានណែនាំ​ឱ្យរដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និងកីឡា​គិតគូរ​បើកសាលារៀន​ឡើងវិញ​នៅតាមតំបន់​ដែលមិនមាន​ការឆ្លង​ជំងឺ​កូវីដ១៩​ ឬមានហានិភ័យ​ឆ្លងកម្រិត​ទាប​។ ក្រោយមក​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា ​ក៏បានចាត់ចែង​ឱ្យបើក​សាលារៀន​នៅតំបន់​មានហានិភ័យ​ឆ្លងទា​ប​ ការឱ្យ​បន្តរៀន​តាមបណ្តុំ​ដែលមាន​ចំនួនតិច​ជាង១៥នាក់​ និងឆ្លាស់វេន ​ឬរៀនតាម​បែបចម្រុះ​ចំពោះតំ​បន់មានការ​ឆ្លងតិច​ និងមាន​ការចាក់វ៉ាក់សាំង​រួវរាល់ជាដើម​។​ វិធានការនេះ​ ត្រូវបានអ្នក​ឯកញ៉ាគួច ​ម៉េងលី អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ម៉េងលី ជេ. គួច​ អេឌ្យូខេសិន ​(MJQE)​បានសម្តែង​ការគាំទ្រ​។​ អ្នកឧកញ៉ា​បានអះអាងថា​ ការបើក​សាលារៀន​ឡើងវិញ​បានខ្លះនេះ ​គឺវាប្រសើរ​ជាងបិទ​ទាំងស្រុង​នៅទូទាំងប្រទេស​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក វេង សាខុន៖ និស្សិតខ្មែរ ដែលបញ្ចប់កម្មសិក្សាពីអ៊ីស្រាអែល គឺជាធនធានមនុស្សដែលមានគុណភាព និងចាំបាច់ខាងកសិកម្ម
    ចាប់តាំងពីឆ្នាំ​ ២០០៨មក​ ប្រទេស​កម្ពុជា ​បានបញ្ជូន​និស្សិត​សរុបជាង​១ពាន់នាក់​ ទៅធ្វើកម្មសិក្សា​នៅប្រទេស​អ៊ីស្រាអែល ​ដែលល្បីល្បាញ​ខាងវិស័យ​កសិកម្ម​។​ លោក វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់ ​និងនេសាទ​ ថ្លែងឲ្យដឹងថា​ ការបញ្ជូន​និស្សិត​ទៅធ្វើកម្មសិក្សា​ផ្នែកកសិកម្ម​នៅប្រទេសអ៊ីស្រាអែល​ជាបន្តបន្ទាប់នេះ​ គឺធ្វើឡើងក្រោម​ជំនួយ​ទំនុក​បម្រុង​ពីរដ្ឋាភិបាលអ៊ីស្រាអែល ​តាមរយៈ​ក្រុមហ៊ុននានា​។ លោករដ្ឋមន្ត្រី​បញ្ជាក់ថា​ និស្សិតដែលបញ្ចប់​កម្មសិក្សា​នៅអ៊ីស្រាអែល ​គឺជាធនធានមនុស្ស​ដ៏មានគុណភាព​ និងចាំបាច់​នៅក្នុងវិស័យ​កសិកម្មកម្ពុជា​ ខណៈដែលកម្ពុជា​កំពុងប្រឹងប្រែង​អភិវឌ្ឍន៍​កសិកម្ម​របស់ខ្លួន​។
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners