បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក នី សុខា៖ ការបន្តចាប់ខ្លួនបុគ្គលិកណាហ្គាវើល គឺបង្កើនកំហឹងកាន់តែខ្លាំង
    យ៉ាង​ហោច​ណាស់​មេ​ដឹក​នាំ​សហជីព​ចំនួន​៣​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​ខណៈ​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើល ​នៅ​តែ​បន្ត​ទៅ​ធ្វើការ​តវ៉ា​។ ​មនុស្ស​៣​នាក់​ដែល​ចាប់ខ្លួន​បាន​នៅ​ថ្ងៃនេះ​ គឺមាន​កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និង​សុខ គង្គា ដែល​រត់​គេច​ខ្លួន​កន្លងមក​។ ​លោក នី សុខា ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ភ្ញៀវ​ប្រចាំ​ថ្ងៃ បាន​កត់សំគាល់​ថា ការ​តវ៉ា​របស់​បុគ្គលិក​ក្រុម​ហ៊ុន​នេះ គឺ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​។ លោកថា ការ​បន្ត​ចាប់​ខ្លួន​អ្នក​តវ៉ា មិន​មែន​ជា​ដំ​ណោះស្រាយ​ឡើយ​ ហើយ​នឹង​បង្កើន​កំហឹង​កាន់តែ​ខ្លាំង​ និង​បង្កើត​ភាព​អយុត្តិធម៌​លើរឿង​អយុត្តិធម៌​។
    12 min
  • បណ្ឌិត គី សេរីវឌ្ឍន៍៖ ចំណូលពន្ធដែលមិនមានការធ្លាក់ចុះខ្លាំង គឺបង្ហាញពីភាពធន់នៃថវិកាជាតិ
    ចំណូល​ពន្ធ​សរុប​របស់​ប្រទេស​កម្ពុជា​ប្រចាំឆ្នាំ​២០២១​កន្លង​ទៅ​ គឺមាន​ប្រហែល​៥ពាន់លាន​ដុល្លារ​ ក្នុង​នោះពន្ធដារ​ប្រមូល​បាន​ លើស​ផែនការ​ដល់​ទៅ២៤%​ ហើយ​គយ​ប្រមូល​បាន​ជាង៩៧%​ នៃ​ផែនការ។​ ទោះ​យ៉ាង​ណា​ចំណូល​ពន្ធ​សរុប​ដូច្នេះ​ក្នុង​វិបត្តិ​កូវីដ-១៩​ ត្រូវ​លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍​ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​មើល​ឃើញថា​ ជា​ការ​បង្ហាញ​នូវ​ភាព​ធន់​មួយ​នៃ​កញ្ចប់​ថវិកា​ជាតិ​ និង​អាច​ទ្រទ្រង់​ស្ថានការណ៍​បាន។​ លោកថា​ ប្រសិន​បើមិន​មានការ​ផ្ទុះកូវីដ​បំប្លែង​ថ្មី​អូមីក្រុង​ទៀតទេ​ នោះ​កញ្ចប់​ថវិកា​នេះ​ នឹង​អាច​មាន​សន្ទុះ​ និង​បង្វែ​ទិសដៅ​ទៅការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ។​
    11 min
  • លោក​ឧកញ៉ា ហ៊ុន ឡាក់​៖​កម្ពុជា​អាច​ផលិត​បាន​ហើយ​បន្លែ​ដែល​មាន​សុវត្ថិភាព​ស្តង់​ដារ​ល្អ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅ​រាត្រីនេះ​គឺ​លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុម​ហ៊ុន​ត្រូភី​ខេម។​ គឺ​ជាក្រុម​ហ៊ុន​ឯកជន​មួយ​ដែល​បាន​បោះទុន​វិនិយោគ​លើការ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​គំរូ​មួយ​កន្លែង​នៅក្នុង​បរិវេន​មន្ទីរពិសោធន៍​កសិកម្ម​បន្ទាយដែក​​ក្នុង​ស្រុក​កៀន​ស្វាយ។ លោកឧកញ៉ា លើកឡើងថា គោល​បំណង​នៃ​ការ​វិនិ​យោគ​លើ​ដាំបន្លែ​សុវត្ថិភាព​នេះ​គឺ​ដើម្បី​ជំនួស​ឲ្យ​ការ​នាំចូល​បន្លែ​ពី​ខាង​ក្រៅ​ដែល​មានប្រើ​សារ​ធាតុ​គីមី ឬ​ថ្នាំពុល​កសិកម្ម​។​ បើ​តាម​លោក ហ៊ុន ឡាក់ គឺ​កម្ពុជា​អាច​ផលិត​បាន​ហើយ​នូវ​បន្លែ​ដែល​មាន​សុវត្ថិភាព​ស្តង់ដា​ តែ​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ពី​រឿង​តម្លៃ ​និង​ដើម​ទុន​ក្នុង​ការ​វិនិយោគ។
    14 min
  • លោកស្រី យ៉ាង សោភ័ណ្ឌ៖ ការចាប់ខ្លួនអ្នកតវ៉ា កាន់តែបញ្ឆេះកំហឹង និងបង្ហាញថា អាជ្ញាធរកាន់ជើងថៅកែ
    មុន​បើក​ឆាក​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល២០២២ នគរបាល​ក្រុង​ភ្នំពេញ បា​នព័ទ្ធចាប់ខ្លួន​ថ្នាក់ដឹកនាំ​សហជីពនិង​អ្នក​តវ៉ា​ ចំនួន​៩នាក់ ដែល​ធ្វើ​កូដកម្ម​ ជាង​២សប្តាហ៍មកហើយ​ នៅ​ខាង​មុខ​ក្រុម​ហ៊ុន​ល្បែងស៊ីសង​ ណាហ្កាវើលដ៍។ ចៅហ្វាយក្រុង​ភ្នំពេញ លោក ឃួង ស្រេង​ បាន​ប្រាប់វិទ្យុ​បារាំងRFI ថា «ក្រុម​អ្នក​តវ៉ា​ ធ្វើបាតុកម្ម​ខុស​ច្បាប់​ ដោយ​ទៅ​​ប្រមូលផ្តុំគ្នា នៅលើសួនច្បារ និង បិទផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ»។ ភ្លាមៗ លោកស្រី​ យ៉ាង សោភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធសហជីពកម្ពុជា ​បាន​ចេញ​សេចក្តីថ្លែងការ​ណ៍​ថ្កោល​ទោស​ការ​ចាប់ខ្លួន​នេះ ហើយ​​​«ទាមទារ​ឲ្យ​ដោះលែង​ ដោយ​គ្មាន​លក្ខខណ្ឌ»។​ លោកស្រី យល់ថា «ការ​ចាប់ខ្លួន​ គ្មាន​​នាំ​មកនូវ​ដំណោះស្រាយទេ តែ​កាន់តែ​បញ្ឆេះ​កំហឹង​កម្មករ» ហើយ​នេះ ក៏​បង្ហាញ​កាន់តែច្បាស់​ ថា« ​អាជ្ញាធរ​កាន់ជើង​ថៅកែ​ក្រុម​ហ៊ុន»។
    12 min
  • លោក នេត្រ ភក្ត្រា៖ កម្ពុជា និងអង្គការសហប្រជាជាតិបានចុះកិច្ចព្រមព្រៀងបន្ថែមរួចហើយ ដើម្បីបង្ហើយការងារសាលាក្តីខ្មែរក្រហមសេសសល់
    សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ នៅ​ក្នុង​ខែធ្នូនេះ​ បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​ ០០៣​ និង​០០៤​ ទៅ​បោះ​ត្រា​ ហើយ​ដាក់​បញ្ចូល​នៅ​ក្នុង​បណ្ណសារ​ ដោយ​ឥត​ចាត់ការ​បន្ត​ ដោយ​រឿងនេះ​តុលាការ​កំពូលផ្តល់​ហេតុផល​ថា​គ្មាន​ដីការ​បញ្ចូន​រឿង​ទាំងនេះ​ទៅ​ជំនុំជម្រះ​ស្ថាពរ​ដែល​អាច​អនុវត្ត​បាន។​ លោក​ នេត្រ ភក្ត្រា​ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃសាលាក្តី​ខ្មែរ​ក្រហម​ បាន​បញ្ជាក់​ថា​សំណុំ​រឿង​ទាំង៤​ ដែល​មាន​នៅក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ស្ទើរតែ​បញ្ចប់​អស់​ហើយ​ នៅ​តែរង់ចាំ​សាល​ដីកា​តុលាការ​កំពូល​លើ​ករណី​បណ្តឹង​សារ​ទុក​របស់​លោក​ ខៀវ សំផន​ នៅ​ពេល​ខាងមុខ​នេះ​ប៉ុណ្ណោះ។​ លោក​ថា​ការងារ​ចុងក្រោយ​ដែល​នៅសេសសល់​គឺការងារ​កេរ​ដំណែល​របស់​តុលាការ​ ការ​គ្រប់គ្រង​ឯកសារ​នៅ​ក្នុង​បណ្ណសារ​ និង​នីតិវិធី​មួយ​ចំនួន​ទៀត​ដើម្បី​បិទ​បញ្ចប់​តុលាការ​កូនកាត់​នេះ ​ទៅតាម​ច្បាប់​ត្រឹមត្រូវ។​
    12 min
  • កញ្ញា ឈឹម សុខន៖ សហជីពមិនរំសាយកូដកម្មទេ ទោះនយោជិតបន្តទទួលយកសំណងតាមផ្លូវច្បាប់ពីក្រុមហ៊ុនណាហ្គាក្តី
    គិតត្រឹម​ថ្ងៃទី​២៩ធ្នូនេះ គឺ​រយៈពេល​ ១២ថ្ងៃ​ហើយ​ដែល​កូដកម្ម​អហឹង្សា​ពីសំណាក់​កម្មករ​នយោជិត​ នៅតែ​បន្តកើត​មាន​ឡើង​នៅខាង​មុខក្រុមហ៊ុន​ ណាហ្គាវើលដ៏​ ខណៈ​ការចរចា​សម្រប​សម្រួល​ចំនួន ​៥ដង ហាក់​គ្មាន​ប្រសិទ្ធ​ភាព។​ កញ្ញា​ ឈឹម សុខន​ អគ្គ​លេខាធិការ​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​ប្រចាំ​នៅកាស៊ីណូ​ ណាហ្គាវើលដ៏​ ដែល​ជាភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​ Rfi​ បាន​ថ្លែង​បារម្ភ​ពី​សុវត្ថិភាព​របស់​កូដករ​សកម្ម​មួយ​ចំនួន​ ដែល​បាន​រងការ​បំភិត​បំភ័យ​និង​គម្រាម​កំហែង​ដល់​ផ្ទះ​ពីជន​មិន​ស្គាល់មុខ។​ អ្នក​តំណាង​និយោជិត​រូបនេះ​ បន្តថា​ សហជីព​នៅតែរក្សា​ជំហរ​ មិន​រំសាយ​កូដកម្ម​នោះទេ​ ទោះ​មាន​កម្មករ​នយោជិត​ប្រមាណ ​១០០នាក់​បាន​យល់ព្រម​ទទួល​យក​សំណង​តាម​ផ្លូវច្បាប់​ពីក្រុមហ៊ុន​ក្តី។​
    11 min
  • កញ្ញា សេង ធារី៖ ខ្ញុំមិនចាកចេញពីស្រុកខ្មែរទេ ហើយនៅតតាំងនឹងតុលាការ
    ព្រឹកមិញ ​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋខ្មែរ​ កញ្ញា​ សេង ធារី​ បាន​ចូល​បំភ្លឺ​សាលា​ដំបូង​ក្រុងភ្នំពេញ​។ សកម្មជន​សិទ្ធិមនុស្ស​  រូបនេះ​ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទល្មើស​«រួម​គំនិត​ក្បត់» ​និង «ញុះញង់បង្កឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ ជាមួយ​ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជាច្រើន​នាក់​ទៀត ​ជុំវិញ​គម្រោង​ធ្វើ​ដំណើរ​ចូល​ស្រុក​ខ្មែរ​ របស់​លោក សម រង្ស៊ី​ នៅ​ថ្ងៃទី​៩វិច្ឆិកា២០១៩។​ ព្រោះ​តែ​បញ្ហា​រឿង​ភស្តុតាង​និង​ឯកសារ​នានា​ស្មុគស្មាញ​ខ្លាំង​, ​ សវនាការ​ត្រូវ​បន្ត​ទៅ​សប្តាហ៍​ក្រោយទៀត។ ក្នុង​ពេ​លនេះ ​កញ្ញា សេង ធារី​ បាន​ប្រកាស​ប្រាប់​វិទ្យុ​បារាំង ថា​នឹងមិន​ចាកចេញ​ទៅក្រៅស្រុក​ទេ​ ហើយ​នៅតតាំង​នឹង​តុលាការ​ខ្មែរ​ ដែល​កញ្ញា​ចាត់ទុកថា «ល្ខោន​នយោបាយ»។ ​ដោយសារ​តែ​​រវល់​នឹង​រឿង​ក្តីក្តាំ​ឡើង​តុលាការ​នេះ កញ្ញា​មិនទាន់​សម្រេច​ចិត្ត​ចូលរួមនយោបាយ​ជាមួយគណបក្ស​ណា​ទេ​  ប៉ុន្តែ​ កញ្ញា​ឲ្យដឹង​ថា ខ្លួន​កញ្ញាតែងតែ​​ គោរព​ និងស្រឡាញ់​ ជំហរ​នយោបាយ​របស់លោក សម រង្ស៊ី។​
    29 min
  • លោកស្រី អ៊ុក ឆាយាវី៖ បេក្ខជនប្រឡងមានសង្ឈឹមក្រោម៥០% ខណៈការរៀនមិនបានពេញលេញ
    ការ​ប្រឡង​បាក់ឌុប​បាន​បិទ​បញ្ចប់​នៅថ្ងៃទី១​នេះ​ ក្រោម​ការរៀបចំគ្រប់​គ្រង​ការ​ប្រឡង​តឹងរឹង​ដូចអំឡុង​មុនពេល​មានកូវីដ១៩​កើត​ឡើង។​ លោកស្រី​ អ៊ុក ឆាយាវី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ សង្កេត​ឃើញថា​ ការ​ប្រឡងបាក់ឌុប​ឆ្នាំនេះ​ មាន​ការវាស់កម្តៅ​ត្រឹម​ត្រូវ​ តែលោក​ស្រីនៅ​តែបារម្ភ​ពីការឆ្លង​កូវីដ១៩ ដោយសារ​តែ​សិស្សមាន​ការប្រមូល​ផ្តុំគ្នា​នៅម៉ោង​សម្រាក។​ បើតាមការ​ស្ទាបស្ទង់​របស់​លោកស្រី​ គឺបេក្ខជន​មានសង្ឃឹម​ប្រឡង​ជាប់តែ​ក្រោម​៥០%ប៉ុណ្ណោះ​ ខណៈ​ការរៀន​មិនបាន​ពេញ​លេញ។​
    11 min
  • លោក សៀម ភ្លុក៖ «បើកគណបក្សបេះដូងជាតិមិនបាន ខ្ញុំនឹងទៅចូលរួមជាមួយបក្សណាដែលប្រឆាំងនឹងបក្សកាន់អំណាច»
    គណបក្ស​បេះដូង​ជាតិ​ ដែលគេ​សង្ស័យ​ថា​មានជាប់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន ​នឹង​មិនមាន​ឈ្មោះ​ទេ​នៅក្នុង​ការ​បោះឆ្នោត​ខាងមុខ ​បន្ទាប់ពី​តុលាការ​កំពូល​ទាត់ចោល​ការ​ស្នើសុំ​អន្តរាគមន៍​ទៅ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ចុះបញ្ជី​ស្របច្បាប់​។ លោក ​សៀម ភ្លុក ​ដែលជា​តំណាង​ស្ថាបនិក​គណបក្ស​បេះដូងជាតិ​បាន​ថ្លែង​ថា​វាជា​រឿងធម្មតា​ទេ​សម្រាប់​អ្នក​នយោបាយ ​ដែលមាន​ការ​ខកចិត្ត​នៅពេលដែល​គណបក្ស​បេះដូងជាតិ​របស់ខ្លួន​មិនត្រូវបាន​ទទួល​ការចុះបញ្ជី​ពី​អាជ្ញាធរ​។ លោក សៀម ភ្លុក ​បញ្ជាក់ថា​លោកនឹង​មិន​បើក​គណបក្ស​ថ្មី​ទៀត​ទេ ​តែនឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ណា ​ដែលមាន​និន្នាការ​នយោបាយ​ផ្ទុយពី​គណបក្ស​កាន់​អំណាច​។
    9 min
  • លោក សុខ សុគន្ធ៖ ការជាន់ឈ្លីរូបថតលោក ហ៊ុន សែន ជាការ«បញ្ចេញមតិធម្មតា»
    ប្រជាពលរដ្ឋភូមា សម្តែង​ការ​ខឹងក្តៅក្រហាយ​ នឹងនាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន​ ដែល​ប្រកាស​ទៅ​ធ្វើ​ទស្សនកិច្ច​ នៅ​ប្រទេស​​ភូមា ដើមខែមករា ឆ្នាំ២០២២​​​។ ពួក​គេ​បាន​ធ្វើ​បាតុកម្ម ដុត​រូបថត​ និង​ជាន់​ឈ្លី​រូប​លោក ​ហ៊ុន ​សែន និង​រូប​ថ្នាក់ដឹកនាំ​ភូមាដែរ។​ ចំពោះ​ការ​ជាន់ឈ្លី​និងដុត​រូបថតនេះ​​  គឺត្រូវ​​​លោក សុខ សុគន្ធ ដែល​រស់​នៅ​ស្រុកមាន​​សេរីភាព​ ​គិតថា ជាការ​«បញ្ចេញមតិ​ធម្មតា» និង ពុំ​មែន​ជាការ​ប្រមាថអ្វីធំដុំទេ។ ​​ ​អ្នកវិភាគ​នយោបាយ​ស្រុក​ខ្មែរ​ រូបនេះ បញ្ចេញ​យោបល់​ថា ទោះបីជា​​ លោក ហ៊ុន សែន តែបន្ត​ប្រកាន់​ជំហរ អញ្ជើញ​ទៅស្រុក​ភូមា​ នៅ​ពេល​ដ៏ខ្លី​ខាងមុខទៀត​ ក៏​លោក​មិនដឹង​សង្ឃឹម​​ថា​នឹង​ដោះស្រាយ​បញ្ហា​អ្វី​របស់​ភូមា​បាន​ច្រើន​ដែរ  ពីព្រោះថា វិបត្តិ​ភូមា​ជា​បញ្ហា​ចាក់ស្រែះ​ដ៏«​សែន​លំបាក»។
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners