បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • ភ្ញៀវប្រចាំថ្ងៃ - លោកណុប វី៖សៀវភៅស្តីពីព័ត៌មានស៊ើបអង្កេតនឹងជួយសំលៀងជំនាញរបស់អ្នកសារព័ត៌មាននៅកម្ពុជាបន្ថែមទៀត
    នៅថ្ងៃទី៣១​ ខែសីហា ​ខាងមុខនេះ​ សមាគមសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅកាត់ថា​ ខេមបូចា​ នឹងបើក​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នូវសៀវភៅ​«ការស៊ើបអង្កេត​ផ្អែកតាមសាច់រឿង​៖សៀវភៅ​សម្រាប់​អ្នកសារព័ត៌មាន​ស៊ើបអង្កេត»​។ សៀវភៅ​បកប្រែពី​ភាសាអង់គ្លេសនេះ ​គឺកើតចេញ​ពីការសហការគ្នា​រវាងសមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ និងអង្គការ​យូណេស្កូ​ប្រចាំ​នៅកម្ពុជា​។​ លោកណុប វី​ នាយកប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅកាត់ថា​ ខេមបូចា ​បានអះអាងថា​ សៀវភៅ​នេះសារៈ​សំខាន់​ណាស់សម្រាប់​អ្នកសារព័ត៌​មានដែលចង់​ពង្រីកជំនាញ​ និងចំណេះ​របស់ខ្លួន​បន្ថែម​ទៅលើការ​ធ្វើព័ត៌មាន​បែបស៊ើបអង្កេត​។ ​ជាមួយគ្នានេះ ​សៀវភៅនេះ​ក៏នឹងជួយ​សំលៀង​ជំនាញ​សរសេរព័ត៌​មាន​ប្រចាំថ្ងៃ​របស់ពួកគេ​បន្ថែម​ទៀតផងដែរ​។
    13 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក ឃាង ភារម្យ៖ ប្រជាពលរដ្ឋគួរកុំចាកចេញពីផ្ទះប្រសិនបើមិនមានការចាំបាច់អំឡុងពេលនេះ
    ភ្លៀងបានធ្លាក់ខ្លាំង​ក្នុងកំរិត​ពី១២០​មីលីម៉ែត្រ ​ទៅដល់២៧៩​មីលីម៉ែត្រ ​រយៈពេល​៣ម៉ោង ​កាលពី​យប់ថ្ងៃអង្គារ​ម្សិលមិញ​នៅខេត្តព្រះសីហនុ​ ធ្វើឲ្យ​មានការជន់​លិចរយៈពេលខ្លី​ និងឆក់​យកជីវិត​មនុស្សម្នាក់​ទៅតាមទឹកហូរគួច​។​ លោក ឃាង ភារម្យ ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ​បានថ្លែងថា​ការជន់លិច​ក្រុងព្រះសីហនុ​ដោយជំនន់​ទឹកភ្លៀងនេះ​ មានរយៈពេល​តែ៩០នាទីប៉ុណ្ណោះ​ ធៀបទៅនឹងរយៈពេល​៧២ម៉ោងកាល​ពីឆ្នាំ២០១៩​ អំឡុងពេលនោះ ​ប្រព័ន្ធអូ​ ប្រលាយ ​មិនទាន់បានស្តារ​។​ ទោះយ៉ាងណា​ តុល្យការនៃការ​ខូចខាតសម្ភារៈ ​និងហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ​នៅមិនទាន់មានការ​វាយតម្លៃ​នៅឡើយ។​
    11 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកនី សុខា៖ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិរបស់រដ្ឋាភិបាលនៅពេលនេះ គឺមិនមានទំនុកចិត្ត និងប្រសិទ្ធភាពទេ
    នៅថ្ងៃអង្គារនេះ​ ក្រុមអង្គការ​សង្គមស៊ីវិល​ចំនួន៣៧​បានចេញសេចក្តីថ្លែងការណ៍​រួមសម្តែងនូវ​ការព្រួយបារម្ភ​ពីការបង្កើតនូវ​ស្ថាប័នសិទ្ធិមនុស្សជាតិ​ពីសំណាក់​រដ្ឋាភិបាលកម្ពុជា​។ ជាមួយ​នឹងការព្រួយបារម្ភ ​ក្រុមអង្គការ​សង្គមស៊ីវិល​បានជំរុញឱ្យ​រដ្ឋាភិបាលកម្ពុជា​ស្តារស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​ឡើងវិញសិន​ មុននឹងឈានទៅ​បង្កើតស្ថាប័ន​សិទ្ធិមនុស្ស​ជាតិនេះឡើង​។​ លោកនី សុខា ​ប្រធានសមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​បានអះអាងថា​ ប្រសិន​រដ្ឋាភិបាល​បង្កើត​ស្ថាប័ននេះនៅ​ក្នុងអំឡុងពេលនេះ​ នឹងបង្កើននូវការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​ប្រសិទ្ធភាព​ និងទំនុកចិត្ត​នៃស្ថាប័នមួយនេះ​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក ថោង ខុន៖ទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាជាម្ចាស់ផ្ទះ នឹងខំធ្វើឲ្យបាននៅឆ្នាំក្រោយ
    កម្ពុជាកំពុងត្រៀម​ខ្លួន​រៀប​ចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ខួបលើកទី​៤០​ឆ្នាំ នៅឆ្នាំ២០២២ ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ​ប្តូរវេន​។​ លោក ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​ដែលដឹកនាំ​ក្រុមការងារ​ ចុះត្រួតពិនិត្យ​ទីតាំង​ត្រៀមរៀបចំ​វេទិកានេះ​នៅខេត្តព្រះសីហនុ ​បានថ្លែងថា ​វេទិកានេះ​នឹងមិនអាច​ខកខាន​ដូចនៅឆ្នាំ២០២១​នេះទេ។ ​លោករដ្ឋមន្ត្រី​គូសបញ្ជាក់ថា​ វេទិកានេះនឹង​មានមនុស្ស​ចូលរួម​តែប្រមាណជាង​៣០០នាក់​ប៉ុណ្ណោះ ដោយ​រៀបចំ​នៅទីតាំង​សណ្ឋាគារ​មួយ​កន្លែង​នៅជាប់ឆ្នេរ​សមុទ្រ​។​ វេទិកានេះ​នឹង​មិនអនុញ្ញាត​ឲ្យសាធារណៈជន​ចូលរួមឡើយ ​ដោយសារតែ​កូវីដ១៩។
    10 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក ងិន ឆាយ៖ បញ្ហាផ្លែមៀន យើងព្យាយាមចរចាបើកទីផ្សារឲ្យបានលឿនបំផុតជាមួយចិន និងថៃ
    កម្ពុជា​បានព្យាយាម​ចរចា​បើកទីផ្សារ​ផ្លែមៀន​ប៉ៃលិន​ជាមួយប្រទេស​ចិន​ និងថៃ តាំង​ពីឆ្នាំ២០១៩មកម្ល៉េះ។ តែមកដល់ពេលនេះ ប្រទេសទាំងពីរ​មិនទាន់​ឯកភាពនៅឡើយ ខណៈមានបញ្ហាកូវីដ១៩។ នេះបើតាម លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។​ ម្យ៉ាងទៀត​កម្ពុជានៅមិនទាន់មានរោងចក្រវេចខ្ចប់ និងសម្អាតសាធាតុចង្រៃនៅឡើយ។ បញ្ហារោងចក្រ​កែច្នៃ និង​វេចខ្ចប់​ផ្លែមៀននេះ គឺក្រសួង​កសិកម្ម​ តម្រូវឲ្យអ្នក​ដែលបាន​សាងសង់​រោងចក្ររួចហើយ ​ត្រូវ​រាយការណ៍មកក្រសួងដើម្បី​ផ្តល់​ច្បាប់អនុញ្ញាត។ បើ​តាម​លោក ងិន ឆាយ ទោះជាមានរោងចក្រនៅកម្ពុជាក្តី​តែ​មិនមែន​មានន័យថា អាចនាំចេញផ្លែមៀនខ្មែរទៅកាន់​ប្រទេសចិន និងថៃ​បានភ្លាមៗឡើយ។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកស្រី ឆាយ ស៊ីវលីន៖ វិស័យឯកជនគាំទ្រផែនការរបស់រដ្ឋាភិបាល ដែលចង់បើកទទួលទេសចរណ៍សុវត្ថិភាពនាចុងឆ្នាំ
    ក្រសួង​ទេសចរណ៍ វិស័យ​ឯកជន និង​ភាគី​ពាក់​ព័ន្ធ​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា បាន​ជជែក​ពិភាក្សា​គ្នា លើ​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធសាស្ត្រ​ស្តីពី​ការ​បើក​ទទួល​ទេសចរណ៍​សុវត្ថិភាព​។ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​​សមាគម​ទីភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជា​ ក្នុង​នាទី​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​បាន​លើក​ឡើង​ថា លោក​ស្រីបាន​ស្នើ រដ្ឋាភិបាល និង​សមាជិក​គណៈកម្មការ​ទាំង​អស់​ គាំទ្រ​ទៅ​លើផែន​ការ ដែលត្រូ​វ​បើក​ទទួល​ទេសច​រណ៍​សុវត្ថិភាព​នៅ​ក្នុង​ត្រីមាស​ទី៤ខាងមុខនេះ ព្រោះ​អា​ជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​អស់​មិន​អាច​រង​ចាំបន្ត​ទៀត​បាន​ទេ។ វិស័យ​ទេសចរណ៍ ដែល​​​រង​​គ្រោះ​​ដោ​យ​សារ​​វិបត្តិ​​ជំ​ងឺ​កូវីដ​១៩​ ចាប់តាំង​ពី​ដើម​ឆ្នាំ​​២០២០រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកប៉ិច ពិសី៖បើអាចកាត់បន្ថយអំពើពុករលួយបាន នោះរដ្ឋាភិបាលនឹងអាចស្តារសេដ្ឋកិច្ចបានលឿនក្រោយកូវីដ១៩
    រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​គ្រោងចំណាយ​ថវិកា​ជិត១,៥ពាន់លានដុល្លារ​អាមេរិក​សម្រាប់​ប្រយុទ្ធប្រឆាំង​កូវីដ១៩​នៅក្នុងឆ្នាំ២០២១ ​និងត្រៀមកញ្ចប់​ថវិកា​ជិត១ពាន់លានដុល្លារ​ទៀតសម្រាប់​ប្រើប្រាស់​នៅក្នុង​ឆ្នាំ២០២២​។​ លោក​ប៉ិច ពិសី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បានកត់សម្គាល់ថា​ ការប្រើប្រាស់​កញ្ចប់ថវិកា​របស់​រដ្ឋាភិបាល​កន្លងមក​ គឺមានប្រសិទ្ធភាព​គួរសម​ក្នុងការទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​នៅក្នុងប្រទេស​កម្ពុជា​។​ ប៉ុន្តែ ទាក់ទង​នឹងបញ្ហាស្តារសេដ្ឋកិច្ច​ឡើងវិញនៅក្រោយ​ស្ថានភាពកូវីដ១៩​បានធូរសា្រលនោះ ​លោកប៉ិច ពិសី ​បានអះអាងថា ​នឹងធ្វើឡើង​បានលឿន ​និងមានប្រសិទ្ធភាព​ ប្រសិនបើ​រដ្ឋាភិបាល​អាចកាត់បន្ថយ​អំពើពុករលួយ ​និងភាពមិន​ប្រក្រតី​នៅតាម​ស្ថាប័នសាធារណៈ​មួយចំនួនបាន​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកនេត្រ ភក្ត្រា៖ សវនាការលើលោកខៀវ សំផន ៤ថ្ងៃនេះ គឺជាជំហានថ្មីបន្ថែមទៀតក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ
    ភ្ញៀវប្រចាំថ្ងៃ ​របស់យើង​នៅរាត្រីនេះ ​គឺលោក នេត្រ ភក្រ្តា ​ដែលជា​ប្រធានផ្នែក​កិច្ចការ​សាធារណៈ​និងជាអ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​។ ​នៅរសៀលថ្ងៃពុធ​ សវនាការ​លើបណ្តឹង​សាទុក្ខ​ប្រឆាំង​នឹង​លោកខៀវ សំផន ក្នុង​សំណុំ​រឿង​០០២​វគ្គ​២ ​បានបិទបញ្ចប់ហើយ​។​ លោកនេត្រ ភក្រ្តា ​បានអះអាងថា​ សវនាការ​រយៈពេល៤ថ្ងៃ​មកនេះ ​គឺបានប្រព្រឹត្តទៅ​ដោយរលូន​ ទោះបីក្នុង​ស្ថានភាព​ឆ្លងរាលដាល​នៃជំងឺកូវីដ១៩​ក៏ដោយ​។​ ជាមួយគ្នានេះ ​លោកបានគូស​បញ្ជាក់ថា​ សវនាការ​លើកនេះ ​គឺមានសារៈសំខាន់​ និងជាជំហានថ្មី​មួយបន្ថែមទៀត​ក្នុងការឆ្ពោះទៅរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងអស់​នៅក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក អាត់ ធន់៖ទោះគ្មានការបញ្ជាក់តែជាសត្យានុម័ត ការធ្វើតេស្តកូវីដ១៩លើកម្មករមិនត្រូវបង់ប្រាក់ទេ
    មេដឹកនាំ​សហជីព​បានស្វាគមន៍​ចំពោះ​វិធានការ​ថ្មី​របស់​ក្រសួង​ការងារ​ដែល​តម្រូវ​ឲ្យ​រោងចក្រ សហគ្រាស ត្រូវ​ធ្វើ​តេស្ត​រហ័ស​រក​កូវីដ១៩​ទៅលើ​កម្មករ​ឲ្យបានយ៉ាងតិច​២ដង ​មុនថ្ងៃ១០កញ្ញា​ខាងមុខ​។​ ការ​ធ្វើ​តេស្ត​រហ័ស​នេះ ត្រូវបាន​ក្រសួងការងារ​គូសបញ្ជាក់ថា ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ១៩​ជាពិសេស​ប្រភេទ​Deltaទៅក្នុង​វិស័យកាត់​ដេរ។ ប៉ុន្តែ​ក្រសួងមិនបាន​បញ្ជាក់ថា ​ការ​ធ្វើ​តេស្តនេះ កម្ម​ករ​ត្រូវ​ចំណាយ​ប្រាក់​ឬអត់នោះទេ។​ សម្រាប់​លោក អាត់ ធន់​ ជាប្រធាន​សហភាពការងារ​កម្ពុជា បានថ្លែងថា​ ទោះគ្មានការ​បញ្ជាក់តែ​ជាសត្យានុម័ត​ ការធ្វើតេស្ត​រកកូវីដ១៩​ទៅលើកម្មករ​គឺមិនត្រូវបង់​ប្រាក់នោះទេ ព្រោះវាជាការ​តម្រូវ​របស់រដ្ឋ ហើយ​ថៅកែរោងចក្រ​ សហគ្រាស​ គឺជាអ្នកបំពេញ។​
    11 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកស៊ុំ ចាន់គា៖ពលករខ្មែរដែលមកពីថៃមិនត្រឹមតែខ្វះខាតលើជីវភាពរស់នៅទេ ក៏កំពុងមានបញ្ហាបំណុលធនាគារដែរ
    ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ​ លោកស៊ុំ ចាន់គា​ ដែលជាមន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ​។ ​គិតមកដល់ពេលនេះ ​គឺរយៈពេល​៥ថ្ងៃហើយ​ដែលរដ្ឋាភិបាល​កម្ពុជា​បានបើក​ព្រំដែនជាមួយ​ប្រទេសថៃ​ឡើងវិញ​។​ លោកស៊ុំ ចាន់គា ​បានលើកឡើងថា ​ពលករខ្មែរ​ជាច្រើននាក់​បានបន្ត​សម្រុក​ចូលមកប្រទេស​កម្ពុជា ​ដើម្បីគេច​ពីការឆ្លង​ជំងឺ​កូវីដ១៩​ដែលកំពុង​កើនឡើង​ខ្លាំងនៅក្នុង​ប្រទេសថៃ។​ ប៉ុន្តែ លោក​ក៏សង្កេតឃើញថា​ ពេលពួកគេ​វិលត្រឡប់​មកវិញ​ ក៏កំពុង​ជួបបញ្ហា​ខ្វះខាត​ច្រើនលើជីវភាព​រស់នៅ​ ព្រោះមិនមាន​ការងារធ្វើ​។​ មិនមាន​ការងារធ្វើនេះ ​ក៏បានធ្វើឱ្យពួកគេ​គ្មានចំណូល ​ដើម្បីយក​សងបំណុល​ធនាគារដែរ​។
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners