បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • ភ្ញៀវប្រចាំថ្ងៃ - លោក ឃួង ស្រេង៖ ដាច់ខាតមិនឲ្យមានករណីទារលុយក្រៅផ្លូវការពីគ្រួសារអ្នកជំងឺ ឬអ្នកចាក់វ៉ាក់សាំង
    ឆ្លើយតប​នឹងការផ្សព្វផ្សាយ​មួយចំនួនថា​ មានការទារលុយក្រៅផ្លូវ​ការពីសំណាក់​សមត្ថកិច្ច ​ឬអ្នក​ចាក់​វ៉ាក់សាំង​នោះ លោក ​ឃួង ស្រេង ​បានប្រកាសដាច់ខាតថា​ មិនឲ្យ​មានករណីនេះ​កើតឡើងទេ​។​ ជាមួយនឹងការ​ច្រាន​ចោល​ករណី​ទារលុយម្នាក់២ម៉ឺនរៀល​នៅសាលាបឋមសិក្សា​ស្ទឹងមានជ័យ​ និង​ករណី​ទារលុយ៤ម៉ឺនរៀល​នៅស្តាតអូឡាំពិក​ អភិបាល​រាជធានីភ្នំពេញ បាន​កោតសរសើរ​ដល់សមត្ថកិច្ច​ និង​ក្រុមគ្រួពេទ្យថា​បានធ្វើការងារនេះ​ប្រកបដោយ​វិជ្ជាជីវៈ​។ ​បើតាម លោក ឃួង ស្រេង ​អាជ្ញាធរ​កំពុងតែ​ប្រយុទ្ធនឹងជំងឺ​កូវីដ១៩បំប្លែងថ្មី​ជាមួយនឹងការព្រួយបារម្ភ​។ ដូច្នេះ​លោកអំពាវនាវ​ឲ្យពលរដ្ឋ​ចូលរួមការពារខ្លួន​ទាំងអស់គ្នា​។
    10 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក គង់ រតនៈ៖ ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍គួរតែ ធ្វើយ៉ាងណាទៅជាច្បាប់ដែលផ្តល់ប្រយោជន៍សម្រាប់ទាំងអស់គ្នា
    ក្រសួង​សាធារណការ​ និងដឹកជញ្ជូន ​កាលពីថ្ងៃពុធ​ម្សិលមិញ​ រួមនឹងភាគី​ពាក់ព័ន្ធ​ បានបើកកិច្ចប្រជុំ​មួយតាម​ប្រព័ន្ធអនឡាញ​ស្តីពីការពិនិត្យ ​និងពិភាក្សាស្វែងរក​ធាតុចូលជុំវិញ​ការធ្វើ​វិសោធនកម្ម​ច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក​។​ លោក គង់ រតនៈ ​អ្នកជំនាញ ​និងជាអ្នកពិគ្រោះ​យោបល់​ផ្នែកសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ សម្តែងនូវការគាំទ្រ​ចំពោះការរៀបចំ​ធ្វើវិសោធនកម្ម​ច្បាប់នេះ ​ដោយលោក​លើកឡើងថា​ច្បាប់ចរាចរណ៍​ផ្លូវគោក ​ដែលមានកន្លងមក​ គឺជាច្បាប់មួយល្អហើយ ​ក៏ប៉ុន្តែការ​អនុវត្ត​មិនទាន់បាន​ពេញលេញ​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - ឧកញ៉ា លឹម ហេង៖ រដ្ឋាភិបាលកំពុងពិចារណាវិធានការចត្តាឡីស័កពិសេសដល់អ្នកវិនិយោគ ដែលមកកម្ពុជារយៈពេលខ្លី
    កម្ពុជារយៈពេលខ្លីវិស័យឯកជន​នៅក្នុងកិច្ចប្រជុំ​មួយតាមអនឡាញ​ជាមួយនឹង​ លោក អូន ព័ន្ធមុន្នីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានបង្ហាញពី​កង្វល់​ចំពោះវិធានការ​សម្រាប់​វិនិយោគិន​ចូលមកកម្ពុជា ​ដូចជាការធ្វើ​ចត្តាឡីស័ក​ចំពោះអ្នក​ចាក់វ៉ាក់សាំងហើយ​២ដូស​ ការដាក់ប្រាក់តម្កល់​ និងចំណុចមួយ​ចំនួនទៀត​ អាចជាឧបសគ្គ​ក្នុងការរារាំង​អ្នកវិនិយោគ​មកពីក្រៅប្រទេស​។​ ក៏ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​មិនបានឆ្លើយតប​ជាវិជ្ជមាន​នៅឡើយទេ ​នូវចំណុចខ្លះ​ ដូចជាការកាត់បន្ថយ​រយៈពេល​ធ្វើចត្តាឡីស័ក​ជាដើម​ ដោយសារអំឡុង​ពេលនេះ ​កម្ពុជា​កំពុងបន្ត​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ-១៩ ​បំប្លែងថ្មី​ ដែលតា​។​ នេះបើតាម​លោកឧកញ៉ា ​លឹម ហេង​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា។
    11 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក ស៊ុំ ចន្ទគា៖ អាជ្ញាធរយកចិត្តទុកដាក់ដល់ពលករខ្មែរត្រលប់ពីប្រទេសថៃដែរ តែសម្រាប់រយៈពេលខ្លីប៉ុណ្ណោះ
    ពលរដ្ឋ​ និងពលករ​ខ្មែរ ដែលធ្វើការ​នៅប្រទេសថៃ ​នៅតែត្រូវជនជាតិថៃដឹក​តាមរថយន្ត​មកទំលាក់នៅ​តាមច្រករបៀងនានា ​នៅក្បែរព្រំដែន​ថៃ-កម្ពុជា ​ដែលពេលនេះព្រំដែន​ត្រូវបានបិទ​ ដើម្បី​ការពារ​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩​ បំប្លែង​ខ្លួនថ្មី ​ដែលតា​។​ លោក ស៊ុំ ចន្ទគា ​មន្ត្រីឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ​ ថ្លែងឲ្យដឹងថា​ពលករខ្មែរ​ទាំងនោះ ​ត្រូវបានស្វះស្វែង​ជួយពីសំណាក់​អាជ្ញាធរខ្មែរ​ និងស្ថានអគ្គកុងស៊ុល​ខ្មែរប្រចាំខេត្ត​ស្រះកែវ​ប្រទេសថៃ​ផងដែរ​។ ក៏ប៉ុន្តែ​លោកថា នោះជាយន្តការ​សម្រាប់ជួយ​សង្គ្រោះ​រយៈពេលខ្លី​ប៉ុណ្ណោះ ​ដោយសារវានឹង​ប្រឈមហានិភ័យ​ខ្ពស់ប្រសិន​បើពលករខ្មែរ​សម្រុកមក​ប្រទេសវិញ​ដូចទឹក​បាក់ទំនប់​។
    13 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក ង៉ូវ កាង៖នៅពេលធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ហើយមិនរាយការណ៍គឺស្មើនឹងធ្វើបាបខ្លួនឯង
    ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី២៩ ​កក្កដា​ សម្រេចដាក់​ឲ្យអ្នកជំងឺ​កូវីដ១៩ ​កម្រិតស្រាល ​អាចព្យាបាល​នៅតាមផ្ទះ​ ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស ​បន្ទាប់ពី​រាជធានីភ្នំ​ពេញ ​និងខេត្តកណ្តាល​ អនុវត្ត​វិធីបែបនេះបាន​ជាង២ខែ​មកនោះ​។​ លោក ង៉ូវ កាវ​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​បានគូសបញ្ជាក់ថា​ នៅពេល​ធ្វើតេស្ត​រកឃើញ​វិជ្ជមានកូវីដ១៩​ហើយ ​គឺចាំបាច់ត្រូវ​រាយការណ៍​ជូនអាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បីទទួល​បានសេវា​ប្រឹក្សាយោបល់​។​ លោកថា ​ប្រសិនបើ​មិនរាយការណ៍​ទេគឺស្មើនឹង​ធ្វើបាបខ្លួនឯង​នៅពេលស្ថានភាព​ជំងឺធ្លាក់ដុនដាប​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក គី សេរីវឌ្ឍ៖ត្រឹម១ឆ្នាំតទៀត សេដ្ឋកិច្ចកម្ពុជាអាចទប់ទល់នឹងកូវីដបាន តែបើកូវីដអូសបន្លាយ អាចនឹងប្រែប្រួល
    លោក ហ៊ុន សែន ​នៅព្រឹកមិញ​នេះអាងថា​ រដ្ឋាភិបាល​កម្ពុជា ​នឹងមិនដួលរលំ​ដោយសារ​វិបត្តិ​ថវិកាទេ ​ខណៈចំណូល​ពន្ធរំពឹង​បាន៥ពាន់លាន​ដុល្លារ​ក្នុង១ឆ្នាំ​។​ លោកបណ្ឌិត ​គី សេរីវឌ្ឍ ​អ្នកវិភាគ​សេដ្ឋកិច្ច​នៃរាជបណ្ឌិតសភា​កម្ពុជា​មើលឃើញថា​  រយៈពេលត្រឹម១ឆ្នាំទៀត​ សេដ្ឋកិច្ច​កម្ពុជា​អាចទប់ទល់​នឹងកូវីដបាន​ តែបើកូវីដអូស​បន្លាយ​ នោះសេដ្ឋកិច្ច​កម្ពុជា​អាចនឹងប្រែប្រួល​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - វេជ្ជបណ្ឌិត នុត សម្បត្តិ៖ការអនុញ្ញាតឲ្យព្យាបាលកូវីដ១៩នៅតាមផ្ទះជាការសម្រាលបន្ទុកគ្រូពេទ្យ
    ក្រសួង​សុខាភិបាល​នៅថ្ងៃទី២៩​កក្កដាបាន​អនុញ្ញាត​ឲ្យ​មាន​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល​នៅ​តាម​ផ្ទះ នៅ​ក្របខណ្ឌទូទាំង​ប្រទេស។ ការ​សម្រេចនេះ​ធ្វើឡើង​ស្រប​ពេល​វីរុស​​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ (Delta) កំពុង​ឆ្លង​ទៅក្នុង​សហ​គមន៍។ លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា គាំទ្រនឹង​យន្តការនេះ។ បើតាមលោក​វេជ្ជបណ្ឌិត ការ​អនុញ្ញាតឲ្យ​ព្យាបាលកូវីដ១៩​នៅតាម​ផ្ទះ គឺជាការសម្រាល​បន្ទុកគ្រូពេទ្យដែលកំពុងតែមានអ្នកជំងឺច្រើន និង​ជាការ​កាត់បន្ថយ​ការចំណាយ​របស់ពលរដ្ឋដែល​ឆ្លងកូវីដ១៩​ផងដែរ។ តែបញ្ហាដែលត្រូវចោទសួរគឺចំពោះ​ប្រសិទ្ធភាពនៃការអនុវត្តន៍។
    11 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកហេង សួរ៖ក្នុងអំឡុងពេលបិទព្រំដែន ពលករខ្មែរនៅថៃដែលជួបការលំបាកត្រូវទាក់ទងរកជំនួយពីស្ថានទូតកម្ពុជា
    ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោក​ហេង សួរ​ ដែលជាអ្នកនាំពាក្យ​ក្រសួង​ការងារ​ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កម្ពុជា​។​ ជុំវិញ​ការបិទព្រំដែន​ជាមួយ​ប្រទេសថៃរ​យៈពេល១៤ថ្ងៃ​ លោកហេង សួរ ​បានផ្តាំផ្ញើ​ទៅពលករខ្មែ​រនៅក្នុងប្រ​ទេសថៃ​កុំឱ្យមាន​ការជ្រួលច្របល់​ ហើយត្រូវស្តាប់​តាមការណែនាំ​របស់​មន្រ្តី​កម្ពុជា​ ក៏ដូចជា​អាជ្ញាធរថៃ។​ ​លោកបន្តថា ក្នុង​ស្ថានភាព​ពេលនេះ ​មិនថាពលរដ្ឋថៃ​ ឬពលករ​ខ្មែរទេ​ គឺសុទ្ធតែ​ជួបការ​លំបាក​ដូចគ្នា​។​ ប៉ុន្តែ សម្រាប់ពលករ​ខ្មែរ លោកហេង សួរ ​បានណែនាំឱ្យ​ពួកគេ​ទាក់ទង​ទៅស្ថានទូត​កម្ពុជា​ប្រចាំនៅប្រទេសថៃ ​ដើម្បីស្វែងរក​ការសម្រប​សម្រួល ​និងជំនួយ​ផ្សេងៗ​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកគឹម សន្តិភាព៖ការបិទខ្ទប់ខេត្តទាំង៨ គឺដោយសារការឆ្លងរាលដាលវីរុសថ្មីDeltaឈានដល់បន្ទាត់ក្រហមហើយ
    ប្រមុខរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃពុធម្សិលមិញ​នេះ ​បានសម្រេច​បិទខ្ទប់​ខេត្តចំនួន៨​នៅតាម​បណ្តោយព្រំដែន​ជាមួយថៃ ​និងបិទព្រំដែន​ជាមួយ​ប្រទេសថៃ​ថែមទៀត​ ដើម្បីទប់ស្កាត់​ឆ្លងរាលដាល​ជំងឺ​កូវីដ១៩​ ជាពិសេស ​គឺវីរុស​បំប្លែងខ្លួនថ្មី​Delta​ ។ បន្ថែមលើនេះ ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ក៏បានសម្រេច​ឱ្យពង្រឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ និងទប់ស្កាត់​ជំងឺ​កូវីដ១៩​ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស​ផងដែរ​។​ លោកគឹម សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ និងជាអ្នកនាំពាក្យ​គណៈកម្មការ​អន្តរ​ក្រសួង ​ដើម្បី​ប្រយុទ្ធ​នឹងជំងឺ​កូវីដ-​១៩​ បានពន្យល់ថា ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់នេះ ​គឺជារឿងចាំបាច់​ណាស់ក្នុងការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​ ជាពិសេស ​វីរុសបំប្លែងខ្លួន​ថ្មី Delta​ ដែលកំពុងឆ្លង​ចូលក្នុង​សហគមន៍​ ហើយឈានចូល​ទៅដល់​បន្ទាត់​ក្រហមហើយ​។​
    13 min
  • ភ្ញៀវប្រចាំថ្ងៃ - ឧកញ៉ា ហៃ លីអ៊ាង៖ ប្រភេទថ្នាំប៉ារ៉ាសេតាម៉ុល និងវីតាមីនសេ មានតម្រូវការទីផ្សារខ្ពស់អំឡុងពេលកូវីដនេះ
    ជំងឺកូវីដ-១៩​ បានបន្ត​រាតត្បាត​ប្រទេស​កម្ពុជា​អស់រយៈពេល​ជិត២ឆ្នាំ​មកហើយ​ ដែលបញ្ហា​នេះធ្វើឲ្យប៉ះពាល់​ដល់សេដ្ឋកិច្ច​កម្ពុជា​ស្ទើរគ្រប់វិស័យ​។​ ដោយឡែក​សហគ្រាស​ផលិតឱសថ​ PPM​ នៅតែ​បន្តឈរជើង​យ៉ាងរឹងម៉ាំ​ក្នុងអំឡុងពេល​នេះ និងនៅ​រក្សាបាន​កំណើន​ប្រាក់ចំណូល​ជាធម្មតា​ តាមផែនការ​ដែលបានគ្រោងទុក​។ លោកឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លីអ៊ាង​ ប្រធានអគ្គនាយក​សហគ្រាស​ផលិត​ឱសថ PPM​ បានថ្លែងថា​ អំឡុងពេល​នៃវិបត្តិ​ជំងឺកូវីដ-១៩​នេះ​ ទីផ្សារឱសថ​របស់​សហគ្រាស​ PPM​ ទាំងក្នុង និងក្រៅ​ប្រទេស​មានតម្រូវការ​ឱសថ​ខ្លះខ្ពស់ ​ដូចជាប្រភេទ​ប៉ារ៉ាសេតាម៉ុល​ និងវីតាមីនសេ​ជាដើម​ តែក៏មាន​ប្រភេទ​ឱសថ​ខ្លះទីផ្សារ​របស់វាមាន​ការធ្លាក់ចុះដែរ​។​ ដោយឡែក​ចំពោះដំណើរ​ការសកម្មភាព​របស់សហគ្រាស​វិញលោកថា​ មិនមានជាឧបសគ្គ​អ្វីទេ ​ក៏ប៉ុន្តែ​ត្រូវប្រតិបត្តិ​ដោយមានការច្នៃប្រឌិត ​តាមបែបគន្លងថ្មី​ក្នុងសម័យ​កូវីដ។
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners