បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • ភ្ញៀវប្រចាំថ្ងៃ - លោក គឹម សន្តិភាព៖ទោះបីប្រធានសាលាដំបូងមានសិទ្ធិលើការដោះលែងទណ្ឌិតតែមិនត្រូវប្រើឱកាស«ត្រីងៀតឆ្លៀតពង»
    ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅរាត្រី​នេះ គឺលោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌។ ក្រសួង​យុត្តិធម៌​ដែល​ចេញ​សេចក្តី​សម្រេច​លើការ​កំណត់​បែបបទ​នៃ​ការ​ឃ្លាំមើល​ទណ្ឌិត ដែល​ត្រូវ​ដោះលែង​ដោយ​មាន​លក្ខណ្ឌ។ សេចក្តី​សម្រេចនេះ បាន​ប្រគល់​សិទ្ធិ​ឲ្យ​ប្រធាន​សាលា​ដំបូង​រាជធានី-ខេត្ត ​លើ​ការ​ដោះលែង​ទណ្ឌិត​ដោយ​មាន​លក្ខណ្ឌ បន្ទាប់ពី​ការត្រួតពិនិត្យពី​ក្រុម​ការងារ​ថ្នាក់ជាតិ។​ បើតាម លោក គឹម សន្តិភាព ទោះបីប្រធានសាលាដំបូង​មានសិទ្ធិ​ក៏ពិតមែន​តែមិនត្រូវប្រើឱកាស«ត្រីងៀត​ឆ្លៀតពង»នោះទេ ហើយថាក្រសួង​មាន​យន្តការ​ផ្សេងទៀត​ដើម្បី​ត្រួតពិនិត្យការ​អនុវត្តន៍នេះ។
    14 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក ឌី រ៉ាដូ៖ ខេត្តឧត្តមរមានជ័យបន្ថែមមណ្ឌលចត្តាឡីស័ក ខណៈពលករនៅតែបន្តវិលមកពីប្រទេសថៃវិញ
    ភ្ញៀវប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​រាត្រី​នេះ គឺលោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ។ ខេត្តជាប់​ព្រំដែន​ថៃមួយនេះ​នៅតែ​បន្តទទួល​ពលករ​ខ្មែរ​សម្រុក​មកពីប្រទេសថៃ​វិញដែលមិនទាន់ថមថយនៅឡើយ ពោល​ចន្លោះពី៣០០ទៅ៤០០នាក់​ក្នុងមួយថ្ងៃ។ ជាតុល្យការ​គឺមាន​ពលករជាង២ពាន់​នាក់​ឆ្លង​កូវីដ១៩ ក្នុង​ចំណោម​ពលករ​ដែល​មកពីប្រទេសថៃវិញ ក្នុងនោះជាសះស្បើយជាង៥រយនាក់។ នៅចំពោះមុខនេះ អាជ្ញាធរ​ខេត្ត​ក៏បាន​បង្កើត​មណ្ឌល​ចត្តាឡី​ស័ក​​​បន្ថែមរហូត​ដល់​២០​កន្លែង​​សម្រាប់​ឲ្យពួកគេ​ស្នាក់នៅបណ្តោះ​អាសន្នមុននឹង​អនុញ្ញាតឲ្យទៅ​ផ្ទះរៀងៗខ្លួន។
    11 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកហេង គឹមហុង៖ត្រឹមតែ៥ថ្ងៃ បទល្មើសព្រៃឈើជាង៣០០ករណីបានកើតឡើងនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ
    សមាគមបណ្ដាញ​យុវជនកម្ពុជា(​CYN) ​និងបណ្ដាញ​សហគមន៍​ព្រៃឡង់​បានរកឃើញ​បទល្មើស​ព្រៃឈើ​ដល់ទៅ​៣៦៦​ករណី​នៅក្នុង​តំបន់​ព្រៃឡង់​ខេត្តព្រះវិហារ​ក្នុងរយៈពេល​ត្រឹមតែ​៥ថ្ងៃ​ប៉ុណ្ណោះ ​ពោល គឺ​ពីថ្ងៃទី​០៩ដល់ថ្ងៃទី​១៣ ខែកក្កដា ​ឆ្នាំ២០២១​។​ លោកហេង គឹមហុង​ ប្រធានកម្មវិធី​ផ្នែកស្រាវជ្រាវ​ និងតស៊ូ​មតិ​នៃសមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN)​បានកត់សម្គាល់ថា​ នេះ គឺជា​បទល្មើស​ព្រៃឈើ​ដ៏ច្រើន​ករណី ​ហើយថា ​វាបាន​បង្ហាញពី​ស្ថានភាព​នៃការ​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​នៅតែកើត​មានដដែល​។​ បើតាមលោក​ហេង គឹមហុង​ ក្រសួងបរិស្ថាន​ និងអាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចាប់ដៃ​សហការគ្នា​ជាមួយក្រុម​អ្នកការពារ​ព្រៃឈើ ​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកជិន ម៉ាលីន៖ការតម្រូវឱ្យមានកាតព្វកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មិនមែនជាការរំលោភសិទ្ធិណាមួយទេ
    ភ្ញៀវប្រចាំថ្ងៃ​របស់យើងនៅ​រាត្រីនេះ ​គឺលោក​ជិន ម៉ាលីន​ ដែលជាអ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ និងជា​អនុប្រធាន​គណៈកម្មការ​ធិការ​សិទ្ធិមនុស្ស​កម្ពុជា​។​ ឆ្លើយតប​ទៅនឹង​កង្វល់​របស់​ក្រុមអ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​ពាក់ព័ន្ធ​នឹងកាត​ព្វកិច្ច​ទទួលការ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​សម្រាប់​មន្រ្តីរាជការ​ និងប្រជាពលរដ្ឋ​កម្ពុជា ​លោកជិន ម៉ាលីន ​បានអះអាង​ថា កាត​ព្វកិច្ច​ទទួល​ការចាក់វ៉ាក់សាំង​នេះមិនមែន​ជាការរំលោភ​បំពាន​សិទ្ធិមនុស្ស​នោះឡើយ។​ ផ្ទុយទៅវិញ​ លោកថា ​វាត្រូវបាន​ធ្វើឡើង​ស្របទៅ​តាមច្បាប់ជាតិ​ និងច្បាប់​ និងបទប្បញ្ញត្តិ​អន្តរជាតិ​ថែមទៀតផង ​ដើម្បីការពារ​ពលរដ្ឋ​កម្ពុជា​ពីការឆ្លង​រាលដាល​នៃជំងឺ​កូវីដ១៩​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក សោម សូរីដា៖ ការលើកពេលរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឬមិនលើក អាស្រ័យទៅលើការសម្រេចរបស់រដ្ឋាភិបាល
    តាមការកំណត់​ ប្រទេសកម្ពុជា​នឹងរៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ ឃុំ សង្កាត់​ អាណត្តិទី៥ ​នៅថ្ងៃទី៥​ ខែមិថុនា ​ឆ្នាំ២០២២​ ខាងមុខ​។​ ឆ្លើយតប​ទៅនឹងការបារម្ភ​របស់សង្គម​ស៊ីវិល​ លោក​ សោម សូរីដា​ អគ្គលេខាធិការ​រងគណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​ ឲ្យដឹងថា ​គ.ជ.​ប បានបំពេញតួនាទី និង​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​តម្លាភាព​ និងយុត្តិធម៌​នៅក្នុងកំរិតមួយ​អតិបរមា​។​ តាមលោក​ សោម សូរីដា​ គ.ជ.ប​ នឹងរៀបចំ​ការបោះឆ្នោត​តាមការគ្រោងទុក​ ប្រសិនបើ​រដ្ឋាភិបាល​មិនមានការសម្រេច​ណាមួយលើកពេល​ការបោះឆ្នោត​នេះទេ។​ ជាមួយគ្នានេះ ​គ.ជ.ប​ ក៏បានរៀបចំ​សេចក្តីណែនាំ​រួមស្តី​ពីវិធានការ​ការពារ ​និងទប់ស្កាត់​ការឆ្លងជំងឺ​កូវីដ-១៩​ នៅក្នុងការិយាល័យបោះឆ្នោត​រួចហើយ ​ដោយត្រូវឆ្លង​យោបល់​ក្រសួង​មហាផ្ទៃ ​និងក្រសួង​សុខាភិបាល​ផងដែរ​។
    11 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកស្រីឆាយ ស៊ីវលីន៖បើការចាក់វ៉ាក់សាំងបានកាន់តែលឿន នោះការវិលត្រឡប់នៃទេសចរណ៍ក៏លឿនដែរ
    ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោកស្រី​ ឆាយស៊ីវលីន ​ដែលជាប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​។ ស្របពេលដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​សម្រុក​ចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ទៅតាមបណ្តា​ខេត្តនានា​ លោកស្រីឆាយ ស៊ីវលីន ​បានមើលឃើញ​ពីសញ្ញាល្អនៃ​ការងើបឡើងវិញ​នៃវិស័យ​សេដ្ឋកិច្ច​ ជាពិសេស ​គឺវិស័យ​ទេសចរណ៍​។​ បើតាមលោកស្រី​ ឆាយ ស៊ីវលីន ​បើសិន​រដ្ឋាភិបាល​កម្ពុជា​សម្រុក​ចាក់វ៉ាក់សាំង​ដល់ប្រជាពលរដ្ឋ​បានលឿនកម្រិត​ណា នោះការ​ងើបឡើងវិញ​ ឬការត្រឡប់​មកវិញ​នៃវិស័យ​ទេសចរណ៍​ក៏នឹងលឿន​តាមនោះដែរ​។
    10 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners