បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • ភ្ញៀវប្រចាំថ្ងៃ - ឧកញ៉ា ហៃ លីអ៊ាង៖ ប្រភេទថ្នាំប៉ារ៉ាសេតាម៉ុល និងវីតាមីនសេ មានតម្រូវការទីផ្សារខ្ពស់អំឡុងពេលកូវីដនេះ
    ជំងឺកូវីដ-១៩​ បានបន្ត​រាតត្បាត​ប្រទេស​កម្ពុជា​អស់រយៈពេល​ជិត២ឆ្នាំ​មកហើយ​ ដែលបញ្ហា​នេះធ្វើឲ្យប៉ះពាល់​ដល់សេដ្ឋកិច្ច​កម្ពុជា​ស្ទើរគ្រប់វិស័យ​។​ ដោយឡែក​សហគ្រាស​ផលិតឱសថ​ PPM​ នៅតែ​បន្តឈរជើង​យ៉ាងរឹងម៉ាំ​ក្នុងអំឡុងពេល​នេះ និងនៅ​រក្សាបាន​កំណើន​ប្រាក់ចំណូល​ជាធម្មតា​ តាមផែនការ​ដែលបានគ្រោងទុក​។ លោកឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លីអ៊ាង​ ប្រធានអគ្គនាយក​សហគ្រាស​ផលិត​ឱសថ PPM​ បានថ្លែងថា​ អំឡុងពេល​នៃវិបត្តិ​ជំងឺកូវីដ-១៩​នេះ​ ទីផ្សារឱសថ​របស់​សហគ្រាស​ PPM​ ទាំងក្នុង និងក្រៅ​ប្រទេស​មានតម្រូវការ​ឱសថ​ខ្លះខ្ពស់ ​ដូចជាប្រភេទ​ប៉ារ៉ាសេតាម៉ុល​ និងវីតាមីនសេ​ជាដើម​ តែក៏មាន​ប្រភេទ​ឱសថ​ខ្លះទីផ្សារ​របស់វាមាន​ការធ្លាក់ចុះដែរ​។​ ដោយឡែក​ចំពោះដំណើរ​ការសកម្មភាព​របស់សហគ្រាស​វិញលោកថា​ មិនមានជាឧបសគ្គ​អ្វីទេ ​ក៏ប៉ុន្តែ​ត្រូវប្រតិបត្តិ​ដោយមានការច្នៃប្រឌិត ​តាមបែបគន្លងថ្មី​ក្នុងសម័យ​កូវីដ។
    11 min
  • ភ្ញៀវប្រចាំថ្ងៃ - ឧកញ៉ាលឹម ហេង៖ការអនុញ្ញាតឱ្យវិស័យឯកជននាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាការជួយកាត់បន្ថយបន្ទុករបស់រដ្ឋ
    នៅថ្ងៃអង្គារនេះ​ ក្រសួងសុខា​ភិបាល​កម្ពុជា​បានសម្រេច​អនុញ្ញាត​ឱ្យវិស័យ​ឯកជន​អាចនាំចូល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩  ​ដើម្បី​ចាក់ជូន​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​។​ លោកឧកញ៉ា ​លឹម ហេង ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ដែលជាភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​បានលើកឡើងថា​ ការសម្រេច​របស់​ក្រសួងសុខាភិបាល​កម្ពុជា​នេះ ​គឺជារឿងល្អ​ក្នុងការផ្តល់​សេវាវ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ដល់ប្រជាពលរដ្ឋ​បន្ថែមទៀត​។​ ម្យ៉ាងវិញទៀត​ លោកឧកញ៉ា​លឹម ហេង ​ក៏បានអះអាងថា​ វាក៏ជាការ​រួមចំណែក​របស់​វិស័យ​ឯកជន​ក្នុងការ​កាត់បន្ថយ​បន្ទុក​របស់​រដ្ឋាភិបាល​លើការ​ចំណាយ​ទៅលើបញ្ហា​វ៉ាក់សាំង​នេះផងដែរ​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកយ៉ែម បុញ្ញឫទ្ធិ៖ គណបក្សកម្ពុជានិយមកើតចេញពីឆន្ទៈរបស់យុវជនបន្តវេន
    ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុ​បារាំង​អន្តរជាតិRFIនៅរាត្រី​នេះគឺលោក ​យ៉ែម បុញ្ញឫទ្ធិ ​ស្ថាបនិកគណបក្ស​កម្ពុជានិយម​។ គណបក្ស​កម្ពុជា​និយម​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​យុវជនរបស់​អតីត​គណបក្ស​សង្រ្គោះជាតិ ​និង​​ទទួល​ការ​យល់​ព្រម​ពី​ក្រសួង​មហាផ្ទៃ ​កាលពី​ទី​២៣​កក្កដា​។ បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ ​គណបក្ស​នេះ​កើត​ចេញពីឆន្ទៈ​របស់​យុវជន​បន្តវេន ​រីឯអ្នកនយោបាយ​ជើងចាស់​គឺគ្រាន់តែ​អ្នកចូលរួម​ចំណែក​បន្ទាប់​បន្សំ។
    11 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកស្រី ឆន សុគន្ធា៖ អ្នកប្រើប្រាស់កាន់តែមានបញ្ហាប្រឈម ខណៈមានអនុក្រឹត្យ«ច្រកទ្វារអ៊ីនធឺណិត»
    ភ្ញៀវប្រចាំរបស់​វិទ្យុ​បារាំង​អន្តរជាតិRFIនៅរាត្រីនេះគឺ​លោកស្រី ឆន សុគន្ធា នាយិកានៃនាយកដ្ឋាន​អភិវឌ្ឍប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ(CCIM)។ អង្គការ​មួយ​នេះ​និង​អង្គការ​មួយចំនួន​ទៀត បានសហការគ្នារៀប​ចំឡើងព្រឹត្តិការណ៍អ៊ិធឺណិតបើកទូលាយដូចកាលពីឆ្នាំមុនៗដែរ​។ បើតាមលោកស្រី ឆន សុគន្ធា នៅពេល​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​កាន់​កើនឡើង ​ បញ្ហាប្រឈមរបស់ពួកគេ​ក៏មានកាន់តែ​ច្រើនដែរ ស្របពេល​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ថ្មី​«ច្រកទ្វារអ៊ីនធឺណិត»ដើម្បី​គ្រប់​គ្រង​អ៊ីនធឺណិត។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកវ៉ាត់ ចំរើន៖អត្តពលិកកម្ពុជាប្ដេជ្ញាខិតខំឲ្យអស់ពីលទ្ធភាពនៅក្នុងការប្រកួតកីឡាអូឡាំពិក
    ពី​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ ទី​ដែល​កំពុង​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ​ លោក​វ៉ាត់​ ​ចំរើន ​អគ្គលេខាធិការ​គណៈកម្មា​ធិការជាតិអូឡាំពិក​កម្ពុជា ​ដែល​ដឹកនាំ​ក្រុម​អត្តពលិក​កម្ពុជា​ចូល​រួម​ការ​ប្រកួត​នេះ​អះអាង​​ថា  គណៈប្រតិភូ​និង​អត្តពលិក​កម្ពុជា​ទាំង​៧​រូប​ធានា​បាន​សុវត្ថិភាព​ នៅ​ចំពោះ​មុខ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​។ តាម​គម្រោង​អត្តពលិក​កម្ពុជា​ត្រៀម​ប្រកួត​លើ​វិញ្ញាសារ​ហែលទឹក​នៅ​ថ្ងៃ​ទី​៣០​កក្ដដានេះ​ ហើយ​រត់​ចម្ងាយ​នៅ​ថ្ងៃ​ទី​១​សីហា។​ លោក​វ៉ាត់ ចំរើន ​ឲ្យ​ដឹងថា ​អត្តពលិក​កម្ពុជា​ប្ដេជ្ញា​ខិត​ខំ​ឲ្យ​អស់​ពី​លទ្ធភាព​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​លើក​ទី​៣២​នេះ​។ បើ​តាម​លោក វ៉ាត់ ចំរើន ​កិច្ច​ខិត​ប្រឹងប្រែង​របស់​អត្តពលិក​កម្ពុជា​ទាំង​៣​រូប​ ទោះជា​មិន​រំពឹង​ទទួល​បាន​មេ​ដាយ​ ក៏​ធ្វើ​យ៉ាងណា​បំបែក​ឯកកត្តកម្ម​យក​ឈ្នះ​ខ្លួនឯង​ឲ្យ​បាន​លើ​វិញ្ញាសារ​ហែល​​ទឹក​និង​រត់​ចម្ងាយ​ដែរ​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - បណ្ឌិតឈាង វណ្ណារិទ្ធ៖មហាអំណាចកំពុងយកបញ្ហាវ៉ាក់សាំងធ្វើជាឧបករណ៍ការទូត ដើម្បីទាញប្រយោជន៍នយោបាយ
    ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ​ដែលជា​ប្រធាន​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI)។​ នៅយប់នេះ ​វ៉ាក់សាំង​ដែលជាជំនួយ​របស់​របស់​ជប៉ុន​តាមរយៈយន្តការ​COVAX​ជាង៣៣ម៉ឺនដូស​ក្នុងចំណោម១លានដូស​នឹងមកដល់​ប្រទេសកម្ពុជា។​ មុនវ៉ាក់សាំង​របស់ជប៉ុន​មកដល់​ ពោល ​គឺនៅរសៀលថ្ងៃសុក្រ​នេះ អាមេរិក​តាមរយៈស្ថានទូត​នៅកម្ពុជាក៏បានប្រកាស​ផ្តល់ជំនួយវ៉ាក់សាំង​ជាង១លានដូស​ដល់កម្ពុជា​ និងថា ​នឹងមកដល់ក្នុង​ពេលឆាប់ៗ​ខាងមុខនេះ។​ ទិដ្ឋភាពនេះ ​លោកបណ្ឌិត​ឈាង វណ្ណារិទ្ធ ​បានមើលឃើញថា ​ប្រទេស​មហាអំណាច​ និងប្រទេស​អ្នកមា​ន​មួយចំនួន​កំពុង​យកបញ្ហា​វ៉ាក់សាំង​ធ្វើជា​ឧបករណ៍​ការទូត​ ដើម្បី​ទាញផល​ប្រយោជន៍​នយោបាយ​ ក៏ដូចជាភូមិ​សាស្រ្តនយោបាយរបស់ខ្លួន។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកង៉ែត ម៉ូសេ៖ដើម្បីឱ្យមានសុវត្ថិភាព អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់គួរស្វែងយល់ដឹងពីច្បាប់
    ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោក​ង៉ែត ម៉ូសេ​ អ្នកប្រឹក្សា​ផ្នែកសន្តិសុខ​ឌីជីថល​ និងជាអ្នករៀបចំ​ព្រឹត្តិការណ៍​អ៊ីនធើណេត​បើកទូលាយ​ឆ្នាំ២០២១​(Open Cyber Talk 2021)​។​ ព្រឹត្តិការណ៍នេះ​នឹងរៀបចំ​ឡើងតាម​ប្រព័ន្ធអនឡាញ​នៅថ្ងៃទី​២៥ ខែកក្កដា​ ដោយមានការចូលរួម​ពីអ្នកជំនាញ​ជាច្រើនពាក់ព័ន្ធ​នឹងបញ្ហា​ការប្រើប្រាស់​បណ្តាញសង្គម​នៅក្នុងប្រទេស​កម្ពុជា​។​ លោកង៉ែត ម៉ូសេ​ បានអះអាងថា ​អ្នកចូលរួម​ក្នុងព្រឹត្តិការណ៍​នេះនឹងទទួល​បានចំណេះ​ដឹងបន្ថែមពី​ការប្រើប្រាស់​បណ្តាញ​សង្គម ​ក៏ដូចជា​សេរីភាព​នៅលើបណ្តាញ​សង្គម​ជាដើម​។ ​បើតាមលោក​ង៉ែត ម៉ូសេ ​ដើម្បីឱ្យ​មានសុវត្ថិភាព​ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់​គួរស្វែងយល់ពីច្បាប់​ ហើយការបង្កើតច្បាប់​ និងអនុវត្ត​ច្បាប់គួរធ្វើឡើង​ដោយគិតពីផល​ប្រយោជន៍​របស់​អ្នកប្រើប្រាស់​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក ហ៊ាង សុទ្ធាយុត្តិ៖ បើក្រសួងស្របតាមការតវ៉ា នោះនឹងមានការខាតបង់ប្រយោជន៍រួមធ្ងន់ធ្ងរ
    ក្រសួងសាធារណការ​ និងដឹក​ជញ្ជូន ​បានធ្វើការ​ច្រានចោល ​សំណើ​របស់​ម្ចាស់រថយន្ត​ធុនធំ​ ដោយមិនអនុញ្ញាត​ឲ្យពួកគេ​ដឹកលើស​ទម្ងន់​នោះទេ ​ហើយក្រសួង​នៅតែ​បន្ដឃាត់​រថយន្ត​ទុករយៈពេល​១ឆ្នាំ ​ចំពោះរថយន្ដ​ទាំងឡាយណា ​ដែលផ្ទុកលើស​ទម្ងន់ចាប់ពី​ ២០%ឡើងទៅ។​ លោក ហ៊ាង សុទ្ធាយុត្តិ ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ បានថ្លែងបញ្ជាក់​បន្ថែមថា​ ក្រសួង​សាធារណការ​ បានថ្លឹងថ្លែង​រួចហើយ​ចំពោះបញ្ហានេះ ​ពោលគឺ​បើក្រសួង​យល់ស្រប​តាមការស្នើសុំ​របស់អ្នកបើកបរ​ ឬម្ចាស់យានយន្ត​ធុនធ្ងន់​ ដែលស្នើសុំផ្ទុក​បន្ថែម​ពី៩តោន​ ទៅ១៥តោននោះ ​គឺខុសនឹងគោលការណ៍​ច្បាប់ ​ជាពិសេស​ធ្វើឲ្យ​ប៉ះពាល់​ដល់ផលប្រយោជន៍​ជាតិ​ និងប្រជាជន​ដ៏ធំធេងផងដែរ​។
    10 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកលឹង សុផុន៖ពលករខ្មែរជាច្រើនចង់វិលចូលស្រុកវិញព្រោះនៅថៃមិនមានការព្យាបាលអ្នកជំងឺកូវីដដិតដល់ឡើយ
    ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោក​លឹង សុផុន​ ដែលជាមន្ត្រី​គម្រោង​នៃអង្គការ​សង់ត្រាល់​ប្រចាំនៅ​ប្រទេសថៃ​។​ នៅប្រទេសថៃ​ ពលករខ្មែ​រប្រមាណ​ជាជិត៩ពាន់នាក់​ហើយ បានឆ្លង​ជំងឺ​កូវីដ១៩​ គិតមកដល់ពេលនេះ។​ លោកលឹង សុផុន​ បានលើកឡើងថា​ អ្នកជំងឺ​កូវីដ១៩​ជាជនជាតិ​ខ្មែរខ្លះ​មិនទទួល​បានការព្យាបាល​ និងថែទាំបាន​ដិតដល់ពីសំណាក់​ក្រុមគ្រូពេទ្យ​ថៃឡើយ​ ហើយខ្លះទៀត​កំពុងខ្វះ​ស្បៀងអាហារ ​និងថវិកាវាយចាយ​។​ អាស្រ័យហេតុនេះ​ហើយ លោកថា​ មានពលករខ្មែរ​ច្រើននាក់​ប្រាថ្នាវិល​ចូលប្រទេស​កម្ពុជាវិញ​ ដើម្បី​គេចចេញ​ពីការឆ្លង​ជំងឺកូ​វីដ១៩​ និងហានិភ័យខ្វះការ​ព្យាបាល​ត្រឹមត្រូវ​នៅពេលឆ្លង​ជំងឺកូវីដ១៩​។
    11 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក នេត្រ ភក្ត្រា៖ការដាក់តំបន់បឹងព្រែកល្ពៅទៅជា«តំបន់រ៉ាមសារ»គឺផ្តល់ប្រយោជន៍ច្រើនដល់សហគមន៍
    ក្រសួងបរិស្ថាន ​រៀបចំ​ដាក់តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ​នៅក្នុងស្រុក​បុរីជលសារ ​និងស្រុកកោះ​អណ្តែត ​ខេត្តតាកែវ​ ទៅជា​«តំបន់រ៉ាមសារ​»។ លោក​ នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ថ្លែងថា​តំបន់បឹងព្រែកល្ពៅនេះ ​គឺតំបន់ដីសើម​ដែលជាទី​ជម្រក​សត្វស្លាប​ជាច្រើនប្រភេទ​ ដែលជាសត្វ​កម្រ​។ ​លោក​គូសបញ្ជាក់ថា ការ​ដាក់​តំបន់នោះ​ទៅជាតំបន់​រ៉ាមសារ ​គឺបានផ្តល់​ប្រយោជន៍​ដល់ជីវភាព​ប្រជាសហគមន៍​ និងជាទី​ជម្រក​សម្រាប់​សត្វស្លាបទឹក​ និងសត្វស្លាប​ទេសន្តរ​ប្រវេសន៍​ ដែលជា​ផ្នែក​មួយ​នៃ​អេកូទេសចរណ៍​ផងដែរ។​
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners