បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • ភ្ញៀវប្រចាំថ្ងៃ - លោក នេត្រ ភក្ត្រា៖ លោក ខៀវ សំផន នឹងឡើងថ្លែងការណ៍នៅថ្ងៃចុងក្រោយនៃសវនាការរបស់ខ្លួន
    សាលាក្តីខ្មែរ​ក្រហម​នៅថ្ងៃនេះ​បានបើកសវនាការ​លើសំណុំរឿង​០០២ វគ្គ០២​ ដែលមាន​ជនជាប់ចោទ​គឺលោក​ ខៀវ សំផន​ ។​ ជាសវនាការ​ទៅតាមបណ្តឹងសារ​ទុក្ខរបស់មេធាវី​ការពារក្តី ​បន្ទាប់ពី​សាលាដំបូង​បានកាត់ទោស​អតីត​ប្រមុខ​រដ្ឋនៃកម្ពុជា​ប្រជាធិបតេយ្យ​រូបនេះ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត កាល​ពី​ឆ្នាំ​២០១៨ ក្រោម​បទ​ចោទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​ល្មើស​ធ្ងន់​ធ្ងរ​ផ្សេងៗ​ទៀត។ លោក នេត្រ ភក្ត្រា​ ជាភ្ញៀវប្រចាំថ្ងៃ​បាន​ថ្លែងថា លោក ​ខៀវ សំផន ​នឹង​ឡើង​ថ្លែង​ការណ៍​នៅថ្ងៃចុងក្រោយ​នៃ​សវនាការ​របស់ខ្លួន​ដែលគ្រោងបិទបញ្ចប់​នៅសប្តាហ៍នេះ​។ ចំណែក​សាលដីកាស្ថាព​គ្រោង​ប្រកាសនៅ​ត្រីមាសទី៤​ឆ្នាំ២០២២​។​
    13 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក គឹម សន្តិភាព៖ រដ្ឋាភិបាលដាច់ខាតមិនបន្ធូរ​ដៃ​ចាត់ការ​​ជនមើលងាយស្ថានការណ៍​កូវីដ​១៩​​ទេ
    តួលេខ​បឋម​ចុង​ក្រោយ​​នៃ​ការ​អនុវត្ត​​​វិធានការ​បង្ការ​ការ​ឆ្ល​ងជំងឺកូវីដ១៩ ​រយៈ​ពេល​១៤ថ្ងៃ ចាប់តាំង​ពីថ្ងៃ​ទី២៩​កក្កដា​មក​​ សមត្ថកិច្ច​​បាន​ឃាត់ខ្លួន​ជន​​ដែល​ល្មើស​សរុប​ជិត​ ២០.០០០នាក់​ ​ដោយ​ក្នុង​​នោះ ៥១នាក់​ត្រូវ​បាន​បញ្ចូន​ទៅ​តុលាការ និង​​ពិន័យ​ជា​​ទឹកប្រាក់​សរុ​ប​​​​​ជាង​ ​៥​.៦០០លានរៀល។ ​ជន​ដែលបញ្ជូន​ទៅ​តុលាការ​នោះ កំពុង​ត្រូវ​បាន​​អនុវត្ត​​និតិវិធី​​​យ៉ាង​ម៉ត់ចត់​ដើម្បី​បញ្ចៀស​ការ​ឆ្លង​ចូល​ទៅ​​ក្នុង​សាលា​ដំបូង។ លោក គឹម សន្តិភាព រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មការអន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឹកូវីដ១៩ បាន​​គូសបញ្ជាក់​នៅ​ក្នុងនាទីភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង នា​ថ្ងៃទី​​១៥​​សីហា​​នេះ​​ថា​ ដ្បិត​​​ករណី​ឆ្លង​កូវីដ១៩​​​ចុង​ក្រោយនេះ​ហាក់​ថមថយ​បន្តិច​មែន តែ​​រដ្ឋាភិបាល​នៅ​តែ​​មិន​បន្ធូរបន្ថយ​ដៃ​​ចាត់ការ​ជន​ណា​ដែល​​មើល​ងាយ​ស្ថានការណ៍​នោះ​​ទេ។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក អំ សំអាត៖ សង្គមស៊ីវិលមិនចង់ឃើញអ្នកនយោបាយយកបញ្ហាពលរដ្ឋ ដើម្បីប្រជាប្រិយភាពទេ តែចង់ឲ្យមានការដោះស្រាយដោយតម្លាភាព និងយុត្តិធម៌
    បញ្ហា​ទំនាស់ដីធ្លី​បាន​កក្រើក​ឡើង​វិញ​នៅ​តាម​ខេត្ត​ក្រុង​មួយចំនួន​ក្នុង​អំឡុង​ពេល​កូវីដ១៩​នេះ។ នេះ​បើតាមលោក អំ សំអាត នាយករង​ទទួល​បន្ទុក​កម្ម​វិធីឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ នាថ្ងៃទី១៤ ខែសីហា។​ ក្នុង​នាទីភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក​បាន​លើក​ឡើង​ថា បញ្ហា​ទំនាស់​ដីធ្លី ដែល​នៅ​តែ​បន្ត​អូសបន្លាយ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច សម្រាប់​ការបោះឆ្នោត​នា​ពេល​ខាង​មុខ​។ ប៉ុន្តែ​លោក​បន្ត​ថា​សង្គម​ស៊ីវិល​មិន​ចង់​ឃើញ​អ្នក​នយោបាយ​យក​បញ្ហា​របស់​ពលរដ្ឋ ដើម្បី​ដណ្តើម​ប្រជាប្រិយភាព​នោះ​ទេ តែចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​តម្លាភាព និង​យុត្តិធម៌ សម្រាប់​ពួក​គាត់​។ ​
    10 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកផុស សុវណ្ណ៖អង្គការអ្នកកាសែតគ្មានព្រំដែនកុំឆាប់វាយតម្លៃពេក ដោយត្រូវរង់ចាំមើលលទ្ធផលការងារជាមុនសិន
    ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោកផុស សុវណ្ណ​ ដែលជាអនុប្រធាន​អនុចិន្ត្រៃយ៍​នៃគណៈកម្មការ​តាមដាន​ វាយតម្លៃ ​និងលើកសរសើរ​ការអនុវត្ត​ក្រមសីលធម៌ ​វិជ្ជាជីវៈ​សារព័ត៌មាន​ដែលទើបបង្កើតឡើង​ដោយក្រសួង​ព័ត៌មាន​កម្ពុជា​។ ​ជុំវិញការរិះគន់​របស់អង្គការការពារ​អ្នកកាសែត​គ្មានព្រំដែនដែល​ថាគណៈកម្មការនេះ​ គ្មានភាពឯករាជ្យ​ តម្លាភាព ​និងការទទួល​ខុសត្រូវ​ លោកផុស សុវណ្ណ ​បានអះអាងថា​ ជាការឆាប់រិះគន់​ និងវាយតម្លៃ​លឿនពេកហើយ​។​ សម្រាប់លោក​ផុស សុវណ្ណ​ គឺអង្គការការពារ​អ្នកកាសែត​គ្មានព្រំដែន​ត្រូវរង់ចាំមើល​ពីដំណើរការ​ និងលទ្ធផល​ការងារ​នៃគណៈកម្មការ​នេះជាមុនសិន ​មុនធ្វើការរិះគន់​ និងវាយតម្លៃនោះ​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក នេត្រ ភក្ត្រា៖ លោក ខៀវ សំផន បានចាក់វ៉ាក់សាំង២ដូសហើយ គាត់មានសុខភាពល្អជាទេ
    តុលាការកំពូល​នៃសាលាក្តី​ខ្មែរក្រហម​ នៅថ្ងៃទី១៦​ខែសីហា ​ខាងមុខនេះ ​នឹងបើក​សវនាការ​លើបណ្តឹង​សារទុក្ខ​ ដែលស្នើឡើង​ដោយជនជាប់ចោទ​ ខៀវ សំផន​ ក្នុងសំណុំរឿង​ ០០២/០២ ដោយលោក​ស្នើសុំច្រានចោល​ទោសទណ្ឌនានា​ ដែលតុលាការ​បានផ្តន្ទាលើ​រូបគាត់​កន្លងមក​។​ សវនាការនេះ​ នឹងគ្រោងធ្វើ​ឡើងរយៈពេល​៤ថ្ងៃ ​ដោយអនុវត្ត​ទៅតាមបទដ្ឋាន​សុខាភិបាល​ជាក់លាក់​ ក្នុងបរិបទ​នៃការរាត្បាត​ជំងឺ​កូវីដ-១៩នេះ។​ លោក នេត្រ ភក្ត្រា ​ប្រធានផ្នែក​កិច្ចការ​សាធារណៈ​នៃសាលាក្តីខ្មែរក្រហម​ បានថ្លែងឲ្យដឹងថា​ ជនជាប់ចោទ​ លោក ខៀវ សំផន ​អាយុ ៩១ឆ្នាំ ​ដែលបានទទួល​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩​ ២ដូសហើយនោះ ​មានសុខភាពល្អ​ជាទេ ​និងត្រៀមចូលរួម​សវនាការ​ផ្តាច់ព្រ័ត្រនេះ ​មិនឲ្យខកខានឡើយ​។
    16 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកសុខ ឥសាន៖គណបក្សបង្កើតថ្មី ឬក៏រួបរួមបក្សគ្នាក្តី ក៏មិនអាចជាគូប្រជែងរបស់បក្សកាន់អំណាចឡើយ
    ថ្មីៗនេះ​ មានគណបក្ស​នយោបាយថ្មី​មួយចំនួន​កំពុងរៀបចំ​បង្កើតឡើង​ ហើយក្នុងចំណោមនោះ ​គឺក៏មានការចេញ​ពីក្រុមសមាជិក​អតីត​គណបក្ស​សង្រ្គោះជាតិដែរ​។​ មិនត្រឹមតែ​មានបក្សនយោបាយថ្មី​នោះទេ ​តែបក្សថ្មីខ្លះ​ក៏កំពុងគៀងគរ​គ្នា ចងក្រង​ជាកម្លាំងតែមួយ​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយគណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុងការបោះឆ្នោត​នាពេលខាងមុខនេះ​។​ ចំពោះបញ្ហានេះ​ លោកសុខ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​មិនបារម្ភអ្វីបន្តិចសោះ។​ លោកសុខ ឥសាន​ បានលើកឡើងថា ​ការបង្កើត​គណបក្សនយោបាយថ្មី​ច្រើនជារឿងល្អ​សម្រាប់កម្ពុជា​ ប៉ុន្តែបក្សថ្មី ​និងការរួបរួម​បក្សគ្នា ​មិនអាច​ក្លាយជាគូប្រជែង​របស់គណបក្ស​កាន់អំណាចបានឡើយ។​
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក ពីន សំខុន៖ «ការធ្វើនយោបាយឡើងវិញរបស់ខ្ញុំ ក្រោយពីប្រទេសកម្ពុជាមួយរយៈនេះ បានបាត់បង់ប្រជាធិបតេយ្យ»
    លោក ពីន សំខុន ​ដែលមានវ័យជាង​៧០ឆ្នាំ​ទៅហើយ ​កាលពី​ពេលថ្មីៗនេះ ​បានប្រកាសចូល​ប្រឡូកនឹង​កិច្ចការ​នយោបាយ​ឡើងវិញ​ បន្ទាប់ពីលោក​ស្ថិតនៅស្ងាត់ស្ងៀម​អស់រយៈពេល​២ទសវត្សរ៍​។ ​លោកជា​អតីត​ប្រធានសមាគម​អ្នកកាសែតខ្មែរ​ និងជាអតីត​ប្រធានវិទ្យុ​អាស៊ីសេរី​ជាខេមរភាសា ​ក្រោយមក​ជាអ្នកនយោបាយ​មួយរូប​នៃអតីត​គណបក្សសង្គ្រោះជាតិ​នៅក្រៅប្រទេស​។​ តាមលោក ពីន សំខុន​ ការដែលលោកចូល​ប្រឡូក​ក្នុងឆាក​នយោបាយ​ តាមរយៈ​គណបក្ស​កែទម្រង់កម្ពុជា​ ដែលមានលោក​ អ៊ូ ច័ន្ទរ័ត្ន​ ជាស្ថាបនិកនោះ ​គឺដោយសារតែ​ប្រទេសកម្ពុជា​មួយរយៈនេះ ​មិនមាន​គណបក្ស​ប្រឆាំង​ ដើម្បី​តទល់​ជាមួយបក្ស​កាន់អំណាច​ ក្នុងការនាំយក​មកវិញនូវ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​។​
    15 min
  • ភ្ញៀវប្រចាំថ្ងៃ - លោកស្រីថុក ញុំ៖ កូវីដ និងគ្រឿងញៀនបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ជនជាតិដើមភាគតិចនៅកម្ពុជា
    ថ្ងៃចន្ទនេះ​ គឺជាទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិចពិភព​លោកលើក​ទី២៧​ និងលើកទី១៧​នៅកម្ពុជា​។​ នៅថ្ងៃនេះ ​ជនជាតិដើម​ភាគតិច​នៅកម្ពុជា​បានរៀបចំ​កម្មវិធី​អបអសាទរ​ ដោយបើក​កិច្ចប្រជុំ​ជជែក​ពិភាក្សាគ្នា​តាមប្រព័ន្ធ​វីដេអូ​ZOOM ​ក្រោមប្រធានបទ​«រដ្ឋាភិបាល​ពិភពលោក​នឹងមិនបោះបង់​ចោលនរណា​ម្នាក់ឡើយ​៖ជនជាតិដើម​ភាគតិច​ និងការទាម​ទារ​ឱ្យមានកិច្ចគាំពារ​សង្គម​ដាច់ដោយឡែក»​។ លោកស្រីថុក ញុំ ​អ្នកសម្របសម្រួល​អង្គការជនជាតិ​ដើមភាគតិច​អភិវឌ្ឍកសិកម្ម​នៅកម្ពុជា​ បានលើកឡើងថា ​ជនជាតិដើមភាគតិច​នៅកម្ពុជា​នៅមានបញ្ហា​ប្រឈម​ជាច្រើនដែលកំពុង​ជួបប្រទះនាពេល​បច្ចុប្បន្ននេះ។​ លោកស្រីគូសបញ្ជាក់ថា​ បញ្ហាប្រឈម​ចម្បង​ជាងគេ​ គឺការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​ និងការចរាចរ​ក៏ដូចជាប្រើប្រាស់​គ្រឿងញៀន​នៅក្នុងតំបន់​ដែលជនជាតិ​ដើមភាគតិច​រស់នៅ។​
    11 min
  • ភ្ញៀវប្រចាំថ្ងៃ - លោក មឿន តុលា៖ ការ​បើក​ព្រំដែន​ឡើង​វិញ នឹង​ជួយ​ដោះស្រាយ​ការ​ខ្វះខាតព្រមទាំង​ហានិភ័យ​ឆ្លង​កូវីដ​ដល់​ពលករ​ខ្មែរ​នៅ​ថៃ
    តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បិទ​ព្រំដែន​ជាមួយ​ថៃ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​មក ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​សម្រុក​ទៅ​កក​ស្ទះ​នៅ​តំបន់​ព្រំដែន ក្នុង​គោល​បំណង​វិល​ចូល​កម្ពុជា​វិញ​ភ្លាម នៅ​ពេល​មាន​ការ​បើក​ព្រំដែន​ឡើង​វិញ។ លោក​មឿន ​តុលា ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​ និង​សិទ្ធិ​មនុស្ស (សង់​ត្រាល់​) បាន​បញ្ជាក់​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ពលករ​ខ្មែរ​មក​ប្រមូល​ផ្តុំគ្នា​ដូច្នេះ គឺ​ដោយ​សារ​តែ​ពួក​គេ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ និង​កំពុង​ខ្វះខាត​ស្បៀង​អាហារ​សម្រាប់​បរិភោគ​។ លោក​អះអាង​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​បើក​ព្រំដែន​ឡើង​វិញ ហើយ​កាន់​តែ​ឆាប់​ទៀត​នោះ វា​នឹង​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពលករ​ទាំង​អស់​នេះ​។
    12 min
  • ភ្ញៀវប្រចាំថ្ងៃ - បណ្ឌិត ឈាង វណ្ណារិទ្ធ៖ឱកាសនិងបញ្ហាប្រឈមដើរទន្ទឹមគ្នាពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំក្រោយ
    នៅថ្ងៃទី៨សីហា​ស្អែកនេះ គឺជាខួប៥៤ឆ្នាំ​នៃការ​បង្កើ​ត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់ថា អាស៊ាន។ អាស៊ានដែល​កំពុងមានបញ្ហាប្រឈមធំៗ​មួយចំនួនកើតឡើង គឺកូវីដ១៩ និង​វិបត្តិផ្ទៃក្នុង​របស់​ប្រទេសមួយចំនួនដែលបាន​ក្លាយទៅជាសង្គ្រាមស៊ីវិលដូច​នៅភូមា។ នៅឆ្នាំក្រោយនេះ ដល់វេន​កម្ពុជាធ្វើជាម្ចាស់​ផ្ទះ​នៃកិច្ច​ប្រជុំ​កំពូល​អាស៊ានបន្ត​ពីប្រទេសប៊្រុយណេ​។ លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី ថ្លែង​ថា​ ឱកាសនិងបញ្ហាប្រឈមនឹង​ដើរទន្ទឹមគ្នា នៅ​ពេល​កម្ពុជាធ្វើជាប្រធានអាស៊ាន​នាឆ្នាំ​ក្រោយនេះ។
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners