បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ទៀ បាញ់៖ មិនមែនតែនាវាចិនទេ នាវាផ្សេងៗទៀតដែលសមស្របក៏អាចចូលចតកំពង់ផែរាមបានដែរ
    នៅក្នុង​ដំណាក់កាល​នៃការ​ធ្វើទំនើបកម្ម​មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្ររាម​ក្នុងខេត្ត​ព្រះសីហនុ ​សហរដ្ឋអាមេរិក​កាលពីពេលថ្មីៗ​នេះ ​បានចេញ​ផ្សាយ​ដោយចោទ​ប្រកាន់​ថា​សកម្មភាព​បូមខ្សាច់​ ដើម្បី​ឲ្យ​មាន​ជម្រៅទឹក​ជ្រៅ​ ងាយស្រួល​ដល់នាវាធំៗ​ចូលចត​ គឺជា​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​ និងចិន​ ដែល​អនុញ្ញាត​ឲ្យនាវាយោធា​ចិន​ចូលចត។​ ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​របស់​អាមេរិក​ដូច្នេះ ​លោកឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​បញ្ជាក់ថា​ កម្ពុជា​ចាំបាច់​ត្រូវតែ​ធ្វើទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់​ផែរាម​ ដើម្បី​អនុញ្ញាត​ឲ្យនាវាធំៗ​អាចចូល​ចត​បាន​ មិន​ចំពោះ​តែនាវា​របស់​ចិនមួយ​ទេ។​
    11 min
  • លោក ណុប វី៖ ការ​តម្រូវ​ឲ្យ​តម្កល់​ប័ណ្ណ​សម្គាល់​ព័ត៌មាន​នៅ​ឯ​មន្ទីរ​ខេត្ត ​ជា​ការ​គ្រប់​គ្រង​ការ​ងារ​អ្នក​សារព័ត៌មាន ​ច្រើន​ជាង​ការ​ធ្វើ​របាយ​ការណ៍​ជូន​រដ្ឋ​មន្ត្រី
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​រាត្រី​នេះ ​គឺ​លោក​ ណុប​ វី ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា CamboJA។ នៅ​ថ្ងៃ​ទី​២០​មករា​ មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី ​បាន​ជូន​ដំណឹង​ដល់​ភ្នាក់​ងារ ​និងចាង​ហ្វាង​សារ​ព័ត៌មាន​នៅ​ក្នុង​ខេត្ត ​ត្រូវ​យក​ប័ណ្ណ​សម្គាល់ ​ឬ ​អាជ្ញាប័ណ្ណ​របស់​ខ្លួន ​មក​តម្កល់​នៅ​មន្ទីរព័ត៌មាន​ ដើម្បី​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​។ ផ្ទុយ​មក​វិញ ​លោក​ ណុប​ វី​ បាន​លើក​ឡើង​ថា ​ការ​ធ្វើ​បែប​នេះ ​គឺ​មាន​ចេតនា​ក្នុង​ការ​គ្រប់គ្រង​ការងារ​របស់​អ្នក​សារព័តមាន​។ បើតាម​លោក​ណុប​ វី​ អាជ្ញាធរ​និង​មន្ទីរនៅ​មូលដ្ឋាន​ គួរ​តែ​ផ្តល់​ការ​ការពារ​និង​ជួយ​សម្រួល​ដល់​អ្នក​សារព័ត៌មាន​ ជា​ជាង​ទាមទារ​ឲ្យ​ពួកគេ​ចុះ​បញ្ជី​អ្វីមួយ​។​
    12 min
  • លោក ជា មុនី៖ សព​​លោក ជា វិជ្ជា ​ផ្តាំឲ្យ​ខំ​​រៀន ​ហើយ​​ចេះ​យក​អាសា​អ្ន​កក្រខ្សត់ កុំ​អាត្មានិយម
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំងនៅថ្ងៃនេះ គឺ​លោក ជា មុន្នី ជាប្អូន​ប្រុស​បង្កើត​របស់ លោក ជា វិជ្ជា អតីត​ប្រធាន​សហភាព​សហជីព​សេរី​កម្មករនៃព្រះរាជាណាចក្រកម្ពុជា​​ ដែល​ត្រូវ​គេ​ធ្វើឃាត នៅថ្ងៃទី​២២មករាឆ្នាំ២០០៤។​ ​​១៨ឆ្នាំ​ហើយ ​ការវែក​ស្វែងរកមុខ​ឃាត​ករ​​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​តែ​​ស្ងាត់​ឈឹងសូន្យ​​។ ​
    ​​ឆ្លើយតប​នឹងសំណួរ​​វិទ្យុបារាំង លោក ជា​ មុន្នី ដាក់​ការ​សង្ស័យ​ថា ឃាតកម្ម​បាត់​តម្រុយ​ច្រើន​ឆ្នាំ​យ៉ាងនេះ ទំនង​ជា​មាន​ជាប់ពាក់ព័ន្ធ​​នឹង​មន្ត្រី​ជាន់​ខ្ពស់ ហើយ​កំពុង​កាន់តួនាទី​ផង​។​
    ឆ្លៀត​ឱកាស​នេះ លោក ជា មុន្នី បាន​រំឮក​ពាក្យបណ្តាំ​​​របស់​សពបងប្រុស ដែល​លោក ជា វិជ្ជា បា​ន​ផ្តាំថា «ឲ្យ​ខំប្រឹង​រៀន​សូត្រ នៅ​ពេល​ចេះ​ដឹង​និង​មាន​បាន​ធូរធាហើយ ត្រូវ​ចេះ​ជួយ​ដទៃ ជួយ​យក​អាសា​អ្ន​កក្រខ្សត់ ដោយ​មិនត្រូវ​រស់​យក​សុខ​តែម្នាក់ឯង​ទេ»។ សូម​ស្តាប់​បទសម្ភាស​របស់​ ហេង ឧត្តម និងលោក ជា មុន្នី៖
    15 min
  • បណ្ឌិត ហេង វ៉ាន់ដា៖ ប្លែកពីឆ្នាំទៅសិស្សមានសន្ទុះ និងសប្បាយចិត្តខ្លាំង ចង់ចូលរៀនថ្នាក់ឧត្តមសិក្សា
    ក្រោយពីប្រកាស​លទ្ធផល​បាក់ឌុប​កាលពីសប្តាហ៍មុន​ សិស្សានុសិស្ស​ បាន​សម្រុក​ចុះឈ្មោះ​ចូលរៀន​នៅតាមគ្រឹះស្ថាន​ឧត្តមសិក្សា​នានា​យ៉ាងសន្ធឹកសន្ធាប់។​ មុខវិជ្ជាសំខាន់ៗ​នៃគ្រឹះស្ថាន​ឧត្តមសិក្សាខ្លះ​ ត្រូវបាន​បិទការទទួលសិស្ស ​ដោយសារ​ចំនួន​មានកំណត់ជាដើម។​ ទាំងអស់នេះ ​ត្រូវបាន​លោកបណ្ឌិត​ ហេង វ៉ាន់ដា​ ដែលជាប្រធាន​ក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​មើលឃើញថា​ សន្ទុះ​នៃការ​វិលត្រលប់​ទៅកាន់​សាលារៀន​របស់សិស្ស​បានងើបឡើងវិញ​ ខុសពីឆ្នាំមុនៗ​ បើទោះណា​ជាកម្ពុជា​នៅមាន​ការគំរាមកំហែង​ពីជំងឺកូវីដ​ប្រភេទអូមីក្រុងក៏ដោយ។​
    9 min
  • លោក គង់ ភោគ៖ មិនមានការធ្វើពហិការណាមួយក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជាទេ
    ក្នុងនាមជា​ប្រធាន​អាស៊ាន​ប្តូរវេន​ឆ្នាំ​២០២២​នេះ ​ប្រទេស​កម្ពុជា​កាលពីពេល​ថ្មី​ៗ​នេះ ​បាន​ប្រកាស​លើកពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​គ្រោងធ្វើ​នៅថ្ងៃ​ទី​១៨-​១៩ ខែ​មករា​នេះ ​ទៅថ្ងៃក្រោយ​ដោយហេតុផល​សមាជិក​អាស៊ាន​មួយចំនួន​មានការ​លំបាក​ក្នុងការ​ធ្វើ​ដំណើរ។ ​ជុំវិញ​បញ្ហា​នេះ ​លោក ​គង់ ភោគ ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស ​និង​ជា​អតីត​អគ្គលេខាធិការរង​អាស៊ាន​រយៈពេល​៣​ឆ្នាំ​កន្លង​ទៅ ​ថ្លែងបញ្ជាក់​បន្ថែម​ថា ​ការលើកពេល​នេះ​គឺជា​ការជួយសម្រួល​ដល់​មិត្ត​អាស៊ាន​ផ្សេងទៀត ​ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​ចំណែក ​និង​ផ្តល់​យោបល់​បាន​ពេញលេញ ​ខណៈ​ប្រទេស​អាស៊ាន​មួយចំនួនធំ​ទៀត​បាន​ជូនដំណឹង​ពីការ​ចូលរួម​រួចហើយ​ ដើម្បី​គាំទ្រ​ភាព​ជា​ប្រធាន ​និង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​។
    14 min
  • សវនាការសំណុំរឿងលោក កឹម សុខា ប្រព្រឹត្តទៅដោយរលូន និងបន្ថយកំដៅជាងកន្លងទៅ
    សវនាការ​លើសំណុំរឿង​«សន្ទិដ្ឋិភាព»​ ពាក់ព័ន្ធ​នឹង​លោក កឹម សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ បាន​ចាប់ផ្តើម​ថ្ងៃដំបូង​ឡើង​វិញ​ហើយ​នៅថ្ងៃពុធ​នេះ ​ក្រោយខកខាន​អស់រយៈពេល​២ឆ្នាំ​ ដោយសារ​កូវីដ-១៩។​ ជាការកត់​សម្គាល់​សវនាការ​នេះ​ ត្រូវគេ​មើលឃើញ​ថាមិន​សូវមាន​ភាពតានតឹង​ដូចជា​សវនាការ​លើកមុនៗ​ទេ ​ដោយ​សហមេធាវីការពារ​សិទ្ធិ​ចុងចោទ​អាច​ធ្វើសំណូមពរ​ទៅ​ក្រុមប្រឹក្សា​អង្គ​ជំនុំជម្រះ​បាន​ ប្រកប​ដោយ​ភាព​វិជ្ជមាន។​ ទោះយ៉ាង​ណា​ក្រុមមេធាវី​តំណាង​ដោយ​អាណត្តិ​របស់​រដ្ឋាភិបាល​ក៏មាន​ភស្តុតាង​ និង​ទឡ្ហីករណ៍​រឹងម៉ាំ​ខាងផ្លូវ​ច្បាប់ផង​ដែរ​ នៅក្នុង​ដំណើរការ​តទល់ក្តីគ្នា​នេះ ​ខណៈមេធាវី​ការពារសិទ្ធិជន​ជាប់ចោទ​សង្ឃឹម​ថាកូនក្តី​របស់ពួក​គេគឺលោក​ កឹម សុខា​ នឹងរួចផុត​ពីការចោទប្រកាន់។​
    11 min
  • លោក ឡុង ឌីម៉ង់ សង្ឃឹមថា វេទិកាទេសចរណ៍អាស៊ាន គឺជាព្រឹត្តិការណ៍ប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ាន ជាផ្លូវការ
    កម្ពុជាធ្វើ​ជាម្ចាស់ផ្ទះ​​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​លើកទី៤០​ ឆ្នាំ២០២២​ ដែល​ថ្ងៃនេះ ​មានលោកនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើ​ជាអធិបតី​ នៅ​ខេត្ត​ព្រះសីហនុ​។​ ចំពោះ​​រដ្ឋាភិបាល​ខ្មែរ វេទិកា​ទេសចរណ៍​អាស៊ាន​ ជាការបង្ហាញ​ឱ្យឃើញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ធ្វើឱ្យវិស័យ​ទេសចរណ៍​មាន​ដង្ហើម​ឡើងវិញ។​ រដ្ឋបាលខេត្ត​ព្រះ​សីហនុ​ សង្ឃឹមថា​ ព្រឹត្តិការណ៍​ដ៏សំខាន់​នេះ ​ នឹង​បើក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើងវិញ​ជាផ្លូវការ។​ ទន្ទឹម​នឹង​គ្នា​នេះដែរ​ អភិបាល​រង​ខេត្ត លោក ឡុង ឌីម៉ង់​ ចាត់ទុក​ថា នេះ​ជាឱកាស​អនុញ្ញាត​ឲ្យ​ខេត្ត​ព្រះសីហនុ អួត​បង្ហាញ​ខ្លួន ពីសម្រស់​ដ៏​ត្រកាល ពី​គុណភាព និង តម្លៃ របស់​ខេត្ត​ដែល​មាន​ការ​អភិវឌ្ឍ​ដ៏​លឿន​រហ័ស​មួយ​នេះ។
    12 min
  • លោក អាត់ ធន់៖ សង្ឃឹមថាប្រធានសមាគមថ្មី នឹងមិនប្រើវិធីទំនាក់ទំនងវិជ្ជាជីវៈ ដែលអន់ថយទៀតទេ
    សមាគម​រោងចក្រកាត់ដេរ​នៅកម្ពុជា(GMAC)​ តាមរយៈ​សន្និបាត​កាលពីចុងសប្តាហ៍​មុន​ បានផ្លាស់ប្តូរ​ប្រធាន​ដឹកនាំថ្មី​ ដោយលោកឧកញ៉ា​ គង់ សាង​ បានឡើង​ជាប្រធាន​ជំនួស​លោកឧកញ៉ា​ វ៉ាន់ ស៊ូអៀង ​ដែលបាន​ដឹកនាំ​សមាគម​នេះជាង២០ឆ្នាំ​មកហើយ។​ ក្នុងនាម​ជាដៃគូវិជ្ជាជីវៈ​នៃវិស័យកាត់​ដេរ​ លោក អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជាបាន​ឲ្យ​ដឹងថា​ ប្រធាន​សមាគម​ GMAC​ ថ្មីគួរ​តែប្រើប្រាស់​វិធីទំនាក់ទំនង​វិជ្ជាជីវៈ​ដែលល្អ​ជាងមុន​ ក្នុងន័យ​ស្ថាបនា​ ស្មើមុខ​ស្មើមាត់​ និង​ស្រប​តាម​គោលការណ៍​របស់​អង្គការ​អន្តរជាតិ​ខាងការងារ។​
    12 min
  • លោក ​យឹម ​ស៊ី​ណន​៖ ការ​ដែល​ខ្ញុំ​វិល​មក​រស់​នៅ​កម្ពុជា​វិញ​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ទេ
    អតីត​ប្រធាន​ចលនា​បក្ស​ប្រឆាំង​ លោក ​យឹម ​ស៊ី​ណន​ បាន​សម្រេច​ចិត្ត​វិល​មក​រស់​នៅ​ប្រទេស​កំណើត​វិញ ​បន្ទាប់​ពី​ចាក​ចេញ​អស់​រយៈ​ពេល​ប្រមាណ​១០​ឆ្នាំ​។ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរជាតិ​R​FI  នៅ​ក្នុង​ពិធី​ជួប​ជុំ​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​សកម្មជន​រួប​នេះ​ នៅ​មិន​ទាន់​បង្ហាញ​ជំហរ​ច្បាស់​លាស់​ថា​ នឹងចូល​រួម​ប្រឡូក​ជា​គណបក្ស​នយោបាយ​ណា​មួយ​នៅ​ឡើយ​។ តែ​លោក ​យឹម ​ស៊ីណន​ ប្រាថ្នា​ចង់​ឃើញ​​ស្ថាន​ភាព​នយោបាយ​នៅកម្ពុជា​ចុះ​កម្តៅ​មក​វិញ​ តាម​រយៈ​ការ​ជជែក​គ្នា​រវាង​ខ្មែរ​គ្នា​ឯង​។
    11 min
  • លោកស្រី អ៊ុក ឆាយ៉ាវី៖ កម្រិតវិញ្ញាសារប្រឡងបាក់ឌុបក្នុងបរិបទកូវីដនេះ គួរតែមើលទៅលើស្ថានការណ៍ជាក់ស្តែង
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់វិទ្យុ​យើង​នៅរាត្រីនេះ ​គឺលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកស្រីបាន​សម្តែងការអប​អរសាទរដល់សិស្សានុសិស្សទាំងអស់ដែលបានទទួលជោគជ័យ​ក្នុង​​ការប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ឬបាក់ឌុប​នៅឆ្នាំ២០២១នេះ​ ទោះស្ថិតនៅក្នុងស្ថានភាព​រៀន​តាមប្រព័ន្ធអនឡាញក្តី​។ បើតាមលោកស្រី អ៊ុក ឆាយ៉ាវី វិញ្ញាសារប្រឡង​​នៅឆ្នាំនេះ មានការ​បន្ធូរបន្ថយក៏ពិតមែន តែ​ល្អប្រសើរជាង​ឆ្នាំមុនដែល​ក្រសួងសម្រេចអោយជាប់ដោយគ្មានការប្រឡង។  ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​រូបនេះ សង្ឃឹមថា នៅឆ្នាំបន្ទាប់ទៀត​ ក្រសួងអប់រំនឹង​កម្រិតវិញ្ញាសារប្រឡងបាក់ឌុប ដោយមើលលើ​ស្ថានការណ៍ជាក់ស្តែង​នៅក្នុងបរិបទកូវីដ។
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners