បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក មឿន តុលា៖ អាជ្ញាធរប្រឹងរកវិធីទប់ការតវ៉ាជាងរកដំណោះស្រាយករណីណាហ្គាវើលដ៍
    នៅថ្ងៃទី​១៥​កុម្ភៈ​នេះ សាលារាជធានីភ្នំពេញបានចេញលិខិតព្រមានឱ្យ​បុគ្គលិក និងអតីតបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ បញ្ឈប់ការតវ៉ា ខណ:មានការឆ្លងរាលដាលកូវីដ១៩​ ប្រភេទ អូមីក្រុង។ ដោយនៅតែហៅការតវ៉ាជិតពីរខែមកនេះថាបាតុកម្មខុសច្បាប់ អាជ្ញាធរក្រុងភ្នំពេញ​ បាន​រុញឱ្យ​ក្រុមបាតុករដែលគ្មានវិជ្ជមានកូវីដ ​ទៅធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ។ ប៉ុន្តែលោក មឿន តុលា នាយកប្រតិបត្តិអង្គការ សង់ត្រាល់ យល់ថា នេះជាការប្រឹងរកវិធីទប់ស្កាត់ការតវ៉ាជាជាងរកដំណោះស្រាយ៕
    20 min
  • លោក​វេជ្ជបណ្ឌិត នៅ គីមសាន៖ ការ​ព្យាបាល​ជំងឺ​កូវីដ​នៅផ្ទះ​ត្រូវ​អនុវត្ត​តាម​វេជ្ជបញ្ជា​របស់​គ្រូ​ពេទ្យ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​រាត្រី​នេះ គឺ​លោក​វេជ្ជបណ្ឌិត នៅ គីមសាន អនុ​ប្រធាន​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល​កោះ​ពេជ្រ សមាជិក​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) និង​ជា​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម​នៃ​មន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា-ចិន ព្រះកុសុមៈ​។ ក្នុង​ពេល​ដែល​អត្រា​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​បារម្ភ ហើយ​អ្នក​ជំងឺ​កូវីដ​១៩​ប្រភេទ​អូមីក្រុង ភាគច្រើន កំពុង​សម្រាក​ព្យាបាល​ខ្លួន​នៅ​តាម​គេហដ្ឋាន​រៀង​ៗ​ខ្លួន លោក​វេជ្ជបណ្ឌិត នៅ គីមសាន តាម​រយៈ​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង បាន​ពន្យល់​ណែនាំ​អំពី​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​នៅ​តាម​ផ្ទះ និង​ជា​ពិសេស​សម្រាប់​អ្នក​ផ្ទះ​ដែល​រួម​ដំបូល​ជាមួយ​អ្នក​ជំងឺ ធ្វើ​យ៉ាង​ណា​បង្ការ​ខ្លួន​ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​។
    14 min
  • លោក យ៉ង់ គឹមអេង៖ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងអាណាធិបតេយ្យ ជាហានិភ័យដល់សុខភាពសាធារណៈ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺលោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​​និង​សន្តិភាព​​។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង លោក យ៉ង់ គឹមអេង បានបង្ហាញពីក្ដីបារម្ភចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា ដែលមានលក្ខណៈអាណាធិបតេយ្យ គ្មានហ្វ្រាំងទប់អ្វីទាល់តែសោះ។ បើតាមលោក យ៉ង់ គឹមអេង ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​យ៉ាង​អាណាធិបតេយ្យ​ដូច្នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ងាក​មក​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង បំផ្លាញសុខភាពសាធារណៈ ហើយ​វា​បាន​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ជាតិ​អស់​៤០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។
    11 min
  • លោក ថុង ម៉េងដាវីដ៖ ជំនួប ហ៊ុន សែន-មូន ចេអ៊ីន នឹងជម្រុញកំណើននៃការដោះដូរពាណិជ្ជកម្ម និងជួយក្នុងដំណោះស្រាយអាស៊ាន
    លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ពេលនេះ​កំពុងស្ថិតនៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២​ ព្រមទាំង​មានការ​ទទួល​​ពាន​រង្វាន់​សន្តិភាព​កិត្តិយស​ស៊ុនហាក់ លើកទី​៥​ផង​ដែរ​។ រយៈពេល​៣​ថ្ងៃ​ នៃ​ការស្នាក់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ​លោក ហ៊ុន សែន ​មាន​ជំនួបជាច្រើន​ក្នុងនោះ​​ជំនួបជាមួយ​លោក មូន ចេអ៊ីន ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង និង​ជំនួប​ជាមួយ​លោក ​បាន គីមូន ​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ត្រូវបាន​ចាត់ទុក​ថា​មាន​សារៈសំខាន់​។ លោក​ ថុង ម៉េងដាវីដ ​អ្នកសិក្សា​​ស្រាវជ្រាវ​​នៃ​មជ្ឈមណ្ឌល​​មេគង្គ​​សម្រាប់​​ការសិក្សា​​យុទ្ធសាស្ត្រ​​ នៃ​វិទ្យា​ស្ថាន​​ចក្ខុវិស័យ​​អាស៊ី ដែលកំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែរនោះ ​បាន​ប្រាប់​វិទ្យុ​RFI​ ថា​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន និង​លោក មូន ចេអ៊ីន ​នឹងផ្តល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ ការគាំទ្រ​របស់​កូរ៉េ​ដល់​កម្ពុជា​នៅក្នុង​ដំណោះស្រាយ​បញ្ហា​ធំ​ៗ​របស់​អាស៊ាន​។
    8 min
  • លោក កន សាវាង្ស៖ ខុមហ្វ្រែលនិងដៃគូ នឹងសម្រេចចិត្តនៅខែមីនាពាក់ព័ន្ធនឹងការចូលរួមសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់
    គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ និង​យុត្តិធម៌​នៅកម្ពុជា​(ខុមហ្វ្រែល)​ រួមនឹង​អង្គការ​សង្គមស៊ីវិល​ជាដៃគូ ​នឹង​ធ្វើការ​សម្រេចចិត្ត​នៅពាក់​កណ្តាល​ខែ​មីនា​ខាង​មុខ​ថា ​ត្រូវចូលរួម​ ឬមិន​ចូល​រួម​សង្កេតការណ៍ ​ឬក៏​ចូលរួម​ក្នុង​កំរិត​ណាមួយ​ទាក់ទង​ទៅនឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​ សង្កាត់​ នៅថ្ងៃទី៥​ ខែមិថុនា ​ឆ្នាំ២០២២​នេះ។ ​លោក កន សាវាង្ស ​អ្នកសម្របសម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិនៃអង្គការ​ខុមហ្វ្រែល ​បញ្ជាក់ថា​ការចូលរួម​ ឬមិនចូលរួម​របស់ខុមហ្វ្រែល ​និង​អង្គការ​សង្គមស៊ីវិល​ជាដៃគូ ​វាអាស្រ័យ​ផងដែរ​ទៅនឹង​ការឆ្លើយ​តប​របស់រដ្ឋាភិបាល ​និង​ស្ថាប័ន​ គ.ជ.ប​ នូវលក្ខខណ្ឌ​៦ចំណុច ​ដែលស្នើ​ឡើងដោយ​អង្គការ​សង្គមស៊ីវិល​ ក្នុង​គោលដៅ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​ សង្កាត់​នេះ។​
    12 min
  • លោក ហង់ជួន ណារ៉ុន៖ និស្សិតស្រីប្រមាណ៥ពាន់នាក់ទទួលបានការស្នាក់នៅក្នុងអន្តេវាសិករយៈពេល២០ឆ្នាំមកនេះ
    ក្រសួង​អប់រំ​ យុវជន​ និងកីឡា ​នៅឆ្នាំ​២០២២​នេះ ​បានផ្តល់​លទ្ធភាព​ដល់សិស្សស្ត្រី​ក្រីក្រ​មក​ពីខេត្ត ​ដែល​ទើប​ប្រលង​ជាប់បាក់ឌុប​ ហើយ​ត្រូវបន្ត​ការសិក្សា​នៅភ្នំពេញ​ថ្នាក់​ឧត្តមសិក្សា​ បាន​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​របស់​ក្រសួង​អប់រំ​ចំនួន​ពី១០០​ ទៅ១២០នាក់។​ លោក​ ហង់ជួន ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡាថ្លែង​ថាការ​ផ្តល់ឲ្យ​និស្សិត​ស្រីស្នាក់​នៅក្នុង​អន្តេវាសិកដ្ឋាន​ របស់​ក្រសួង​អប់រំ​គឺមានកំរិត​។ ក៏ប៉ុន្តែប្រសិនបើមានលទ្ធភាពភាព ក្រសួងអប់រំ នឹងពង្រីកអន្តេវាសិកដ្ឋានទទួលនិស្សិតស្រីច្រើនជាងនេះនៅថ្ងៃអនាគត ខណៈការឡើងមកបន្តសិក្សារបស់និស្សិតស្រីនៅភ្នំពេញមានការលំបាកជាងនិស្សិតប្រុសៗ។
    11 min
  • លោកស្រី ចក់ សុភាព៖ ចំណាត់ការរបស់អាជ្ញាធរផ្ទុយនឹងការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
    នៅរសៀល​ថ្ងៃចន្ទ​នេះ​ សហពន្ធ័​សហជីព​ សមាគម​ និង​អង្គការ​សង្គមស៊ីវិល​សរុប១៣៣​ស្ថាប័ន​ បាន​ចុះហត្ថលេខា​រួមគ្នា​លើលិខិត​ចំហរថ្មី​មួយ​ដាក់​ទៅកាន់​ក្រសួង​មហាផ្ទៃ ​និង​រដ្ឋសភា ​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​លើ​ករណី​វិវាទ​ការងារ​នៅក្រុម​ហ៊ុនណាហ្គាវើលដ៍។​ ការស្វែង​រក​អន្តរាគមន៍​នេះធ្វើ​ឡើង​នៅគ្រា​ដែល​កូដករ​៦នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​ បន្ទាប់​ពី​អាជ្ញាធរ​តម្រូវ​ឲ្យទៅ​ធ្វើ​តេស្តរក​កូវីដ១៩។​ លោក​ស្រី ចក់ សុភាព​ នាយិការ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​បាន​ដើរ​ដាក់​លិខិត​នេះរំពឹង​ថា ​លោក ស ខេង ​នឹង​ធ្វើ​អន្តរាគមន៍​លើ​វិវាទ​នៅក្រុមហ៊ុន​ហ្គាវើលដ៍​។ ចំណែក​ការ​ដាក់​លិខិត​ទៅ​កាន់​រដ្ឋសភា​វិញ​ លោកស្រី​យល់ថា នេះជាឯកសារ​អំណះអំណាងមួយ ​ដែល​តំណាងរាស្ត្រ​គួរតែ​ចេញ​អន្តរាគមន៍លើ​ករណីនេះ។
    13 min
  • លោក ឃួង ស្រេង៖ អ្នក​តវ៉ា​វិវាទ​ការងារ​ណា​ហ្គា​វើលដ៍​ ៨​នាក់​ទៀត​វិជ្ជមាន​កូវីដ​១៩ ​បន្ទាប់​ពី​យក​សំណាកនៅ​កោះ​ពេជ្រ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​រាត្រី​នេះ គឺ​លោក​ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ។ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​ដល់​ក្រុម​អ្នក​តវ៉ា​ឲ្យ​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩​ជា​កំហិត​ បន្ទាប់​ពី​មាន​ការ​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​អូមីក្រុង​ ទៅ​លើ​អ្នក​តវ៉ា​មួយ​រូប​កាល​ពី​ថ្ងៃ​ទី​២៨​មករា​។ លោក​ ឃួង ​ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​រក​ឃើញ​អ្នក​តវ៉ា​ចំនួន​៨​នាក់​បន្ថែម​ទៀត ​មាន​វិជ្ជ​មាន​កូវីដ​១៩ ​បន្ទាប់​ពី​ធ្វើ​តេស្ត​យក​សំណាក​នៅ​កោះ​ពេជ្រ​។ លោក​ ឃួង​ ស្រេង​ លើក​ឡើង​ថា ​ការ​ធ្វើ​តេស្ត​យក​សំណាកលើ​ក្រុម​អ្នក​តវ៉ា​ពេល​នេះ ​មាន​សភាព​ពិបាក​ ដោយសារ​តែ​ការ​មិន​សហការ​ តែ​លោក​នៅ​តែ​អំពាវ​នាវ​ឲ្យ​អ្នក​តវ៉ា​ទាំង​អស់​ទៅ​ធ្វើ​តេស្ត​ ដើម្បី​បញ្ចៀស​ហានិភ័យ​ដល់​សុខភាព​សាធារណៈ​។​
    12 min
  • លោក គង់ រតនៈ៖ បង្កើត​ច្បាប់​ចរាចរណ៍​ថ្មី​ជា​រឿងចាំ​បាច់ តែ​​ពលរដ្ឋ​ត្រូវ​យល់​ពី​ច្បាប់ ឯ​មន្ដ្រីត្រូវអនុវត្តឱ្យបានតឹងរ៉ឹង
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ថ្ងៃ​នេះ គឺ​លោក គង់ រតនៈ អ្នក​ជំនាញ​ផ្នែក​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍។ នៅ​ចំពោះ​មុខ​គម្រោង​បង្កើត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ជំនួស​ឱ្យ​ច្បាប់​ចាស់​ដែល​មាន​ស្រាប់ លោក គង់ រតនៈ យល់​ឃើញ​ថា វា​ជា​រឿង​ចាំ​បាច់។ ប៉ុន្តែ​ច្បាប់​នេះ បើ​ទោះ​បី​ជា​បង្កើត​ថ្មី​ក៏​ដោយ ក៏​គង់​តែត្រូវ​​ដាក់​បញ្ចូល​​ធាតុ​ផ្សំ​ពី​ច្បាប់​ចាស់​ដែល​មាន​ស្រាប់​ចៀស​មិន​រួច​។ សម្រាប់លោក គង់ រតនៈ ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​ប្រសើរ​ឡើង វាទាមទារ​​ឱ្យ​មាន​ការ​សហការ​គ្នា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ជា​ពិសេស​គឺ​ការ​យល់​ដឹង​របស់​អ្នក​ប្រើ​ប្រាស់​ដង​ផ្លូវ និង​ការ​អនុវត្ត​ប្រកប​ដោយ​សុចរិតភាព​និង​តម្លាភាព​ពី​សំណាក់​មន្ដ្រី​អ្នក​អនុវត្ត​ច្បាប់​។
    15 min
  • លោកស្រី យ៉ាង សោភ័ណ្ឌ៖ កូដករនឹងទៅធ្វើតេស្តរកកូវីដ១៩ តែមិនមានន័យថា ផ្អាកការតវ៉ានោះឡើយ
    ឆ្លើយតបនឹង​ការ​អំពាវនាវ​របស់​ក្រសួង​សុខាភិបាល​ឲ្យអ្នក​តវ៉ា​នៅក្រុម​ហ៊ុន​ណាហ្គាវើលដ៍ នាំគ្នាទៅ​ធ្វើ​តេស្ត​រក​មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ«អូមីក្រុង»នោះ លោកស្រី​ យ៉ាង សោភ័ណ្ឌ បានអះអាងថា កូដករ​នឹងសហការជាមួយក្រសួងសុខាភិបាល​តែ​សុំឲ្យ​អាជ្ញាធរដ្ឋ​មានភាពស្មោះ​ត្រង់។ បើតាម​ប្រធាន​សម្ព័ន្ធសហជីពកម្ពុជារូបនេះ ការ​ដែល​កូដករ​សហការ​ទៅ​ធ្វើ​តេស្តរក​កូវីដ១៩ មិនមានន័យថា ពួកគេ​យល់ព្រម​ផ្អាកធ្វើ​ការតវ៉ានោះឡើយ។ ការតវ៉ានឹងនៅតែ​បន្តរហូតដល់​មានការ​ដោះលែង​តំណាង​ទាំង៨​នាក់ និង​ក្រុមហ៊ុន​ព្រមទទួលយក​បុគ្គលិកជាង៣០០នាក់​ចូល​ធ្វើ​ការវិញ។
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners