បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • វេជ្ជបណ្ឌិត លាង ឬទ្ធា៖ បើសង្ស័យឆ្លងជំងឺគ្រុនឈាមគួរទៅពេទ្យរដ្ឋ កុំទៅពេទ្យឯកជន
    រយៈ​ពេល​៥​ខែ​ឆ្នាំ​២០២២​នេះ គឺ​ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​មនុស្ស​អស់​​៣​នាក់​ នៅគ្រា​ដែល​មនុស្សប្រមាណ​១,៣៥៤នាក់​កើតជំងឺ​គ្រុន​ឈាម ពោល​កើន​ឡើង​ជាង​១០០%​ធៀប​នឹង​ឆ្នាំ​មុន​។​ វេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម អំពាវ​នាវ​ឲ្យ​អាណា​ព្យាបាល​ដែល​មាន​សង្ស័យថា មាន​អ្នក​ឆ្លង​ជំងឺ​គ្រុន​ឈាម​ប្រញាប់​ទៅ​ពិនិត្យ​នៅមន្ទីរ​ពេទ្យ​រដ្ឋ​ពីព្រោះ​បុគ្គលិក​ពេទ្យ​រដ្ឋ​តែង​តែ​ទទួល​បានការ​បណ្តុះ​បណ្តាល​ពី​ជំងឺ​គ្រុន​ឈាម​ហើយ​មាន​ឧបករណ៍​គ្រប់​គ្រាន់​។​
    11 min
  • លោក អ៊ូ ច័ន្ទរ័ត្ន៖ លទ្ធផលបឋម បង្ហាញឲ្យឃើញថា អ្នកប្រឆាំងត្រូវរកកម្លាំងរួបរួមសម្រាប់ការបោះឆ្នោតពេលខាងមុខ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះគឺ លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា។ តាមលទ្ធផលបឋមពី គ.ជ.ប គណបក្សកែទម្រង់កម្ពុជា បានទទួលសំឡេងគាំទ្រជិត៨ពាន់សំឡេង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥នេះ។ ជាមួយលទ្ធផលបែបនេះ លោក អ៊ូ ច័ន្ទរ័ត្ន មិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេ ដ្បិតខុសពីក្តីរំពឹងរបស់លោក។ តែយ៉ាងណាតាមរយៈលទ្ធផលនេះ លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថា ជាការបញ្ជាក់ថា អ្នកមាននិន្នាការប្រឆាំងត្រូវបង្រួបបង្រួមគ្នាជាសំឡេងតែមួយ សម្រាប់ការបោះឆ្នោតពេលខាងមុខ។
    13 min
  • លោក សុខ ឥសាន៖ ការបោះឆ្នោតដ៏អាក្រក់បំផុតមកពីគណបក្សប្រកួតប្រជែងចាញ់ដ៏អាក្រក់បំផុតដែរ
    នៅក្នុងការបោះឆ្នោតជ្រើងរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ គណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងគាំទ្រជាង ៥,៣លានសម្លេង ហើយគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងបានសម្លេងគាំទ្រតែជាង ១,៦លានសម្លេងប៉ុណ្ណោះ។ នេះបើតាមលទ្ធផលបឋមផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ តាមរយៈលទ្ធផលនៃការបោះឆ្នោតនេះ គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនបានហៅការបោះឆ្នោតនេះ ថាជាការបោះឆ្នោតដ៏អាក្រក់បំផុតជាងពេលណាៗទាំងអស់។ ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថាវាជាការចាញ់ដ៏អាក្រក់បំផុតរបស់គណបក្សប្រឆាំង និងគណបក្សប្រកួតប្រែជែង ជាហេតុនាំឲ្យមានការវាយតម្លៃការបោះឆ្នោត ដោយមិនផ្តោតទៅលើសភាពការណ៍ជាក់ស្តែង។
    11 min
  • លោក សោម សូរីដា៖ គ.ជ.ប ទទួលបានបណ្តឹងតវ៉ាជាង៧០ ខណៈប្រកាសលទ្ធផលបណ្តោះអាសន្ន
    នៅថ្ងៃនេះ គណៈកម្មារៀបចំការបោះឆ្នោតថ្នាក់ ឃុំ សង្កាត់ ធ្វើការបិទប្រកាស​លទ្ធផល​បណ្តោះអាសន្ន ដែលគណបក្សនយោបាយទទួលបានសំឡេងឆ្នោត ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីទី៥ ខែមិថុនា។ ស្របពេលដែលបិទប្រកាសលទ្ធផលបណ្តោះអាសន្ននេះ លោក សោម សូរីដា ឲ្យដឹងថា គ.ជ.ប ទទួលបានបណ្តឹងតវ៉ាជាង៧០ ពីគណបក្សមួយចំនួន ដោយ​ប្តឹងទៅលើ២ករណីគឺសំដៅរឿងព្រហ្មទណ្ឌ និង​បណ្តឹងទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត។
    13 min
  • បណ្ឌិត យង់ សាំងកុមារ៖ ការបោះឆ្នោតពេលនេះអាក្រក់ជាងពេលណាៗទាំងអស់
    គណបក្សប្រជាធិបតេយ្យមូលដ្ឋានមិនបានថ្លែងចំៗថាមិនទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះទេ ក៏ប៉ុន្តែគណបក្សនេះបានវាយតម្លៃជាទូទៅថាដំណើរការបោះឆ្នោតនៅឆ្នាំ២០២២នេះ វាអាក្រក់ជាងពេលណាៗទាំងអស់។ លោកបណ្ឌិត យង់ សាំងកុមារ ដែលជាប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងឲ្យដឹងថា គណបក្សរបស់លោកនឹងតស៊ូមតិ មិនអាចបណ្តោយឲ្យមានស្ថានភាពបែបនេះបន្តកើតមានទៀតទេ។ តាមលោកបណ្ឌិត យង់ សាំងកុមារ ការបន្តទាមទារឲ្យមានការកែលម្អរសេរីភាពនយោបាយ ភាពស្មើភាពគ្នានៃការប្រកួតប្រជែង និងការលើកគុណតម្លៃដើម្បីភាពរីកចំរើននៃប្រទេសជាតិ គឺជាបញ្ហាសំខាន់ៗ ដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រូវបន្តធ្វើនៅថ្ងៃខាងមុខ។
    10 min
  • លោក សុន ឆ័យ៖ គណបក្សភ្លើងទៀនគ្មានគម្រោងធ្វើបាតុកម្ម តែចង់ជួបជជែកដោយសន្តិវិធី
    ភ្ញៀវប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​​នារាត្រី​នេះគឺ ​លោក សុន ឆ័យ ​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន។​ គណបក្ស​ភ្លើងទៀន​ ដែលគេ​មើល​ឃើញថា ​ជាគណបក្ស​ជំទាស់​មាន​សំឡេង​គាំទ្រ​ខ្លាំង​ បានចេញ​នូវសេចក្តី​ថ្លែងការណ៍​ សម្តែង​ការសោក​ស្តាយ​ចំពោះ​លទ្ធផល​នៃការបោះ​ឆ្នោត​ឃុំ-សង្កាត់​ អាណត្តិ​ទី៥ ​ដែលថា​ជាលទ្ធផល ​មិន​ឆ្លុះបញ្ចាំង​ពីឆន្ទៈ​ពល​រដ្ឋ​ខ្មែរ​។ គណបក្ស​ភ្លើង​ទៀន ​បាន​ចាត់ទុក ​ការបោះឆ្នោត​ឃុំ-សង្កាត់ ​អាណត្តិទី​៥​នេះ ​ប្រព្រឹត្ត​ទៅដោយ​មិន​សេរី ​និង​មិន​យុត្តិធម៌។ ​ទោះយ៉ាង​ណា​ លោក ​សុន ឆ័យ ​អនុប្រធាន​គណបក្ស​ភ្លើងទៀន ​គូស​បញ្ជាក់​ថា ​គណបក្ស​គ្មាន​គម្រោង​ធ្វើបាតុ​កម្ម​ប្រឆាំង​នឹង​លទ្ធផល​នោះទេ ​តែបក្ស​នឹង​តស៊ូ​មតិជាមួយ​អ្នកពាក់ព័ន្ធ​នឹង​ការរៀបចំ​ការបោះឆ្នោត ​ដោយសន្តិវិធី។​
    13 min
  • លោក សឺន ជុំជួន៖ ៧៣ឆ្នាំ​កន្លង​ផុត​ទៅ យើងនៅតែទាមទារសិទ្ធិជាជនជាតិដើមខ្មែរ​កម្ពុជា​ក្រោម
    ដូចរៀងរាល់ឆ្នាំដែរ អង្គការសមាគមខ្មែរ​កម្ពុជា​តែងតែ​រំឭកខួប​នៃការ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​នៅ​ថ្ងៃទី៤មិថុនាឆ្នាំ១៩៤៩។ រយៈពេល៧៣ឆ្នាំមកនេះ បើតាម​សមាគម​ខ្មែរ​កម្ពុជាក្រោម អាជ្ញាធរវៀតណាមនៅតែ​ធ្វើ​ទុក្ខបុកម្នេញទៅលើសកម្មជនខ្មែរ​កម្ពុជាក្រោមដែលហ៊ានចេញមុខតស៊ូមតិ​ក្នុងការការពារ​ប្រវត្តិសាស្ត្រ វប្បធម៌ និងអក្សសាស្ត្រខ្មែរ។ លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ គូសបញ្ជាក់ថា ខ្មែរ​ក្រោម​មិនដែល​ទទួលស្គាល់ថា ទឹកដីកម្ពុជា​ក្រោម​បាន​បាត់​បង់​នោះទេ ប៉ុន្តែ​ពួកគេនៅតែទាមទារឲ្យអាជ្ញាធរវៀតណាម​ទទួលស្គាល់ថា ខ្មែរ​ក្រោមជាជនជាតិ​ដើម និង​ត្រូវ​គោរពសិទ្ធិខ្មែរ​ក្រោម​ទៅតាមអ្វីដែលមានចែងក្នុង​សន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។
    14 min
  • លោក ឌឹម សុវណ្ណារុំ៖ បរិយាកាសនៃការឃោសនាបោះឆ្នោតមានភាពរលូនបើទោះមានភាពមិនប្រក្រតីតិចតួចក៏ដោយ
    នៅថ្ងៃ​ទី​០៣​ ខែ​មិថុនា​នេះ ​គឺជាថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​នយោបាយ​ទាំង​១៧ ​ដែលបាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់ ​អាណត្តិ​ទី​៥​នេះ ​ត្រូវបិទបញ្ចប់​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​បន្ទាប់ពី​ចំណាយពេល​អស់​១៣​ថ្ងៃ​កន្លង​ទៅ​។ ​លោក ឌឹម សុវណ្ណារុំ ​សមាជិក ​និង​ជាប្រធាន​ក្រុមប្រតិកម្ម​ព័ត៌មាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) ​បាន​ថ្លែងថា​យុទ្ធនាការ​របស់​គណបក្ស​នយោបាយ​នានា​រយៈពេល​២​សប្តាហ៍​កន្លង​ទៅនេះ ​គឺបាន​ប្រព្រឹត្តទៅ​ដោយ​រលូន​។ ​ទោះយ៉ាងណា​សមាជិក​ គ.ជ.ប រូបនេះ ​ក៏បាន​ឲ្យដឹង​ផងដែរ​ពីភាព​មិន​ប្រក្រតី ​ដែលបាន​កើតឡើង​អំឡុងពេល​នៃ​យុទ្ធនាការ​នេះ ​ក៏ប៉ុន្តែ​វាមិន​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ដំណើរការ​យុទ្ធនាការ​ឃោសនា​ទាំងមូល​ឡើយ​។ ​ជាងនេះទៅទៀត ​លោក ​ឌឹម សុវណ្ណារុំ ​ក៏បាន​បញ្ជាក់​ដែរ​ថា​អំឡុងពេល​នៃ​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​នេះ ​មាន​បណ្តឹង​សរុប​ចំនួន​៥២ ​ត្រូវបាន​ធ្វើឡើង​ពីសំណាក់​គណបក្ស​និង​សកម្មជន​គណបក្ស​នានា​ដែល​ប្រជែង​គ្នា ​ក៏ប៉ុន្តែ​ត្រូវបាន​ដោះស្រាយ​រួចរាល់​អស់ហើយ​។
    12 min
  • លោក គុជ លី៖ បើគណបក្សខ្មែរតែមួយឈ្នះ នឹងបង្កើត«សភាកសិករ»ដើម្បីការពារតម្លៃស្រូវ
    គណបក្ស«ខ្មែរតែមួយ»បានដាក់បេក្ខជនចំនួន៣០ឃុំ នៅខេត្តចំនួន៩។ លោក គុជ លី ប្រធានគណបក្សនេះបានគូសបញ្ជាក់ថា ការចូលរួមបោះឆ្នោតថ្នាក់ក្រោមជាតិនៅអាណត្តិនេះគឺជាការសាកល្បង​គោល​នយោបាយ​គណបក្សខ្មែរតែមួយ។ បើតាមលោក គុជ លី គោលនយោបាយអទិភាព៧​ចំណុច​របស់​គណបក្សនេះគឺផ្តោតលើវិស័យកសិកម្ម តាមរយៈការបង្កើត«សភាកសិករ» ដើម្បីការពារ​តម្លៃស្រូវ​ដែល​កសិករ​ផលិតបាន។​ លើសពីនេះគណបក្សខ្មែរតែមួយបានដាក់ចេញគោលនយោបាយ​ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រាក់១៥ម៉ឺនរៀល​ដល់មនុស្សចាស់ ឬអ្នកដែលគ្មានទីពឹងផងដែរ។
    12 min
  • លោក អ៊ុន ជឹម៖ ការធ្វើនយោបាយបំផ្លាញគ្នាទៅវិញទៅមកមិនមែនជាមធ្យោបាយនាំឲ្យជាតិរីកចំរើនទេ
    នៅសល់​តែ​៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ដល់ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ ​ហើយ​។ មុនបញ្ចប់​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​នៅថ្ងៃ​ទី​៣ ​ខែ​មិថុនា​ខាងមុខ ​គណបក្ស​ឯកភាព​ជាតិ​ខ្មែរ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​គណបក្ស​ដែលបាន​ដាក់​បេក្ខភាព​លើ​ឃុំ សង្កាត់ ​ចំនួន​១៥​នេះ ​នឹង​ទទួលបាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដោយសារតែ​នយោបាយ​បង្រួបបង្រួម​ខ្មែរ​។ លោក​ អ៊ុន ជឹម ​ប្រធាន​គណបក្ស​ឯកភាព​ជាតិ​ខ្មែរ​មើលឃើញ​ថា​គណបក្ស​របស់​លោក​គឺជា​ប៉ូល​នយោបាយ​ទី​៣ ​ដែល​មិនធ្វើ​នយោបាយ ​បំផ្លាញគ្នា ​មិនលាប​ពណ៌​គ្នា ដូចដែល​ប្រទេស​កម្ពុជា​ធ្លាប់បាន​ធ្វើ​ចាប់តាំងពី​ការ​បែកបាក់​សម័យ​មហានគរ​រហូត​មកដល់​បច្ចុប្បន្ន​។
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners