បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក យ៉ង សាំងកុមារ៖ បក្សទាំង៥បានអនុម័តសំណើ៨ចំណុច ដើម្បីសុំការកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយ
    គណបក្សនយោបាយចំនួន៥ថ្ងៃ នៅថ្ងៃនេះ បានជួបប្រជុំគ្នា សម្រេចអនុម័តសំណើចំនួន៨ចំណុច ដើម្បីតស៊ូមតិរួមគ្នាលើការកែលម្អការបោះឆ្នោតនិងសេរីភាពនយោបាយ។ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សបានចូលរួមនោះ បញ្ជាក់ឲ្យដឹងថា សំណើទាំង៨ រួមមាន នីតិវិធីទាក់ទងទៅនឹងការបោះឆ្នោត សមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីគណបក្សនយោបាយ ជាដើម។ បើតាមលោក យ៉ង សាំងកុមារ សំណើទាំង៨នេះ នឹងត្រូវយកទៅជជែកជាមួយ រដ្ឋសភា គ.ជ.ប និងរដ្ឋាភិបាល មុននឹងឈានដល់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខ ដើម្បីធ្វើយ៉ាងណាឲ្យ លទ្ធផលនៃការបោះឆ្នោតអាចទទួលយកបានពីគ្រប់ភាគី។
    10 min
  • លោក ញឹក ប៊ុនឆៃ៖ ខ្ញុំមិនភ្លេចអ្នកពលីជីវិតក្នុងព្រឹត្តិការណ៍៥-៦ កក្កដាទេ ទោះមិនយកថ្ងៃនេះកាន់ទុក្ខ
    ភ្ញៀវប្រចាំថ្ងៃរបស់​វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះគឺលោក ញឹក ប៊ុនឆៃ អតីតអគ្គមេបញ្ជាការរងកងទ័ព នៃរដ្ឋាភិបាលចម្រុះអាណត្តិទីមួយ(១៩៩៣-១៩៩៨)។ ក្នុងនាមជាសាក្សីរស់ លោក ញឹក ប៊ុនឆៃ មិនហៅព្រឹត្តិការណ៍នោះជា«រដ្ឋប្រហារ»ទេ តែលោកហៅថាជាការប៉ះទង្គិចដោយ​ប្រដាប់​អាវុធ។ មាន​មេទ័ព និងមេប៉ូលីស និងទាំងពលទាហានជិត២០០នាក់ ត្រូវបាន​ស្លាប់ នៅក្នុង​ព្រឹត្តិការណ៍ ៥-៦ កក្កដា១៩៩៧។ លោក ញឹក ប៊ុនឆៃ អះអាងថា លោកមិនដែលភ្លេចអ្នកទាំងអស់នោះដែលបានពលីជីវិតក្នុងព្រឹត្តិការណ៍នេះទេ ខណៈយុត្តិធម៌សម្រាប់ពួកគេមិនទាន់មាននៅឡើយ។
    13 min
  • លោក លឹម ម៉េងហួរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
    ប្រទេសជាសមាជិកនៃយន្តការមេគង្គ-ឡានឆាងចំនួន៦ នៅថ្ងៃទី០៤ ខែកក្កដានេះ បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលើកទី០៧ នៅក្នុងប្រទេសភូមា។ លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថាសារៈសំខាន់ដែលប្រទេសកម្ពុជាទទួលបានពីយន្តការមេគង្គ-ឡានឆាងនេះ គឺជាផ្នែកមួយដ៏ធំសម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដូចជាការតភ្ជាប់ ការកាត់បន្ថយភាពក្រីក្រជាដើម និងបានជួយពង្រឹងទៅលើគ្រប់វិស័យរបស់កម្ពុជាផងដែរ។
    13 min
  • កញ្ញា ឈឹម ស៊ីថរ៖យើងមិនទទួលយកសំណងទេ ពីព្រោះការតវ៉ានេះដើម្បីសេរីភាពសហជីព
    ភ្ញៀវប្រចាំរបស់វិទ្យុ​បារាំង​អន្តរជាតិRFI នៅរាត្រីនេះ គឺកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏។ បុគ្គលិកនៃកាស៊ីណូដ៏ធំមួយនេះចំនួន៤នាក់​ទៀត​ទើប​យល់ព្រមទទួលសំណងពីការបញ្ឈប់ពីការងារ ខណៈនៅមានបុគ្គលិក១៦៨​នាក់​ទៀត​បន្តតវ៉ា។ កញ្ញា ឈឹម ស៊ីថរ បានអះអាងថា បុគ្គលិកដែលនៅសល់គឺមិនទទួលយកសំណងទេ ទោះបីជាសំណង​ច្រើនជាងមុនក៏ដោយ។ ហេតុផលត្រូវបាន​ប្រធានសហជីពរូបនេះ គូសបញ្ជាក់ថា ការតវ៉ាជាច្រើន​ខែដែលឈានដល់ជាប់ពន្ធនាគារកន្លងមកនេះគឺដើម្បីតែសេរីភាពសហជីព និងសិទ្ធិការងារ។ សូមស្តាប់​បទសម្ភាសរវាង អ៊ឹង ប៊ុនថន និង កញ្ញា ឈឹម ស៊ីថរ៖
    14 min
  • លោក សួន យុធ្យា៖ ការរំឭកខួបលោក កែម ឡី ពេញមួយខែជាផ្នែកមួយជំរុញឲ្យមានយុត្តិធម៌ និងការចងចាំ
    រយៈពេលពេញមួយខែកក្កដានេះ អង្គការសិទ្ធិមនុស្សចាប់ធ្វើសកម្មភាព​ដើម្បីរំឭកខួប៦ឆ្នាំនៃការសម្លាប់​របស់លោកបណ្ឌិត កែម ឡី ដែលត្រូវគេបាញ់សម្លាប់កាលពីថ្ងៃទី១០កក្កដា២០១៦។ ការធ្វើ​សកម្មភាពពេញមួយខែនេះ ត្រូវបានលោក សួន យុធ្យា នាយក​ផ្នែក​តស៊ូមតិនៃមជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជាគូសបញ្ជាក់ថា ជាផ្នែកមួយធ្វើឲ្យគេចងចាំនូវវីរភាពរបស់អតីតអ្នកវិភាគនយោបាយដ៍លេចធ្លោរូបនេះ និងជាការ​ជំរុញឲ្យមានយុត្តិធម៌នៅក្នុងសង្គម។
    11 min
  • វេជ្ជ.ងួន ច័ន្ទភក្ត្រា៖ មន្ទីរពេទ្យកុមារអង្គរកំពុងប្រឈមបញ្ហាហិរញ្ញវត្ថុ ខណៈជំនួយដ៏ចំបងពីក្រៅប្រទេសធ្លាក់ចុះយ៉ាងខ្លាំង
    មន្ទីរពេទ្យកុមារអង្គរ​នៅក្នុង​ខេត្ត​សៀមរាប ដែល​បាន​បើកដំណើរការ​ពិនិត្យ ព្យាបាល​ជំងឺ​កុមារដោយ​មិនមាន​ការ​បង់ប្រាក់​អស់រយៈពេល​ជាង​២០ឆ្នាំ​កន្លងទៅ​នេះ នឹងចាប់ផ្តើម​ឲ្យមាន​ការបង់​ភាគទាន​សម្រាប់អ្នក​ដែលមាន​លទ្ធភាព ដោយ​ត្រូវបង់ ២ម៉ឺនរៀល ​ឬ៥ដុល្លារ​ សម្រាប់​ការពិគ្រោះជំងឺ​ក្រៅ​មួយលើក ​និងត្រូវបង់​ភាគទាន​២ម៉ឺន ​ឬ៥​ដុល្លារ​ដូចគ្នា​ដែរសម្រាប់​ការសម្រាក​ពេទ្យ១​យប់។ លោកវេជ្ជបណ្ឌិត​ ងួន ច័ន្ទភក្ត្រា ប្រធាន​មន្ទីរពេទ្យ​កុមារអង្គរ​ បានថ្លែងថា​ការដែល​មន្ទីរពេទ្យ​ស្នើឲ្យមាន​ការបង់​ភាគទាន​ពេលនេះ ​គឺដើម្បីរួមចំណែក​មួយផ្នែក​តូច​ជួយ​ទ្រទ្រង់ដល់​និរន្តរភាព​មន្ទីរពេទ្យ ​ខណៈដែល​មន្ទីរពេទ្យ​សប្បរសធម៌​មួយនេះកំពុង​ជួបប្រទះនឹង​វិបត្តិ​ហិរញ្ញវត្ថុ។ ក៏ប៉ុន្តែលោក​ប្រធាន​មន្ទីរពេទ្យ​បញ្ជាក់ថា​ការពិនិត្យ​ព្យាបាល​នៅតែ​បន្តធ្វើឡើង​ប្រកបដោយ​គុណភាព​ដដែល​ទោះជា​អ្នកជំងឺ​មានឬ​គ្មាន​លទ្ធភាព​ក៏ដោយ​។
    13 min
  • លោកមេធាវី ផែង ហេង៖ លោក កឹម សុខា នឹងធ្វើសកម្មភាពដោយប្រយ័ត្នជាងមុន ក្រោយរងការព្រមានពីតុលាការ
    នៅក្នុងសវនាការលើកទី៤៦របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ នាថ្ងៃពុធនេះ មិនបានជជែកដេញដោលទៅលើសំណុំរឿងឃុបឃិតជាមួយបរទេសនោះទេ។ ក៏ប៉ុន្តែខាងព្រះរាជអាជ្ញា បានស្នើសុំតុលាការចេញដីកាឃុំខ្លួនលោក កឹម សុខា។ ឃុំខ្លួន ដ្បិតមូលហេតុ លោក កឹម សុខា បានចេញពីសកម្មភាពជួបជុំជាមួយអ្នកគាំទ្រតាមបណ្តាខេត្ត ដែលខាងព្រះរាជអាជ្ញាអះអាងថា ជាការបំពានបម្រាមរបស់តុលាការ។ យ៉ាងណាមិញការស្នើនេះ ត្រូវបានតុលាការច្រានចោល ដោយគ្រាន់តែព្រមានលោក កឹម សុខា មិនឲ្យធ្វើសកម្មភាពបែបនេះបន្តទៀត។ លោក ផែង ហេង សហមេធាវីលោក កឹម សុខា ថ្លែងថា សកម្មភាពររបស់លោក កឹម សុខា នឹងប្រយ័ត្នប្រយែងជាងមុន ក្រោយរងការព្រមានពីតុលាការ។
    12 min
  • លោក សួស យ៉ារ៉ា៖ គណបក្សប្រជាជននឹងការពារតម្លៃប្រជាធិបតេយ្យរបស់កម្ពុជាពីការជ្រៀតជ្រែកពីសំណាក់បរទេស
    គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនានេះ បានប្រារព្ធខួបលើកទី៧១ឆ្នាំរបស់ខ្លួននៅទីស្នាក់ការកណ្តាលនាក្រុងភ្នំពេញ ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស និងមន្ត្រីជាន់ខ្ពស់ រួមនឹងសមាជិកជាច្រើនរូបទៀត។ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងឲ្យដឹងថា គណបក្សប្រជាជនសម្រេចបាននូវដំណាក់កាលធំៗជាប្រវត្តិសាស្ត្រគួរឲ្យមោទនភាពចំនួន៥ ក្នុងនោះ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ការបង្រួបបង្រួមជាតិ និងការនាំមកនូវសន្តិភាពតាមរយៈគោលនយោបាយឈ្នះ ឈ្នះ គឺជាចំណុចធំជាងគេ។ ដោយឡែកចំពោះរបៀបវារៈនៃការត្រៀមសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សនៅខែកក្កដាខាងមុខវិញ លោកសួស យ៉ារ៉ា បញ្ជាក់ថាចំណុចសំខាន់គឺការវាយតម្លៃទៅលើលទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់កន្លងទៅ និងធ្វើយ៉ាងណារក្សាឲ្យបានតម្លៃប្រជាធិបតេយ្យរបស់កម្ពុជា ចៀសវាងការជ្រៀតជ្រែកពីសំណាក់បរទេស។
    11 min
  • លោកស្រី ភាណ សោភ័ណ៖ ការកែច្នៃតំបន់ទេសចរណ៏​ធម្មជាតិ​តាមទន្លេមេគង្គផ្តល់ប្រយោជន៍ដល់សហគមន៍ជាងទំនប់អគ្គិសនី
    យុទ្ធនាការរយៈពេល៤ខែតាមដងទន្លេមេគង្គជាមួយសាយ បានបិទបញ្ចប់កាលពីថ្ងៃទី២៣មិថុនា២០២២។ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «យើង​ឃើញ​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍន៍​ធនធាន​ទន្លេមេគង្គជា​តំបន់​ទេសចរ​ធម្មជាតិ និង​យើង​សូម​សំណូម​ពរឲ្យរាជ​រដ្ឋាភិបាល​ពិចារណាក្នុងការ​អភិវឌ្ឍន៍​តំបន់ទេសចរ​ធម្មជាតិ​ឲ្យបាន​ច្រើន​បន្ថែម​ទៀត​ដើម្បីរក្សាធនធាន​ធម្មជាតិ វប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិដើម​ភាគតិច ទាក់​ទាញ​ទេសចរ​ក្នុងស្រុក និងអន្តរជាតិ បង្កើនប្រភពចំណូលដល់ប្រជាសហគមន៍ និង​បង្កើនការ​អភិវឌ្ឍន៍ និង​ទាញ​យក​ថាមពលកកើត​ឡើង​វិញ​ដូចជា​ថាមពល​ព្រះអាទិត្យជាដើម​មកបង្គ្រប់កង្វះថាមពល និងឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចិរភាព និង​ការ​ប្តេជ្ញាចិត្តក្នុង​ការឆ្លើយ​តប​ទៅ​នឹង​បម្រែបម្រួលអាកាសធាតុ»។
    13 min
  • លោក ប៉ិច ពិសី៖ ការបើកចំហឲ្យមានការពិភាក្សាលើច្បាប់ថវិកាជាតិនៅមានកម្រិត
    ក្រុមអង្គការសង្គមស៊ីវិលចំនួន២០ស្ថាប័ន បានជួបគ្នាកាលពីម្សិលមិញនៅក្នុងវេទិកាមួយស្តីពីការចូល​រួម​របស់ពលរដ្ឋ ក្នុងការដំណើរការ​កសាងផែនការថវិកា និងតាមដាន​លើ​ចំណូល​-ចំណាយថវិកាជាតិ​ក្នុង​បរិបទកូវីដ១៩។ ដោយសារតែកូវីដ១៩ ដំណើរការ​កសាង​ច្បាប់​ថវិកាជាតិ ​មិនបានផ្តល់ឱកាសឲ្យមានការ​ចូលរួមពីភាគីពាក់ព័ន្ធនោះទេ។ នេះបើតាម លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការ​តម្លាភាពកម្ពុជា។ បើតាមអ្នកជំនាញខាងប្រឆាំងអំពើពុករលួយរូបនេះ កង្វះការចូលរួមនេះ បានទាញកម្ពុជាឲ្យធ្លាក់ដល់ពន្ទុសូន្យ​ ទាក់​ទង​នឹង​ការ​បើក​ចំហថវិកាជាតិ។
    16 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners