បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ម៉ារ សុផល៖ មាន៦ចំណុចធំៗ ដែលការស្ទង់មតិបង្ហាញថាកម្ពុជាធ្វើបានគ្រប់គ្រាន់នៅឆ្នាំ២០២២
    មជ្ឈមណ្ឌលសម្រាប់ការងារមនុស្សធម៌ និងសង្គមអាស៊ី ហៅកាត់ថា(CAPS) រួមជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា(CCC)និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGOF) នៅថ្ងៃទី២៨ ខែកក្កដានេះ បានធ្វើការផ្សព្វផ្សាយរបាយការណ៍មួយស្តីពីការវាយតម្លៃសុខភាពវិស័យសង្គមកិច្ចរបស់ប្រទេសកម្ពុជាជាមួយនឹងសន្ទស្សន៍ប្រតិបត្តិការល្អនៅឆ្នាំ២០២២។ លោក ម៉ារ សុផល ប្រធានកម្មវិធីសមធម៌សេដ្ឋកិច្ចសង្គមក្នុងការអភិវឌ្ឍនៃវេទិកា NGOF បានយល់ស្របនឹងរបាយការណ៍វាយតម្លៃនេះ ដែលថាប្រទេសកម្ពុជា បានឈានចេញពីប្រទេសមិនបានធ្វើគ្រប់គ្រាន់នៅក្នុងឆ្នាំ២០២០ មកជាប្រទេសធ្វើបានគ្រប់គ្រាន់នៅក្នុងឆ្នាំ២០២២ ក៏ប៉ុន្តែនៅតែត្រូវការធ្វើឲ្យប្រសើរឡើងបន្ថែមទៀត ខណៈដែលសង្គមស៊ីវិលមានកង្វល់ខ្លាំងនៅពេលដែលជំនួយបរទេសសម្រាប់អង្គការសង្គមស៊ីវិលមាននិន្នាការថយថុះ។
    12 min
  • លោក នុត សវនា៖ ការសាកល្បងដាក់អ្នកទោសនៅក្រៅឃុំ នៅមានចំណុចខ្វះខាត ដែលទាមទារការកែទម្រង់បន្ថែម
    ក្រសួងមហាផ្ទៃ តាមរយៈលោក ស ខេង ដែលជារដ្ឋមន្ត្រី បានប្រកាសពីការដាក់អនុវត្តសាកល្បង ដាក់អ្នកទោសឲ្យនៅក្រៅឃុំ ឬបញ្ចូលទៅក្នុងសហគមន៍វិញ។ ការដាក់អ្នកទោសឲ្យនៅក្រៅឃុំនេះ ធ្វើឡើងក្នុងគោលបំណងចម្បងមួយ គឺដើម្បីបញ្ចៀសបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ។ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រី លើកឡើងថា នេះជាកិច្ចខិតខំមួយរបស់រដ្ឋាភិបាល ព្រោះថាជារឿងរស៊ើប។ តែការសាកល្បងដាក់អ្នកទោសនៅក្រៅឃុំពេលនេះ នៅមានចំណុចខ្វះខាត ដ្បិតមិនទាន់មានអង្គភាពដោយឡែក ដើម្បីតាមឃ្លាំមើល ក្រៅតែពីអាជ្ញាធរមូលដ្ឋាន។
    13 min
  • លោក សាម អ៊ីន៖ បើចង«សម្ព័នភាព២០២៣» លទ្ធផលបោះឆ្នោតអាចបាន៣០ទៅ៤០អសនៈ
    គណបក្សនយោបាយចំនួន៥​ដែលអះអាងថា មាននិន្នាការប្រជាធិបតេយ្យដូចគ្នា ប្រកាសពីបំណង​ចង«សម្ព័ន្ធភាព២០២៣» គឺជាអ្វីដែលពួកគេ យល់ថា ដើម្បី​ឲ្យ​រដ្ឋសភា​អាចមានតំណាងរាស្ត្រមកពីគណបក្សផ្សេងៗតំណាងឲ្យឆន្ទៈ​ម្ចាស់​ឆ្នោត ជៀសវាង​មានតែ​មួយគណបក្សដូចអាណត្តិនេះ។ បើតាម លោក សាម អ៊ីន អគ្គលេខាធិការ​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រសិនបើគណបក្សទាំងនេះចងសម្ព័ន្ធភាពគ្នា នោះលទ្ធផលបោះឆ្នោត២០២៣ ពួកគេអាចបានពី៣០ទៅ៤០អសនៈ។
    13 min
  • លោក លុយ ដាវីដ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន កូរ៉េ រុស្ស៊ី…បានចុះឈ្មោះចូលរួមរួចហើយ
    កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងត្រូវធ្វើឡើងនៅដើមខែសីហាខាងមុខនៅកម្ពុជា ដោយមានការចូលរួមពីប្រទេសជាដៃគូនានាសរុបចំនួន៣៨។ លោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ បានថ្លែងថាមកដល់ពេលនេះមានការចុះឈ្មោះតាមអនឡាញថានឹងចូលរួមមាន២៩ប្រទេសរួចហើយ ក្នុងនោះមានរដ្ឋមន្ត្រីការបរទេស២១រូប រួមទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី តែមិនមានអ៊ុយក្រែនទេ។ ដោយឡែកប្រទេសភូមា ដែលអាស៊ានមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសចូលរួម និងមិនមានតំណាងមិនមែននយោបាយចូលរួមនោះ នឹងត្រូវអនុញ្ញាតឲ្យក្រុមការងាររបបសឹកនេះចូលរួមស្តាប់តាមប្រព័ន្ធអនឡាញដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀតកាលពីខែកុម្ភៈកន្លងទៅ។
    9 min
  • លោក ពុយ គា៖ «អាថ៌​កំបាំង​ក្រៅ​ឆាក» មាន​រំលេច​ពី​រឿង​នយោបាយ ទំនាក់ទំនង​កាទូត និង​រឿង​អាស្រូវ​មេដឹក​នាំអាស៊ាន និង​ពិភព​លោក
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នារាត្រី​នេះ​គឺ លោក ពុយ គា អ្នកសារព័ត៌​មាន​ជើង​ចាស់​របស់​កម្ពុជា និង​ជា​អ្នក​ចង​ក្រងសៀវភៅ ក្រោមចំណងជើងថា «អាថ៌​កំបាំង​ក្រៅឆាក ក្រោយ​វាំង​នន​របស់​មេដឹកនាំ​អាស៊ាន​និង​ពិភពលោក»។ លោក ពុយ គា បញ្ជាក់ថា សៀវភៅ​មួយ​ក្បាល​នេះ មាន​រំលេច​អំពី​រឿងរ៉ាវ​នយោបាយ ទំនាក់​ទំនង​កាទូត ជម្លោះ​អធិបតេយ្យ​ភាពដែនដី អាកប្បកិរិយា ទម្លាប់ប្រចាំថ្ងៃ ជីវិតស្នេហា និងរឿងអាស្រូវ របស់​មេដឹកនាំ​ធំៗ​ក្នុង​តំបន់​អាស៊ាន និង​ពិភព​លោក។ បើតាម​លោក ពុយ គា សៀវភៅ​មួយ​ក្បាល​នេះ មាន​លក្ខណៈ​ប្លែក​ខុស​ពី​សៀវ​ភៅ​ដទៃ ដែល​លោក​បាន​ជជីក​រឿង​ក្រៅឆាក​នៃ​កិច្ច​ប្រជុំ​ធំៗ​១០​ឆ្នាំ​ចុង​ក្រោយ មក​ចង​ក្រង​ជូន​សាធារណ​ជន។
    12 min
  • កញ្ញា ភួន កែវរស្មី៖ ការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យដោយតុលាការគឺជាការំខានដល់ការងារបរិស្ថាន
    តុលាការកំពូលនៅព្រឹកមិញនេះ បានបើកសវនាការលើសកម្មជនបរិស្ថាន៣នាក់ ទៅតាមបណ្តឹងសារទុក្ខ ដោយ​សារតែ​ពួកគេមិន​សុខចិត្ត​នឹង​ការ​សម្រេច​របស់សាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍​ដែល​ដាក់ ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ឲ្យស្ថិតក្រោមការត្រួតពិនិត្យដោយតុលាការពីបទ«រួមគំនិតក្បត់» និង«ញុះញង់» បន្ទាប់ពីសកម្មជនបរិស្ថាន​ទាំងនេះ ប្រកាស​ដើរក្បួន ​ជំទាស់នឹងការលុបបឹងតាមោក ​កាលពី២ឆ្នាំមុន។ កញ្ញា ភួន កែវរស្មី បានហៅការដែលដាក់ពួកគេឲ្យស្ថិតក្រោមការត្រួតពិនិត្យដោយតុលាការនេះ គឺជាការំខានដល់ការងារបរិស្ថាន។
    13 min
  • លោកបណ្ឌិត យង់ សាំងកុមារ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញប៉ះពាល់ដល់តម្លៃរដ្ឋសភា និងគ្មានភាពចាំបាច់
    គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដាក់ញត្តិរួមគ្នាមួយទៅកាន់រដ្ឋសភាជាតិ ជុំវិញគំរោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់គណបក្សកាន់អំណាច។ លោកបណ្ឌិត យង់ សាំងកុមារ ប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានថ្លែងថា ការដាក់ញត្តិរួមគ្នារបស់គណបក្សទាំង៤នៅពេលនេះ គឺដើម្បីឲ្យរដ្ឋសភាពិចារណាឡើងវិញបញ្ឈប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាំង៨មាត្រា។ តាមលោកបណ្ឌិត ការធ្វើវិសោធនរដ្ឋធម្មនុញ្ញនេះ គឺប៉ះពាល់យ៉ាងខ្លាំងទៅដល់តម្លៃនិងអំណាចរបស់រដ្ឋសភា និងមិនមានភាពចាំបាច់ណាមួយដែលគួរធ្វើឡើយ។
    11 min
  • លោកស្រី ជូ ប៊ុនអេង៖ «ខ្ញុំខកចិត្ត ដែលអាមេរិកដាក់កម្ពុជាក្នុងបញ្ជីក្រហមនៃការជួញដូរមនុស្ស ទាំងដែលកម្ពុជាកំពុងប្រឹងប្រែង»
    ក្រសួងការបរទេសអាមេរិក បានដាក់កម្ពុជា ទៅក្នុងចំណាក់ថ្នាក់កម្រិត៣ ឬបញ្ជីក្រហម ដែលជាប្រទេសមិនបានបំពេញតាមស្តង់ដារអប្បរមា ដើម្បីលុបបំបាត់ការជួញដូរមនុស្ស។ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសម្តែងនូវការខកចិត្ត ចំពោះការដាក់ចំណាត់ថ្នាក់នេះ។ បើតាមលោកស្រី ជូ ប៊ុនអេង ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានព្យាយាមធ្វើការងារ និងបង្កើតកិច្ចសហប្រតិបត្តិការច្រើន ដើម្បីទប់ស្កាត់បទល្មើសជួញដូរមនុស្ស​ តែលទ្ធផលបែរជាទទួលបានចំណាត់ថ្នាក់បែបនេះទៅវិញ។
    14 min
  • លោក ណុប វី៖ សេរីភាពសារព័ត៌មាននៅត្រីមាសទី២ប្រសើរជាងត្រីមាសទី១
    នៅកម្ពុជាសេរីភាពសារព័ត៌មានក្នុងត្រីមាសទី២មានភាពប្រសើរជាងត្រីមាសទី១។ នេះជាការកត់សម្គាល់របស់លោក ណុប វី បន្ថែមពីលើការចេញផ្សាយរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួន គិតពីខែមេសាដល់ខែមថុនាឆ្នាំ២០២២ ដែលឃ្លាំមើលសេរីភាពសារព័ត៌​មាននិងបានរកឃើញថា ស្ថានភាពអ្នកសារពត៌មាននៅកម្ពុជា ក្នុងរយៈពេល៣ខែចំនួន១៧នាក់ប្រឈមការបៀតបៀន និងគំរាមកំហែង។ លោក ណុប វី ដែលជានាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជាហៅ​កាត់​ថា ខេ​ម​បូ​ចា​បានគូសបញ្ជាក់ថា ភាពប្រសើរឡើងដែលលោកសំដៅដល់នោះ គឺភាពមិនប្រក្រតីចំនួន២៣ករណីកើតឡើងនៅក្នុងរយៈពេល៣ខែដើមឆ្នាំថយមកនៅ១៧ករណីនៅពាក់កណ្ដាលឆ្នាំ។
    12 min
  • លោក វ៉ាត់ ចំរើន៖ ការចង់បានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ គឺជាមហិច្ឆតាដ៏ងងឹតងងុលនៃស៊ីហ្គេមនៅកម្ពុជា
    ប្រទេសកម្ពុជាបានរៀបចំហេដ្ឋារចនាសម្ព័ន្ធកីឡាស្ទីរ១០០%ហើយ ដើម្បីទទួលព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍(Sea Games) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកធនធានកីឡាករ កីឡាការិនីវិញ ក៏កម្ពុជាបានត្រៀមលក្ខណៈផងដែរ ដោយប្រទេសម្ចាស់ផ្ទះនេះ នឹងបញ្ជូនកីឡាករ កីឡាការិនីជាង១៦០ ទៅហ្វឹកហាត់នៅប្រទេសចិន នៅខែក្រោយរហូតដល់ថ្ងៃប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) ថ្លែងថាកម្ពុជានឹងប្រឹងប្រែងធ្វើយ៉ាងណាឲ្យចំណាត់ថ្នាក់របស់ខ្លួនបានល្អប្រសើរជាងការប្រកួតមុនៗ ដោយមិនទាន់មានលទ្ធភាពឈោងចាប់យកមហិច្ឆតាចំណាត់ថ្នាក់ល្អពីលេខ១ដល់លេខ៣ បាននៅឡើយទេ។ ទោះយ៉ាងណា កម្ពុជាមិនបាក់ទឹកចិត្តទេ ដោយត្រៀមធ្វើយ៉ាងណាឲ្យមានភាពល្អល្អះទាក់ទងទៅនឹងបដិសណ្ឋារកិច្ច ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រតិភូកីឡាតំបន់ទាំងអស់។
    13 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners