បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោកស្រី ភឿង សកុណា៖ ប្រតិកម្មរបស់មហាជនលើរឿងប្រលងបវរកញ្ញាគឺដោយសារគាត់ស្រលាញ់វប្បធម៌ជាតិ
    ក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយក្រសួងវប្បធម៌នៅថ្ងៃព្រហស្បតិ៍នេះ បានបើកកិច្ចប្រជុំជុំវិញការ បង្ហាញភាពស៊ិចស៊ី ដែលបានកើតឡើងតាមរយៈការប្រលងបវរកញ្ញា Miss Grand Cambodia រៀបចំឡើងដោយក្រុមហ៊ុនមហាហង្សកាលពីពេលថ្មីៗនេះ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលស្គាល់ថាប្រតិកម្មរបស់មហាជនជុំវិញការប្រលងបវរកញ្ញា ដែលមានគ្រងឈុតស៊ិចស៊ី ក៏ដោយសារតែពួកគាត់មានការយកចិត្តទុកដាក់ យល់ដឹង និងស្រលាញ់វប្បធម៌ជាតិ។ តាមលោកស្រីរដ្ឋមន្ត្រី មហាជនគឺជាភ្នែកជាច្រៀករបស់ស្ថាប័នរដ្ឋ ជួយណែនាំគ្នានៅពេលដែលមានការខុសឆ្គង និងជួយលើកទឹកចិត្តគ្នានៅពេលដែលមានស្នាដៃសម្រេចថ្មី។
    10 min
  • លោក ឈឹម សុធារ៉ា៖ «ពានរង្វាន់ណូបែលអាស៊ី» ជាការលើកទឹកចិត្តមួយ តែមានការងារច្រើនទៀតដែលត្រូវធ្វើសម្រាប់ដោះស្រាយបញ្ហាជំងឺផ្លូវចិត្តនៅស្រុកខ្មែរ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ថ្ងៃ​នេះ គឺ​លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរវប្បធម៌ ហៅ​កាត់​ថា TPO។ ​មូលនិធិ Raymon Magsaysay នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​នេះ បាន​ប្រកាស​ផ្ដល់​ពាន​រង្វាន់ Raymon Magsaysay ឬ​ហៅម្យ៉ា​ង​ទៀត​ថា «​ពាន​រង្វាន់​ណូបែល​អាស៊ី» លើក​ទី​៦៤ ឆ្នាំ​២០២២ ដល់​លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា​។ សម្រាប់​លោក​វេជ្ជបណ្ឌិត ពាន​រង្វាន់​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​​មហិមា​សម្រាប់​រូប​លោក ដែល​បាន​ចំណាយ​ពេល​សិក្សា និង​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​ពិគ្រោះ​និង​ព្យាបាល​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​នៅ​កម្ពុជា​អស់​រយៈ​ពេល​៣​ទសវត្ស​មក​ហើយ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​តែ​ម្នាក់​ឯង​មិន​ទាន់​គ្រប់​គ្រាន់ទេ​។ លោក​វេជ្ជបណ្ឌិត​ចង់​ឃើញ​សង្គម​ខ្មែរ រួម​គ្នា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ជំងឺ​ផ្លូវ​ចិត្ត និង​ជា​ពិសេស ទៅ​ថ្ងៃ​មុខ លោក​សង្ឃឹមថា​រដ្ឋាភិបាល​នឹង​អាច​ពិចារណា​ផ្ដល់​ការ​ធានារ៉ាប់រង​សុខភាព​ផ្លូវ​ចិត្ត​ដល់​ពលរដ្ឋផង​ដែរ​។
    12 min
  • លោក សុខ ថុល៖ អាជ្ញាធរបន្តរក្សាឱសានវាទឲ្យអ្នកជួបជុំចាកចេញពីចំការលោកខឹម វាសនា នៅយប់នេះ
    អាជ្ញាធរខេត្តសៀមរាបនៅតែប្រកាន់ជំហរដដែលឲ្យពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)​ ចាកចេញពីកន្លែងប្រមូលផ្តុំគ្នានៅចំការលោក ខឹម វាសនា នាជើងភ្នំគូលែន ខណៈដែលអាជ្ញាធរមើលឃើញថាការចាកចេញមានតិចតួច។ នៅថ្ងៃនេះដែរ គណបក្ស LDP ប្រចាំខេត្តសៀមរាបបានចេញលិខិតសុំការអនុញ្ញាតជួបជុំគ្នារហូតដល់ដំណាច់ខែកញ្ញា ក៏ប៉ុន្តែលោក សុខ ថុល នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាបបញ្ជាក់ប្រាប់វិទ្យុបារាំង​RFI ថា អាជ្ញាធរខេត្តនឹងមិនអនុញ្ញាតទេ ដោយសារសកម្មភាពនេះ ជាការជួបជុំគ្នាបែបសាសនា តែក្រោយមកបានប្រែក្លាយទៅជារូបភាពជួបជុំបែបនយោបាយ ដែលមិនសមស្របតាមច្បាប់។ ទោះយ៉ាងណា អ្នកនាំពាក្យសាលាខេត្តរូបនេះ មិនបានបញ្ជាក់ទេថាអាជ្ញាធរនឹងបង្ក្រាបដោយរូបភាពណាទេ ប្រសិនបើយប់នេះ អ្នកគាំទ្រ LDP នៅតែមិនព្រមចាកចេញ។
    10 min
  • លោក ពុយ គា៖ ទឹកមាត់កម្ពុជាកាន់តែប្រៃ នៅពេលធ្វើជាប្រធានអាស៊ានប្ដូរវេនលើកទី៣
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​ថ្ងៃ​នេះ គឺ​លោក ពុយ គា អ្នក​កាសែត​ជំនាញ​ទាក់ទង​នឹង​នយោបាយ​នៃ​អាស៊ាន និង​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារព័ត៌មាន Kyodo របស់​ជប៉ុន។ នៅ​ក្នុង​កិច្ច​សម្ភាស​ថ្ងៃ​នេះ អ៊ឹម រចនា បាន​សាកសួរ​លោក ពុយ គា អំពី​ការងារ​របស់កម្ពុជា​ក្នុង​តំណែង​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ដែល​នឹង​ត្រូវ​បិទ​បញ្ចប់​ក្នុង​រយៈ​ពេល​៣​ខែ​ខាង​មុខ​។ សម្រាប់​លោក ពុយ គា នៅ​ក្នុង​រយៈពេល​៣​ខែ​ទៅ​មុខ​ទៀត​នេះ កម្ពុជា ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន នៅ​មាន​ការងារ​ជា​ច្រើនទៀត​ដែល​ត្រូវ​ធ្វើ​។ ប៉ុន្តែ​ការងារ​ទាំង​អស់​នោះ ទំនង​ជា​មិន​ពិបាក​ហួស​ពី​សមត្ថភាព​របស់​កម្ពុជា​ទេ នៅ​ពេល​ដែល​ទឹក​មាត់​កម្ពុជា «ប្រៃជាងមុន» ក្រោយ​មាន​បទ​ពិសោធ​ធ្វើ​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន​២​ដង​កន្លង​មក​។
    14 min
  • អ្នកស្រី សុខ ស្រីនួន៖ ខ្ញុំបារម្ភពីការចាប់ខ្លួន ប្រសិនគ្មានប្រាក់៥លានរៀលបង់ផាកពិន័យ
    គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) បាន​បង្គាប់​ឲ្យ​អ្នកស្រី សុខ ស្រីនួន ជំទប់​ទី​២​ឃុំ ព្រះធាតុ​មក​ពី​គណបក្ស​ភ្លើង​ទៀន​បង់​ប្រាក់​ផាក​ពិន័យ​៥​លាន​រៀល​ទៅ​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ ក្នុង​រយៈ​ពេល​៣០​ថ្ងៃ។ នេះ​គឺ​ជា​ចំណាត់​ការ​ធ្វើ​ឡើង​ទៅ​តាម​បណ្តឹង​របស់​មន្ត្រី​គណបក្សកាន់​អំណាច បន្ទាប់​ពី​សមាជិក​គណបក្ស​ប្រឆាំង​រូបនេះ​ផ្សព្វផ្សាយ​រូបភាព​ទឹក​ប្រាក់​២​ម៉ឺន​រៀល​ភ្ជាប់​នឹងរូបភាព​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​គណបក្ស​កាន់​អំណាច​ចាត់​ទុក​ថា​នេះ​ជា​ការ​បរិហាកេរ្តិ៍ ហើយប្តឹង​ទៅ​តុលាការ​បន្ថែម​ពី​លើ​បណ្តឹង​ទៅ​គ.ជ.ប។ អ្នកស្រី សុខ ស្រីនួន សំដែង​ការ​បារម្ភ​ពី​ការ​ចាប់​ខ្លួន ប្រសិន​គ្មាន​ប្រាក់​ ៥​លាន​រៀល​បង់​ផាក​ពិន័យ​នេះ។
    13 min
  • លោក វីធិត ម៉ានតាផន៖ «ដំណើរទស្សនកិច្ចខ្ញុំនៅកម្ពុជា មានភាពស្ថាបនា តែមិនមែនខ្ញុំយល់ស្របរាល់គ្រប់បញ្ហា»
    ដំណើរទស្សនកិច្ចនៅកម្ពុជាចំនួន១១ថ្ងៃ របស់លោក វីធិត ម៉ានតាផន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានបញ្ចប់នៅថ្ងៃសុក្រទី២៦សីហានេះ។ មុនចាកចេញពីកម្ពុជា លោក វីធិត ម៉ានតាផន បានធ្វើសន្និសីទសារព័ត៌មានដោយចាត់ទុកដំណើរទស្សនកិច្ចរបស់លោក មានភាពស្ថាបនា។ ឆ្លើយទៅនឹងសំណួរ ជួប នរក្សា លោក វីធិត ម៉ានតាផន បានបញ្ជាក់ថា ទោះបីដំណើរទស្សនកិច្ចរបស់លោកមានភាពស្ថាបនា ដោយលោកបានជួបគ្រប់តួអង្គក៏ដោយ តែមិនមែនមានភាពន័យថា លោកយល់ស្របលើគ្រប់បញ្ហានោះទេ។ តាមលោក វីធិត ដំណើរមកកម្ពុជាពេលនេះ គឺក្នុងបំណងពិនិត្យមើលតថភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាក់ស្តែង ដើម្បីឲ្យលោកអាចធ្វើរបាយការណ៍ផ្ទាល់មាត់ទៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នាខែតុលាខាងមុខ។
    14 min
  • លោក ឃឹម ហ្វីណង់៖ ស្ថាប័នពាក់ព័ន្ធនឹងប្រឹងប្រែងជួយឲ្យពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក រស់នៅបានសុខស្រួល
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​រាត្រី​នេះ គឺ​លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី នៃខេត្ត​សៀមរាប​។ អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរនៃ​ក្រសួង​​ពាក់ព័ន្ធគ្រប់​លំដាប់​ថ្នាក់ កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ថ្មី នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក នៃ​ស្រុក​បន្ទាយ​ស្រី​ សម្រាប់​ពលរដ្ឋ​ដែល​យល់​ព្រមរុះ​រើ​សំណង់​ខុស​ច្បាប់​ចេញ​ពី​តំបន់​រមនីយដ្ឋាន​អង្គរ។ លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី លើក​ឡើង​ថា ការងារ​ដែល​ត្រូវ​ធ្វើ​មាន​ច្រើន និង​ទាមទារ​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។ តែ​លោក​មាន​ជំនឿ​ថា ក្រុមការងារ​តម្រង់​ទិស​ដឹក​នាំ​ដោយ​លោក​រដ្ឋ​មន្ដ្រី ជា សុផារ៉ា និង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រឹង​ប្រែង​ធានា​ឲ្យ​បាន​ថា ប្រជាជន​ដែល​រស់​នៅ​ភូមិ​ធម្មជាតិ​រុន​តាឯក រស់​នៅ​បាន​សុខ​ស្រួល ទាំង​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​ជា​ពិសេស​ផ្នែក​សេដ្ឋកិច្ច​។
    12 min
  • លោក អាត់ ធន់៖ ការស្នើសុំតម្លើងប្រាក់ឈ្នួលកម្មករកាត់ដេរឆ្នាំ២០២៣ អាចមានភាពវិជ្ជមានច្រើន
    ការចរចាត្រីភាគីក្រោមរូបភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករ និយោជិតវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរឆ្នាំ២០២៣ នាថ្ងៃទី២៤ ខែសីហានេះបានប្រព្រឹត្តទៅដោយមិនទាន់មានចំណុចព្រមព្រៀងគ្នាណាមួយនៅឡើយ។ ភាគីសហជីពកម្មករ បានស្នើតម្លើងប្រាក់ឈ្នួល ២១៥ដុល្លារ តែភាគីនិយោជកបានរក្សាជំហរប្រាក់ឈ្នួល ១៩៤ដុល្លារ ដូចការតម្លើងសម្រាប់ឆ្នាំ២០២២។ ខណៈដែលការចរចានៅបន្តច្រើនជុំទៀត លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំង RFI ថាការចរចាប្រាក់ឈ្នួលកម្មករកាត់ដេរសម្រាប់ឆ្នាំ២០២៣ មានការរំពឹងទុកជាវិជ្ជមានខ្ពស់ជាងឆ្នាំ២០២២ ដោយសារកត្តាមួយចំនួន ក្នុងនោះក៏មានកត្តានយោបាយផងដែរ។
    14 min
  • លោក មាស សុភ័ណ្ឌ៖ ក្រសួងនឹងតាមដានការផ្សាយរបស់អង្គភាពសារព័ត៌មាន ជុំវិញការគោរពច្បាប់និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន
    នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបនាព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជាឲ្យក្រសួងព័ត៌មានចាត់វិធានការដកអាជ្ញាបណ្ណសារព័ត៌មានណា ដែលមានការជេរប្រមាថ។ បទបញ្ជារបស់នាយករដ្ឋមន្ត្រីដូច្នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានបានដកអាជ្ញាបណ្ណពីសារព័ត៌មាន sbtpost របស់លោកសាន្ត ប៊ុនធឿន ពាក់ព័ន្ធនឹងទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងប្រាប់វិទ្យុ RFI ថាជាវិធានការ ក្រសួងនឹងពិនិត្យតាមដានការផ្សព្វផ្សាយក៏ដូចជាការធ្វើអត្ថាធិប្បាយរបស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាននានា ថាតើមានការអនុលោមទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែរ ឬយ៉ាងណា។
    11 min
  • លោក សុន ឆ័យ៖ អ្នករាយការណ៍ពិសេសUNនឹងតាមឃ្លាំមើលសំណុំរឿងរបស់ខ្ញុំនៅតុលាការនាពេលខាងមុខនេះ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះគឺលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។ ថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀន កាលពីថ្ងៃអាទិត្យទី២១សីហា បានទទួលជួបលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន បានបញ្ជាក់ប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស អំពីស្ថានភាពបោះឆ្នោតឃុំ-សង្កាត់ និងការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយគណបក្សភ្លើងទៀន។ លោក សុន ឆ័យ បានបញ្ជាក់បន្ថែមថា ជំនួបនេះគឺលោក វីទីត មុនតាប៊ន ចង់ជួបលោករូបដោយផ្ទាល់ ដើម្បីស្វែងយល់និងឃ្លាំមើលក្តីក្តាំរបស់លោកនៅតុលាការពេលខាងមុខ៕
    10 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners