បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ហេង សួរ៖ ប្រាក់ឈ្នួលវិស័យកាត់ដេរនៅកម្ពុជាស្ថិតនៅកំរិតខ្ពស់មួយក្នុងតំបន់
    ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៅថ្ងៃទី២១ ខែកញ្ញានេះ បានបោះឆ្នោតសម្រេចយកតួលេខ១៩៨ដុល្លារ ពីចំណោមតួលេខផ្សេងៗចំនួន៤ ដែលបានស្នើឡើងដោយរដ្ឋាភិបាល និយោជក និងតំណាងកម្មករនិយោជិត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែម២ដុល្លារទៀត ធ្វើឲ្យប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរឆ្នាំ២០២៣ ត្រូវបានកំណត់ចំនួន ២០០ដុល្លារ ពោលគឺលើសឆ្នាំ ២០២២ចំនួន៦ដុល្លារ។ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារបានថ្លែងថា កម្ពុជាមិនមែនជាប្រទេសដែលមានប្រាក់ឈ្នួលគោលទាបជាងគេទេនៅក្នុងតំបន់ បើទោះណាជាការកំណត់ប្រាក់ឈ្នួលពេលនេះ មិនអាចតម្រូវចិត្តបានទាំងអស់គ្នាក៏ដោយ។
    13 min
  • លោក សោម សូរីដា ៖គ.ជ.ប រំពឹងថានឹងមានពលរដ្ឋ៥សែននាក់មកចុះឈ្មោះថ្មីក្នុងបញ្ជីបោះឆ្នោត
    ចាប់​ពី​ថ្ងៃទី​២០​តុលា​ខាង​មុខ​ដល់​ថ្ងៃ​ទី​២០​ធ្នូ​ គឺ​ជា​រយៈ​ពេល​៩០​ថ្ងៃ​នៃ​យុទ្ធនាការ​ចុះ​ឈ្មោះ​អ្នក​ដែល​ទើប​គ្រប់​អាយុ​បោះ​ឆ្នោត និង​អ្នក​ទើប​មាន​សិទ្ធិ​បោះ​ឆ្នោត​ឡើង​វិញ​។​ ក្នុង​អំឡុង​ពេល​នេះ​ គ.ជ.ប​ រំពឹង​ថា​នឹង​មាន​ពលរដ្ឋ​ប្រមាណ​៥​សែន​នាក់​នឹង​មក​ចុះ​ឈ្មោះ​ថ្មី​ ខណៈ​ដែល​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០២១​ គឺ​មាន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ជាង​៩​លាន​២​សែន​នាក់​។​ ដូច្នេះ​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៣​ គឺ​នឹង​មាន​ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​កើន​ដល់​ជិត​១០​លាន​នាក់​។​
    11 min
  • មេធាវី គង់ សំអុន៖ ការធ្វើបណ្តឹងសើរើករណីលោក ខៀវ សំផន មានតិចតួចណាស់
    អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម នឹងធ្វើការប្រកាសសាលដីកាលើសំណុំរឿង ០០២/០២ ពាក់ព័ន្ធទៅនឹងបណ្ដឹងសារទុក្ខរបស់លោក ខៀវ សំផន ដែលមានអាយុ៩១ឆ្នាំ នៅថ្ងៃទី២២ ខែកញ្ញា ខាងមុខ។ កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តុលាការ​កំពូល​នៃសាលាក្តី​ខ្មែរ​ក្រហម​បាន​តម្កល់​ការផ្តន្ទាទោស​លោក ខៀវ សំផន ឲ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត ពី​បទប្រព្រឹត្តអំពើ​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំង​នឹងមនុស្ស​ជាតិ និងការបំពារ​បំពានយ៉ាង​ធ្ងន់ធ្ងរ​លើអនុសញ្ញាក្រុង​ហ្សឺណែវ។ លោក គង់ សំអុន សហមេធាវីការពារសិទ្ធិលោក ខៀវ សំផន បានប្រាប់វិទ្យុបារាំង RFI ថាលោក និងកូនក្តីរបស់លោក នឹងត្រៀមចូលរួមការប្រកាសសាលដីកានេះ ខណៈដែលលោក ខៀវ សំផន នៅតែប្រកាន់ជំហរដដែលថាក្នុងនាមជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យលោកគ្មានអំណាចទេ។ តាមលោកមេធាវី បន្ទាប់ពីការសម្រេចសាលដីកាតុលាការកំពូលទៅ បណ្តឹងសើរើករណីលោក ខៀវ សំផន គឺមានលទ្ធភាពតិចតួចណាស់។
    11 min
  • លោក ណុប វី៖ ក្រុមប្រឹក្សាសារព័ត៌មាននឹងដើរតួនាទីឃ្លាំមើលការអនុវត្តន៍ការងាររបស់អ្នកសារព័ត៌មាន
    «ក្រុម​ប្រឹក្សា​សារ​ព័ត៌​មាន» គឺ​ជា​ស្ថាប័ន​ថ្មី​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ពេល​ខាង​មុខ​ ដែល​ផ្តួច​ផ្តើម​ដោយអង្គការ​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​អ្នក​សារព័ត៌​មាន​នៅ​កម្ពុជា​។ លោក ណុប វី នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា (ខាមបូចា) បាន​គូស​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​សារ​ព័ត៌​មាន​នេះ គឺ​ឯក​រាជ្យ​ពី​រដ្ឋា​ភិបាល ហើយ​ជា​យន្ត​ការ​ផ្លូវ​ការ​មួយដែល​ត្រូវ​បាន​ប្រើ​ប្រាស់ នៅ​ប្រទេស​មួយ​ចំនួន​ ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្តន៍​ស្ដង់​ដារ​ក្រម​សីលធម៌​វិជ្ជាជីវៈសារព័ត៌មាន ទទួល និង​ដោះស្រាយ​បណ្ដឹង​ពី​ពលរដ្ឋ​ទាក់​ទង​នឹង​ការ​ប្រតិ​បត្តិ​ខុស​ឆ្គង​របស់​អ្នក​សារ​ព័ត៌​មាន និង​លើក​កម្ពស់​ទំនុក​ចិត្ត​របស់​សាធារណ​ជន​មក​លើប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដោយ​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​របស់​រដ្ឋាភិបាល​។​
    12 min
  • លោក គង់ មុនីកា៖ ការបោះដៃទៅរកការជ្រកក្រោនក្រោមគណបក្សភ្លើងទៀនព្រោះបក្សភ្លើងទៀនមានបទពិសោធន៍គ្រប់គ្រាន់
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិថ្ងៃទី​១៧ខែកញ្ញានេះ គឺលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។ គណបក្សឆន្ទៈ​ខ្មែរ​បាន​និង​កំពុង​បោះដៃ​សុំ​ជ្រក​កោន​ក្រោម​គណបក្ស​ភ្លើងទៀន សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ។ លោក គង់ មុនីកា លើកឡើងថា ការសម្រេចចិត្តនេះព្រោះ​គណបក្ស​ឆន្ទៈខ្មែរ យល់​ឃើញ​ថា គណបក្ស​ភ្លើងទៀនមានគុណវឌ្ឍ និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការ​កៀងគរ​អ្នក​ប្រជាធិបតេយ្យ​មក​ចូលរួម​ជា​មួយ។ តាមលោក គង់ មុនីកា ការ​បោះដៃ​សុំ​ជ្រក​កោន​ពេលនេះ គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ​ចង់​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​រួមគ្នា​ជាមួយ​គណបក្ស​ភ្លើងទៀន សម្រាប់​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ក្រោយ។
    10 min
  • លោកស្រី Sandrine Boucher៖ GDPប្រជាជនកម្ពុជាចន្លោះឆ្នាំ ១៩៩៣ និង២០២១ កើនឡើងគុណនឹង៧ដង
    ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២១ ប្រទេសកម្ពុជាមានការផ្លាស់ប្តូរច្រើនមែនទែន ដោយផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសកម្ពុជាត្រូវបានមើលឃើញថាមានការកើនឡើងស្មើនឹង ៧ដង។ នេះបើតាម លោកស្រី Sandrine Boucher នាយិការថ្មីប្រចាំប្រទេសកម្ពុជានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)។ លោកស្រី ឲ្យដឹងថា GDP របស់ប្រជាជនម្នាក់នៅឆ្នាំ ១៩៩៣ គឺ២៥០ដុល្លារ ធៀបនឹងឆ្នាំ២០២១ គឺ១៥៩០ដុល្លារ។ ក្នុងសន្ទុះនៃការអភិវឌ្ឍន៍នេះ AFD គឺជាផ្នែកមួយចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។ តាមលោកស្រី Sandrine Boucher ចាប់តាំងពីឆ្នាំ១៩៩៣មក AFD បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុនៅក្នុងវិស័យអភិវឌ្ឍជនបទ បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច អប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គិសនី និងទឹកស្អាតជាដើម។
    17 min
  • លោក សុន ឆ័យ៖ បើសំណើ៧ចំណុចមិនបានដោះស្រាយ នោះការបោះឆ្នោតឆ្នាំក្រោយនឹងប៉ះពាល់សិទ្ធិពលរដ្ឋ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក សុន​ ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន និងគណបក្សក្រៅរដ្ឋាភិបាលចំនួន៣ បានសុំជួបជាមួយក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៏ ដើម្បីដាក់សំណើ៧ចំណុចឲ្យក្រសួងមហាផ្ទៃដោះស្រាយបញ្ហាបោះឆ្នោត និងស្ថានភាពនយោបាយ។ សំណើទាំងនោះមានជាអាទិ៍ ការស្នើឲ្យបង្កើតយន្តការទំនាក់ទំនងរវាងគណបក្សនយោបាយនិងក្រសួង ការសហការរវាងក្រុមប្រឹក្សាឃុំ-សង្កាត់ និងតួនាទី ដែលមកពីគណបក្សផ្សេងៗ និងការបញ្ឈប់សកម្មភាពធ្វើទុក្ខបុកម្នេញសកម្មជននយោបាយជាដើម។ ល។ យ៉ាងណាមិញលោក សុន ឆ័យ លើកឡើងថា បើសំណើ៧ចំណុចមិនត្រូវបានដោះស្រាយ នោះការបោះឆ្នោតថ្នាក់ឆ្នាំក្រោយនឹងប៉ះពាល់ដល់សិទ្ធិពលរដ្ឋ។
    13 min
  • សេចក្តីថ្លែងការណ៍៖ ជារៀងរាល់១៦នាទី មានពលរដ្ឋខ្មែរ១គ្រួសារបានលក់ដី ដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុ
    នៅថ្ងៃពុធ ទី១៤​ ខែកញ្ញានេះ អង្គការហ្វីអាន(FIAN) អង្គការការពារសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌កម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយក្រោយការសិក្សាមួយដែលគាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍរកឃើញថា ការលក់ដីដោយសារជំពាក់បំណុល នៅកម្ពុជាមានច្រើនលើសលុបរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ក្នុងចំណោមប្រជាពលរដ្ឋជាង៣សែនគ្រួសារ ដែលជាប់កំចីមីក្រូហិរញ្ញវត្ថុ ហើយពិបាក និងមិនអាចបង់សងវិញបានត្រូវបានប៉ានស្មានថាមានជាង ៣៣ ០០០ គ្រួសារក្នុង១ឆ្នាំបានលក់ដីសងបំណុល ឬស្មើនឹងរៀងរាល់១៦នាទី មានការលក់ដីម្តង។ ។
    12 min
  • លោក អ៊ិត សារម្យ៖ សកម្មភាពលោក ខឹម វាសនា កាន់តែប្រាសចាកពីគោលការណ៍ដើម
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI នៅ​រាត្រី​នេះ គឺ​លោក​ អ៊ិត សារម្យ អតីត​សហ​ស្ថាបនិក​ និង​ជា​អតីត​អនុ​ប្រធាន​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ​របស់​លោក ខឹម វាសនា។​ លោក​ចូល​ខ្លួន​មក​បក​ស្រាយ​ពី​មូល​ហេតុ​នៃ​ការ​ដែល​សមាជិក​នៃ​គណ​បក្ស​LDP​ មួយ​ចំនួន​បាន​ដើរ​ចេញ​ និង​ពិនិត្យ​មើល​ពី​ការ​ដើរ​ប្រាស​ចាក​គោលការណ៍​ដើម​របស់​ប្រមុខ​បក្ស​នេះ ​ខណៈ​ដែល​សកម្មភាព​ចុង​ក្រោយ​ហាក់​ដូច​ចាក​ឆ្ងាយ​ពី​សកម្ម​ភាព​នយោបាយ ទៅ​ជា​សកម្មភាព​បែប​អបិយ​ជំនឿ​ទៅ​វិញ។​ តើ​សកម្មភាព​នេះ ​នរណា​ជា​អ្នកចំ​ណេញ និង​នរណា​ជា​អ្នក​ខាត​បង់​?​
    16 min
  • លោក ថាច់ សេដ្ឋា៖ ការរួបរួមតែខាងលើ គ្មានគ្រឹះខាងក្រោមមិនអាចប្រជែងនឹងបក្សកាន់អំណាចបានទេ
    គណបក្សភ្លើងទៀននឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គិតពីសម្ព័ន្ធភាពជាមួយគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀតទេ ដោយសារគណបក្សប្រឆាំងធំជាងគេមួយនេះ កំពុងជាប់ដៃកសាងគ្រឹះមូលដ្ឋានឲ្យរឹងម៉ាំ ខណៈការបោះឆ្នោតសកលឆ្នាំ២០២៣ កាន់តែខិតជិតមកដល់។ លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា អ្នកនយោបាយនៃគណបក្សដទៃទៀត ដែលជាអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ គួរតែមករួបរួមគ្នាជាមួយគណបក្សភ្លើងទៀន ហើយធ្វើសកម្មភាពនយោបាយរួមគ្នាដើម្បីឲ្យមានការផ្លាស់ប្តូរ។ ទោះយ៉ាងណា លោក ថាច់ សេដ្ឋា បញ្ជាក់ថាការរួមគ្នាតស៊ូមតិ ដើម្បីជំរុញឲ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត និងលើកកម្ពស់សេរីភាពនយោបាយនៅកម្ពុជា គណបក្សភ្លើងទៀននៅតែរក្សាកិច្ចសហការជាមួយគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀតដដែល។
    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners