បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សុខ ហៃ៖ ជំនន់ស្ទឹងសែនក្នុងខេត្តកំពង់ធំអាស្រ័យលើស្ថានភាពភ្លៀងធ្លាក់នៅខេត្តព្រះវិហារ
    ដោយសារឥទ្ធិពលអាកាសធាតុ រយៈពេលជាងមួយសប្តាហ៍កន្លងទៅនេះ កម្ពស់ទឹកស្ទឹងសែនបានហក់ឡើងដល់ចំណុចប្រកាសអាសន្ន ដែលធ្វើឲ្យក្រុង-ស្រុកចំនួន៩ ស្ថិតនៅតាមដងស្ទឹងសែននៃខេត្តកំពង់ធំរងការលិចលង់យ៉ាងខ្លាំង។ លោក សុខ ហៃ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ បានប្រាប់វិទ្យុបារាំង RFI ថា ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានរងផលប៉ះពាល់​ និងលិចលង់ស្រូវជាង១ម៉ឺនហិចតា។ លោកថា អាជ្ញាធរកំពុងបន្តអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដោយមានការជន្លៀសទៅកាន់ទីទួលសុវត្ថិភាព និងផ្តល់ស្បៀងសង្គ្រោះបន្ទាន់ផងដែរ ខណៈមានអ្នកស្លាប់ដោយទឹកជំនន់ចំនួន៣នាក់។
    7 min
  • លោក ថេង បញ្ញាធន៖ អ្នកមានអត្តសញ្ញាណគ្រួសារនៅឯមូលដ្ឋានមួយ តែមានមុខរបរនៅតំបន់ផ្សេងនឹងមិនអាចទទួលបានជំនួយសង្គមអតិផរណាទេ
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកសន្និសីទ«ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»កាលពីសប្តាហ៍មុន បានប្រកាសគម្រោងផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីអតិផរណាប្រមាណ ៦០ម៉ឺន គ្រួសារ ដែលរួមមានប្រជាជនប្រមាណ ២លាននាក់។ លោក ថេង​ បញ្ញាធន​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ បានថ្លែងថាក្រុមការងាររបស់លោកកំពុងបំពេញការងារនេះយ៉ាងសកម្ម។ លោក ថេង បញ្ញាធន ពន្យល់ថាពលរដ្ឋដែលអាចទទួលបានកញ្ចប់ជំនួយសង្គមពីផលប៉ះពាល់អតិផរណានេះ លុះត្រាតែជាប្រជាជនដែលមានបណ្ណស្នាក់នៅ ឬសៀវភៅគ្រួសារនៅក្នុងតំបន់មួយដូចជាខេត្តណាមួយជាដើម ហើយមានមុខរបរនៅក្នុងតំបន់ដែលខ្លួនស្នាក់នៅនោះ។ លោកថា នីតិវិធីនៃការផ្តល់ថវិកាដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយអតិផរណា ខុសគ្នាពីពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
    13 min
  • លោក រស់ សំពៅ៖ ឯកសារដែលមេធាវីជនរងគ្រោះផ្តល់ឲ្យមានសារសំខាន់សម្រាប់អប់រំមនុស្សជំនាន់ក្រោយ
    មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ទទួល​ឯកសារ​ចំនួន ១៤០០ ​ពី​លោកស្រី ​ម៉ាទីន ចាកឃ្វីន មេធាវី​តំណាង​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី នៃ​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​។​ លោក​ រស់ សំពៅ ​នាយក​បណ្ណា​សារ​នៃ​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា និង​ជា​នាយក​បណ្ណា​ល័យ​សម្តេច​ម៉ែ ថ្លែង​ថា​ឯក​សារ​ទាំង​នេះ​ មាន​សារ​សំខាន់​សម្រាប់​អ្នក​ពាក់​ព័ន្ធ មិនថា​តែ​ចំពោះ​សមាជិក​គ្រួសារ​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ប៉ុណ្ណោះទេ​។  លោកថា ឯកសារ​ទាំង​នេះ នឹង​ទុក​ប្រើប្រាស់​នៅ​ក្នុង​ការ​អប់រំ​មនុស្ស​ជំនាន់​ក្រោយ ចំពោះ​ការ​ស្វែង​រក​យុត្តិធម៌​នៅ​កម្ពុជា ហើយ​ក៏​ដើរ​តួនាទី​ជា​កេរ​ដំណែល​នៃ​ច្បាប់​អន្តរ​ជាតិ​ផងដែរ​។​
    12 min
  • លោក ញឹក ប៊ុនឆៃ៖ គណបក្សកម្ពុជានិយមនឹងរួបរួមក្រោមដំបូលគណបក្សខ្មែររួបរួមជាតិ
    គណ​បក្ស​នយោបាយ​ចំនួន​២​ទៀត ប្រកាស​ថា​នឹង​រួម​គ្នា​ទៅ​ជា​គណ​បក្ស​តែ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ​។ ​លោក ញឹក ប៊ុនឆៃ ប្រ​ធាន​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​អះ​អាង​ថា ​គណ​បក្ស​កម្ពុជា​និយម​របស់​លោក យ៉ែម បុញ្ញរិទ្ធ បាន​ឯក​ភាព​គ្នា​មក​ជ្រក​ក្រោម​ដំបូល​គណ​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ​។ លោក ញឹក ប៊ុនឆៃ អះ​អាង​ទៀត​គណ​បក្ស​ទាំង​ពីរ​នេះ​មាន​គោល​នយោបាយ «និយម​កណ្តាល»​គឺ​មិន​ផ្អៀង​ទៅ​លោក​ខាង​លិច និង​ក៏​មិន​ប្រឆាំង​ចិន​ដែរ​។​
    13 min
  • លោក ជូង ជូងី៖ ការទារសំណងដ៏ច្រើនរបស់ដើមបណ្តឹង គឺជាការបំបាក់ជីវិតនយោបាយរបស់លោក សុន ឆ័យ
    សាលា​ដំបូង​រាជធានីភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ទាំង​២​ប្រឆាំង​នឹង​លោក​ លោក​ សុន ឆ័យ​ ដែល​ត្រូវ​បាន​ប្តឹង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​ និង​បណ្តឹង​១​ទៀត​របស់​គណបក្ស​ប្រជាជនកម្ពុជា។ ​សម្រាប់​បណ្តឹង​ គ.ជ.ប​ តុលាការ​បាន​ផ្តន្ទាទោស​ លោក​ សុន ឆ័យ​ ដោយ​ពិន័យ​ជា​ប្រាក់​ចំនួន​៩លានរៀល​ និង​ធ្វើ​លិខិត​សុំទោស​ជា​សាធារណៈ។​ ដោយឡែក​បណ្តឹង​របស់​គណបក្សប្រជាជន​វិញ​ តុលាការ​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្ដឹង​ចំនួន​ ៣ពាន់​លានរៀល​ និង​បង់​ចូល​រដ្ឋ​៨លាន​រៀល​ផង​ដែរ។ ​លោក​ ជូង ជូងី ​មេធាវី​ការពារ​សិទ្ធិ​លោក​ សុន ឆ័យ​ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ថ្លែង​ថា​សាលក្រម​នេះ​អយុត្តិធម៌​ ហើយ​លោក​នឹង​ពិភាក្សា​ជា​មួយ​កូនក្តី​លោក​បន្ត​ទៅ​សាលាឧទ្ធរណ៍​ក្នុង​ពេល​ឆាប់ៗ​នេះ។​ លោក​ថា ​សាលក្រម​ផ្តន្ទាទោស​លោក​ សុន ឆ័យ​ ដែល​មាន​ការ​ទាមទារ​សំណង​រហូត​ជិត​១លាន​ដុល្លារ​គឺ​មាន​បំណង​ចង់​ឲ្យ​លោក​ សុន ឆ័យ​ ប្រឈម​ខ្លាំង​ និង​ជា​ការ​បំបាក់​ជីវិត​នយោបាយ​ផង​ដែរ។​
    9 min
  • បណ្ឌិត ឆេង គឹមឡុង៖ ជំនួយសង្គមរបស់រដ្ឋាភិបាលពេលនេះគឺជាការឆ្លើយតបបន្ទាន់នៅពេលអតិផរណាកំពុងកើនឡើងពេញពិភពលោក
    នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់ជំនួយសង្គមដល់ប្រជាពលរដ្ឋប្រមាណ៦០ម៉ឺនគ្រួសារ គឺប្រហាក់ប្រហែលនឹង ២លាននាក់ ដែលរងផលប៉ះពាល់ដោយបញ្ហាអតិផរណាដែលឡើងខ្ពស់មិនធ្លាប់មានរហូតជាង៧% នៅឆ្នាំ ២០២២នេះ។ ពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាគោលដៅដែលត្រូវទទួលបានកញ្ចប់ថវិកាជំនួយសង្គមនេះ។ លោកបណ្ឌិត ឆេង គឹមឡុង នាយក​នៃ​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច និង​ប្រជាធិប​តេយ្យ​​នៃ​​វិទ្យាស្ថាន​​ចក្ខុ​វិស័យ​​អាស៊ី​ មើលឃើញថាកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលនៅពេលនេះ មិនយឺតពេលទេ ដែលនេះជាផ្នែកមួយជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋសម្រាប់រយៈពេលខ្លី និងរយៈពេលបង្គួរ។
    11 min
  • សាក្សីដែលមិនទាន់បានបំភ្លឺក្នុងសំណុំរឿង លោក កឹម សុខា មានប្រតិកម្មខុសគ្នា
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI នៅ​រាត្រី​នេះ គឺ​លោក ឈឹម ផលវរុណ អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​លោកស្រី ចក់ សុភាព នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។​ អ្នក​ទាំង​ពីរ​គឺ​ជា​សាក្សី​ដែល​បាន​ចូល​ក្នុង​សវនាការ​សំណុំ​រឿង លោក កឹម សុខា នៅព្រឹក​មិញនេះ​។​ ប៉ុន្តែតុ​លាការ​មិន​ទាន់​បាន​សួរ​ដេញ​ដោល​សាក្សី​ទាំង​ពីរ​រូបនេះ​នៅ​ឡើយ ដោយសារ​តែ​អស់​ពេលក្រោយពីសាកសួរ​លោក គង់ គាំ​។​ តាម​គម្រោង​សាក្សីទាំងនេះ​នឹង​ត្រូវ​ចូល​ទៅ​កាន់​តុលា​ការ​ម្តង​ទៀត​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​។
    13 min
  • លោក គង់ គាំ៖​ «គ្រួសារ​ខ្ញុំបាន​ឆ្លុះ​បញ្ចាំង​ពីគ្រួសារ​ខ្មែរ​ ដែល​តំណាង​ឲ្យនយោបាយ​ពហុបក្ស»
    គណបក្ស​ភ្លើងទៀន​នៅថ្ងៃទី០៤​ ខែតុលានេះ​ បាន​ប្រកាសស្វាគមន៍លោក គង់ គាំ និងផ្តល់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនផងដែរ បន្ទាប់ពីគណៈបក្សឆន្ទៈខ្មែរ ដែលមានលោកជាប្រធានកិត្តិយសនោះ បានចូលរួមក្រោមដំបូលនយោបាយតែមួយជាមួយគណបក្សភ្លើងទៀន។ អតីតស្ថាបនិកគណបក្សជាតិខ្មែរ និងជាអតីតទីប្រឹក្សាជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះ បញ្ជាក់ថាការចូលរួមរបស់គណបក្សឆន្ទៈខ្មែរជាមួយគណបក្សភ្លើងទៀន គឺដើម្បីតស៊ូរួមគ្នាឲ្យមានពហុបក្សនៅក្នុងរដ្ឋសភាឆ្នាំ២០២៣ខាងមុខ​។ តាម លោក គង់ គាំ គ្រួសាររបស់លោកអាចនិយាយបានថាជាតំណាងឲ្យគ្រួសារនៅក្នុងសង្គម ខ្មែរ ដែលមានភាពចម្រុះបក្ស ដោយកូនប្រុសទាំងបីរបស់លោក និងលោកជាអ្នកនយោបាយស្ថិតនៅក្នុងគណបក្សផ្សេងៗគ្នា រួមទាំងគណបក្សកាន់អំណាចផងដែរ។
    11 min
  • លោក ថាច់ សេដ្ឋា៖ ការវិភាគពីចំនួនអាសនៈដោយអង្គការខុមហ្វ្រែលនៅឆ្នាំ២០២៣ មិន«ឡូហ្សិក»
    លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​ត្រូវ​បាន​អង្គ​ការ​ខុម​ហ្វ្រែល​វិភាគ​ថា​ គណ​បក្ស​កាន់​អំណាច​ឈ្នះ​ រហូត​ដល់​១០៤ អាសនៈ​លើ​១២៥ ខណៈ​នៅ​សល់​២១​អាសនៈ​ទៀត​នឹង​បាន​ទៅ​លើ​គណ​បក្ស​ភ្លើង​ទៀន​។ ប៉ុន្តែ​ការ​ទស្ស​ទាយ​នេះ​ត្រូវ​បាន​លោក ថាច់ សេដ្ឋា ចាត់​ទុក​ថា ​មិន«ឡូហ្សិក»ទេ​ ដោយ​សារ​តែ​ផ្អែក​លើ​​លទ្ធផល​បោះ​ឆ្នោត​ឃុំ សង្កាត់​កន្លងមក​។​ ការ​បោះ​ឆ្នោត​ដែល​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​រូប ​យល់ថា ​មាន​ភាព​មិន​ប្រក្រ​តី​កើត​ឡើង​ច្រើន និង​ស្ថិត​ក្នុង​បរិយាកាស​គំរាម​កំហែង​។​ បើ​តាម​លោក ​ថាច់ សេដ្ឋា ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ ​លទ្ធផល​នឹង​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ ខណៈ​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត​នឹង​កើន​ឡើង​ជាង​១លាន​នាក់​ទៀត​។
    13 min
  • លោក ទុំ វីរ៉ា៖ មនុស្សចាស់ត្រូវការប្រាក់សោធនសង្គមដូចនៅប្រទេសជិតខាង
    មនុស្ស​វ័យ​ចាស់​នៅ​កម្ពុជា​មាន​ជាង​១​លាន​៣​សែន​នាក់​ ឬ​ស្មើ​៩​ភាគ​រយ​នៃ​ចំនួន​ប្រជា​ជន​កម្ពុជា​សរុប។ មនុស្ស​ចាស់ ៧១​ភាគ​រយ​ ពឹង​ប្រភព​ចំណូល​ពី​ការ​ផ្គត់​ផ្គង់​របស់​សមាជិក​គ្រួសារ​ ឬ​កូន​ចៅ​របស់​ពួកគាត់​ ខណៈ​មនុស្ស​ចាស់​តិច​តួច​ប៉ុណ្ណោះ ​មាន​លទ្ធ​ភាព​រក​ចំណូល​ដោយ​ខ្លួន​ឯង​។​ លោក ​ទុំ វីរ៉ា នាយក​ប្រតិ​បត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា ថ្លែងថា មនុស្ស​ចាស់​នៅ​កម្ពុជា​កំពុង​ត្រូវ​ការ​ចាំ​បាច់​ប្រាក់​សោធន​សង្គម ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព និង​ថែ​រក្សា​សុខភាព​។ ​អ្នក​ជំនាញ​រូប​នេះ​អះ​អាង​ថា ​ប្រទេស​ក្នុង​តំបន់​ភាគ​ច្រើន​បាន​ផ្តល់​ប្រាក់​សោធន​សង្គម​ដល់​មនុស្ស​ចាស់ លើក​លែង​តែ​កម្ពុជា ​និង​ឡាវ​ ប៉ុណ្ណោះ​ដែល​មិន​ទាន់​មាន​កម្ម​វិធី​នេះ​។
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners