បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • មេធាវី ជួង ជូងី៖​មាន​តែ​ចូល​រួម​ជីវ​ភាព​នយោ​បាយ​ទេ​ដែល​អាច​ជួយ​សង្គម​បាន​ច្រើន​ជាង​មេ​ធា​វី
    មេ​ធាវី​ម្នាក់​ដែល​តែង​តែ​ការ​ពារ​ក្តី​ឲ្យ​គណ​បក្ស​ប្រ​ឆាំង​បាន​ប្រកាស​សុំ​ចូល​រួម​ជីវ​ភាព​នយោ​បាយ​ជា​មួយ​គណ​បក្ស​ភ្លើង​ទៀន​បន្ទាប់​ពី​បំរាម​របស់​តុ​លា​ការ​កំពូល​ផុត​កំណុត់​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​២០២២​ខាង​មុខ​។​ លោក ជួង​ ជូងី​ ថ្លែង​ថា ​មាន​តែ​ចូល​រួម​ជីវ​ភាព​នយោ​បាយ​ទេ​ ទើប​មាន​ឱកាស​ជួយ​សង្គម​បាន​ច្រើន​ជាង​អាជីព​ជា​មេ​ធាវី​ ខណៈ​បំណង​របស់​លោក​មេធាវី​រូប​នេះ ​គឺ​ចង់​ក្លាយ​ជា​តំណាង​រាស្ត្រ​។​ ប៉ុន្តែ​លោក​ស្តាយ​ដែល ពេល​​វេលា​​នៃ​ការ​ហក់​​ចូល​​ឆាក​​នយោ​បាយ​​របស់​លោក​​កៀក​​នឹង​ពេល​​បោះ​ឆ្នោត​​នៅ​ឆ្នាំ​ក្រោយនេះ​​។
    12 min
  • អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ ការយកលេសថាខ្វះសាច់ជ្រូកដើម្បីបាននាំចូល ពេលនេះត្រូវបានដោះស្រាយ ហើយ
    ថ្លែងនៅក្នុងសិក្ខាសាលារបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលជាប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាសហប្រធានវិស័យឯកជនជាមួយរាជរដ្ឋាភិបាលផ្នែកកសិកម្ម បានរំលឹកថាកន្លងមកអ្នកដែលចង់នាំចូលជ្រូកពីប្រទេសជិតខាងតែងយកលេសថាខ្វះសាច់ជ្រូកនៅក្នុងស្រុក។ បញ្ហានេះតែងមានភាពចម្រូងចម្រាសគ្នាឥតឈប់ឈររវាងអ្នកចិញ្ចឹមក្នុងស្រុក និងក្រុមហ៊ុននាំចូល។ ក៏ប៉ុន្តែអ្នកឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា បញ្ហានេះត្រូវបានដោះស្រាយអស់ហើយ ខណៈដែលតម្លៃជ្រូកនាំចូលពេលនេះថ្លៃជាងតម្លៃជ្រូកចិញ្ចឹមក្នុងស្រុក។ ទោះយ៉ាងណាតាមអ្នកឧកញ៉ា ការនាំចូលជ្រូកពីប្រទេសជិតខាងនៅតែបន្តមាន អាចថាជាប្រភេទជ្រូកឈឺ តម្លៃថោក ត្រូវគេលួចនាំចូល ហើយបញ្ហានេះលោកថាមិនអាចបន្ទោសអ្នកណាបានទេ ដោយសារព្រំដែនកម្ពុជានិងប្រទេសជិតខាងធំ ហើយមន្ត្រីមានសមត្ថកិច្ចមានចំនួនតិចតួច។
    11 min
  • លោក ញឹក ប៊ុនឆៃ៖ វិសោធនកម្មលក្ខនិ្តកៈគណបក្សខ្មែររួបរួមជាតិ ជាការបើកទ្វារស្វាគមន៍គណបក្សដទៃចូលរួម
    ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ ​គឺ​លោក​ ញឹក ប៊ុនឆៃ ​ប្រធាន​គណបក្ស​ខ្មែររួបរួមជាតិ។​ គណបក្ស​ខ្មែររួបរួមជាតិ ​នៅ​ថ្ងៃអាទិត្យ ​បាន​ធ្វើ​សមាជវិសាមញ្ញ​បក្ស​ ដើម្បី​ប្រែ​សម្រួល​លក្ខន្តិកៈ​គណបក្ស​ និង​ការ​ដាក់​ចេញ​គោល​នយោបាយ​ជា​អាទិភាព​សម្រាប់​ការ​បោះឆ្នោត​២០២៣​ ក្រោយ​ការ​រួម​បញ្ចូល​ជា​មួយ​គណបក្ស​កម្ពុជានិយម។​ លោក ​ញឹក ប៊ុនឆៃ​ ប្រធាន​គណបក្ស​ខ្មែររួបរួមជាតិ​ បញ្ជាក់​ថា ​សមាជ​គណបក្ស​បាន​ប្រែ​សម្រួល​នូវ​លក្ខន្តិកៈ​មួយ​ចំនួន ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ខ្ទាស់​ផល​ប្រយោជន៍​ជា​មួយ​គណបក្ស​កម្ពុជានិយម ​ក្រោយ​បក្ស​ទាំង​ពីរ​បាន​រួបរួម។​ បន្ថែម​ពី​នេះ​លោក​ថា ​វិសោធនកម្ម​លក្ខន្តិកៈ​បក្ស​ ក៏​ជា​ការ​បើក​ទ្វារ​ស្វាគមន៍​គណបក្ស​ដទៃ​មក​ចូលរួម​ជាមួយ។​
    13 min
  • លោក មឿន តុលា៖ អធិការកិច្ចការងារគួរសិក្សាពីឬសគល់នៃការរើសអើងសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍
    ដោយ​សារ​តែ​ការ​ចរ​ចា​មិន​ត្រូវ​គ្នាជា​ច្រើន​លើក​ច្រើន​សារ​មក​នេះ ​ក្រសួង​ការងារ​បាន​ទុក​ពេល​ឲ្យ​ភាគី​វិវាទ​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​អាច​ជួប​មុខ​គ្នា​សារ​ជា​ថ្មី​នៅ​ក្នុង​រយៈ​ពេល​ជិត​១ខែ​ខាង​មុខ​ទៀត​។​ ការ​ពន្យា​សម្រុះ​សម្រួល​នេះ​ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិ​ការងារ​យល់​ថា​ ជា​ចេតនា​ដាក់​សម្ពាធ​ដល់​ភាគី​កម្មករ ​នៅគ្រា​ដែល​អ្នក​តវ៉ា​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​​ដែល​ប្តឹង​ដោយ​ភាគី​ថៅកែ។​ លោក​ មឿន​ តុលា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​​ហៅកាត់ថា ​សង់ត្រាល់​ លើក​ឡើង​ថា​ អធិការកិច្ច​ការងារ​គួរ​សិក្សា​ពី​ឬស​គល់​នៃ​ការ​រើស​អើង​សហជីព​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ឲ្យ​បាន​លំអិត​ ខណៈ​លោក​យល់​ថា ​វិវាទ​អូស​បន្លាយ​នេះ​ផ្តើម​ចេញ​ពី​ការ​រើសអើង​សហជីព​។​
    11 min
  • លោក ថាច់ សេដ្ឋា៖ «អ្នកដែលមានមន្ទិលសង្ស័យទំនាក់ទំនងភ្លើងទៀន និងលោក សម រង្ស៊ី អាចទៅសួរនៅមូលដ្ឋាន»
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយបដិសេធអំពីទំនាក់ទំនងរបស់គណបក្ស ជាមួយនឹងលោក សម រង្ស៊ី។ បន្ថែមពីនេះ ក្នុងសេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀនបានថ្កោលទោសនៅចំពោះអ្នកទាំងឡាយណា ដែលបានប្រមាថដល់អង្គព្រះមហាក្សត្រ។ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់គណបក្សភ្លើងទៀន ក្រោយមានមន្ទិលសង្ស័យពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបក្សប្រឆាំងនេះ មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី។ បើតាមលោក ថាច់ សេដ្ឋា ប្រសិនបើអ្នកណាដែលមិនអស់មន្ទិលសង្ស័យ នោះអាចទៅសួរនាំនៅតាមមូលដ្ឋានបាន។
    11 min
  • លោក ផុស សុវណ្ណ៖ អ្នកកាសែតជាង១ពាន់នាក់បានចុះឈ្មោះយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាន
    កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញនៅអំឡុង២សប្តាហ៍ខាងមុខ។ ជាមួយគ្នានេះ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១១៤៥នាក់ មកពីជិត៤០សញ្ជាតិបានចុះឈ្មោះរួចហើយ ក្នុងនោះ ២៧១នាក់ ជាស្ត្រី។ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថាអ្នកសារព័ត៌មានត្រូវបានយកចិត្តទុកដាក់ និងណែនាំឲ្យគោរពតាមបែបបទពិធីការអាស៊ានដូចប្រទេសសមាជិកអាស៊ានដទៃដែរ។ អ្នកសារព័ត៌មានត្រូវបានគិតគូរពីមធ្យោបាយយកព័ត៌មាន មធ្យោបាយធ្វើដំណើរ និងការផ្តល់អាហារសម្រន់បែបខ្មែរផងដែរ។ នេះបើតាមលោក ផុស សុវណ្ណ។
    11 min
  • លោក គង់ មុនីកា៖ ការ​លា​ឈប់​ពី​ការ​ងារ​រដ្ឋ​គឺ​មិន​ចង់​ឃើញ​មន្ត្រី​រាជ​ការ​ជាប់​គំនាប​នយោ​បាយ
    ប្រ​ធាន​គណ​បក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា ​សម្រេច​លា​ឈប់​ពី​ការ​ងារ​ជា​មន្ត្រី​ជំនាញ​នៃ​អគ្គ​លេខា​ធិ​ការ​ដ្ឋាន​ព្រឹទ្ធ​សភា គឺ​បន្ទាប់ពី​លោក​ត្រូវ​បាន​បញ្ចប់​ពី​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ដោយ​សារ​តែ​ទៅ​ចូល​រួម​ជា​មួយ​គណ​បក្ស​ភ្លើង​ទៀន​។​ សម្រាប់​អ្នក​នយោបាយ​វ័យ​ក្មេង​រូបនេះ​ ការ​លា​ឈប់​ពី​ការ​ងារ​ក្រប​ខណ្ឌ​រដ្ឋ​គឺ​ដោយ​សារ​តែ​មិន​ចង់​ឃើញ​មន្ត្រី​រាជការ​មួយ​ចំនួន​សព្វ​ថ្ងៃនេះ​ជាប់​គំនាប​របស់​គណ​បក្ស​នយោ​បាយ​។​ ដោយ ឡែក ឆ្លើយ​តប​នឹង​ការ​ព្រមាន​របស់​ប្រមុខ​បក្សកាន់​អំណាច​ចំពោះការ​​រំលាយ​គណបក្សណា ដែលជាប់​ពាក់​ព័ន្ធ​នឹង​លោក សម រង្ស៊ី នោះ លោក គង់ មុនីកា យល់ថា ការ​ព្រមាននេះមក​ពី​បារម្ភ​ខ្លាច​ចាញ់​ឆ្នោត។
    12 min
  • វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា៖ ដើម្បីព្យាបាលជំងឺមហារីក មន្ទីរពេទ្យត្រូវចំណាយ១០ដងច្រើនជាងជំងឺធម្មតា
    មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នៅថ្ងៃទី២៤ ខែតុលានេះ បានចាប់ផ្តើមបើកយុទ្ធនាការមួយ ដើម្បីរៃអង្គាសថវិកា សម្រាប់ជួយសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺមហារីក។ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានប្រាប់វិទ្យុបារាំង RFI ថាកុមារដែលកើតជំងឺមហារីកមានការកើនឡើងដោយសារការផ្សព្វផ្សាយព័ត៌មានបានទៅដល់មហាជន ដោយចាប់តាំងពីឆ្នាំ២០១៣មក មន្ទីរពេទ្យកុមារអង្គរបានព្យាបាលជំងឺមហារីកកុមារបានជាង៥០០នាក់។ តាមលោកវេជ្ជបណ្ឌិត មន្ទីរពេទ្យត្រូវការថវិកាប្រមាណជាង​១០ម៉ឺនដុល្លារនៅឆ្នាំ២០២២នេះ សម្រាប់ព្យាបាលជំងឺមហារីក ខណៈដែលការព្យាបាលជំងឺនេះក្នុង១ឆ្នាំៗ ត្រូវចំណាយពី៣៥ម៉ឺន ទៅ៤៥ម៉ឺនដុល្លារ ហើយធៀបទៅនឹងជំងឺទូទៅ មន្ទីរពេទ្យត្រូវចំណាយច្រើនជាងដល់ទៅ១០ដង។
    12 min
  • លោក ថេង សាវឿន៖ ទ្រឹស្តីលោករដ្ឋមន្ត្រីកសិកម្មថ្មី អាចទៅរួច បើរដ្ឋជួយចេញថ្លៃចំណាយដើមទុនរបស់កសិករ
    រដ្ឋាភិបាល​កម្ពុជា​ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​បាន​ចាប់​ផ្តើម​ចេញ​អន្តរាគមន៍​ក្នុង​ការ​ផ្តល់​ស្រូវ​ពូជ​ ជូន​ប្រជាកសិករ​នៅ​តាម​បណ្តា​ខេត្ត​ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹក​ជំនន់​។ លោក ​ថេង សាវឿន ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​យល់ថា​ នេះ​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម​។ ជាមួយ​គ្នា​នេះ​ លោក ថេង សាវឿន ​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ​លោក ឌិត ទីណា ​រដ្ឋមន្ត្រី​​កសិកម្ម​ថ្មី ​ហាក់​កំពុង​មាន​ភាព​សកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​កសិករ​នៅ​មូលដ្ឋាន​។ យ៉ាងណាមិញ​ សម្រាប់​គោលនយោបាយ​លោក​រដ្ឋមន្ត្រី​កសិកម្ម​ថ្មី ​ដែល​ចង់​ឲ្យ​ប្រជាកសិករ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ដើម​នោះ​ លោក​ ថេង សាវឿន ​យល់​ថា​ អាច​ទៅ​រួច​ ប្រសិន​បើ​រដ្ឋ​ជួយ​ចេញ​ថ្លៃ​ចំណាយ​ដើម​ទុន​របស់​កសិករ​។
    14 min
  • បណ្ឌិត ប៉ា ច័ន្ទរឿន៖កិច្ចព្រមព្រៀងក្រុងប៉ារីសនៅតែជាអាវក្រោះការពារកម្ពុជាពីយាយីពីមហាអំណាច
    នៅ​ថ្ងៃ២៣​តុលា​ឆ្នាំ២០២២​នេះ​គឺ​ជា​ខួប​៣១​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១។​ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ត្រៀម​ធ្វើ​ការ​រំឭក​ខួប​នៃ​កិច្ច​ព្រមព្រៀង​នេះ​ដូច​រាល់​ឆ្នាំ​ដែរ​ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ បាន​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​២៣​តុលា​ចេញ​ពី​ប្រតិទិន​បុណ្យ​ជាតិ​ទៅ​ហើយ​។​ សម្រាប់ ​បណ្ឌិត​ ប៉ា ច័ន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​ចាត់​ទុក​ថា​ កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នៅ​តែ​មាន​សារៈ​សំខាន់​ប្រៀប​ដូច​ជា​អាវ​ក្រោះ​ការ​ពារ​កម្ពុជា​ពី​យា​យី​ពី​មហា​អំ​ណាច ​និង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង​។
    14 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners