បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក វ៉ាត៉ ចំរើន៖ កី​ឡា​៣៨​ប្រ​ភេទ​ចាប់​ផ្តើម​យក​មក​ប្រកួត​មុន​ពេល​ស៊ី​ហ្គេម​២០២៣​មក​ដល់
    ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ និង​កីឡា​ជន​ពិការ​លើក​ទី​១​ ត្រូវ​បាន​បើក​ជា​ផ្លូវ​កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ​នៅ​ពហុ​កីឡា​ដ្ឋាន​ជាតិ​ថ្មី​។​ នេះ​ជា​ការ​រៀប​ចំ​សាក​ល្បង​ដូច​ទៅ​នឹង​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ​២០២៣​ នាពេល​ខាង​មុខ​ដែរ​។​ លោក វ៉ាត់ ចំរើន​ អគ្គ​លេខា​ធិការ​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២​ ឲ្យដឹងថា ​មាន​កីឡា​៣៨​ប្រភេទ​ចាប់​ផ្តើម​យក​មក​ប្រកួត មុន​ពេល​ស៊ី​ហ្គេម​២០២៣​មក​ដល់​។​ ការ​ប្រកួត​នេះ​គឺ​ជា​ការ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ឈាន​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​ដែល​កម្ពុជា​រង​ចាំ​ធ្វើ​ជា​ម្ចាស់​អស់​រយៈ​៦៤​ឆ្នាំ​មក​ហើយ​។​
    12 min
  • លោក​ឈីវ យីស៊ាង៖« អង្គការហ្រ្វង់កូហ្វូនី​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​តំណាងដោយ​ស្ថាប័នរដ្ឋ ឯកជន សហគ្រាស និង​សមាគម​នានាជាង ៤២ស្ថាប័ន »
    ភ្ញៀវ​ប្រចំាថ្ងៃ​របស់​វិទ្យុ​បារំាងអន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ ទី២១ វិច្ឆិកា​នេះ គឺ​លោក​ឈីវ យីស៊ាង រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ានៅ​កោះ​ជែរបា ប្រទេស​ទុយនីស៊ី​ដែលលោក​បាន​ទៅ​ចូលរួម​នៅ​ក្នុង​​កិច្ចប្រជុំកំពូល​លើកទី១៨ របស់​អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​ប្រើ​ភាសា​បារាំងហ្រ្វង់កូហ្វូនី​ពី​ថ្ងៃទី១៩ ដល់​ថ្ងៃទី២០ វិច្ឆិកា លោក​ឈីវ យីស៊ាង​បាន​បញ្ជាក់​ពីចំណាប់អារម្មណ៍លើ​កិច្ចប្រជុំកំពូល​រយៈពេល ២ថ្ងៃរបស់អង្គការ​ហ្រ្វង់កូហ្វូនី និង​​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ​ហ្រ្វង់កូហ្វូនី និង​កម្ពុជា​តាំង​ពី​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ចាប់កំណើត​ដំបូង។
    13 min
  • លោក ជិន ម៉ាលីន៖ បញ្ហាសិទ្ធិមនុស្សភូមា អាស៊ានឯកភាពគ្នាថា មានតែការជួបជជែកគ្នាទើបរកច្រកចេញឃើញ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ​ គឺ​លោក​ ជិន ម៉ាលីន​ អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។ ​នៅ​ថ្ងៃ​នេះ​ អាស៊ាន​បាន​ចេញ​ផ្សាយ​ពី​លទ្ធផល​នៃ​កិច្ច​សន្ទនា​សិទ្ធិ​មនុស្ស​អាស៊ាន​របស់​គណៈ​កម្មាការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដែល​បាន​ធ្វើ​ឡើង​តាំង​ពីថ្ងៃទី១៥​វិច្ឆិកា​មក។​ ជា​លទ្ធផល​ ភាគី​បណ្តា​ប្រទេស​ទាំង១០​នៃ​អាស៊ាន​ បាន​ចាត់​ទុក​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​មុន​នឹង​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា។​ យ៉ាង​ណា​មិញ​ វិបត្តិ​ភូមា​ ក៏​មិន​ត្រូវ​គេ​បំភ្លេច​ចោល​ដែរ។​ លោក​ ជិន ម៉ាលីន​ បាន​គូស​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​ចំនួន៤​ថ្ងៃ​មក​នេះ ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់​ បាន​ជជែក​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ភូមា​ និង​ឯកភាព​គ្នា ​ថា ​មាន​តែ​ការ​ជួប​ជជែក​គ្នា ​ទើប​ភូមា​អាច​រក​ច្រក​ចេញ​ទៅរួច។ ​
    13 min
  • លោក សុង សារ៉ន៖ អាជ្ញាធរមូលដ្ឋានគួរសម្រួលចរាចរណ៍ដឹកស្រូវឆ្លងខេត្តឱ្យមានភាពល្អប្រសើរ
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​គឺ​លោក​ សុង សារ៉ន​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​តម្លៃ​ទីផ្សារ​ស្រូវ​ធ្លាក់​ចុះ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ​នា​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​កសិកម្ម​ និង​ដោយ​មាន​កិច្ច​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ បាន​ដាក់​ចេញ​គោល​ការណ៍​រក្សា​ស្ថេរ​ភាព​តម្លៃ​នៅ​ត្រឹម​ ​១០៤០រៀល។​ តាម​លោក ​សុង សារ៉ន ​រោង​ម៉ាស៊ីន​នៅ​តាម​បណ្តា​ខេត្ត​ទាំង​នោះ ​នៅ​តែ​បន្ត​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​​​យ៉ាង​សស្រាក់សស្រាំ​ ​ដោយ​គិត​ត្រឹម​ពេល​នេះ ​នៅ​តាម​តំបន់​នីមួយៗ​បាន​ប្រមូល​ទិញ​ប្រមាណ​២០-៣០ភាគរយ​ហើយ​។​ ប្រឈម​នឹង​បរិបទ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​នៅ​ពេល​នេះ​ លោក​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ អំពាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ជួយ​សម្រួល​ចរាចរណ៍​ដឹក​ជញ្ជូន​ស្រូវ​ឆ្លង​ខេត្ត​របស់​ប្រជាពលរដ្ឋ​ ឱ្យ​កាន់​តែ​ងាយ​ស្រួល​និង​ល្អ​ប្រសើរ។​
    14 min
  • លោកស្រី​ Valérie VERDIER៖​ វារី​វប្បកម្ម​ជាវិស័យ​ដ៏សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ​និងតំបន់
    វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​ការអភិវឌ្ឍន៍​របស់បារាំង(IRD)​ គឺជា​ស្ថាប័ន​ស្រាវជ្រាវ​សាធារណៈ​ពហុជំនាញ​របស់​ប្រទេស​បារាំង​ និងជាតួអង្គ​សំខាន់​មួយ​នៅក្នុង​ការអភិវឌ្ឍន៍អន្តរជាតិ។​ IRD ​បានធ្វើ​សកម្មភាពស្រាវជ្រាវ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំង​ពីឆ្នាំ២០២០មក។​ លោកស្រី ​Valérie VERDIER​ ប្រធានអគ្គនាយក​នៃវិទ្យាស្ថាន ​IRD ​ថ្លែងឲ្យដឹងថា​សកម្មភាព​សំខាន់​ដែល​វិទ្យាស្ថាន​បានធ្វើ​នៅកម្ពុជា​គឺការ​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​ចំណេះដឹង​សមត្ថភាពនិស្សិត​ ក៏ដូចជា​អ្នក​ស្រាវជ្រាវ​ជាពិសេស​ទៅលើ​វិស័យ​កសិអេកូឡូហ្ស៊ី​ និងវារីវប្បកម្ម​ វិស័យ​សុខាភិបាល​ និង​សកម្មភាព​មួយ​ចំនួនទៀត។​ តាម​លោក​ស្រី​ប្រធាន​អគ្គនាយក​ IRD​ វារី​វប្បកម្ម​គឺជា​វិស័យ​ដ៏សំខាន់​មួយ​សម្រាប់​ជួយដល់​សេដ្ឋកិច្ច​កម្ពុជា ​និងតំបន់​ ខណៈដែល​៧០%​ នៃពលរដ្ឋ​ខ្មែរ​នៅតាម​ជនបទ​ បានពឹង​អាស្រ័យ​ទៅលើការ​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ។​
    13 min
  • លោក ថាច់ សេដ្ឋា៖ ភ្លើងទៀនកំពុងបូកសរុបចំនួន​​សមាជិកថ្មីមកពីអតីត​​បក្សសង្រ្គោះជាតិ ដើម្បី​ត្រៀម​ប្រជែងនយោបាយ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ​នៅរាត្រីនេះ គឺលោក ថាច់ សេដ្ឋា ប្រធានស្តីទីគណបក្សភ្លើងទៀន។ ការដក​បម្រាមធ្វើនយោបាយរបស់​​អតីតមន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិទាំងជាង​១០០រូបនៅថ្ងៃទី​១៦វិច្ឆិកាម្សិលមិញនេះ​​ ត្រូវបានលោក ថាច់ សេដ្ឋា​​ យល់ថា មិនមែនជា​ការឆ្លុះបញ្ចាំង​ពីប្រព័ន្ធ​យុត្តិធម៌ត្រឹមត្រូវ​​​ទេ​ ដ្បិតថាត្រូវបាន​រំលងចោល​តាំងតែ​​ផ្តើមដាក់បម្រាមមកម៉្លេះ។ លោក ​ថាច់ សេដ្ឋា ស្វាគមន៍ពួកគេចូលមកជ្រកក្រោមដំបូលតែមួយ ដោយ​​​មានអ្នកខ្លះបានស្នើនិងទាក់ទងមករួចរាល់ហើយ។ លោកបញ្ជាក់ថា គណបក្សភ្លើងទៀនកំពុងធ្វើការ​បូកសរុបចំនួន​ជាផ្លូវការ​​​​។ សម្រាប់លោក ថាច់ សេដ្ឋា ទោះ​របត់នយោបាយបច្ចុប្បន្ន ​ពិបាកក្នុងការទស្សន៍​ទាយថា វាសនា​គណបក្សភ្លើង​ទៀននឹងអាចដូចវាសនា​អតីតគណបក្សសង្គ្រោះជាតិឬយ៉ាងណា​​ ក៏ប៉ុន្តែ​គណ​បក្សប្រឆាំងនេះ ​នឹងរួមគ្នា​​​បន្តប្រឹងប្រែង​ស្វែងរក​លទ្ធិប្រជាធិបតេយ្យពិតប្រាកដ តាមការរយៈការបោះឆ្នោតនៅឆ្នាំក្រោយនេះ​។
    13 min
  • ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញសម្រាប់ខ្ញុំ វាអត់មានន័យ»
    នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺគម្រប់៥ឆ្នាំ ដែលអ្នកនយោបាយជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ ក៏ប៉ុន្តែអាជ្ញាធរនៃបក្សកាន់អំណាច បានបញ្ជាក់ហើយថាក្នុងចំណោមអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិទាំង១១៨នាក់ មិនអាចមានសិទ្ធិធ្វើនយោបាយបានទាំងអស់គ្នាទេ ដោយសារអ្នកខ្លះជាប់សំណុំរឿងព្រហ្មទណ្ឌផ្សេងៗ។ ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ អ្នកនយោបាយជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងជាអតីតព្រះរាជលេខាផ្ទាល់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ គឺជាបុគ្គលមួយរូប ដែលស្ថិតក្នុងចំណោមមេដឹកនាំនយោបាយបក្សប្រឆាំង១១៨នាក់ បានថ្លែងថាព្រះអង្គមិនសព្វព្រះរាជហឫទ័យអ្វីទេ បើទោះពេលនេះបានរួចបំរាមនយោបាយក៏ដោយ។ តាមព្រះអង្គធម្មិកោ ការមិនសប្បាយព្រះទ័យ ដោយសារព្រះអង្គរស់នៅក្នុងភាពអយុត្តិធម៌ ហើយគណបក្សសង្គ្រោះជាតិមិនអាចកើតឡើងវិញបាន។
    13 min
  • បណ្ឌិត ម៉ី កល្យាណ៖ អ្វីដែលស្តាយគឺកម្ពុជាមិនបានជួបដោយផ្ទាល់ជាមួយមេដឹកនាំG20 និងAPEC តែចាំបាច់សម្របតាមស្ថានការណ៍
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រលប់មកពីឥណ្ឌូនេស៊ីវិញនៅថ្ងៃអង្គារនេះ ដោយសារលោកវិជ្ជមានកូវីដ-១៩។ ការវិលត្រលប់មកប្រទេសវិញរបស់គណៈប្រតិភូកម្ពុជា ធ្វើឲ្យប្រទេសនេះបាត់បង់ឱកាសចូលរួមជាលើកដំបូងក្នុងនាមប្រធានអាស៊ានក្នុងការធ្វើបទអន្តរាគមន៍ទៅកាន់ប្រទេស G20 និងធ្វើសុន្ទរកនៅក្នុងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC។ លោក បណ្ឌិតម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៃរដ្ឋាភិបាលកម្ពុជាបានថ្លែងថាការខកខានមិនបានជួបមេដឹកនាំG20 និងមេដឹកនាំ APEC ដោយផ្ទាល់ ដើម្បីជជែកគ្នា ទំនាក់ទំនងគ្នា គឺកម្ពុជាបាត់បង់រូបភាព ច្រើនជាងខាតបង់សេដ្ឋកិច្ច។ តែលោកបញ្ជាក់ថាជាអកុសល កម្ពុជាត្រូវតែសម្របតាមស្ថានការណ៍ជាក់ស្តែង។
    12 min
  • កញ្ញា ឈឹម ស៊ីថរ៖ ភាពមិនអើពើពីដំណោះស្រាយវិវាទការងារណាហ្គាវើលដ៍ ធ្វើឲ្យគណៈប្រតិភូអាមេរិកចាប់អារម្មណ៍ខ្លាំង
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺកញ្ញា ឈឹម ស៊ីថរ សហជីពតំណាងកម្មករណាហ្គាវើលដ៍។ នៅអំឡុងពេលដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ គឺគណៈប្រតិភូអាមេរិកបានឆ្លៀតជួបជជែកជាមួយបណ្តាអង្គការសង្គមស៊ីវិល និងសហជីព ដើម្បីស្វែងយល់ពីបញ្ហាសិទ្ធិមនុស្ស និងវិវាទការងារមួយចំនួន។ នេះបើតាមការបញ្ជាក់របស់កញ្ញា ឈឹម ស៊ីថរ។ ក្នុងជំនួបជាមួយគណៈប្រតិភូអាមេរិក កញ្ញា ឈឹម ស៊ីថរ អះអាងថា អាមេរិកចង់ដឹងអំពីស្ថានភាពវិវត្តន៍នៃការតវ៉ារបស់កម្មករនៅក្នុងវិវាទការងារដែលកំពុងរ៉ាំរ៉ៃ។ បើតាមកញ្ញា ឈឹម ស៊ីថរ គណៈប្រតិភូមអាមេរិកបានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ដ្បិតវិវាទការងារណាហ្គាវើលដ៍មិនទាន់មានដំណោះស្រាយ។
    12 min
  • បណ្ឌិត ឆេង គឹមឡុង៖ កម្ពុជាបានបង្កើនទំនុកចិត្តដល់អាស៊ានទើបចេញសេចក្តីសម្រេចមួយចំនួន
    កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃ​នេះ ​គឺ​មាន​ចេញ​នូវ​សេចក្តី​សម្រេច​ជា​ច្រើន​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ភាព​រលូន​។​ លោក​បណ្ឌិត​ ឆេង គឹមឡុង​ នាយក​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច និង​ប្រជាធិបតេយ្យ​នៃ​វិទ្យា​ស្ថាន​ចក្ខុវិស័យ​ កត់​សំគាល់​ថា ​ភាព​រលូន​នេះ​ គឺ​ដោយសារ​តែ​កម្ពុជា​បាន​បង្កើន​ទំនុក​ដល់​មេដឹកនាំអាស៊ាន​ ដោយ​លំអៀង​ទៅរក​ប្រទេស​ណា​មួយ។​
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners