បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក​ គីមសួរ ភីរិទ្ធ៖  បក្សភ្លើងទៀនចង់ឱ្យមាន​​វប្បធម៌សន្ទនាជាមួយបក្សកាន់អំណាច នៅមុនការបោះឆ្នោតថ្នាក់ជាតិ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក គីមសួរ ភីរិទ្ធ ដែលជាអ្នកនាំពាក្យគណបក្សភ្លើងទៀន។ ដំណើរការជំនុំជម្រះនៅតុលាការជាន់ខ្ពស់ ក្នុង​បទបរិហារ​កេរ្តិ៍ ដែលប្តឹងដោយ​​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជាមកលើលោក​ សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានបញ្ចប់នៅថ្ងៃ​ទី​​១៧ខែកម្ភៈនេះ និងត្រូវចេញសេចក្តីសម្រេច​នៅថ្ងៃទី​២៣ខែកុម្ភៈសប្តាហ៍ក្រោយ​​។ លោក គីមសួរ ភីរិទ្ធ ដែលជាអ្នកនាំពាក្យគណបក្សភ្លើងទៀន យល់ឃើញថា ដំណើរការជំនុំជម្រះនៅតុលាការកំពូល​នៅព្រឹកនេះ គ្មានអ្វីប្លែក​ពី​ជំនុំជម្រះនៅតុលាការជាន់ទាបកន្លងមកឡើយ​។ តាមលោកអ្នកនាំពាក្យគណបក្សប្រឆាំងនេះ លោក ស៊ុន ឆៃ នៅតែរក្សាជំហរបដិសេធចោលបទចោទដូចដើម។  លោក គីមសួរ ភីរិទ្ធ អះអាងថា​ គណ​បក្សភ្លើងទៀនចង់ឱ្យមានវប្បធម៌សន្ទនាជាមួយបក្សកាន់អំណាច នៅមុនការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ។
    9 min
  • លោក​ កើត ឆែ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បង្កើត​ក្រុមហ៊ុន​រដ្ឋ​មួយ​ដើម្បី​គ្រប់គ្រង​សេវា​ប្រមូល​សំរាម
    រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ​តែង​ជូន​ដំណឹង​ជាបន្ត​បន្ទាប់​ដល់​ប្រជាពល​រដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ ដែល​ខកខាន​មិន​បាន​បង់​ថ្លៃ​សេវា​ប្រមូល​សំរាម​ ឲ្យ​ទៅបង់​សេវា​នេះឲ្យ​បាន​រួសរាន់​តាម​រយៈប្រព័ន្ធ​អេឡិចត្រូនិក​(តាមទូរស័ព្ទដៃ) ​ឬតាម​ធនាគារ​ជាដៃគូ​ចំនួន​២០។ ​ការ​រំលឹក​នេះ​ក៏បាន​រំលេច​ពីការ​ព្រមាន​បញ្ចេញ​ឈ្មោះ​ជាសាធារណៈ​តាម​បណ្តាញ​សង្គម​ ឬតាម​ប្រព័ន្ធ​ផ្សព្វផ្សាយនានា​ ប្រសិន​បើ​អ្នក​ប្រើប្រាស់សេវា​មិន​ព្រម​ទៅបង់ថ្លៃ​សេវា​ប្រមូល​សំរាម។​ លោក កើត ឆែ​ អភិបាល​រង​រាជ​ធានីភ្នំពេញ ​បាន​ថ្លែង​បញ្ជាក់​ថា​ដើម្បី​ដោះស្រាយ​លើបញ្ហា​សេវា​ប្រមូល​សំរាម​ សាលា​រាជធានី​ភ្នំពេញ​ នឹង​បង្កើត​ក្រុមហ៊ុន​រដ្ឋ​មួយ​ដើម្បីគ្រប់គ្រង​ដោយ​ឡែក​លើ​សេវា​ប្រមូល​សំរាម​ ដោយ​បច្ចុប្បន្ន​សាលា​រាជធានី​កំពុង​សរសេរ​លក្ខន្តិកៈ ​និង​លិខិត​បទដ្ឋាន​ផ្សេងៗ ​ពាក់ព័ន្ធ​រវាង​សហគ្រាស​រដ្ឋ​ និង​ប្រជាពលរដ្ឋ​ដែល​ជាអ្នក​ទទួល​សេវា។​
    14 min
  • លោក ហួត សេងទ្រី៖ កីឡាករនឹងប្រកួតអស់ពីសមត្ថភាពនៅពេលមានមន្ទីរពេទ្យព្យាបាលត្រឹមត្រូវ
    ដោយមើលឃើញថាកន្លងមកកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់ និងប្រដាល់ ខណៈដែលក្រោយត្រូវរបួសពួកគេជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលឲ្យរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី១០០ទៅ២០០គ្រែ។ លោក ហួត សេងទ្រី អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្តែងនូវការអបអរចំពោះការសម្រេចរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ។ តាមលោក សេងទ្រី ការឧបត្ថម្ភដល់ការព្យាបាលនៅមន្ទីរពេទ្យរដ្ឋរបស់ប្រមុខរដ្ឋាភិបាល គឺធ្វើឲ្យកីឡាករមិនបារម្ភពីសុខភាព និងជម្រុញឲ្យពួកគេប្រកួតអស់ពីបច្ចេកទេស និងសមត្ថភាព។
    10 min
  • បណ្ឌិត ប៉ា ចន្ទរឿន៖ កូនខ្មែរមួយចំនួនដែលរៀនតាមកម្មវិធីសិក្សាបរទេសក្លាយជាជនបរទេសនៅលើទឹកដីរបស់ខ្លួន
    ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃ​ចន្ទ ទី១៣ ខែកុម្ភៈនេះ បានចេញសេចក្តីណែនាំមួយស្តីពីការលើកកម្ពស់ការសិក្សាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ដោយតម្រូវឲ្យសិស្សានុស្សិស្ស ដែលមានសញ្ជាតិខ្មែ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច និងតម្រូវឲ្យគ្រឹះស្ថានសិក្សាអនុវត្តនូវចំណុចមួយចំនួនទៀត។ លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានសម្តែងការសាទរចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បើទោះណាជាចំណាត់ការនេះមានការយឺតយ៉ាវបន្តិចក៏ដោយ។ តាមលោកបណ្ឌិត ប៉ា ចន្ទរឿន ការដាក់បញ្ចូលភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ ទៅក្នុងកម្មវិធីសិក្សាអន្តរជាតិសម្រាប់សាលាឯកជន គឺជាការចាំបាច់។
    11 min
  • លោក តុង សុប្រាជ្ញ៖ ទិវាបុណ្យនៃក្តីស្រឡាញ់កំពុងប្រែក្លាយជាថ្ងៃធម្មតារបស់យុវជនខ្មែរវិញហើយ
    នៅថ្ងៃទី១៤ ខែកុម្ភៈនេះ គឺជាទិវានៃក្តីស្រឡាញ់ ឬហៅថា Valentine’s Day។ លោក តុង សុប្រាជ្ញ អ្នកស្រាវជ្រាវឯករាជ្យយល់ថា បច្ចុប្បន្នយុវជនខ្មែរហាក់ទុកថ្ងៃទិវានៃក្តីស្រឡាញ់នេះជាថ្ងៃធម្មតា ឬចាត់ទុកថា ជាថ្ងៃដែលពួកគេត្រូវផ្តល់សេចក្តីស្រឡាញ់ទៅកាន់សមាជិកគ្រួសារ តាមរយៈការផ្តល់ពេលវេលាច្រើនជាងមុន។  បើតាម លោក តុង សុប្រាជ្ញ យុវជនខ្មែរបានយល់ដឹងអំពីអត្ថន័យពិតរបស់ទិវានេះ និងថា ទៅថ្ងៃខាងមុខ សុខមាលភាពសាធារណៈនឹងកាន់តែល្អប្រសើរ។
    11 min
  • លោក ណុប វី៖ ខ្ញុំចង់ឃើញVOD នៅតែអាចបន្តការងាររបស់ខ្លួនបាននៅកម្ពុជា
    អ្នក​ការពារ​អ្នក​សារព័ត៌មាន​ចង់​ឃើញ​VOD​ នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន​បាន​ដោយ​ឈរ​លើ​គោល​ការណ៍​វិជ្ជាជីវៈ ​ខណៈ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់​។​ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ នៅ​គ្រា​ដែល​VOD ​កំពុង​ប្រឈម​មុខ​នឹង​ការ​ដក​អាជ្ញាប័ណ្ណ ​ប្រសិន​បើ​មិន​សុំទោស​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​លោក ​ហ៊ុន ​ម៉ាណែត​។​ ជា​ការ​ទាមទារ​ឲ្យ​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​នេះសុំ​លើ​ការ​ចុះផ្សាយ«លោក​ ហ៊ុន ម៉ាណែត​ ដើរ​តួនាទី​ជំនួស​ឪពុក​ក្នុង​ការ​ផ្តល់​ជំនួយ​ឲ្យ​តួកគី»។​
    12 min
  • បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ចិនជាតួអង្គដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
    លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ កំពុង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៣ថ្ងៃ​ នៅ​ប្រទេស​ចិន​ គឺ​ចាប់​ពី​ថ្ងៃ​ទី០៩​ដល់​ថ្ងៃទី១១​ ខែ​កុម្ភៈ​នេះ។​ ក៏​ប៉ុន្តែ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ប្រធានាធិបតីចិន​លោក ​ស៊ី ជិនពីង​ កាល​​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​ទី​ក្រុង​ប៉េកាំង​ គឺ​ជា​ជំនួប​ដែល​មាន​សារៈសំខាន់​ ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត​ និង​ការ​សម្រេច​បាន​ជោគ​វាសនា​រួម។​ នេះ​បើ​តាម​លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី។​ តាម​លោក​បណ្ឌិត​ វិស័យ​ចំនួន៦​ រួម​មាន​នយោបាយ​ និង​ការ​ទូត​ សមត្ថភាព​ផលិត​ និង​វាយនភណ្ឌ ​កសិកម្ម​ ថាមពល ​សន្តិសុខ​ និង​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ រួម​ទាំង​សុខាភិបាល​ គឺ​ជា​វិស័យ​ស្នូល​ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​បរិបទ​ក្រោយ​កូវីដ​-១៩ ​ជា​ហេតុ​នាំឲ្យ​កម្ពុជា​មិន​អាច​ខ្វះ​ចិន​ ដែល​ជា​មិត្ត​ដែកថែប​ និង​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​ធំ​ផង​ដែរ។​
    10 min
  • រដ្ឋមន្ត្រី ព្រុំ សុខា ៖ ​​ទស្សនកិច្ច​៣ថ្ងៃនៅ​បារាំង​ឈ្វេងយល់​និង​ប្តូរ​បទពិសោធ​​​​វិស័យ​មុខងារសាធារណៈ
    ភ្ញៀវ​ប្រចាំថ្ងៃរបស់​ ​វិទ្យុ​បារាំង​អន្តរជាតិ RFI ថ្ងៃទី​១០កុម្ភៈ គឺ លោក ព្រុំ​ សុខា ​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ។ លោក​ ព្រុំ សុខា ទើបតែ​​បញ្ចប់​ដំណើរ​ទស្សនកិច្ចផ្លូវការ​ ចំនួន ​៣ថ្ងៃ​ នៅ ក្រុង​ប៉ារីស តប​តាម​ការ​អញ្ជើញ​របស់​​រដ្ឋមន្ត្រី​ក្រសួង​​កំណែទម្រង់សាធារណៈ​និងមុខងារសាធារណៈ របស់​បារាំង។ លោក​បានផ្តល់​សម្ភាសន៍​​​ដល់​ស្ថានីយផ្សាយ​វិទ្យុបារាំង នៅក្នុង​ទីក្រុង​ប៉ារីស​។ សូម​ស្តាប់​បទសម្ភាស​របស់ ហេង ឧត្តម ជាមួយ​នឹង​លោករដ្ឋមន្ត្រី ៖
    22 min
  • លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើង​ពី​ដំណើរ​ទស្សនកិច្ច​ នៅប្រទេស​បារាំង
    ភ្ញៀវ​ប្រចាំថ្ងៃរបស់​ ​វិទ្យុ​បារាំង​អន្តរជាតិ RFI ថ្ងៃនេះ គឺ លោក ព្រុំ​ សុខា ​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ។ លោក​ ព្រុំ សុខា ទើបតែ​​បញ្ចប់​ដំណើរ​ទស្សនកិច្ចផ្លូវការ​ ចំនួន ​៣ថ្ងៃ​ នៅ ក្រុង​ប៉ារីស តប​តាម​ការ​អញ្ជើញ​របស់​​រដ្ឋមន្ត្រី​ក្រសួង​​កំណែទម្រង់សាធារណៈ​និងមុខងារសាធារណៈ របស់​បារាំង។ លោក​បានផ្តល់​បទសម្ភាស​ន៍​ដល់​ស្ថានីយផ្សាយ​វិទ្យុបារាំង នៅក្នុង​ទីក្រុង​ប៉ារីស​។
    13 min
  • លោក គីមសួរ ភីរិទ្ធ៖ បក្សភ្លើងទៀន មិនសិក្សាពីគោលនយោបាយរបស់បក្សកាន់អំណាចឡើយ តែយកចំណុចខ្វះខាត មកធ្វើជាគោលនយោបាយបក្សប្រឆាំង
    គណបក្សភ្លើងទៀន នៅថ្ងៃទី១១កុម្ភៈខាងមុខ នឹងរៀបចំសមាជវិសាមញ្ញគណបក្ស ដើម្បីកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយ សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០២៣។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានបញ្ជាក់ថា សមាជវិសាមញ្ញខាងមុខ គឺជាពេលដែលគណបក្សភ្លើងទៀន នឹងគូសចេញគោលនយោបាយ និងសេចក្តីសម្រេចនានា ដើម្បីទាញរកសំឡេងគាំទ្រពីពលរដ្ឋ សម្រាប់ការបោះឆ្នោតនៅខែកក្កដា។ យ៉ាងណាមិញ នៅពេលសួរថា តើគណបក្សភ្លើងទៀន នឹងសិក្សាពីគោលនយោបាយសំខាន់ៗ ដែលបក្សកាន់អំណាចទើបតែដាក់ចេញ ឬយ៉ាងណា? លោក គីមសួរ ភីរិទ្ធ អះអាងថា បក្សភ្លើងទៀន នឹងមិនសិក្សាពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឡើយ តែនឹងយកចំណុចខ្វះខាតមកធ្វើជាគោលនយោបាយប្រកួតប្រជែង។
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners