បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក លី សំរិទ្ធ​៖​ រដ្ឋបាល​សៀមរាប​នឹង​ព្យាយាម​ជួសជុល​ផ្ទាំង​លម្អ​អង្គរ​សង្រ្កាន​ឡើងវិញ​ ឲ្យ​ទាន់​ពេល​វេលា
    ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នារាត្រីនេះ​ គឺលោក លី សំរិទ្ធ​ អភិបាល​រង​ខេត្ត​សៀមរាប។​ ខេត្តសៀមរាប​ នៅថ្ងៃ​ពុធ​ម្សិលមិញ​ បាន​រង​នូវ​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​ ប្រមាណ​ជាង១ម៉ោង​ ដែល​បណ្តាល​ឲ្យគ្រឿងតែង​លម្អ​អង្គារ​សង្រ្កាន​ នៅ​កណ្តាល​ក្រុងសៀមរាប​ បាន​បាក់រំលំ ​និង​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយរូប​ស្លាប់ ​និង​ម្នាក់​ទៀត​រងរបួស។ ​លោក លី សំរិទ្ធ ​បញ្ជាក់ថា ​ខ្យល់កន្ត្រាក់​នេះ ​បាន​គ្រប​ដណ្តប់ស្រុក​ ក្រុង​រហូត​ដល់១០​ក្នុង​ខេត្តសៀមរាប​ ខណៈ​ដែលក្រុង​សៀមរាប​រងការ​ខូចខាត​ខ្លាំងជាងគេ។​ នៅ​ចំពោះមុខ​នៃការ​រៀបចំ​ពិធី​អង្គរ​សង្រ្កាន​ដែល​ជិត​មកដល់ ​អភិបាល​រងរូបនេះ ​បាន​អះអាង​ថា ​ខេត្ត​នឹង​ព្យាយាម​ជួស​ជុល​ផ្ទាំងលម្អ ​និង​គ្រឿង​តុបតែង​អង្គ​រសង្រ្កាន​ឡើងវិញ​ ឲ្យ​បាន​ទាន់​ពេល​វេលា។​
    9 min
  • លោកស្រី កុយ ពិសី៖ «ការងារព្រំដែនយើងត្រូវប្រយ័ត្នប្រយែងគ្រប់ការចរចាទាំងអស់ព្រោះជារឿងរសើប»
    បញ្ហាព្រំដែនគឺជារបៀបវារៈមួយ ក្នុងចំណោមរបៀបវារៈជាច្រើន ដែលភាគីកម្ពុជា-វៀតណាម បានលើកទៅជជែកអំឡុងនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី២០ កាលពីសប្តាហ៍មុននៅប្រទេសវៀតណាម។ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថាដំណោះស្រាយបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសវៀតណាមនៅតែជាប់គាំងត្រឹម៨៤%ដដែល។ ដោយឡែកផ្នែកដែលនោសេសល់១៦%ទៀត គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីនៅបន្តចរចាប្រកបដោយសុឆន្ទៈបន្ថែមទៀត។ តាមលោកស្រី កុយ ពិសី គណៈកម្មការចម្រុះមានបំណងចង់បញ្ចប់បញ្ហាព្រំដែនជាមួយវៀតណាម និងប្រទេសជិតខាងឯទៀតឲ្យបានឆាប់ ក៏ប៉ុន្តែវាទាមទារឲ្យមានភាពម៉ត់ចត់ច្បាស់លាស់ដែលអាចទទួលយកបានពីសំណាក់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាផងដែរ។
    12 min
  • លោក ​រ៉ុង​ ឈុន​៖ ​ការ​បន្ត​ភាគ​រឿង​ផ្លូវ​ភេទ​ចោទ​អគ្គ​លេ​ខា​ធិ​ការ​បក្ស​ភ្លើង​ទៀន​គឺ​គ្មាន​សីល​ធម៌
    គណ​បក្ស​ភ្លើង​ទៀន​បាន​កោះប្រ​ជុំ​គណៈ​កម្មា​ធិការ​នាយក​របស់​ខ្លួន​ម្សិល​មិញ​ ខណៈ​សម្ពាធ​ផ្សេងៗ​ធ្លាក់​ស្រោច​មក​កាន់​តែ​ខ្លាំង ​រាប់​ទាំង​ការ​ចាប់​ខ្លួន​សមាជិក​បក្ស​៣​នាក់​បន្ថែម ​និង​ការ​បន្ត​ភាគ​រឿង​ផ្លូវ​ភេទ​ចោទ​អគ្គ​លេខា​ធិការ​គណ​បក្ស​នេះ​។​ លោក​ រ៉ុង​ ឈុន​ អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​ថ្លែងថា ​គណ​បក្ស​នេះ​បាន​រិះ​រក​យុទ្ធ​សាស្ត្រ​ថ្មី ​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ តែ​មិន​ដូរ​គោល​ដៅ​ឡើយ​។ ​ដោយ​ឡែក​ ការ​បន្ត​ភាគ​រឿង​ផ្លូវ​ភេទ​ចោទ ​លោក លី សុធារ៉ាយុត្តិ​  លោកថា ជា​ការ​ប្រកួត​នយោបាយ​គ្មាន​សីលធម៌​។​
    12 min
  • លោក កន សាវាង្ស៖ ខុមហ្វ្រែលចូលរួមសង្កេតការណ៍បោះឆ្នោតឆ្នាំ២០២៣ តែមិនទាន់សម្រេចការវាយតម្លៃលទ្ធផលឬយ៉ាងណានៅឡើយ
    ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតកាលទី៧ នឹងចាប់ផ្តើមនៅខែមេសាខាងមុខ ដែលបញ្ហានេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធនៅដំណាច់ខែមីនានេះ។ សម្រាប់អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន សាវាង្ស ដែលជាមន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិបានបញ្ជាក់ថាអង្គការខុមហ្វ្រែល នឹងដាក់អ្នកសង្កេតការណ៍ចូលរួមការបោះឆ្នោតដ៏សំខាន់នេះចាប់ពីខែមេសាទៅ ខណៈដែលការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក៏ប៉ុន្តែអង្គការឃ្លាំមើលការបោះឆ្នោតនេះ នៅមិនទាន់សម្រេចថានឹងត្រូវធ្វើការវាយតម្លៃលទ្ធផលនៃការបោះឆ្នោត ឬយ៉ាងណានៅឡើយ។
    12 min
  • លោកស្រី សេង រាសី៖ ស្ត្រីដែលឈរឈ្មោះក្នុងបក្សនយោបាយមានការកើនឡើងយឺតពីមួយអាណត្តិទៅមួយអាណត្តិ
    កាល​ពី​ថ្ងៃ​ទី២៤​ ខែមីនា​ សមាស​ភាព​ក្រុម​ការងារ​ស្ត្រី​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ បាន​ជួប​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប) ​និង​បាន​ពិភាក្សា​អំពី​ការ​បង្កើន​បេក្ខជន​ស្ត្រី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៧​ ឆ្នាំ២០២៣​ និង​សមភាព​យេនឌ័រ​ក្នុង​វិស័យ​នយោបាយ។​ លោកស្រី ​សេង រាសី ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីល​ការ​ក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ។​ តាម​រយៈ​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ លោកស្រី ​សេង រាសី ​បាន​ថ្លែង​ថា ​សមភាព​យេនឌ័រ​ក្នុង​វិស័យ​នយោបាយ​មាន​ភាព​ចាំបាច់​ ជា​ពិសេស​គឺ​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​ពលរដ្ឋ​របស់​ពួក​គាត់​ ជាក់​ស្តែង​ស្ត្រី​មាន​ជាង​៥០​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ ដូច្នេះ​ភាព​ជា​តំណាង​របស់​ស្ត្រី​គឺ​ជា​ចំណុច​សំខាន់។​ លោក​ស្រី​ សេង រាសី ​បញ្ជាក់​ថា​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ​ ឬ​ស្ត្រី​ដែល​ឈរ​ឈ្មោះ​ក្នុង​គណបក្ស​ គឺ​មាន​ការ​កើន​ឡើង​តិច​តួច​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។​
    13 min
  • លោក គីមសួរ ភីរិទ្ធ៖ ការចាប់ខ្លួនមន្ត្រី២រូបរបស់គណបក្សភ្លើងទៀន មិនទាន់ជាស្ថានភាពធ្ងន់ធ្ងរនៅឡើយ
    មន្ត្រីសំខាន់២រូបរបស់គណបក្សភ្លើងទៀន គឺលោក តូច ថឹង ប្រធានគណៈកម្មាធិការប្រតិបត្តិប្រចាំខេត្តកំពង់ចាម និងលោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនគណបក្សប្រចាំរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃសុក្រនេះពីបទជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំស្នាមមេដៃស្នើសុំបើកគណបក្សកាលលោកទាំងពីរនៅជាក្រុមការងារគណបក្សបេះដូងជាតិ។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានឲ្យដឹងថាទោះមានការចាប់ខ្លួនមន្ត្រី ហើយថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សមួយចំនួនមានបញ្ហាផ្លូវច្បាប់ក៏ដោយ ក៏គណបក្សនៅតែបន្តសកម្មភាពទៅមុខដដែល។ លោក គីម សួរភីរិទ្ធ បញ្ជាក់ថារូបភាពនេះគឺជាបំណងប្រយោលដែលធ្វើឲ្យប៉ះពាល់ដល់ស្មារតីអ្នកគាំទ្រគណបក្សភ្លើងទៀនមុនការបោះឆ្នោត។ ក៏ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមថារូបភាពបែបនេះ នឹងមិនកើតឡើងទៀតទេ។
    10 min
  • លោក កត្តា អ៊ន៖ ការវាយតម្លៃសិទ្ធិមនុស្សកម្ពុជា ត្រូវឈរលើផលប្រយោជន៍ពលរដ្ឋជារួម ជាជាងឈរជាប្រយោជន៍អ្នកល្មើសច្បាប់
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។ ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទ បានចេញផ្សាយនូវរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តសិទ្ធិមនុស្សប្រចាំឆ្នាំនៅកម្ពុដោយអះអាងថា បញ្ហាសិទ្ធិមនុស្សកម្ពុជា នៅតែបន្តរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។ ការលើកឡើងនេះ ត្រូវបានស្ថាប័នរដ្ឋាភិបាលកម្ពុជា ចេញមកប្រតិកម្ម និងទាត់ចោលជាហូរហែ។ លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា យល់ថា វាមិនមែនជារឿងចម្លែកទេ ដែលអាមេរិកតែងចេញរបាយការណ៍រិះគន់បញ្ហាសិទ្ធិមនុស្សកម្ពុជា ដោយផ្អែកតែសំឡេងក្រុមអ្នកនយោបាយប្រឆាំង។ បើតាមលោក កត្តា អ៊ន ការវាយតម្លៃសិទ្ធិមនុស្សកម្ពុជា ត្រូវឈរលើផលប្រយោជន៍ពលរដ្ឋជារួម ជាជាងឈរជាប្រយោជន៍អ្នកល្មើសច្បាប់។
    11 min
  • លោក មាស វិរិទ្ធ៖ ឆ្នាំ២០២២ សមត្ថកិច្ចបង្រ្កាបគ្រឿងញៀន កើនឡើងដល់ទៅ៤ដង បើធៀបនឹងឆ្នាំ២០២១
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ។ រដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះ បានបូកសរុបលទ្ធផលការងារអនុវត្តផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៧។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ ថា ក្នុងឆ្នាំ២០២២ សមត្ថកិច្ចបង្រ្កាបគ្រឿងញៀនបានរហូតដល់ជាង១៤តោន។ បើតាមអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បរិមាណគ្រឿងញៀនដែលបង្រ្កាបបានក្នុងឆ្នាំ២០២២ មានការកើនឡើងរហូត៤ដង បើធៀបទៅនឹងឆ្នាំ២០២១។
    10 min
  • លោក វ៉ាត់ ចំរើន៖ ទោះកីឡាករពហិការ តែថៃបញ្ជូនអ្នកបច្ចេកទេស និងអាជ្ញាកណ្តាលមកជួយវិញ្ញាសារ«គុនខ្មែរ»
    នៅថ្ងៃអង្គារ ទី២១ ខែមីនានេះ ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ បានចាប់ផ្តើមរត់ភ្លើងគប់ ឬព្រះអគ្គិជ័យកីឡាសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ ដោយពិធីធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ត។ ការដង្ហែភ្លើងគប់កីឡានេះ គឺជាការគោរពតាមក្បួនខ្នាតនៃការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ដោយភ្លើងគប់នេះត្រូវដង្ហែនៅតាមបណ្តាប្រទេសជាសមាជិកនៃការប្រកួតកីឡាស៊ីហ្គេមទាំងអស់ និងត្រូវវិលត្រលប់មកដល់កម្ពុជាវិញ ខណៈដែលនៅសល់៤៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានថ្លែងថាកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធកីឡា។ តាមលោក វ៉ាត់ ចំរើន កីឡាប្រដាល់ថៃ ដែលប្រកាន់ជំហរ«មួយថៃ» មិនបានចូលរួមប្រកួតវិញ្ញាសារកីឡា«គុនខ្មែរ»ទេ មកទល់ពេលនេះ។ ក៏ប៉ុន្តែអ្នកបច្ចេកទេស និងអាជ្ញាកណ្តាលថៃ បានបញ្ជាក់ការចូលរួម ដើម្បីជួយដល់ការប្រកួតវិញ្ញាសារគុនខ្មែរដែរ។
    13 min
  • លោក សន សៀប៖ វិបត្តិសេដ្ឋកិច្ចសកលកំពុងមានឥទ្ធិពលខ្លាំងទៅៗលើវិស័យអចលនទ្រព្យកម្ពុជា
    ក្រុមហ៊ុនវិនិយោគផ្នែកសាងសង់បុរីមួយចំនួនកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងភាពចម្រូងចម្រាសផ្សេងៗ រវាងម្ចាស់បុរី និងអតិថិជនរបស់ពួកគេ។ ក៏ប៉ុន្តែលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថាភាពចម្រូងចម្រាសរវាងម្ចាស់បុរី និងអតិថិជនខាងលើគឺជារឿងដោយឡែក វានឹងមិនជះឥទ្ធិពលជាអវិជ្ជមានដល់វិស័យអចលនទ្រព្យកម្ពុជាទាំងមូលទេ។ ទោះយ៉ាងណា លោក សន សៀប ទទួលស្គាល់ថាវិស័យអចលនវត្ថុកម្ពុជាកំពុងតែរងនូវឥទ្ធិពលខ្លាំងទៅៗពីវិបត្តិសេដ្ឋកិច្ចសកល ដែលការវិនិយោគវិស័យនេះ អាចដំណើរការទៅបានសម្រាប់តែអ្នកវិនិយោគ ដែលមានបទពិសោធន៍យូរឆ្នាំ និងមានជំនាញ ខណៈការទិញលក់អចលនវត្ថុកំពុងជួបនឹងការលំបាក។
    10 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners