បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សៅ សុខា៖ ការត្រៀមចុះចេញពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់ មិនប៉ះពាល់ដល់ស្មារតីកីឡាឡើយ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់​​​កម្ពុជា។ លោក សៅ សុខា គឺជាមន្ត្រីជាន់ខ្ពស់កីឡាទី១ ដែលបានចេញមុខទទួលខុសត្រូវចំពោះភាពបរា​ជ័យក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាក្រោមការដឹកនាំរបស់លោក នៅពាក់កណ្តាលទីនៃ​ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាកំពុងរៀបចំ​។ លោក សៅ សុខា ជឿជាក់​ថា ការចេញមុខបញ្ជាក់ពីការ​​ត្រៀមចុះចេញពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់នេះ​​ នឹងមិនប៉ះពាល់ដល់ស្មារតីរបស់កីឡាករនិងគាំទ្រនោះឡើយ ប៉ុន្តែវាជាការបង្ហាញការទទួលខុសត្រូវខ្ពស់របស់លោក និងជាការ​​ផ្តល់ឱកាសឱ្យអ្នកមានសមត្ថភាពមកឡើងជំនួសវិញ​។ ប្រសិ​​នបើមានឱកាសបន្តការងាររបស់ខ្លួនតាមរយៈការឈាន​ចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់​កីឡា​បាល់ទាត់​​បុរស U22 ប្រធានសហព័ន្ធកីឡាបាល់ទាត់រូបនេះ បាន​សន្យាបំពេញបន្ថែមលើបញ្ហា​បច្ចេកទេស និងជា​ពិសេស ការកែលម្អ​របបអាហាររបស់កីឡាករជួយដល់​កាយសម្បទានិងសុខភាពឆ្អឹងរបស់ពួកគេ​កាន់តែរឹងម៉ាំ ដើម្បីពង្រឹង​វិស័យកីឡាបាល់ទាត់កម្ពុជា​។
    17 min
  • លោក អាត់ ធន់៖ ការគិតគូពីប្រយោជន៍កម្មករ ជាគន្លឹះដែលរដ្ឋាភិបាលអាចទទួលបានការគាំទ្រនាពេលបោះឆ្នោត
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ នៅថ្ងៃទី១ឧសភា នៃទិវាពលកម្មអន្តរជាតិ ក្រុមបណ្តាសហជីពនិងកម្មករជាង២ពាន់នាក់ បានជួបជុំគ្នា ដើម្បីលើកពីបញ្ហាប្រឈម និងដាក់ស្នើទៅកាន់រដ្ឋាភិបាលដើម្បីជួយអន្តរាគមន៍។ ក្នុងសំណើដែលមានរហូតដល់១៨ចំណុច លោក អាត់ ធន់ យល់ថារដ្ឋាភិបាលនឹងអាចទទួលយកក្នុងលក្ខខណ្ឌមួយដ៏សមស្រប។ បើតាមលោក អាត់ ធន់ នេះក៏ព្រោះថា ការគិតគូពីផលប្រយោជន៍កម្មករ គឺជាគន្លឺះដែលរដ្ឋាភិបាលអាចទទួលបានការគាំទ្រនៅចំពោះមុខនៃការបោះឆ្នោតថ្នាក់ជាតិពេលខាងមុខ។
    12 min
  • លោក សួង សុភ័ណ្ឌ៖ «ខ្ញុំប្តូរតែគណបក្ស តែមិនប្តូរគោលជំហរ»
    នៅ​ថ្ងៃ​នេះ ​តាម​រយៈ​ប្រព័ន្ធ​តេលេកក្រាម​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ប្រកាស​ស្វាគមន៍​លោក​ សួង សុភ័ណ្ឌ ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ​ដែល​បាន​ស្នើ​សុំ​មក​រួម​ជីវភាព​នយោបាយ​ជា​មួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។​ តាម​រយៈ​កិច្ច​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរជាតិ ​លោក​ សួង សុភ័ណ្ឌ​ ដែល​ជា​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ​បាន​អះអាង​ថា​ មូលហេតុ​ដែល​លោក​សម្រេច​រួម​ផ្លូវ​ជា​មួយ​គណបក្ស​កាន់​អំណាច​ គឺ​ដោយ​សារ​តែ​បក្ស​ប្រឆាំង​ចាប់​ផ្តើម​បែក​ខ្ញែក​គ្នា ​មិន​អាច​សហការ​គ្នា​បាន។​ តាម​លោក​ សួង សុភ័ណ្ឌ ​ទោះបី​ជា​ពេល​នេះ ​លោក​ត្រូវ​ប្តូរ​ទ្រនំ​បក្ស​ តែ​លោក​អះអាង​ថា​ នឹង​មិន​បោះបង់​គោល​ជំហរ​ជួយ​ជាតិ​ជា​ដាច់​ខាត។​
    14 min
  • លោក អំ សំអាត៖វិវាទការងារនៅណាហ្គាវើលដ៍ គួរត្រូវបានដោះស្រាយបញ្ចប់មុនការបោះឆ្នោត
    អង្គ​ការ​សង្គម​ស៊ីវិល​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនា​ការ​តាម​បណ្តាញ​សង្គម​ដើម្បី​បង្ហាញ​ពី​ការ​ធ្វើ​កូដ​កម្ម​របស់​បុគ្គលិក​ដែល​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដ៍​បញ្ឈប់​ពី​ការ​ងារ​។​ យុទ្ធ​នា​ការ​នេះ​ធ្វើ​៣​ថ្ងៃ​មុន ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​មក​ដល់​ដែល​អ្នក​ធ្វើ​យុទ្ធ​នា​ការ​ចាត់​ទុក​វិវាទ​នេះ​គឺ​ជា​ប្រ​ធាន​បទ​សំខាន់​មួយ​។​ លោក ​អំ​ សំអាត ​នាយក​ប្រតិ​បត្តិ​អង្គ​ការ​លីកាដូ ​ក្នុង​ចំណោម​អង្គការ​ផ្សេង​ទៀត​ លើក​ឡើង​ថា​វិវាទ​ការ​ងារ​ដែល​អូស​បន្លាយ​ជាង​មួយ​ឆ្នាំ​នេះ​ គួរ​ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់​មុន​ការ​បោះ​ឆ្នោត​។​ លោក​យល់​ថា ​ប្រសិន​បើ​នៅ​តែ​អូស​បន្លាយ​ នោះ​នឹង​មាន​សម្ពាធ​ផ្សេង​ៗ​ធ្លាក់​មក​ ខណៈ​ការ​បោះ​ឆ្នោត​ជិត​មក​ដល់​។​
    10 min
  • លោក សុខ ឥសាន៖ ការចូលរួមពីអ្នកសង្កេតការណ៍បោះឆ្នោតគឺជាកត្តាសំខាន់ តែមានក៏បាន គ្មានក៏បាន
    ទាក់ទងទៅនឹងការចូលរួមសង្កេតការណ៍ពីសំណាក់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាវត្តមានអ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិ គឺជាកត្តាសំខាន់ ក៏ប៉ុន្តែមានក៏បាន គ្មានក៏បាន។ ការថ្លែងរបស់លោក សុខ ឥសាន ដូច្នេះគឺបន្ទាប់ពីលោកបញ្ចប់បេសកកម្មរយៈពេល១សប្តាហ៍នៅប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយនៃក្រុមសភានិយាយភាសាបារាំងនៅទីក្រុងប៉ារីស។ តាមលោក សុខ ឥសាន ឆន្ទៈប្រជាពលរដ្ឋកម្ពុជាគឺជាកត្តាកំណត់ ខណៈដែលលោកជឿជាក់ថាអន្តរជាតិបានយល់ច្បាស់ពីកម្ពុជា ដែលមានបទពិសោធន៍ក្នុងការរៀបចំបោះឆ្នោតដោយខ្លួនឯងជាច្រើនលើកមកហើយ។
    12 min
  • លោក ហឿន សុភាព៖ ជាទម្លាប់ជិតបោះឆ្នោតជាតិម្តងៗ ករណីកាប់ឈើខុសច្បាប់តែងតែកក្រើកឡើង
    នៅថ្ងៃទី២៧ ខែមេសានេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងថា មានការឃាត់ខ្លួនមនុស្ស១២នាក់ រឹបអូសឈើប្រភេទលេខ១ ឈើហ៊ុបមូលចំនួន៤រថយន្ត និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន ០៧គ្រឿង គោយន្តកន្ត្រៃចំនួន ១៣គ្រឿង ពាក់ព័ន្ធបទល្មើសកាប់ឈើ។​ ប្រតិបត្តិបង្រ្កាបបទល្មើសព្រៃឈើជាថ្មីទៀតនេះ គឺបន្ទាប់ពីលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈ កម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវបទបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចបង្រ្កាបអ្នកកាប់ឈើខុសច្បាប់ ហើយត្រូវបាញ់ ប្រសិនបើពួកអ្នកកាប់ឈើមានកាំភ្លើង ហើយបាញ់លើកងកម្លាំងសមត្ថកិច្ច។ លោក ហឿន សុភាព ជាសកម្ម​ជន​ព្រៃ​ឡង់ និង​ជា​អ្នកសម្របសម្រួល​បណ្តាញ​ព្រៃ​ឡង់​ប្រចាំ​ខេត្តកំពង់ធំ បានបង្ហាញការស្វាគមន៍ចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែលោក ហឿន សុភាព កត់សម្គាល់ឃើញថានៅពេលជិតបោះឆ្នោតជាតិម្តងៗ ករណីកាប់ឈើខុសច្បាប់តែងតែកក្រើកឡើង។
    14 min
  • លោក វ៉ាត់ ចំរើន៖ កម្ពុជាបានត្រៀមរួចរាល់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយមិនមានកីឡាកររបួស
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក វ៉ាត់ ចំរើន អគ្គលេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី៣២។ គិតមកដល់ពេលនេះ នៅសល់តែចំនួន១០ថ្ងៃទៀតប៉ុណ្ណោះ ដែលព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម លើកទី៣២ នឹងត្រូវធ្វើឡើងក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។ សម្រាប់ក្រុមរៀបចំកីឡាមួយនេះ លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ខណៈដែលក្រុមកីឡាករអន្តរជាតិខ្លះ ក៏បានមកដល់កម្ពុជារួចហើយដែរ។ បើតាមលោក វ៉ាត់ ចំរើន កីឡាកររបស់កម្ពុជា បានរៀបចំខ្លួនរួចរាល់សម្រាប់ការប្រកួតខាងមុខ ដោយមិនមានបញ្ហារបួស។
    14 min
  • សោម សូរីដា៖ គណបក្សចំនួន៤ បានដាក់ពាក្យក្រកួតប្រជែងនៅថ្ងៃដំបូង ខណៈការទទួលពាក្យនឹងត្រូវធ្វើឡើងទាំងថ្ងៃសម្រាក
    នៅថ្ងៃទី២៤ ខែមេសានេះ គឺជាថ្ងៃដំបូង ដែលគណបក្សនយោបាយនានាធ្វើការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងបញ្ជាក់ថា នៅថ្ងៃដំបងនៃការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជននេះ គ.ជ.ប ទទួលបាន៤គណបក្ស។ គណបក្សទាំង៤រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សធម្មាធិបតេយ្យ។ អ្នកនាំពាក្យ គ.ជ.ប រូបនេះបន្តថា ការទទួលការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជននឹងត្រូវធ្វើឡើងរយៈពេល១៥ថ្ងៃ ដោយគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។
    10 min
  • វេជ្ជបណ្ឌិត នុត សម្បត្តិ៖ «នៅរដូវក្តៅគួរញ៉ាំទឹកឲ្យច្រើន ជាជាងគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង»
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ​ គឺ​លោក​វេជ្ជបណ្ឌិត​ នុត សម្បត្តិ ​ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ ជីវសាស្ត្រ​ និង​កសិកម្ម​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា។​ ស្រប​ពេល​អាកាស​ធាតុ​កំពុង​តែ​កើន​ឡើង​កម្តៅ​ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ។ ​ជា​មួយ​គ្នា​នេះ​ លោក​វេជ្ជបណ្ឌិត​ នុត សម្បត្តិ ​យល់​ថា​ បញ្ហា​កម្តៅ​កើន​ឡើង​ពេល​នេះ ​គឺ​ប្រជាពលរដ្ឋ​នៅ​អាច​ទ្រាំទ្រ​បាន​ តែ​ក៏​ត្រូវ​បាន​ការពារ​ខ្លួន​ផង​ដែរ។​ បើ​តាម​លោក​វេជ្ជបណ្ឌិត​ នុត សម្បត្តិ ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ គឺ​ជា​ជម្រើស​ល្អ​បំផុត​នៅ​ក្នុង​រដូវ​ក្តៅ ​ហើយ​ប្រជាពលរដ្ឋ​ក៏​គួរ​កុំ​ពិសា​គ្រឿង​ស្រវឹង ​និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ នៅ​អំឡុង​ពេល​នេះ។​
    10 min
  • លោកសឺន ជុំជួន៖ ការដោះលែង លោក ហ៊ុន កុសល ឃើញថាធាតុផ្សំមិនស៊ីជម្រៅក្នុងការចោទប្រកាន់
    លោក​ ហ៊ុន ​កុសល ​ដែល​ជាប់​ឃុំ​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ ​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​សៅរ៍​នេះ​។​ លោក យឹម​ ស៊ីណន ​ដែល​ជា​មិត្ត​ភក្ដិ​របស់​លោក​ ហ៊ុន​ កុសល​ អះ​អាង​ថា​ ការ​ដោះ​លែង​នេះ​ក៏​ជា​ចំណែក​មួយ ​ដែល​លោក​បាន​ជួយ​ធ្វើការ​សម្រប​សម្រួល​ជា​មួយ​ប្រមុខ​រដ្ឋាភិ​បាល ​ខណៈ​ដែល​លោក​និង​ក្រុម​គ្រួសារ ​បាន​ទៅ​ជួប​លោក​ ហ៊ុន​ សែន​ ដល់​ផ្ទះ ​កាល​ពី​ម្សិលមិញ​។
    សម្រាប់ ​លោក ​សឹន​ ជុំជួន​ ជា​មេធាវី​ការ​ពារ​ក្តី​ឲ្យ ​លោក​ ហ៊ុន​ កុសល ​បាន​សំដែង​ក្តី​រីករាយ​។​ លោក​យល់​ថា ​ការ​ដោះលែង​នេះ ​អាច​ដោយ​សារ​តែ​តុលា​ការ​យល់​ឃើញ​ថា ​មិន​មាន​ធាតុ​ផ្សំ​បទ​ល្មើស​​ស៊ី​ជម្រៅ​ក្នុង​ការ​ចោទ​ប្រកាន់​។
    9 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners