បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ថេង សាវឿន៖ប្រភពមូលនិធិរបស់ CCFC មិនមានចេតនាផ្តួលរំលំរដ្ឋាភិបាលទេ
    សមា​គម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC)​ នឹង​ដំណើរ​ការ​ឡើង​វិញ​ដូច​មុន​ដដែល​ តែ​មាន​ការ​កែ​សម្រួល​យុទ្ធ​សាស្ត្រ​ខ្លះ​។​ នេះ​បើ​តាម​លោក​ ថេង​ សាវឿន​។​ ការ​គូស​បញ្ជាក់​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​ប្រ​មុខ​រដ្ឋា​ភិបាល​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​​បន្ត​សកម្ម​ភាព​សមាគម​​នេះ​ឡើង​វិញ​ ក្រោយ​ជំនួប​កាល​ពី​ម្សិលមិញ​។​ លោក ថេង​ សាវឿន ​អះអាងថា ​ប្រភព​មូល​និធិ​របស់​សមាគម​លោក​គឺ​មិន​មាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិ​បាល​ទេ ​ហើយ​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ទទួល​ជ្រាប​ពី​រឿង​នេះ​ទើប​លោក​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​។
    11 min
  • លោកស្រី ជូ ប៊ុនអេង៖ ចេតនារបាយការណ៍ជួញដូរមនុស្សរបស់អាមេរិកគឺមិនចង់ឲ្យកម្ពុជាងើបមុខរួច
    ក្រសួង​ការបរទេស​អាមេរិក​ ទើបតែ​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​២០២៣​ ស្តី​អំពី​ការ​ជួញដូរ​មនុស្ស​ជា​សកល​ ដោយ​បាន​បង្ហាញ​ថា ​កម្ពុជា​បាន​បន្ត​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​ ដែល​ជា​ប្រទេស​មិន​បាន​ប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធិភាព។​ ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ដែល​ដាក់​កម្ពុជា​នៅ​ក្នុង​បញ្ជី​ក្រហម​ស្ទួន២​ឆ្នាំ​ជាប់​គ្នា​នេះ​​ លោកស្រី​ ជូ ប៊ុនអេង​ អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​លើក​ឡើង​ថា ​លោកស្រី​មិនចង់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់​ ព្រោះ​ចេតនា​របាយកាណ៍​អាមេរិក​មិន​ចង់​ឲ្យ​កម្ពុជា​អាច​ងើប​មុខ​រួច។​ តាម​លោកស្រី ​ជូ ប៊ុនអេង​ កម្ពុជា​គួរ​ទទួល​បាន​លទ្ធផល​ល្អ​ជាង​ឆ្នាំ២០២២ ​ដ្បិតថា​ រដ្ឋាភិបាល​បាន​បង្រ្កាប​បទល្មើស​ជួញដូរ​មនុស្ស​ជា​ច្រើន​ ក្រោយ​បាន​ធ្លាក់​ទៅ​ក្នុង​បញ្ជី​ក្រហម​ កាល​ពី​ឆ្នាំ​កន្លង​ទៅ។ ​
    15 min
  • លោក លឹង សុផុន៖ ពលករខ្មែរនៅថៃភាគច្រើនចង់ចូលរួមបោះឆ្នោត តែការចំណាយគឺជាឧបសគ្គ
    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃពុធកន្លងទៅ បានអំពាវនាវឲ្យពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីខាន។ លោក លឹង សុផុន មន្ត្រីគម្រោងពលករចំណាកស្រុក និងជាក្រុមការងារនៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ បានកត់សម្គាល់ថាពលករខ្មែរចំណាកស្រុក ដែលកំពុងបំរើការងារនៅប្រទេសថៃ ហើយមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត នឹងត្រឡប់ទៅចូលរួមបោះឆ្នោតច្រើនគ្នា ប្រសិនបើបញ្ហាប្រឈមរបស់ពួកគាត់ត្រូវបានដោះស្រាយ។ តាមលោក លឹង សុផុន បញ្ហាប្រឈមដែលពលករខ្មែរនឹងជួបប្រទះនោះ គឺការចំណាយច្រើនទៅលើការធ្វើដំណើរ និងភាពមិនច្បាស់លាស់នៅក្នុងការសុំច្បាប់ថៅកែថៃច្រើនថ្ងៃ។
    9 min
  • លោក ប៉ែន សុវិជាតិ៖ ការវិនិយោគលើការកែច្នៃ ជាអាទិភាពដែលគោលនយោបាយស្វាយចន្ទី២០២២-២០២៧ ចង់បាន
    ក្រសួងពាណិជ្ជកម្ម នៅថ្ងៃពុធ បានផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវ «គោលនយោបាយជាតិស្វាយចន្ទីឆ្នាំ២០២២-២០២៧» ក្រោយការជជែកវែកញែកជាមួយភាគីពាក់ព័ន្ធតាំងពីឆ្នាំ២០១៩។ ជាគោលនយោបាយជាតិស្វាយចន្ទី ដែលចង់លើកកម្ពស់ទិន្នផល ជំរុញការកែច្នៃ និងជំរុញការធ្វើពិពធកម្មទីផ្សារនាំចេញផលិតផលស្វាយចន្ទី។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ដំណាំស្វាយចន្ទី គឺជាដំណាំកសិកម្មអាទិភាព​ ហើយគោលបំណងចម្បងនៃគោលនយោបាយស្វាយចន្ទី២០២២-២០២៧ គឺការវិនិយោគរបស់បរទេសនិងក្នុងស្រុក ទៅលើការកែច្នៃ។
    14 min
  • លោក ​ហង្ស​ ពុទ្ធា​៖​ពល​រដ្ឋ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ឈ្មោះ​ត្រូវ​មក​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង
    គណ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ នៅ​ថ្ងៃនេះ ​បាន​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មក​ចូល​រួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣​កក្កដា​ខាង​មុខ​។ ​បើ​តាម​អ្នក​នាំ​ពាក្យ​ ការ​វិល​ត្រ​ឡប់​របស់​ពល​រដ្ឋ​ទាំង​នោះ​គឺ​ជា​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​លើក​ការ​ចំ​ណាយ​។​ លោក​ ហង្ស ​ពុទ្ធា​ ថ្លែងថា​ មាន​ពល​រដ្ឋ​ខ្មែរ​ជាង​១​លាន​នាក់​នៅ​ក្រៅ​ប្រទេស​ដែល​មិន​បាន​មក​ចូល​រួម​បោះ​ឆ្នោត​នា​ពេល​កន្លង​ទៅ​។​
    9 min
  • លោក កន សាវាង្ស៖ ប្រសិនបើដាក់ការទៅបោះឆ្នោតជាកាតព្វកិច្ច រដ្ឋក៏ត្រូវបំពេញកាតព្វកិច្ចឲ្យប្រជាពលរដ្ឋវិញដែរ
    នៅក្នុងជំនួបជាមួយកម្មករនៅឯខណ្ឌពោធិ៍សែនជ័យនាព្រឹកថ្ងៃអង្គារទី១៣ ខែមិថុនានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានលើកឡើងទាក់ទងទៅនឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយតម្រូវឲ្យអ្នកដែលចង់ឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវតែទៅបោះឆ្នោតលើកដំបូង។ បើពុំដូច្នោះទេ នឹងមិនមានសិទ្ធិឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោតទេនៅពេលក្រោយ ដោយរាប់តាំងពីការបោះឆ្នោតតំណាងរាស្ត្រ បោះឆ្នោតព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម។ លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលបានថ្លែងថាលោកមិនធ្វើការវាយតម្លៃអំពីផលប៉ះពាល់យ៉ាងណាទេចំពោះគម្រោងធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក៏ប៉ុន្តែលោកមានទស្សនៈលើចំណុចមួយចំនួន ក្នុងនោះប្រសិនបើរដ្ឋធ្វើច្បាប់តម្រូវឲ្យពលរដ្ឋទៅបោះឆ្នោតដូច្នេះ ដើម្បីបានឈរឈ្មោះឲ្យគេបោះឆ្នោតនៅពេលក្រោយ នោះរដ្ឋគួរតែផ្តល់កាតព្វកិច្ចដល់ពលរដ្ឋវិញផងដែរ។ តាមយោបល់លោក គឺជាការផ្តល់កាតព្វកិច្ចឲ្យពលរដ្ឋនៅបរទេសអាចបោះឆ្នោតនៅក្រៅប្រទេសបាន។
    13 min
  • លោក សៅ សុខា៖ «សូមចង្អុលមក អ្នកណាជាមេខ្លោងនៅពីក្រោយការកាប់បំផ្លាញព្រៃឈើ?»
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានប្រតិកម្មដោយបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងអភិបាលខេត្តពាក់ព័ន្ធបង្ក្រាបការកាប់បំផ្លាញព្រៃឈើ និងការទន្រ្ទានយកដីរដ្ឋ ដែលតែងតែកើតមានអំឡុងពេលមានការបោះឆ្នោត។ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិបានថ្លែងថា គណៈកម្មការដែលមានសមាសភាពពាក់ព័ន្ធបានកោះប្រជុំភ្លាមៗ និងចុះធ្វើការជាប្រចាំផងដែរ ដោយប្រើយន្តការអប់រំ ណែនាំដល់ប្រជាពលរដ្ឋ និងស្រាវជ្រាវបង្ក្រាបមេខ្លោងនៅពីក្រោយ។ ជាមួយគ្នានេះ លោក សៅ សុខា ក៏បានប្រតិកម្មផងដែរ ទៅនឹងការលើកឡើងពីសង្គមស៊ីវិល ដោយលោកស្នើឲ្យចង្អុលប្រាប់លោកថាតើអ្នកណាជាមេខ្លោងនៅពីក្រោយការកាប់បំផ្លាញព្រៃឈើ។
    14 min
  • លោក ច្រឹក សុខនីម៖ វិស័យដីធ្លីបច្ចុប្បន្នមានសភាពថមថយ និងស្ងប់ស្ងាត់បន្តិច
    កន្លងទៅថ្មីៗនេះ មានករណីប្រជាពលរដ្ឋរងគ្រោះដោយសារការទិញដីឡូត៍ ហើយមិនទទួលបានផលចំណេញតាមការសន្យាពីក្រុមហ៊ុន។ ក៏មានដែរ ករណីម្ចាស់គម្រោងមិនអនុវត្តតាមកិច្ចសន្យាសង់ផ្ទះជូនអតិថិជន ចំណែកអតិថិជនខ្លះ ក៏មិនមានលទ្ធភាពបង់រំលោះប្រចាំខែ។ ទាំងអស់នេះជាស្ថានភាពនៃវិស័យដីធ្លីនៅកម្ពុជា។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃនារាត្រីនេះ លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា​ បានលើកឡើងថា វិស័យដីធ្លីក្នុងពេលបច្ចុប្បន្នមានសភាពថមថយ និងស្ងប់ស្ងាត់បន្តិច ដោយសារតែបញ្ហាសកល ដែលបានជះឥទ្ធិពលលើកម្ពុជា។ លោក ច្រឹក សុខនីម បញ្ជាក់ថា វិស័យដីធ្លីនៅកម្ពុជានឹងវិវត្តទៅរកសភាពធម្មតាវិញ ទៅតាមស្ថានភាពសកល ប៉ុន្តែសម្រាប់រយៈពេល៦ខែទៅមុខទៀត ស្ថានភាពក៏មិនមានអ្វីប្រែប្រួលខ្លាំងដែរ ធៀននឹងស្ថានភាពបច្ចុប្បន្ន។
    11 min
  • លោក​យ៉េង​ វីរៈ​៖ ​គ.ម.ប​ មិន​មែន​ជា​គណ​បក្ស​ឱកាស​និយម​ទេ
    គណ​បក្ស​ប្រ​ជា​ធិប​តេយ្យ​មូល​ដ្ឋាន​ម្សិល​មិញ​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​អំពាវ​នាវ​កុំ​ឲ្យ​ពលរដ្ឋបោះ​បង់​សិទ្ធិ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​ ២៣​ខែ​កក្កដា​ ឆ្នាំ​២០២៣​ ខាងមុខនេះ​។​ ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ពី​ក្រៅ​ប្រទេស​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ដោយ​សារ​តែ​គ្មាន​គណ​បក្ស​ភ្លើង​ទៀន​។ ​លោក​ យ៉េង ​វីរៈ​ ប្រធាន​ប្រតិ​បត្តិ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន ​ថ្លែងថា​ គណ​បក្ស​នេះ​ក៏​ចូល​រួម​សោក​ស្តាយ​ដែរ​ដែល​គណ​បក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​នោះ ​តែ​លោក​អះអា​ង​ថា ​គ.ម.ប​ មិន​មែន​ជា​គណ​បក្ស​ឱកាស​និយម​ទេ​។
    12 min
  • លោក ​ហង្ស ​ពុទ្ធា​៖ ការ​កំណត់​សញ្ញា​​ច្រើន​ប្រភេទ​ដោយ​សារ​ពល​រដ្ឋ​ខ្លះ​ពុំ​ទាន់​ចេះ​គូស​លើ​សន្លឹក​ឆ្នោត
    គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​សញ្ញា​បាន​ច្រើន​ប្រភេទ​នៅ​សន្លឹក​ឆ្នោត​ដែល​ចាត់​ទុក​ថា​«បាន​ការ​»​ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣​កក្កដា​ខាង​មុខ​។​ សញ្ញា​ទាំង​នោះ ​ដូចជា​ សញ្ញា​ធិច​ គុណ ​ដក​ បូក​ ស្លាស​ វង់​ក្រចក​ លេខ​សូន្យ ​ជាដើម​។​ ​ បើ​តាម​អ្នក​ជំនាញ​ផ្នែក​បោះ​ឆ្នោត ​ការ​​កំណត់​សន្លឹក​ឆ្នោត​បាន​នៅ​អាណត្តិ​នេះ​ គឺ​ខុស​គ្នា​នឹង​ការ​បោះ​ឆ្នោត​កន្លង​ទៅ ​ដែល​កំណត់​ថា​ សន្លឹក​ឆ្នោត​ដែល​បាន​ការ​ គឺ​ទាល់​តែ​ប្រើ​សញ្ញាធិច​ នៅ​ក្នុង​ប្រ​អប់​ឲ្យបាន​ត្រឹម​ត្រូវ​។​ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំ​ពាក្យ​គជប​ពន្យល់​ថា ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​សញ្ញា​បាន​ច្រើន​ប្រភេទ​យ៉ាង​ដូច្នេះ​ដោយ​សារ​ពល​រដ្ឋ​ខ្លះពុំ​ទាន់​ចេះ​គូស​លើ​សន្លឹក​ឆ្នោតដោយ​ប្រើ​សញ្ញាធិច​។​
    9 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners