បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សេង សុខេង៖ បោះឆ្នោតឱ្យគណបក្សសញ្ជាតិកម្ពុជា អ្នកចាញ់ក៏សុខ អ្នកឈ្នះក៏សុខ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅរាត្រីនេះ គឺ​លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិ​កម្ពុជា។ សម្រាប់ការបោះឆ្នោតអណត្តិទី​៧នេះ គណបក្សសញ្ជាតិកម្ពុជាដែលមានលេខរៀងទី៣ មានគោលនយោបាយ​​សំខាន់ៗដែលផ្សារភ្ជាប់ទៅនឹងព្រះពុទ្ធសាសនា តាមរយៈ​សាមគ្គីធម៌ ធ្វើបុណ្យ និងការរក្សាសីលជាដើម។ លោក សេង សុខេង លើកឡើងថា បើបោះឆ្នោតឱ្យគណបក្សសញ្ជាតិកម្ពុជា អ្នកចាញ់ក៏សុខ អ្នកឈ្នះក៏សុខ។
    15 min
  • លោក អ៊ិត សារម្យ៖ ប្រជាពលរដ្ឋហាក់ដូចមិនចាប់អារម្មណ៍នឹងការហែរក្បួន ទោះក្បួនតូច ឬក្បួនធំក៏ដោយ
    គណបក្សបំណងពលរដ្ឋ ដែលមានលេខរៀងទី១២ នៅលើសន្លឹកឆ្នោតបានចាត់ទុកថា ភាពជាម្ចាស់ និងការលើកកម្ពស់ប្រជាពលរដ្ឋក្នុងការយល់ដឹងពីកិច្ចការនយោបាយ គឺជាគោលនយោបាយគន្លឹះ ក្នុងចំណោមគោលនយោបាយសំខាន់ៗចំនួន៩ចំណុច ដែលគណបក្សនេះលើកយកមកធ្វើការឃោសនារកសម្លេងឆ្នោតនៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។ ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារម្យ បានលើកឡើងដោយរិះគន់ និងសោកស្តាយជុំវិញជម្លោះរវាងអ្នកនយោបាយខ្មែរ និងខ្មែរ លើកឡើងពីអតុល្យភាពអំណាចទាំង៣ និងភាពអវិជ្ជមានជាច្រើនទៀតនៃនយោបាយខ្មែរ។ លើសពីនេះ លោក អ៊ិត សារម្យ កត់សម្គាល់ថាយុទ្ធនាការឃោសនារកសម្លេងឆ្នោតរយៈពេល២សប្តាហ៍កន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរហាក់ដូចមិនយកចិត្តទុកដាក់នឹងការហែរក្បួនឃោសនាឡើយ បើទោះជាក្បួននោះតូច ឬធំក៏ដោយ។
    14 min
  • លោក ស្រូយ ខេត៖ បញ្ហាប្រឈមរបស់ជនជាតិដើមភាគតិច បានកាត់បន្ថយ ក្រោយមានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
    គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ​ជា​គណបក្ស​មួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ នៅ​អំឡុង​ឆ្នាំ​២០១៥។​ តាំងពី​បង្កើត​ឡើង​មក​ គណបក្ស​នេះ ​ធ្លាប់​បាន​ចូល​រួម​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០១៧​ ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០១៨​ និង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ឆ្នាំ​២០២២ ​តែ​សុទ្ធ​មិន​ទទួល​ជោគជ័យ។ ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ​ គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ​បាន​ដាក់​គោល​នយោបាយ​ចំនួន​១០​ចំណុច​ ដោយ​ឲ្យ​អាទិភាព​ទៅ​លើ​បញ្ហា​របស់​ជនជាតិ​ដើម​ភាគតិច​តែ​ម្តង។ ​លោក ​​ស្រូយ ​ខេត ​អនុ​ប្រធាន​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ​ថា​ តាំង​ពី​បង្កើត​ឡើង​មក​ គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជន​ជាតិ​ដើម​ភាគតិច​ជា​ច្រើន​ ជា​ពិសេស​បញ្ហា​ដីធ្លី។​
    13 min
  • លោក ពេជ្រ ស្រស់៖ បក្សយុវជនធានាទិញផលិតផលកសិកម្មពីកសិករមិនឲ្យធ្លាក់ថ្លៃ
    ប្រ​សិន​បើ​គណ​បក្ស​យុវ​ជន​កម្ពុជា​ឈ្នះ​បាន​ទៅ​ដឹក​នាំ​រដ្ឋាភិបាល​ លោក​ ពេជ្រ ​ស្រស់​ អះ​អាង​ថា​ រដ្ឋ​ធានា​ទិញ​រាល់​ផលិត​ផល​របស់​កសិករ​ដែល​ផលិត​បាន​មិន​ឲ្យ​ឈ្មួញ​ទម្លាក់​ថ្លៃ​នោះ​ឡើយ​។​ ក្នុង​គោល​នយោ​បាយ​៧​ចំណុច​ដែល​បាន​ដាក់​ចេញ​នោះ ​គណ​បក្ស​នេះ​ក៏​សន្យា​តម្លើង​ប្រាក់​ខែ​មន្ត្រី​រាជ​ការ​ដល់​៧០០​ដុល្លារ​ និង​ប្រាក់​ខែ​កម្មករ​៣៥០​ដុល្លារ​។ ​គណ​បក្ស​នេះ​ក៏​សន្យា​លុប​បំបាត់​ចោល​ការ​បង្រៀន​គួរ​ក្រៅ​ម៉ោង​ផង​ដែរ ដើម្បី​ឲ្យ​មាន​ឱកាស​ទទួល​បាន​ការ​សិក្សា​ស្មើ​គ្នា​។​
    12 min
  • លោក ពេជ្រ ស្រស់៖ បក្សយុវជនធានាទិញផលិតផលកសិកម្មពីកសិករមិនឲ្យធ្លាក់ថ្លៃ
    ប្រ​សិន​បើ​គណ​បក្ស​យុវ​ជន​កម្ពុជា​ឈ្នះ​បាន​ទៅ​ដឹក​នាំ​រដ្ឋាភិបាល​ លោក​ ពេជ្រ ​ស្រស់​ អះ​អាង​ថា​ រដ្ឋ​ធានា​ទិញ​រាល់​ផលិត​ផល​របស់​កសិករ​ដែល​ផលិត​បាន​មិន​ឲ្យ​ឈ្មួញ​ទម្លាក់​ថ្លៃ​នោះ​ឡើយ​។​ ក្នុង​គោល​នយោ​បាយ​៧​ចំណុច​ដែល​បាន​ដាក់​ចេញ​នោះ ​គណ​បក្ស​នេះ​ក៏​សន្យា​តម្លើង​ប្រាក់​ខែ​មន្ត្រី​រាជ​ការ​ដល់​៧០០​ដុល្លារ​ និង​ប្រាក់​ខែ​កម្មករ​៣៥០​ដុល្លារ​។ ​គណ​បក្ស​នេះ​ក៏​សន្យា​លុប​បំបាត់​ចោល​ការ​បង្រៀន​គួរ​ក្រៅ​ម៉ោង​ផង​ដែរ ដើម្បី​ឲ្យ​មាន​ឱកាស​ទទួល​បាន​ការ​សិក្សា​ស្មើ​គ្នា​។​
    12 min
  • លោក រៀល ខេមរិន្ទ្រ៖ គណបក្សខ្មែរអភិរក្សសង្ឃឹមតិចតួចណាស់ ប៉ុន្តែវាប្រសើរជាងដេកចាំដោយមិនដឹងសមត្ថភាពខ្លួន
    ​គណបក្សខ្មែរអភិរក្ស គឺជាគណបក្សមួយក្នុងចំណោមគណបក្សទាំង១៨ដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។ មានមែនធាងចេញពីអតីតគណបក្សសង្រ្គោះជាតិ គណបក្សខ្មែរអភិរក្សត្រូវបានបង្កើតឡើង នៅឆ្នាំ២០១៩ ដោយលោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រមណ្ឌលស្វាយរៀងរបស់អតីតគណបក្សប្រឆាំង។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣កក្កដាខាងមុខ សម្រាប់គណបក្សខ្មែរអភិរក្ស គឺជាការចូលរួមជាលើកដំបូងបំផុត និងដាក់បេក្ខភាពតំណាងរាស្រ្តបានតែ៧មណ្ឌលរាជធានី-ខេត្តប៉ុណ្ណោះ។ លោក រៀល ខេមរិន្ទ្រ ថាក្តីសង្ឃឹមពីការបោះឆ្នោតលើកនេះ គឺតិចតួចបំផុត តែលោកក៏មិនអាចដេកចាំឱបដោយមិនដឹងសមត្ថភាពខ្លួននោះទេ។
    14 min
  • លោក ហួន រដ្ឋា៖ ទោះកំណើនសេដ្ឋកិច្ចខ្មែរខ្ពស់យ៉ាងណាក៏ពលរដ្ឋខ្មែរមិនអាចក្លាយជាអ្នកមានបានដែរ
    សពលរដ្ឋខ្មែរនឹងប្រឈមបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរប្រសិនបើប្រទេសកម្ពុជាលើកទឹកចិត្តឲ្យមានការនាំចូលច្រើនជាងការផលិតក្នុងស្រុក។ នេះបើតាមការលើកឡើងរបស់លោក ហួន រដ្ឋា អនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។ នៅក្នុងបន្ទប់ផ្សាយរបស់វិទ្យុបារាំង RFI លោក ហួន រដ្ឋា ពន្យល់ថាពលរដ្ឋខ្មែរនឹងបាក់ទឹកចិត្តក្នុងការផលិត នៅពេលដែលមានការលើកទឹកចិត្តឲ្យមានការនាំចូលច្រើន ដែលចំណុចនេះ នឹងធ្វើឲ្យពលរដ្ឋខ្មែរធ្លាក់ចូលទៅក្នុងរណ្តៅបំណុល ដោយសារតែការផលិតក្នុងស្រុកមិនមានទីផ្សារ។ មេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលវ័យក្មេងដែលរិះគន់ខ្លាំងៗលើអំពើពុករលួយរបស់រដ្ឋបាលរូបនេះ បញ្ជាក់ថាគោលនយោបាយរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចគឺមិនចង់ឲ្យប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុក ទៅស៊ីឈ្នួលគេ ដោយសារតែបញ្ហាសេដ្ឋកិច្ចនោះទេ។
    14 min
  • លោក មាស បូពៅ៖ គណបក្សផ្តោតសំខាន់ទៅលើផលប្រយោជន៍កសិករក្នុងចំណោមគោលនយោបាយទាំង១០ចំណុច
    គណបក្សកសិករបានប្រើពេលវេលាអស់រយៈពេលជិត២សប្តាហ៍កន្លងទៅនេះ ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនចំនួន១០ចំណុច។ ចំណុចសំខាន់ៗទាំងអស់នោះ គឺមិនមានអ្វីខុសគ្នាពីគណបក្សនយោបាយផ្សេងៗទៀត ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។ ក៏ប៉ុន្តែលោក មាស បូពៅ ដែលជាប្រធានគណបក្សកសិករ បានចាត់ទុកចំណុចទី៦នៃគោលនយោបាយថាជាចំណុចយុទ្ធសាស្ត្រ ដែលមានគោលដៅការពារផលប្រយោជន៍របស់កសិករ ដែលតំណាងឲ្យ៨៥%នៃប្រជាពលរដ្ឋទូទាំងប្រទេស។ តាមលោក មាស បូពៅ មានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយប្រសិនបើគណបក្សកសិករឈ្នះអាសនៈនៅក្នុងរដ្ឋសភា រួមមានការកែសម្រួលប្រព័ន្ធធារាសាស្ត្រ រកទីផ្សារកសិផលជូនកសិករ ការរក្សាស្ថិរភាពតម្លៃកសិផល បង្កើតទុនបំរុង រួមនឹងគោលនយោបាយចិញ្ចឹមសត្វផងដែរ។
    13 min
  • បោះឆ្នោតអណត្តិទី​៧៖ បក្សខ្មែរឈប់ក្រ​សន្យាយកការដឹកនាំបែបបច្ចឹ​មលោកជំនួសបែបកុម្មុយនីស្ត
    នាំពលរដ្ឋចូលនិវត្តន៍ដើរលេងក្រៅប្រទេស ភ្ជាប់ប្រព័ន្ធអ៊ីនធឺណែត 6G ជួយសងបំណុលពលរដ្ឋក្រីក្រ និងអនុញ្ញាតិអោយសិស្សជាប់ការប្រឡងបាក់ឌុបដោយស្វ័យប្រវត្តិជាដើម ទាំងនេះគឺជាគោលនយោបាយ​របស់គណបក្សខ្មែរឈប់ក្រ ​សម្រាប់ទាក់ទាញសំឡេងគាំទ្រក្នុង​ការបោះឆ្នោតជាតិ​អាណត្តិទី​៧នេះ។ តបទៅនឹងសម្តី​រិះគន់ថា​ជាគោលនយោបាយខ្យល់ ប្រធានគណបក្សខ្មែរឈប់ក្រដែលជាភ្ញៀវប្រចាំថ្ងៃ​របស់​​វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ ចង់ឱ្យ​អ្នកទាំងនោះស្វែងយល់ឱ្យច្បាស់អំពីគោលនយោបាយរបស់គណបក្សខ្មែរឈប់ក្រឱ្យបានច្បាស់​។ លោក ក្រវ៉ាញ ដារ៉ន សន្យាយកការ​ដឹកនាំបែបបច្ចេមលោក ខណៈ​លោកតែងអះអាងថា​​មានមិត្តភក្តិ​បរទេសនៅលោកខាងលិចជាអ្នកមាននិងអ្នកជំនាញជាច្រើននាក់​ត្រៀម​​​ជួយអភិវឌ្ឍប្រទេស​កម្ពុជា នៅក្រោយ​លោកឈ្នះឆ្នោត។ ក្រៅតែពីការពឹងបរទេស លោក​ ក្រវ៉ាញ ដារ៉ន ថាគណបក្សខ្មែរឈប់ក្រ​ក៏មាន​គោលនយោបាយ​លើកកម្ពស់ការអភិវឌ្ឍ​កសិឧហ្សាហកម្មផងដែរ។
    16 min
  • លោក អ៊ុន ជឹម៖ ​ការបំបាត់​អំពើ​ពុករលួយ ​និង​គ្រឿងញៀន​គឺជា​គោលនយោបាយ​ដែលមាន​ការ​គាំទ្រ​ច្រើន
    គណបក្ស​ឯកភាព​ជាតិខ្មែរ ​នៅក្នុង​យុទ្ធនាការ​ស្វែងរក​សម្លេងឆ្នោត ​នៅក្នុង​ឱកាសនៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​នេះ បានដាក់ចេញ​នូវ​គោលនយោបាយ​ចំនួន​៩​ចំណុច ​ដូចជា​ការ​លុបបំបាត់​អំពើ​ពុករលួយ ​បំបាត់​គ្រឿងញៀន​និង​ការ​រំលោភ​ដីធ្លី ​ជួយរកទីផ្សារ​កសិផល ​និង​ការងារ​ជូន​ពលរដ្ឋ ផ្តល់​បណ្ណ​ក្រីក្រ និង​ព្យាបាល​ជំងឺ​ដោយឥត​គិតថ្លៃ ​ពង្រឹង​គុណភាព​អប់រំ ​តម្លើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ ​និង​កម្មករ ​ពង្រឹង​យុត្តិធម៌​សង្គម ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ចាស់ជរា ​និង​កុមារ ​និងចុងក្រោយ​ជំរុញ​ឲ្យមាន​ការអនុវត្ត​ឲ្យបាន​ពេញលេញ​នូវ​សន្ធិសញ្ញា ​អនុសញ្ញា ​និងកិច្ចព្រមព្រៀង​ទាំងឡាយ​ដែលមាន​ប្រយោជន៍​ដល់ជាតិ​។ ក្នុងចំណោម​គោលនយោបាយ​ទាំង​៩​ចំណុច​នេះ លោក អ៊ុន ជឹម ​ប្រធាន​គណបក្ស​ឯកភាព​ជាតិខ្មែរ​បានបញ្ជាក់​ថា ការ​លុបបំបាត់​អំពើពុក​រលួយ ​ការ​កំចាត់​គ្រឿងញៀន​ និងការតម្លើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ទទួល​បាន​​ការ​គាំទ្រ​​ច្រើន​​ជាងគេ​​ពី​​ប្រជាពលរដ្ឋ​​ម្ចាស់​ឆ្នោត​​។
    14 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners