បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក កើត រិទ្ធ៖យុទ្ធនាការរបស់ក្រសួងយុត្តិធម៌មិនបង្ហាញពីកម្សោយប្រព័ន្ធយុត្តិធម៌កម្ពុជាទេ
    ក្រសួងយុត្តិធម៌នៅថ្ងៃទី៩មករា ឆ្នាំ២០២៤ បានប្រកាសយុទ្ធនាការថ្មីចំនួន២ ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ យុទ្ធនាការទី១ គឺការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការទី២ គឺការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ យុទ្ធនាការថ្មីនេះធ្វើឡើងទន្ទឹមនឹងការដាក់ចេញយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែរ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងថា ការដាក់ចេញយុទ្ធនាការថ្មីដែលមានទាំងក្នុងនិងក្រៅប្រព័ន្ធតុលាការមិនបានឆ្លុះបញ្ចាំងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាទន់ខ្សោយដូចការចោទរបស់អង្គការក្រៅស្រុកមួយចំនួននោះទេ។ ទន្ទឹមគ្នានេះ លោក កើត រិទ្ធបានស្វាគមន៍ផងដែរចំពោះការចូលរួមសហការពីសំណាក់អង្គការសង្គមស៊ីវិលមកពីគ្រប់និន្នាការដើម្បីពង្រឹងបន្ថែមលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
    17 min
  • លោក ​យង់ គឹមអេង​៖​ «​ខ្ញុំ​មានការ​ខ្មាស់អៀន ​ដែល​យក​គុនខ្មែរ​ទៅ​​ប្រឡូក​ប្រឡាក់​នឹង​គ្រឿងស្រវឹង​»
    ក្រសួង​ចំនួនពីរ​គឺ​ក្រសួង​ព័ត៌មាន ​និង​ក្រសួង​សុខាភិបាល ​នៅដើមសប្តាហ៍​នេះ​ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រៀង​ៗ​ខ្លួន ​ទាក់ទង​ទៅនឹង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​និង​ការប្រើប្រាស់​គ្រឿងស្រវឹង​។ ​ក្រសួង​ទាំងពីរ​បាន​លើកឡើង​ពី​ផល​ប៉ះពាល់​ដល់​សុខភាព ​និង​ហាមប្រាម​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង ​ដោយ​ប្រើ​សកម្មភាព​ជំរុញ ​លើកទឹកចិត្ត ​ឬ​អូសទាញ​ប្រជាពលរដ្ឋ​ឲ្យឈ្លក់​វង្វេង​នឹង​ការ​សេពគ្រឿង​ស្រវឹង ​ដើម្បី​ផ្សង​សំណាង​យករង្វាន់ ​និង​ពាក្យស្លោក​ដែលមាន​ចរិត​លើកទឹកចិត្ត​ហួសហេតុ​ជាដើម​។ ​លោក យង់ គឹមអេង​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​បានគាំទ្រ​នូវ​ចំណាត់ការ​របស់​ក្រសួង​ពាក់ព័ន្ធ​ជុំវិញ​ការផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹង​ ដែល​មិនត្រឹមត្រូវ ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ជាមួយគ្នានេះ​លោក ក៏បាន​រិះគន់ការយក​គ្រឿងស្រវឹង​ទៅផ្សារភ្ជាប់​នឹងគុនខ្មែរ ​ខណៈ​ការផ្សព្វផ្សាយ​ប្រដាល់​គុនខ្មែរ ​ត្រូវគេ​មើលឃើញថា​រំពឹង​មួយភាគធំ​ទៅលើ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​។
    12 min
  • លោក ស៊្រុន ស៊្រន៖ ខ្ញុំនឹងដកពាក្យបណ្តឹងវិញ ប្រសិនបើជនល្មើសសារភាពការពិត
    ក្រោយ​ពី​មាន​ករណី​វាយ​ដំលើ​លោក ​ស៊្រុន ​ស៊្រន​នៅខេត្ត​សមុទ្រ​ប្រាកាន​កាលពី​ថ្ងៃ​ទី​៣១​ធ្នូ​២០២៣ ​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ជន​ល្មើស​ចំនួន​២​នាក់​ក្នុង​ចំណោម​ជន​ពាក់​ព័ន្ធ​៣នាក់​។ ​តាម​ជន​រង​គ្រោះ ​ជន​ល្មើសបាន​អះ​អាង​ថា​ មូល​ហេតុ​ដែល​ឈាន​ដល់​ការ​វាយ​លោក​ ស៊្រុន​ ស៊្រន​ បែក​ក្បាល​ជា​ទំនាស់​រឿង​ចេញ-ចូល​បន្ទប់​ទឹក​។ ​តែ​លោក​ ស៊្រុន  ស៊្រន​ថា ​លោក​ មិន​អាច​ទទួល​ យក​  ការ​សារ​ភាព​បែប​នេះ​បាន​ ទេ​។ ​សកម្មជន​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​រូប​នេះបាន​ចាត់​ទុក​ ករណី​វាយ​រូប​លោក​ជា​រឿង​នយោ​បាយ​។​ នៅ​ក្នុង​បទសម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ ថ្ងៃ​ចន្ទ​ ទី​៨ ​មករា​ លោក​ ស៊្រុន ​ស៊្រន​អះអាង​ថា​ លោក​នឹង​ដកពាក្យ​បណ្តឹង​វិញ ​ប្រសិន​បើ​ជន​ល្មើស​ព្រម​សារ​ភាព​នូវ​ការ​ពិត​។
    12 min
  • អ្នកស្រី សេន ចន្ធូ៖ អ្នកប្រកបរបរផ្លូវភេទនៅកម្ពុជាមិនត្រូវទទួលរងបទចោទ​ព្រហ្មទណ្ឌ
    ចាប់តាំងពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ អ្នកប្រកបរបរផ្លូវភេទនៅកម្ពុជាចំនួន ៦៨៣នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមានស្លាប់ម្នាក់ដោយលង់ទឹកក្នុងអំឡុងរត់គេចពីការដេញចាប់របស់អាជ្ញាធរក្នុងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍របស់អង្គការបណ្ដាញការងារស្ត្រីរួបរួមគ្នា និងថា ការចាប់ខ្លួននោះក៏មានដែរ ការប្រើអំពើហឹង្សា ការជេរប្រមាថ ម៉ាក់ងាយ និងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិ។ល។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៥មករានេះ អ្នកស្រី សេន ចន្ធូ ប្រធានស្តីទីនៃអង្គការបណ្តាញការងារស្ត្រីរួបរួមគ្នាលើកឡើងថា ស្រ្តីប្រកបរបរផ្លូវភេទនៅតែរងការធ្វើទុកបុកម្នេញពីសង្គម ទោះបីរបរនេះត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាសិទ្ធិសេរីភាពរបស់អ្នកដែលស្ម័គ្រចិត្តប្រកបរបរនេះក្តី។ តាមអ្នកស្រី សេន ចន្ធូ អ្នកប្រកបរបរផ្លូវភេទនៅកម្ពុជា ទាមទារឱ្យបញ្ឈប់​ការដាក់ទោសព្រហ្មទណ្ឌ​ទៅលើការងារផ្លូវភេទ​​ និងការទទួលស្គាល់ការងារផ្លូវភេទជាការងារសុច្ចរិត។
    19 min
  • លោក សុខ ឥសាន៖បក្សប្រជាជនកម្ពុជាមិនចម្លែកនឹងឆ្លើយតបចំពោះអ្នករិះគន់ ៧ មករាឡើយ
    នៅថ្ងៃទី០៧មករាខាងមុខ គណបក្សប្រជាជនកម្ពុជា នឹងត្រូវរៀបចំ កម្មវិធីខួប៧មករា លើកទី៤៥ឆ្នាំ។ គណបក្សប្រជាជនកម្ពុជាថា ៤៥ឆ្នាំមកនេះ មិនមែនជារឿងចម្លែកដែលត្រូវឆ្លងឆ្លើយឡើយ។ ការលើកឡើងនេះដើម្បីឆ្លើយតបនឹងអ្នកនយោបាយប្រឆាំងដែលតែងរិះគន់អំពីការរៀបចំពិធី៧មករារៀងរាល់ឆ្នាំ។ តើបក្សកាន់អំណាចឆ្លើយតបយ៉ាងណា សម្រាប់បញ្ហាដូច្នេះ?
    12 min
  • លោក ស៊្រុន ស៊្រន៖ករណីវាយក្បាលខ្ញុំរបួសជាការបំបាក់ស្មារតី តែខ្ញុំមិនចុះចាញ់
    លោក ស៊្រុន ស៊្រន ត្រូវបានជនល្មើសវាយបែកក្បាលនៅថ្ងៃទី៣១ធ្នូ២០២៣ ខណៈលោកនិងសហការីម្នាក់ទៀតកំពុងផ្សាយផ្ទាល់ពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទៅកាន់ពលករខ្មែរនៅប្រទេសថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃទី១ មករា ២០២៤ លោក ស៊្រុន ស៊្រន អះអាងថា ជនល្មើសមានគ្នា៣នាក់ដោយពីរនាក់ជាជនដៃដល់ វាយលើរូបលោក និងកញ្ញា សោភា។ តាមសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសរូបនេះ ការវាយប្រហារមកលើរូបលោកជាការបំបាក់ស្មារតីមិនឲ្យបន្តផ្សាយកិច្ចព្រមព្រៀងក្រុង ប៉ារីស ២៣តុលា តែលោកអះអាងថា លោកនឹងមិនចុះចាញ់ឡើយ។ គួរ រម្លឹក ថា លោក ស៊្រុន ស៊្រន ធ្លាប់ត្រូវបានសមត្ថកិច្ចថៃប៉ុនប៉ងចាប់ខ្លួនក្រោមការអះអាងថា ធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជា។
    10 min
  • លោកលី សំរិទ្ធិ៖ខេត្តសៀមរាបនឹងមិនធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្តឆ្លងឆ្នាំសកលខកចិត្តឡើយ
    នៅបាំងតែចំនួន២ថ្ងៃទៀតប៉ុណ្ណោះ ពិធីឆ្លងឆ្នាំសកល២០២៣ចូល២០២៤ នឹងចូលមកដល់។ ទាំងក្រុងភ្នំពេញ និងបណ្តាខេត្តនានាបានរៀបចំតុបតែងលម្អសោភណភាពក្រុងរៀងៗខ្លួនដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលនឹងទៅកម្សាន្តតាមគោលដៅទេសចរណ៍នៅក្នុងបុណ្យឆ្លងឆ្នាំសកល។ ខេត្តសៀមរាបក៏មិនខុសពីខេត្តផ្សេងដែរ បាន រៀបចំតុបតែងសួនលម្អ ព្រឹត្តិការណ៍ប្រគំតន្ត្រី និងការបាញ់កាំជ្រួញនៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០២៤។ នេះបើតាមការបញ្ជាក់របស់លោក លី សំរិទ្ធិ អភិបាលរងខេត្តសៀមរាប។ តាមលោក លី សំរិទ្ធិ ខេត្តសៀមរាបនឹងមិនធ្វើឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តខកចិត្តចំពោះព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឡើយ។
    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners