
Sign up to save your podcasts
Or


លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពាវនាវឲ្យបញ្ចប់វិវាទរវាងបណ្ឌិត សុខ ទូច និងនគរបាលចរាចរណ៍ដែលត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ទៅតាមរូបមន្តឈ្នះឈ្នះ។ បើតាម លោក ហ៊ុន សែន ករណីនេះ គ្មានអ្នកណាចំណេញនោះឡើយ តែផ្ទុយទៅវិញគឺខាតទាំងអស់គ្នា។ សម្រាប់អ្នកតាមដានព្រឹត្តិការណ៍សង្គម ករណីទំនាស់ពាក្យសំដីរវាង លោកបណ្ឌិត សុខ ទូច និងនគរបាលចរាចរណ៍ គឺឆ្លុះបញ្ចាំងពីការអនុវត្តរបស់សមត្ថកិច្ចមួយចំនួនដែលបានធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ពលរដ្ឋកន្លងមក៕
កាលពីខែមករា ដើមឆ្នាំ២០២៥ លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ បានប្រកាសរៀបចំធ្វើច្បាប់ ដើម្បីអនុញ្ញាតឲ្យបើកកាស៊ីណូស្របច្បាប់នៅលើទឹកដីថៃ។ តាមគម្រោងរដ្ឋាភិបាល ថៃនឹងបើកកាស៊ីណូចំនួន៥កន្លែង ដោយ ២កន្លែងនៅទីក្រុងបាងកក និង៣ទៀតនៅតំបន់ទេសចរណ៍ប៉ាតាយ៉ា ឈៀងម៉ៃ និងនៅភូកេត។ ជុំវិញវត្តមានកាស៊ីណូថៃស្របច្បាប់នេះ អ្នកជំនាញនានាមើលឃើញថា នឹងអាចមានផលប៉ះពាល់ដល់កម្ពុជា ព្រោះថាចំណូលសេដ្ឋកិច្ចមួយផ្នែករបស់កម្ពុជាបានមកពីអាជីវកម្មកាស៊ីណូ។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលយល់ផ្ទុយពីនេះ។
មកដល់ពេលនេះ គណបក្សកម្លាំងជាតិប្រមូលទឹកប្រាក់បានរាប់ពាន់ដុល្លារ ដើម្បីជួយសម្រាលបន្ទុកបណ្តឹងសំណងផ្លូវចិត្ត ដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យលោក រ៉ុង ឈុន និងសកម្មជនពីររូបទៀត សងថ្លៃខូចខាត ទៅឲ្យគណៈកម្មាធិការកិច្ចការព្រំដែន ក្នុងទំហំទឹកប្រាក់ ៤០០លានរៀល ឬស្មើនឹង១០ម៉ឺនដុល្លារ។ អ្នកវិភាគនយោបាយខ្លះយល់ថា វាជាសញ្ញាសំដែងសាមគ្គីភាពជួយលោក រ៉ុង ឈុន ឲ្យអាចមានលទ្ធភាពបង់ទឹកប្រាក់ជំងឺចិត្តដ៏ច្រើនសម្បើមនេះ។ តែអ្នកវិភាគខ្លះ ថា វាជាបន្ទុកផ្លូវច្បាប់កាន់តែធ្ងន់ដល់ លោក រ៉ុង ឈុន បើសិនតុលាការរកឃើញថា ថវិកាទាំងនោះមានចំណែកពីអ្នកនយោបាយនិរទេស នៅក្រៅប្រទេស។
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បានចេញមកធ្វើបាតុកម្មជាបន្តបន្ទាប់ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហរទាមទារការគ្រប់គ្រងកោះគុតពីចំណែករដ្ឋាភិបាលថៃ។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី០៩កុម្ភៈ ឆ្នាំ២០២៥ ពលរដ្ឋខ្មែររាប់រយនាក់នៅប្រទេសជប៉ុន បានធ្វើបាតុកម្មដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ប្តឹង យកសំណុំរឿងកោះគុតជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJ។ ជាមួយគ្នានេះដែរ ពលរដ្ឋនៅប្រទេសកូរ៉េខាងត្បូងក៏ត្រៀមធ្វើបាតុកម្មដូចគ្នានេះ នៅថ្ងៃទី០២មីនាខាងមុខ។ តើការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសជុំវិញរឿងកោះគុត អាចមានឥទ្ធិពលដូចបាតុកម្មរឿងCLVដែរឬទេ?
នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ជនជាតិចិនមួយក្រុមប្រដាប់ដោយអាវុធវែង ប្រភេទ AK បានទៅបាញ់រះនៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ នៅទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ តែករណីនេះមិនបានបណ្តាលមានអ្នករបួសឡើយ។ អ្នកឃ្លាំមើល កត់សំគាល់ថា ហេតុការណ៍បាញ់បោះអាណាធិបតេយ្យពីសំណាក់ជនជាតិចិននៅកម្ពុជាបែបនេះ តែងតែកើតមានជាញឹកញាប់។ អ្នកជំនាញទេសចរណ៍ លើកឡើងថា ហេតុការណ៍បាញ់បោះនេះ គឺជាមូលហេតុមួយ ក្នុងចំណោមបញ្ហាផ្សេងទៀត ដែលធ្វើឲ្យភ្ញៀវទេសចរចិនមកកម្ពុជាធ្លាក់ចុះ។
នៅថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហោះសារសំឡេងចំនួន២ឃ្លីបដែលនិយាយពីគម្រោងចង់ធ្វើឃាតលោក ហ៊ុន សែន និងក្រុមគ្រួសារលោកដោយប្រើដ្រូន។ អ្នកតាមដាននយោបាយយល់ថា ការដែលលោក ហ៊ុន សែនបានបង្ហោះសារសំឡេងនេះក៏មកពីលោកមានបំណងចង់បង្វែរព្រឹត្តិការណ៍សង្គម និងជាពិសេស គឺលោកចង់សម្រេចបំណងឲ្យបានលឿននូវការតាក់តែងច្បាប់ដាក់ក្រុមអ្នកនយោបាយជ្រុលនិយម ជាក្រុមភេរវជន។
ព័ត៌មានចុះផ្សាយដោយកាសែតថៃ PBS នៅថ្ងៃទី១២ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងកិច្ចការសន្តិសុខថៃបានទទួលយកការពិនិត្យលើសំណើរបស់រដ្ឋបាលខេត្តស្រះកែវស្តីពីគម្រោងសាងសង់របងប្រវែង៥៥គីឡូម៉ែត្រត្រង់ចំណុចខេត្តស្រះកែវ។ តាមរដ្ឋបាលខេត្តស្រះកែវ គម្រោងនេះមានកម្មវត្ថុដោះស្រាយករណីឆបោកតាមអនឡាញ និងទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់។ តែអ្នកវិភាគកិច្ចការនយោបាយអន្តរជាតិយល់ថា ការលើកករណីឆបោកតាមអនឡាញធ្វើជាអំណះអំណាងគ្រាន់តែជាលេសរបស់ថៃ និងថា ថៃមិនអាចសង់របងដោយគ្មានកិច្ចសហការជាមួយកម្ពុជាបានឡើយ។ ចំណែកមន្ត្រីរដ្ឋាភិបាល និងមន្ត្រីធ្វើការលើកិច្ចការព្រំដែននៅមិនទាន់អាចឆ្លើយតបបានយ៉ាងណានៅឡើយទេ៕
នៅថ្ងៃទី១០ កុម្ភៈ ក្រសួងអប់រំ និងក្រសួងវប្បធម៌បានចេញសេចក្តីណែនាំដាច់ដោយឡែកពីគ្នាឲ្យមានវិធានការទប់ស្កាត់នូវភាពមិនប្រក្រតីក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ។ ការចេញសេចក្តីណែនាំរបៀបនេះដោយសារក្រសួងអប់រំសង្កេតឃើញថា នៅមានសិស្សានុសិស្សមួយចំនួនតូចពុំទាន់យល់ច្បាស់ពីអត្ថន័យនៃថ្ងៃ១៤ កុម្ភៈនៅឡើយ។ អ្នកជំនាញបានគាំទ្រការចេញវិធានការបង្ការទុកជាមុន ទោះបីជានិន្នាការនៃភាពមិនប្រក្រតី ឬការរួមភេទនៅថ្ងៃទិវានៃក្តីស្រឡាញ់នៅកម្ពុជាមានការថយចុះក្តី។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើមុខទំនិញមួយចំនួនដែលនាំចូលសហរដ្ឋអាមេរិក។ ប្រទេសដៃគូពាណិជ្ជកម្មជាមួយអាមេរិក ដែលកំពុងរងនូវការដំឡើងពន្ធពីលោក ត្រាំ មានម៉ិកស៊ិក កាណាដា ចិន និងប្រទេសអឺរ៉ុបមួយចំនួន។ ជាការកត់សម្គាល់ មានប្រទេសច្រើនក្នុងលោកហាក់មិនទាន់ស្ថិតក្នុងវិធានការដំឡើងពន្ធរបស់អាមេរិកពេលនេះទេ ពិសេសប្រទេសដែលស្ថិតលើបន្ទាត់ក្រីក្រដូចជាកម្ពុជាជាដើម។ តែទោះជាយ៉ាងណា អ្នកវិភាគនានាកំពុងតាមដានពីដំណើរវិវត្តន៍នៃសង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយអាមេរិកពេលនេះ ពិសេសចង់ដឹងថា តើវាអាចនឹងរាលដាលដល់ប្រទេសក្រីក្រដែរ ឬយ៉ាងណា?
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមាគមអាដហុកបានចេញផ្សាយរបាយការណ៍ឆ្នាំ ២០២៤ ដោយរកឃើញថា អាជ្ញាធរមូលដ្ឋានជាង ៩០% នៅក្នុងខេត្តចំនួន ២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដោយប្រើរូបភាពសួររកលិខិតអនុញ្ញាតជួបជុំ រារាំងមិនឱ្យផ្សព្វផ្សាយ ឬហាមឃាត់ពលរដ្ឋមិនឱ្យចូលរួមជាដើម។ តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ថា ការលើកឡើងរបស់អាដហុកជាការធ្វើបុរេវិនិច្ឆ័យ ឬចោទប្រកាន់រដ្ឋាភិបាលដោយមិនបានពិនិត្យមើលអង្គហេតុ និងច្បាប់កម្ពុជា។ តើអាជ្ញាធរមូលដ្ឋានពិតជាបានរឹតត្បិតសិទ្ធិសេរីភាពជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋដូចការរកឃើញរបស់អាដហុក ឬយ៉ាងណា?
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners