ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ចិនឆក់ឱកាសផ្តល់ជំនួយឲ្យកម្ពុជាដោះមីន បន្ទាប់ពីអាមេរិកផ្អាកជំនួយ?

    បន្ទាប់ពីអាមេរិកបានប្រកាសផ្អាកជំនួយដល់បណ្តាប្រទេសក្នុងពិភពលោក រួមទាំងកម្ពុជាផងនោះ ចិនក៏បានប្រកាសពីការផ្តល់ជំនួយចំនួន៤,៤លានដុល្លារអាមេរិកដល់រដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ CMAC។ អគ្គនាយក CMAC បានអះអាងថា ជំនួយរបស់ចិនលើវិស័យដោះមីននៅកម្ពុជាក្នុងឆ្នាំ២០២៥ ជាជំនួយបន្ត ឆ្នាំទី៣ ពោលគឺជាដំណាក់កាលទី៣របស់គម្រោង ដែលដំណាក់កាលមួយៗមានរយ:ពេល៣ឆ្នាំ។ តែយ៉ាងណាមិញ អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា ការផ្តល់ជំនួយរបស់ចិនលើវិស័យដោះមីនកម្ពុជា ជាការឆក់ឱកាសដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។

    13 min
  • ហេតុអ្វីមានការចាប់ខ្លួនសមាជិកគណបក្សកម្លាំងជាតិជាបន្តបន្ទាប់នាពេលថ្មីៗនេះ?

    សមាជិក​ជាន់​ខ្ពស់​របស់​គណ​បក្ស​កម្លាំង​ជាតិ យ៉ាង​តិច​២​រូប ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​ខែ​មករា និង​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ​ដូចជា​នៅ​ខេត្ត​តាកែវ និង​ខេត្ត​ព្រៃវែង​។ ​គណ​បក្ស​ប្រឆាំង​ថ្មី​នេះ​ ចាត់​ទុក​ការ​ចាប់​ខ្លួន​សមាជិក​របស់​ខ្លួន​ថា​ ជា​រឿង​នយោបាយ​។​ តែ​គណ​បក្ស​កាន់​អំណាច​ អះ​អាងថា​ ការ​ចាប់​ខ្លួន​សមាជិក​គណ​បក្ស​កម្លាំង​ជាតិ​ ពេលថ្មីៗ​នេះ ​ទាក់​ទង​នឹង​រឿង​បុគ្គល ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​។​ តើ​អ្វី​ទៅ​ជា​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​ចាប់​ខ្លួន​សមាជិក​គណ​បក្ស​កម្លាំង​ជាតិ​ជាបន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ​?​

    11 min
  • តើមានអ្វីនៅពីក្រោយការបែកធ្លាយព័ត៌មានដែលថាលោក សេង សារីធ្វើការឲ្យលោកហ៊ុន សែន?

    នៅថ្ងៃព្រហស្បតិ៍ ទី០៦ មករា លោក សេង សារី ដែលគេស្គាល់ជាបណ្ឌិតវិភាគនយោបាយស្រុកខ្មែរបានទទួលស្គាល់ថា លោកជាចារកម្មរបស់អតីតនាយករដ្ឋមន្រ្តី លោកហ៊ុន សែនដើម្បីយកការណ៍ពីក្រុមអ្នកប្រឆាំងដែលរស់នៅក្រៅប្រទេស។ ប្រតិកម្មភ្លាមៗ លោក ហ៊ុន សែនបានឆ្លើយតប និងទទួលស្គាល់ថា លោក សេង សារី ពិតជាបានធ្វើការឲ្យលោកជិត៥ឆ្នាំកន្លងទៅដោយទទួលបានប្រាក់សម្រាប់ការស្រាវជ្រាវក្នុងមួយខែ១ម៉ឺនដុល្លារ។ អ្នកតាមដាននយោបាយយល់ថា ការលេចធ្លោយព័ត៌មានដែលលោក សេង សារី ធ្វើការជូនលោក ហ៊ុន សែន ជាការបង្ហាញឥទ្ធិពលរបស់លោក ហ៊ុន សែន ប្រាប់ទៅក្រុមប្រឆាំងក្រៅប្រទេសថា លោកមានចារកម្មនៅគ្រប់កន្លែង។

    14 min
  • ហេតុអ្វីកម្ពុជាចាំបាច់ត្រូវដាក់អ្នកសារព័ត៌មានម៉ុងហ្គាបេចូលក្នុងបញ្ជីខ្មៅ?

    អ្នកសារព័ត៌មាន ម៉ុងហ្គាបេ លោក ជឺរល ហ្វីលីន ត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ក្នុងបញ្ជីខ្មៅកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវហាមឃាត់មិនឱ្យជាន់ទឹកដីកម្ពុជា។ ការដាក់លោក ជឺរល ហ្វីលីន ក្នុងបញ្ជីខ្មៅ ដោយសារតែអ្នកសារព័ត៌មានជនជាតិអង់គ្លេសរូបនេះកាន់ទិដ្ឋាការក្លែងក្លាយ។ គួរបញ្ជាក់ថា លោក ជឺរល ហ្វីលីន ជាអ្នកកាសែតបែបស៊ើបអង្កេតដែលតែងរាយការណ៍អំពីឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ការដាក់អ្នកសារព័ត៌មានម៉ុងហ្គាបេរូបនេះក្នុងបញ្ជីខ្មៅត្រូវបានសង្គមស៊ីវិលខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយមើលឃើញថា ដោយសាររដ្ឋាភិបាលសម្លឹងឃើញលោកជឺរល ហ្វីលីនរាយការណ៍ពីបញ្ហាបរិស្ថាន។ តែខាងភាគីរដ្ឋាភិបាល តាមរយៈអ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា ការដាក់អ្នកសារព័ត៌មានម៉ុងហ្គាបេក្នុងបញ្ជីខ្មៅដោយសារតែអ្នកកាសែតបរទេសរូបនេះបានប្រព្រឹត្តិល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍។

    11 min
  • តើត្រឹមផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថាននៅតំបន់ព្រៃឡង់អាចបញ្ឈប់បទល្មើសព្រៃឈើបានដែរឬទេ?

    ក្រសួង​បរិស្ថាន​កំពុង​រៀប​ចំ​ផ្លាស់​ប្តូរ​ប្រធាន​មន្ទីរ​បរិស្ថាន​នៅតាម​ខេត្ត​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស ​រួម​ទាំង​ខេត្ត៤ នៅ​ជុំវិញ​តំបន់​ព្រៃឡង់​ផង​។​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ការ​ផ្លាស់​ប្តូរ​នេះធ្វើ​ឡើង​ដើម្បី​ពង្រឹង​អភិបាល​កិច្ច​ថ្នាក់​ក្រោម​ជាតិ​ ពិសេស​ការ​ពង្រឹង​វិធាន​ការ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ​។​ ទោះ​ជា​យ៉ាង​ណា សកម្មជន​ការ​ពារ​ព្រៃ​ឈើ​ហាក់​មិន​រំពឹង​ថា​ ការ​ផ្លាស់​ប្ដូរ​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​នេះ​នឹង​អាច​ធានា​មិន​ឲ្យមាន​បទ​ល្មើសព្រៃ​ឈើនៅ​តំបន់​ព្រៃឡង់​នោះ​បាន​ឡើយ​។

    10 min
  • តើផែនការអភិវឌ្ឍន៍របស់កម្ពុជានឹងរងផលប៉ះពាល់ទេប្រសិនបើគ្មានជំនួយពី USAID?

    ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយក្នុងថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថា រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើការដើម្បីបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID)។ តែរដ្ឋបាលអាមេរិកនៅមិនទាន់បានប្រកាសពីការបិទ USAID ជាផ្លូវការនៅពេលណាទេ។ ទោះជាយ៉ាងណា មានប្រទេស និងអង្គការសង្គមស៊ីវិលជាច្រើនក្នុងលោកនឹងអាចរងផលប៉ះពាល់ពីការបិទ USAID ក្នុងនោះក៏មានកម្ពុជាដែលបានទទួលជំនួយពី USAID យ៉ាងច្រើនចាប់តាំងពីទសវត្សឆ្នាំ៩០។ តើផែនការអភិវឌ្ឍន៍ និងផែនការចាកចេញពីប្រទេសក្រីក្ររបស់កម្ពុជានឹងរងផលប៉ះពាល់ទេនៅប៉ុន្មានឆ្នាំខាងមុខប្រសិនបើគ្មានជំនួយពី USAID?

    14 min
  • ហេតុអ្វីវត្តមានរូបស្តូបវិមានឈ្នះ ឈ្នះលើគម្របសៀវភៅប្រវត្តិវិទ្យាថ្មីបង្កឲ្យមានការតស៊ូមតិ?

    សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី ៦របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» កំពុងរងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងបណ្ដាញទំនាក់ទំនងសង្គម។ អ្វីដែលនាំមហាជនប្រតិកម្មនោះ គឺសៀវភៅនេះបានដាក់រូបស្តូបវិមានឈ្នះ ឈ្នះធ្វើជាគម្របខាងមុខ។ ចំពោះអ្នកស្រាវជ្រាវប្រវត្តិសាស្ដ្រ ការយករូបស្តូបវិមានឈ្នះ ឈ្នះមករចនាធ្វើជាគម្របសៀភៅថ្មីក្នុងប្រព័ន្ធអប់រំរដ្ឋ គឺជារឿងត្រឹមត្រូវ ព្រោះស្តូបវិមានឈ្នះ ឈ្នះជាកន្លែងប្រមូលផ្តុំប្រវិត្តសាស្ត្រពិតរបស់កម្ពុជា។ តែមហាជនខ្លះចាត់ទុកការធ្វើដូចនេះជាការកែប្រែប្រវត្តិសាស្ដ្រ និងបង្ហាញពីការដឹងគុណវៀតណាម។ តើសៀវភៅប្រវត្តិវិទ្យាថ្មីក្នុងប្រព័ន្ធអប់រំរដ្ឋនេះនឹងអាចកែប្រែប្រវត្តិសាស្ដ្រខ្មែរ ឬយ៉ាងណា?

    17 min
  • តើការត្រៀមបញ្ជូនពលរដ្ឋខ្មែរពីអាមេរិកអាចប៉ះពាល់ទំនាក់ទំនងកម្ពុជា-អាមេរិក?

    កាលពីពេលថ្មីៗនេះ ការិយាល័យអន្តោប្រវេសន៍និងគយអាមេរិក បានបញ្ចេញតួលេខជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងទឹកដីអាមេរិកដែលត្រៀមបញ្ជូនឲ្យប្រទេសសាមីវិញ ក្នុងរង្វង់ជាង១លាននាក់។ ក្នុងនោះពលរដ្ឋខ្មែរចំនួន ១៧៤៧នាក់ ក៏ប្រឈមនឹងការចាប់បញ្ជូនត្រលប់មកប្រទេសកម្ពុជា នាពេលខាងមុខនេះ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ កត់សម្គាល់ថា នេះជាយន្តការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍របស់រដ្ឋអំណាចអាមេរិក តែវាមិនបណ្តាលឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកឡើយ។

    11 min
  • តើកម្ពុជាអាចសម្រេចចក្ខុវិស័យគ្មានមីនឆ្នាំ២០៣០ទេ បន្ទាប់ពីអាមេរិកព្យួរជំនួយ?

    អាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​(CMAC) បានប្រកាសផ្អាកបណ្តោះអាសន្ននូវសកម្មភាពបោសសម្អាតយុទ្ធភណ្ឌសល់ពីសង្គ្រាមនៅតាមភូមិសាស្ត្រខេត្តភាគខាងកើតចំនួន៨ ក្រោយពីសហរដ្ឋអាមេរិកបានផ្អាកជំនួយចំនួន៨៥ថ្ងៃ។ អាជ្ញាធរមីន និងអគ្គនាយក CMAC ទទួលស្គាល់ថា ការផ្អាកជំនួយអភិវឌ្ឍន៍អន្តរជាតិមួយនេះ គឺជាការរាំងស្ទះដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា។ ចំណែកអ្នកជំនាញកិច្ចការអភិវឌ្ឍន៍សង្គមក៏យល់ស្របដូចគ្នាដែរ តែអ្វីដែលអ្នកជំនាញបារម្ភបន្ថែមនោះ គឺវាអាចប៉ះពាល់ខ្លាំងដល់ចក្ខុវិស័យរបស់កម្ពុជាក្នុងការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០៣០។ ទោះយ៉ាងណា អ្នកជំនាញរងចាំមើលបន្តថា​ តើអាមេរិកនឹងសម្រេចយ៉ាងណាទៀត ក្រោយពីបានព្យួរជំនួយរយៈពេល៣ខែ។

    15 min
  • តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយផលប៉ះពាល់ពីការកាត់ ឬព្យួរជំនួយបរទេស?

    មន្ដ្រីរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលបានត្អូញត្អែរពីផលប៉ះពាល់ដែលកើតឡើងពីការកាត់បន្ថយ ឬព្យួរជំនួយអភិវឌ្ឍន៍ពីបរទេស។ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានឱ្យដឹងនៅថ្ងៃទី៣០ មករាថា បុគ្គលិកដោះមីនជាង ១ពាន់នាក់ប្រឈមនឹងភាពអត់ការងារធ្វើ។ ចំណែកមន្ដ្រីសង្គមស៊ីវិលមួយចំនួនបានលើកឡើងពីការផ្អាកគម្រោងមួយចំនួនដោយសារការព្យួរជំនួយពីបរទេសដែរ។ ផ្ទុយទៅវិញ រដ្ឋាភិបាល តាមរយៈអ្នកនាំពាក្យលោក ប៉ែន បូណា បានអះអាងថា ការព្យួរជំនួយបរទេសមិនប៉ះពាល់ដល់កិច្ចការអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជាទេ។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយផលប៉ះពាល់ពីការកាត់ ឬព្យួរជំនួយបរទេស?

    18 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,104 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners