ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • រដ្ឋាភិបាលកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីចូលរួមកាត់បន្ថយបញ្ហាផ្លូវចិត្ត និងស្ត្រេសរបស់និយោជិក?

    របាយការណ៍ឆ្នាំ២០២៤ ស្តីពីស្ថានភាពការងារជាសកលរបស់ក្រុមអ្នកស្រាវជ្រាវទិន្នន័យ Gallup បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ ដែលបុគ្គលិកនិយោជិកមានកម្រិតបញ្ហាផ្លូវចិត្ត និងស្រ្តេសខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មូលហេតុគឺ ដោយសារស្ថានភាពទីផ្សារការងារ ស្ថានភាពសេដ្ឋកិច្ច និងការចូលរួមរបស់ក្រុមនិយោជិក រួមទាំងការគោរពសិទ្ធិការងារ។ តាមរយៈរបាយការណ៍មួយនេះ អ្នកជំនាញផ្នែកចិត្តសាស្ត្រ និងអ្នកតាមដានសង្គមជំរុញឲ្យរដ្ឋាភិបាលបញ្ចូលសេវាសុខភាពផ្លូវចិត្តទៅក្នុងបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬ ប.ស.ស សម្រាប់បុគ្គលិកនិយោជិកដើម្បីឲ្យពួកគេមានឱកាសទទួលបានសេវាពិនិត្យ និងពិគ្រោះសុខភាពផ្លូវចិត្ត។

    15 min
  • ហេតុអ្វីមានការផ្តល់អនុសាសន៍ឲ្យប្រទេសមួយចំនួនបញ្ឈប់ការនាំចូលស្វាកន្ទុយវែងពីកម្ពុជា?

    លេខាធិការដ្ឋាននៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ (CITES) បានលើកឡើងពីអនុសាសន៍របស់ខ្លួន នៅថ្ងៃទី១៩មករា ឆ្នាំ​២០២៥ ប្រាប់ទៅបណ្តាប្រទេសដែលធ្លាប់នាំចូលសត្វស្វាកន្ទុយវែងពីកម្ពុជា ត្រូវផ្អាកការនាំចូលសត្វប្រភេទនេះទៅធ្វើការពិសោធន៍ ចាប់ពីពេលនេះតទៅ។ ការផ្តល់អនុសាសន៍នេះធ្វើឡើងបន្ទាប់ពី CITES រកឃើញពីភាពជិតផុតពូជនៃសត្វស្វាកន្ទុយវែង និងបានស្នើឲ្យកម្ពុជាផ្តល់ព័ត៌មាន ដោយតម្លាភាពពីការនាំចេញស្វាកន្ទុយវែងទៅទីផ្សារខាងក្រៅ។

    10 min
  • តើតុលាការបារាំងអាចចាត់ការសំណុំរឿងឃាតកម្ម លោក លិម គិមយ៉ា ដំណាលគ្នានឹងតុលាការថៃដែរឬ?

    ភរិយា​សព ​លោក លិម គិមយ៉ា ជា​ជន​ជាតិ​បារាំង ​បាន​អះ​អាង​ថា តុ​លាការ​បារាំង​បាន​សាក​សួរ​លោក​ស្រី​ជុំ​វិញ​ឃាតកម្ម​ទៅ​លើ​ស្វាមី​របស់​គាត់​រួច​ហើយ​តាំង​តែ​ក្រោយ​មាន​ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា​ក្នុង​ទី​ក្រុង​បាង​កក​។​ អ្នក​ច្បាប់​ពន្យល់​ថា ករណី​ឃាត​កម្ម​នេះ គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ថ្នាក់​ឧក្រិដ្ឋ​ ដែល​តំណាង​អយ្យ​ការ​ត្រូវ​តែ​អនុវត្តន៍​ទៅ​តាម​នីតិវិ​ធី​ច្បាប់​ បើ​ទោះ​ជា​គ្មាន​ពាក្យ​បណ្តឹង​ពី​តំណាង​ជន​រង​គ្រោះក៏​ដោយ​។​ ​តើ​តុលាការ​បារាំង​មាន​សមត្ថ​កិច្ច​អ្វី​ខ្លះ ​ចំពោះ​ករណី​ឃាត​កម្ម​ទៅ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​របស់​កម្ពុជា​ ខណៈ​តុលា​ការ​ថៃ​កំពុង​ដំណើរ​ការ​រឿង​ក្តី​ឧក្រិដ្ឋ​កម្ម​មួយ​នេះ​?

    10 min
  • ឃាតកម្មលោកលិម គិមយ៉ា៖ ហេតុអ្វីបក្សប្រជាជនទើបបញ្ចេញលិខិតបញ្ចប់សមាជិកភាព លី រតនរស្មីពេលនេះ?

    នៅព្រឹកថ្ងៃសុក្រ ទី១៧ មករា លិខិតបញ្ចប់សមាជិកភាពលោក លី រតនរស្មី ពីទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជាតាំងពីថ្ងៃទី១៣ មីនា ឆ្នាំ ២០២៤ ទើបត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងព្រោងព្រាតពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។ លោក លី រតនរស្មី ជាបុគ្គលដែលសមត្ថកិច្ចថៃចេញដីកាចាប់ខ្លួនក្នុងសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតបក្សសង្រ្គោះជាតិកាលពីថ្ងៃទី៧ មករា ឆ្នាំ ២០២៥។ តែមានសំណួរងឿងឆ្ងល់ថា ហេតុអ្វីទើបបញ្ចេញលិខិតបញ្ចប់សមាជិកភាព លី រតនរស្មី ពីទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជាដែលធ្វើឡើងតាំងពីថ្ងៃទី១៣ មីនា ឆ្នាំ២០២៤ ខណៈដែលបុគ្គលលី រតនរស្មីកំពុងជាប់សង្ស័យក្នុងរឿងឃាតកម្មលោកលិម គិមយ៉ា។

    14 min
  • តើរដ្ឋាភិបាលគួរមានយន្តការអ្វីខ្លះដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ?

    ក្រោយពីមានការតវ៉ារបស់ប្រជាពលរដ្ឋជុំវិញការធ្លាក់ចុះតម្លៃស្រូវ រដ្ឋាភិបាលកម្ពុជាតាម​រយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សម្រេចទម្លាក់ថវិកាចំនួន ៣០លានដុល្លារ ដើម្បីជួយរក្សាលំនឹងតម្លៃស្រូវរបស់កសិករ។ ចំណែកក្រសួងកសិកម្មបានអំពាវនាវ​ឲ្យកសិករងាកទៅដាំពូជស្រូវសែនក្រអូបរបស់ខ្មែវិញជំនួសពូជស្រូវ OM របស់វៀតណាមដែលកំពុងធ្លាក់ថ្លៃ។ អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មយល់ថា ដំណោះស្រាយដោយបញ្ចេញទុនពិសេសរបស់រដ្ឋាភិបាលពេលនេះគ្រាន់ជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ។ តើរដ្ឋាភិបាល​គួរមានយន្តការអ្វីខ្លះដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ?។

    18 min
  • សេណារីយ៉ូ និងរូបភាពនៃការចាប់ខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី?

    អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានចាប់ខ្លួននៅព្រំដែនរុស្ស៊ី នាពេលថ្មីៗនេះនឹងត្រូវបញ្ជូនមកកម្ពុជាដើម្បីប្រឈមមុខនឹងតុលាការក្នុងបទល្មើសព្រហ្មទណ្ឌមួយចំនួន។ការចាប់ខ្លួន និងការចោទប្រកាន់លើអ្នកជំនួញរូបនេះធ្វើឡើង បន្ទាប់ពី លោក ហេងសិទ្ធី បានប្តឹងបរិហារ្តិ៍ទៅលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួនពាក់ព័ន្ធនឹងអំពើពុករលួយក្នុងបទឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ តើការចាប់ខ្លួន លោក ហេងសិទ្ធី មានបង្កប់ដោយសេណារីយ៉ូ និងរូបភាពអ្វីខ្លះ?

    13 min
  • ក្រសួងយុត្តិធម៌អះអាងពីការដោះស្រាយរឿងកកស្ទះជាង៨០% ដោយប្រសិទ្ធភាព និងយុត្តិធម៌?

    ក្រសួងយុត្តិធម៌បានវាយតម្លៃតាមរយៈសន្និសីទកាសែតមួយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ថា តុលាការគ្រប់ជាន់ថ្នាក់បានដោះស្រាយសំណុំរឿងចំនួនជាង ១៨ម៉ឺនសំណុំរឿង (៨២,៤១%) ក្នុងចំណោមសំណុំរឿងសរុបនៅទូទាំងប្រទេសជាង ២២ម៉ឺនសំណុំរឿង។ សម្រាប់ក្រសួងយុត្តិធម៌ លទ្ធផលដែលទទួលបាននេះគឺជាជោគជ័យមួយប្រកបដោយប្រសិទ្ធភាព។ តែអង្គការសង្គមស៊ីវិលខ្លះមើលឃើញថា សំណុំរឿងដែលពាក់ព័ន្ធនឹងសកម្មជនសង្គម និងនយោបាយហាក់មិនត្រូវបានពន្លឿនឲ្យបានព្រមគ្នានៅឡើយទេ។

    13 min
  • តើរដ្ឋាភិបាលកម្ពុជាគួររួមចំណែកយ៉ាងណាដើម្បីរកយុត្តិធម៌ឱ្យលោកលិម គិមយ៉ា?

    ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះជាខួប៧ថ្ងៃនៃឃាតកម្មលោក លិម គិមយ៉ា សមាជិកសភានៃអតីតគណបក្សសង្គ្រោះជាតិនៅក្នុងទីក្រុងបាងកក ប្រទេសថៃកាលពីល្ងាចថ្ងៃទី៧ មករា។ ក្នុងខួប ៧ថ្ងៃនេះ បក្សនយោបាយខ្មែរខ្លះ រួមទាំងសង្គមស៊ីវិលនៅកម្ពុជា និងនៅក្រៅប្រទេសបានរៀបចំពិធីបុណ្យរៀងៗខ្លួន។ តែពីខាងរដ្ឋាភិបាលកម្ពុជាវិញ អ្នកនាំពាក្យលោកប៉ែន បូណាបានអះអាងថា ក្នុងនាមជាខ្មែរតែមួយ និងនៅពេលដែលមានករណីបែបនេះ ខ្មែរតែងតែមានសម្មានចិត្តចូលរួមរំលែកទុក្ខ និងសោកស្តាយ ព្រោះនេះជាគុណធម៌របស់ខ្មែរទូទៅ និងថា រដ្ឋាភិបាលកម្ពុជាមានជំហរចូលរួមយ៉ាងសកម្មនៅក្នុងរឿងឃាតកម្មនេះ។ តើរដ្ឋាភិបាលកម្ពុជាគួររួមចំណែកយ៉ាងណាដើម្បីរកយុត្តិធម៌ឱ្យលោកលិម គិមយ៉ា?

    12 min
  • តើគួរបន្ថែមទម្ងន់ទោសទៅលើអ្នកបើកបរដោយស្រវឹង ហើយបុកមនុស្សស្លាប់?

    នៅដើមឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរតាមដងផ្លូវ បានកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ។ កាលពីថ្ងៃសុក្រទី១០មករាកន្លងទៅ មានករណីរថយន្តមួយគ្រឿងបានបើកបុកអ្នកដំណើរលើផ្លូវ៦០ម៉ែត្រ ដោយបណ្តាលឲ្យបុរសម្នាក់និងកូនតូច២នាក់បាត់បង់ជីវិត។ ម្ចាស់រថយន្តបើកបរក្នុងស្ថានភាពស្រវឹង ជាដើមហេតុធ្វើឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។ អ្នកតាមដានសង្គមយល់ថា កម្ពុជាគួរបង្កើនទម្ងន់ទោសទណ្ឌបន្ថែមទៀតចំពោះអ្នកបើកបរទាំងឡាយណាដែលស្ថិតក្នុងស្ថានភាពស្រវឹង ហើយបើកបុកមនុស្សស្លាប់។

    12 min
  • ហេតុអ្វីកម្ពុជាបញ្ជូនជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ា ទៅឲ្យថៃកាត់ទោស?

    នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ មករា ឆ្នាំ​២០២៥​ សមត្ថ​កិច្ច​កម្ពុជា ​សម្រេច​ប្រគល់​ជន​សង្ស័យ​ឈ្មោះ ​អេកាឡាក់ ​ភាណយ (Ekkalak Pheanou) ដែល​បាញ់​សម្លាប់​ លោក លិម គិមយ៉ា ​តំណាង​រាស្ត្រ ​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ​ទៅ​ឲ្យ​សមត្ថ​កិច្ច​ថៃ​បន្ត​នីតិ​វិធី​តាម​ច្បាប់​របស់​ប្រទេស​ថៃ​។ ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា ​យល់​ថា ការ​សម្រេច​បញ្ជូន​ជន​ល្មើស​ទៅ​ឲ្យ​ថៃ​ជា​អ្នក​កាត់​ទោស ​ដើម្បី​បន្ថយ​ការ​រិះគន់​មក​លើ​រដ្ឋា​ភិ​បាល​កម្ពុជា ​ខណៈ​អ្នក​ច្បាប់​ថា​ កម្ពុជា​ក៏​មាន​សិទ្ធិ​ក្នុង​ការ​កាត់​ទោស​ជន​ល្មើស​រូប​នេះ​ ដោយ​តុលា​ការ​កម្ពុជា​ផង​ដែរ​។​

    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,104 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners