
Sign up to save your podcasts
Or


ថ្មីៗនេះ គេហទំព័របណ្ដាញសង្គមមួយចំនួនបានបង្ហោះវីដេអូមួយបង្ហាញឡានសារ៉ែនពាក់ស្លាកខេមរភូមិន្ទបើកផ្លូវឱ្យអ្នករកស៊ីអនឡាញម្នាក់ចូលរួមកម្មវិធីផ្ទាល់ខ្លួន។ វីដេអូមួយនេះត្រូវបានមហាជនចោទសួរថា ហេតុអ្វីយកឡានសារ៉ែនរបស់រដ្ឋ ឬស្ថានប័នជាតិទៅប្រើក្នុងគោលដៅផ្ទាល់ខ្លួនយ៉ាងដូច្នេះ។ ចំណែកក្រសួងការពារជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ពីការពិនិត្យ និងចាត់វិធានការលើករណីមួយនេះ។ ហេតុអ្វីបន្តមានការយកឡានសារ៉ែនទៅបម្រើប្រយោជន៍ឯកជន ហើយទង្វើនេះអាចជះផលវិបាកអ្វីខ្លះ?
លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកកប្រទេសថៃ។ មួយថ្ងៃក្រោយមក ខ្មាន់កាំភ្លើងជាជនជាតិថៃត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចខ្លួនចូលខេត្តបាត់ដំបងប្រទេសកម្ពុជា។ ចំណែកជនសង្ស័យទី២ ត្រូវបានសមត្ថកិច្ចថៃកំណត់អត្តសញ្ញាណថាជាជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា។ ហេតុការណ៍បាញ់ប្រហារនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់បក្សប្រឆាំងថៃក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលថៃ។ តើសំណុំរឿងមួយនេះអាចប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ថៃ ដែរ ឬទេ?
លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងនៅកម្ពុជាត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នាម៉ោង៥ ល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ឃាតកម្មនេះត្រូវបានបណ្តាញសារព័ត៌មានអន្តរជាតិនានា និងអ្នកនយោបាយមួយចំនួនរបស់កម្ពុជាចាត់ទុកមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ ឃាតកម្មលើ លោក លិម គឹមយ៉ា ដែលជាពលរដ្ឋខ្មែរមានសញ្ជាតិបារាំងនៅលើទឹកដីថៃពេលនេះត្រូវបានអ្នកតាមដាននយោបាយព្រមានថា រដ្ឋាភិបាលថៃនឹងធ្វើអត្តឃាតនយោបាយ និងសេដ្ឋកិច្ចខ្លួនឯង បើថៃមិនវែកមុខរកអ្នកនៅពីក្រោយឃាតកម្មនោះទេ។
ថ្មីៗនេះ និងក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រក្នុងរាជធានីភ្នំពេញកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ៦ មករា ឆ្នាំ២០២៥ ដែលបានបណ្តាលឲ្យបុរសម្នាក់ជាតារារ៉េបឈ្មោះ ដាវីត ឫទ្ធិរុទ្រ ហៅ RUTH KO បាត់បង់ជីវិតភា្លមៗមក ពលរដ្ឋមួយចំនួនបានជជែកវែកញែករកមូលហេតុ។ អ្នកខ្លះយល់ថា គ្រោះថ្នាក់ចរាចរណ៍នោះកើតមានមកពីតាមបណ្តោយផ្លូវ៦០ ម៉ែត្រគ្មានរបាំងខណ្ឌចែកទ្រូងផ្លូវ គ្មានផ្លាកសញ្ញាចរាចរណ៍ច្បាស់លាស់ ហើយគំនូស ស នៅកណ្តាលផ្លូវក៏រលុបសឹងទាំងស្រុង។ តើផ្លូវថ្នល់ដែលគ្មានរបាំងខណ្ឌចែកទ្រូងផ្លូវ ឬមានគំនូសមិនច្បាស់ជាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍?
កាលពីថ្ងៃទី០៣ មករា ឆ្នាំ២០២៥ អគ្គទេសាភិបាលធនាគារជាតិកម្ពុជាបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រួមទាំងអ្នកធ្វើការក្នុងវិស័យអចលនទ្រព្យ និងស្ថាប័នហិរញ្ញវត្ថុដើម្បីសម្របសម្រួលឱ្យអតិថិជនដែលទិញផ្ទះដោយបង់រំលស់ជាមួយម្ចាស់បុរីផ្ទាល់អាចផ្ទេរបំណុលរបស់ខ្លួនទៅបង់ជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ទាបជាង។ តើយន្តការថ្មីនេះមានផលប្រយោជន៍អ្វីខ្លះដល់ភាគីពាក់ព័ន្ធ និងថាតើវិធានការមួយនេះអាចបញ្ចៀសបានពីការរឹបអូសយកផ្ទះដោយម្ចាស់បុរី ឬទេ ក្នុងករណីកូនបំណុលមិនមានលទ្ធភាពបង់រំលស់ទាន់ពេល?
នាយករដ្ឋមន្ត្រីថៃ នាពេលថ្មីៗនេះ បានប្រកាសជាសាធារណៈអំពីទ្រព្យសម្បត្តិរបស់ខ្លួន ដែលមានតម្លៃរហូតដល់ជាង៤០០លានដុល្លារ។ ការណ៍នេះទាញចំណាប់អារម្មណ៍ដល់អ្នកតាមដានបញ្ហាសង្គមនិងនយោបាយនៅកម្ពុជា ដោយពួកគេ យល់ថា ប្រមុខរដ្ឋាភិបាលកម្ពុជាគួរយកគំរូតាមមេដឹកនាំថៃ ដែលហ៊ានប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនជាសាធារណៈ។ បើតាមក្រុមអ្នកតាមដានសង្គម ការប្រកាសទ្រព្យសម្បត្តិដោយបើកចំហរនេះ ដើម្បីបង្ហាញនូវតម្លាភាពដល់ប្រជាពលដ្ឋ។
អ្នកជំនាញ អះអាងថា ការធ្វើសមាធិជារឿងចាំបាច់សម្រាប់ក្មេងៗនៅតាមសាលារៀន ដើម្បីឲ្យពួកគេមានសតិអារម្មណ៍ល្អ និងរៀនពូកែ។ បើតាមអ្នកជំនាញ ការធ្វើសមាធិ មិនត្រឹមតែជាទម្លាប់តាមសាសនាប៉ុណ្ណោះ តែត្រូវបានទទួលស្គាល់ដោយស្ថាប័នស្រាវជ្រាវអន្តរជាតិថា ការធ្វើសមាធិ ពិតជាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពផ្លូវចិត្ត។ ការបញ្ជាក់នេះធ្វើឡើង បន្ទាប់ពី លោកបណ្ឌិត សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជាថ្លែងថា ក្មេងៗ និងយុវជនគួរតែចំណាយពេលខំប្រឹងប្រែងរៀនសូត្រជាជាងនាំគ្នាទៅធ្វើសមាធិរំងាប់អារម្មណ៍។ សម្រាប់ លោកសុខ ទូច ការធ្វើសមាធិសំខាន់សម្រាប់តែក្មេងដើរផ្លូវខុស និងប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ៕
ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបានបញ្ជូនគណៈប្រតិភូគណបក្សចំនួន ៣០រូបទៅប្រទេសចិនដើម្បីសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ការងារគ្រប់គ្រងរដ្ឋ និងបក្ស រួមទាំងសិក្សាពីកិច្ចការអភិវឌ្ឍប្រទេសជាតិក្នុងការធ្វើទំនើបកម្មបែបចិន។ ការបញ្ជូនគណៈប្រតិភូគណបក្សទៅសិក្សានៅចិនត្រូវបានបក្សកាន់អំណាចពន្យល់ថា គឺដើម្បីជាមូលដ្ឋាននៃការបង្កើតកិច្ចសហប្រតិបត្តិការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ នៅក្នុងការគ្រប់គ្រងរដ្ឋ និងបក្សនេះ តើកម្ពុជាអាចរៀនសូត្រអ្វីខ្លះពីចិនកុម្មុយនិស្ត ខណៈដែលកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ?
របាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ក្នុងមួយឆ្នាំ២០២៤ កម្ពុជារឹបអូសបានគ្រឿងញៀនខុសច្បាប់ចំនួន ១៤,៧តោន និងក៏បានឃាត់ខ្លួនមនុស្សជាង ២ម៉ឺន៦ពាន់នាក់។ ចំនួននេះបានកើនឡើង ៣០,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ សម្រាប់អ្នកតាមដានសង្គម បញ្ហាគ្រឿងញៀននៅតែជាចំណោតក្នុងសង្គមកម្ពុជា ព្រោះវាបានបង្កផលប៉ះពាល់ជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសយុវជន។ ក្នុងន័យនេះ អ្នកវិភាគសង្គមចង់ឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងលុបបំបាត់អំពើពុករលួយដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀននេះឱ្យមានប្រសិទ្ធភាព។
គណបក្សនយោបាយក្រៅរដ្ឋាភិបាលបានកត់សម្គាល់ឃើញថា សិទ្ធិសេរីភាពផ្នែកនយោបាយរបស់ពលរដ្ឋមានការរឹតត្បិតខ្លាំងនៅប៉ុន្មានឆ្នាំកន្លងទៅនេះ។ ពួកគេបានលើកឡើងពីការរើសអើងនយោបាយ ឬការចាប់ឃុំអ្នកនយោបាយដែលហ៊ានរិះគន់សកម្មភាពរបស់រដ្ឋាភិបាល។ តែសម្រាប់ឆ្នាំថ្មី ២០២៥ គណបក្សក្រៅរដ្ឋាភិបាលចង់ឃើញរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពផ្នែកនយោបាយជូនប្រជាពលរដ្ឋ និងរួបរួមផ្សះផ្សាដើម្បីផលប្រយោជន៍ជាតិជាធំ។
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners