
Sign up to save your podcasts
Or


ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍ទី២១ធ្នូ ឆ្នាំ២០២៤ បានចេញមកអះអាងអំពីជំហរដ្ឋាភិបាលចំពោះបញ្ហាព្រំដែន ថារដ្ឋាភិបាលតែងប្រកាន់យកជំហរចរចាព្រំដែនដែលនៅមិនទាន់ដាច់ស្រាច់។ បើទោះមិននិយាយឲ្យចំពីបញ្ហាកោះគុត ក៏ប៉ុន្តែការអះអាងរបស់នាយករដ្ឋមន្ត្រីពេលនេះ ហាក់ជាការឆ្លើយតបចំពោះអ្នកនយោបាយនៅក្រៅប្រទេស ដែលបានជំរុញឲ្យមេដឹកនាំកម្ពុជាប្រកាសពីជំហររបស់ខ្លួនលើបញ្ហាកោះគុត បន្ទាប់ពី លោក ថាក់ស៊ីន អះអាងថា កោះគុតជារបស់ថៃផ្តាច់មុខ។ តើការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជាថា នៅបន្តចរចាបញ្ហាព្រំដែនគ្រប់គ្រាន់ដើម្បីឲ្យពលរដ្ឋស្ងប់ចិត្តដែរឬទេ?
មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៥៤ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានអនុម័តជាឯកច្ឆ័នឱ្យកម្ពុជាចាប់ផ្តើមចាកចេញជាផ្លូវការពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងអំឡុងពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុម័តសេចក្តីសម្រេចចិត្តនេះ។ អ្នកជំនាញមើលឃើញថា ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅពេលនេះ គឺជាឱកាសផង និងជាបញ្ហាប្រឈមផង ពីព្រោះក្រោយការចាកចេញនេះ កម្ពុជានឹងមិនទទួលបានការអនុគ្រោះពន្ធផ្សេងៗទៀតឡើយ។
បន្ទាប់ពីបានអនុញ្ញាតឲ្យនាវាចម្បាំងសហរដ្ឋអាមេរិក USS Savannah ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ប្រមុខរដ្ឋាភិបាលកម្ពុជា និងតំណាងសហរដ្ឋអាមេរិកបានដាក់ក្តីរំពឹងថា មិត្តភាព និងទំនាក់ទំនងកម្ពុជា អាមេរិកនឹងមានល្អប្រសើរឡើងវិញ ពិសេសក្នុងវិស័យការពារជាតិ។ ការបោះដៃរកគ្នាជាថ្មីរវាងកម្ពុជា និងអាមេរិកពេលនេះត្រូវបានអ្នកវិភាគខ្លះយល់ថា គឺជាអ្នកបោះដៃ និងបន្ទន់ឥរិយាបទរកគ្នា ព្រោះតែចិនកំពុងងាកចេញពីការផ្តល់ជំនួយដល់កម្ពុជា។ តែអ្នកវិភាគខ្លះទៀតយល់ថា មិនមែនកម្ពុជាទេដែលជាអ្នកបោះដៃមុន ឬបន្ទន់ឥរិយាបទមុននោះ តែវាជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលចង់ស្ដារទំនាក់ទំនងជាមួយអាមេរិកឡើងវិញ៕
ឆ្នាំ ២០២៥ ខាងមុខជាខួបលើកទី៧៥ឆ្នាំនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ។ តែកាលពីថ្ងៃទី១៦ ធ្នូថ្មីៗកន្លងទៅនេះ ប្រមុខការទូតនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាតាមទូរសព្ទដោយភាគីទាំងពីរបានបន្តបេ្តជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនៃប្រទេសទាំងពីរ។ ក្រៅពីនេះក៏មានដែរការពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងភាពជាអ្នកជិតខាងល្អ តែមិនមានឡើយប្រធានបទស្តីពីបញ្ហាខ្សែបន្ទាត់ព្រំដែន។ តែសម្រាប់អ្នកជំនាញ ខួប៧៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងថៃប្រៀបដូចជាការស្រឡាញ់ និងស្អប់គ្នាព្រោះថា ប្រទេសទាំងពីរតែងមានទំនាស់ជុំវិញវប្បធម៌ប្រពៃណី និងខ្សែបន្ទាត់ព្រំដែន។ ក្នុងន័យនេះត្រូវបានអ្នកជំនាញយល់ថា កម្ពុជាគួរបញ្ជាក់ជំហររបស់ខ្លួនឲ្យបានច្បាស់លាស់ពីបញ្ហាព្រំដែន ដូចយ៉ាងតំបន់ត្រួតស៊ីគ្នាកោះគុត និងបញ្ហាមួយចំនួនទៀត។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែនបានបង្ហោះសារនយោបាយហូរហែទាក់ទងនឹងពាក្យ « ផ្ការីក »។ ពាក្យ « ផ្ការីក » ដែលគេយល់ឃើញថាជាយុទ្ធនាការនយោបាយមួយថ្មីរបស់លោកសម រង្ស៊ី ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងជាអ្នកនយោបាយប្រឆាំង។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានមើលឃើញពីការឌឺដងគ្នារវាងអ្នកនយោបាយចាស់វស្សាទាំង ២នាក់ គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ីជុំវិញយុទ្ធនាការ «ផ្ការីក»។
ចាប់តាំងពីមានវិបត្តិជំងឺកូវីដ១៩មក ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានជាប់គាំង ពិបាកនឹងងើបស្ទុះឡើងវិញ។ ក្នុងខេត្តព្រះសីហនុ ជាទីដែលមានសំណង់អគារជាច្រើននៅជាប់គាំង មិនដំណើរការតាំងពីសម័យកូវីដ រដ្ឋាភិបាលកម្ពុជា នៅឆ្នាំ ២០២៤បានដាក់ចេញនូវគោលនយោបាយមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តមួយនេះ។ ជាលទ្ធផល កម្មវិធីជំរុញការវិនិយោគពិសេសនៅខេត្តព្រះសីហនុ បានសម្រេចគោលដៅលើសផែនការរបស់ខ្លួនសម្រាប់ការវិនិយោគ និងការបង្កើតការងារ ជាមួយនឹងការវិនិយោគជាង ៦ ពាន់លានដុល្លារ និងបង្កើតការងារជិត ៤ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ ១១ ខែនៃឆ្នាំ២០២៤។ ទោះជាយ៉ាងណា អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងអ្នកជំនាញសេដ្ឋកិច្ចនៅតែបន្តមើលឃើញការងើបតិចតួចក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយហេតុផលផ្សេងៗ ដូចជាវិបត្តិសេដ្ឋកិច្ចសកល និងការវិនិយោគតិចតួចពីបរទេស។
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ រដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការ«ថ្នាលឌីជីថលចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងជួយសម្រួល ដល់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យពួកគេ អភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ឲ្យកាន់តែល្អប្រសើរ។ ចំពោះអ្នកតំណាងរបស់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការចុះបញ្ជីអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កការងាយស្រួលដល់រដ្ឋដើម្បីគ្រប់គ្រង តែដោយសារចំណេះដឹងនៅមានកម្រិត អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចនឹងពិបាកទៅស្វែងរកការចុះបញ្ជីស្របច្បាប់។
សារព័ត៌មានក្នុងស្រុកថៃ The Nation នៅថ្ងៃទី១៣ធ្នូ បានដកស្រង់សម្តីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី ដែលថា កោះគុតស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ថៃផ្តាច់មុខ១០០% ដោយគ្មានប្រទេសណាផ្សេងអាចទាមទារកាន់កាប់បានឡើយ។ សម្តីរបស់លោក ថាក់ស៊ីន នាំឲ្យអ្នកតាមដានបញ្ហានយោបាយក្នុងស្រុកខ្មែរ យល់ថា ជាការបង្ហាញច្បាស់ៗរបស់ថៃពីចេតនាគ្រប់គ្រងកោះគុតដោយផ្តាច់មុខ ខណៈដែលដែនអធិបតេយ្យភាពរបស់ថៃ ឬកម្ពុជា ទៅលើកោះមួយបន្តស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។ អ្នកតាមដាននយោបាយ យល់ថា រដ្ឋាភិបាលកម្ពុជាមិនអាចបន្តអាកប្បកិរិយាចាស់ទុំ រក្សាភាពស្ងៀមស្ងាត់ ចំពោះបញ្ហាកោះគុតទៀតទេ។ ផ្ទុយមកវិញ គឺត្រូវបញ្ជាក់ប្រាប់ភាគីថៃឲ្យច្បាស់លាស់ថា កម្ពុជាមានសិទ្ធិមួយផ្នែកក្នុងការគ្រប់គ្រងកោះគុត ហើយរុញបញ្ហាមួយនេះទៅកាន់តុលាការអន្តរជាតិជួយដោះស្រាយ។
នាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកឈ្មោះ USS SAVANNAH (LCS 28) នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្រសួងការពារជាតិកម្ពុជា អះអាងថា នេះជាលើកទី១ ក្នុងរយៈពេល ៨ឆ្នាំដែលនាវាចម្បាំងសហរដ្ឋអាមេរិកមានវត្តមានសំចតនៅកម្ពុជា។ តាមគម្រោង គណៈប្រតិភូអាមេរិកគ្រោងជួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម។ សមុទ្ររាម ជាទីដែលអាមេរិកបន្តសង្ស័យពីវត្តមានកងទ័ពជើងទឹកចិនឈរជើងនៅទីនោះ។ កម្ពុជាអនុញ្ញាតឲ្យវានាចម្បាំងអាមេរិក ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តើការណ៍នេះនឹងអាចបិទបញ្ចប់មន្ទិលសង្ស័យដែលអាមេរិកបន្តលើកឡើង ពីមូលដ្ឋានកងទ័ពជើងទឹកចិននៅកំពង់ផែរាមដែរឬទេ?
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២៤ កម្ពុជាមានបំណុលសាធារណៈសរុប១១.៧៨ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ បំណុលប្រមាណ១១.៦៧ពាន់លានដុល្លារ ជាបំណុលដែលកម្ពុជាជំពាក់បរទេស និងដៃគូអភិវឌ្ឍន៍នានា ខណៈបំណុលចំនួន១១៥លានដុល្លារផ្សេងទៀត គឺជាបំណុលដែលខ្ចីក្នុងស្រុក។ សេដ្ឋវិទូ និងអ្នកតាមដានការវិវត្តន៍សង្គមយល់ឃើញដូចៗគ្នាថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានៅមានសុខភាពល្អ និងមិនទាន់ចាត់ទុកជាកម្រិតហានិភ័យនៅឡើយ។ តែអ្វីដែលរដ្ឋាភិបាលកម្ពុជាត្រូវប្រកាន់ខ្ជាប់នោះគឺ ការប្រើប្រាស់កម្ចីឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជៀសវាងការប្រព្រឹត្តអំពើពុករលួយដែលបង្កហានិភ័យដល់សេដ្ឋកិច្ចជាតិ។
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners