ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីទប់ស្កាត់នឹងការជួញដូរមនុស្ស?

    នៅថ្ងៃព្រហស្បតិ៍ ទី១២ ធ្នូនេះ កម្ពុជាប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០២៤ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»។ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានលើកឡើងនៅក្នុងពិធីនោះថា កម្ពុជានៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ប្រឆាំងដាច់ខាតនូវរាល់ទម្រង់ឧក្រិដ្ឋកម្មឆ្លងដែន ពិសេសអំពើជួញដូរមនុស្ស និងលើកកម្ពស់ការបង្ការទប់ស្កាត់ ការបង្ក្រាបរាល់កលល្បិចរបស់ឧក្រិដ្ឋជន និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ។ តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីទប់ស្កាត់នឹងការជួញដូរមនុស្ស? 

    15 min
  • អត្រាឆ្លងមេរោគអេដស៍ថយចុះជាសញ្ញាឈានទៅបញ្ចប់ការឆ្លងមេរោគនេះនៅត្រឹមឆ្នាំ២០២៥?

    របាយ​ការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ចេញ​ផ្សាយ​ថ្ងៃ​ទី​១ ​ធ្នូ ​ឆ្នាំ ​២០២៤ ​បង្ហាញ​ថា ​នៅ​ឆ្នាំ ២០២៣ កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​មាន​ចំនួន​ ១.២០០​នាក់​ ក្នុង​នោះ ​៨៦% នៅ​ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ជា​ប្រជាជន​គន្លឹះ​។​ មួយ​វិញ​ទៀត​ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​មាន​ ៤៦% ​ជា​បុរស​រួម​ភេទ​ជាមួយ​បុរស និង​មាន​ក្រុម​អ្នក​បំប្លែង​ភេទ​ដល់​ទៅ​ ៩៩%​។​ គិត​សរុប​ត្រឹម​ ឆ្នាំ​២០២៣ ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ ​៧៦.០០០​នាក់​។​ តាម​របាយ​ការណ៍​ដដែល អត្រា​អ្នក​ឆ្លង​ថ្មី​មាន​ការ​ថយ​ចុះ​៤៦%​ នៅក្នុង​ចំណោម​មនុស្ស​វ័យ​ពី​១៥​ ដល់​ ៤៩​ឆ្នាំ​។​ តើ​កម្ពុជា​អាច​សម្រេច​គោល​ដៅ​បញ្ចប់​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​ត្រឹម​ឆ្នាំ​២០២៥ បាន​ដែរ​ ឬ​ទេ​?

    10 min
  • តើការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែរួមតូច ពិតមែនដែរឬទេ?

    ថ្ងៃអង្គារទី១០ធ្នូនេះ គឺជាទិវាសិទ្ធិមនុស្សលើកទី៧៦។ អង្គការសង្គមស៊ីវិលមួយចំនួន បានរៀបចំកម្មវិធីជួបជុំមួយនៅថ្ងៃអង្គារនេះ ដោយលើកឡើងពីក្តីបារម្ភទាក់ទងនឹងការគោរពសិទ្ធិមនុស្ស ដោយរួមមានទាំងសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធសហជីព សេរីភាពសារព័ត៌មាន។ ល។ ពួកគេអះអាងថា ការអនុវត្តសិទ្ធិរបស់ពលរដ្ឋកាន់តែរឹតត្បិត ជាពិសេសទៅលើសិទ្ធិនៃការជួបជុំ និងសិទ្ធិនយោបាយ។ តើការគោពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែរួមតូចមែនឬ?

    12 min
  • តើជាការពិតឬទេដែលគ្រឹះស្ថានផ្តល់កម្ចីខ្លះកេងប្រវ័ញ្ច និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ?

    នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ​នេះ អង្គ​ការ លីកាដូ និង​អ្នក​ឃ្លាំ​មើល​សាជី​វ​កម្ម​កូរ៉េ​អន្តរ​ជាតិ​ (KTNC Watch) ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ក្រុម​ការ​ងារ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ ផ្នែក​ធុរ​កិច្ច និង​សិទ្ធិ​មនុស្ស និង​ទៅ​កាន់​អ្នក​រាយ​ការណ៍​ពិសេស​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ចំនួន​៤​រូប​ផ្សេង​ទៀត​ ដោយ​លើក​ឡើង​អំពី​ការ​អនុ​វត្ត​កម្ចី​បែប​កេង​ប្រវ័ញ្ច និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​នៅ​កម្ពុជា​។​ ពាក្យ​បណ្តឹង​នេះ ទាក់​ទង​នឹង​សកម្ម​ភាព​ របស់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ រួម​មាន​ KB Financial Group ធនាគារ​អភិវឌ្ឍន៍​រដ្ឋ​ហូ​ឡង់ FMO ​ធនាគារ​ LOLC​ និង​អ្នក​វិនិយោគ​រដ្ឋ និង​ឯក​ជន​ផ្សេង​ទៀត​។​ ហេតុ​អ្វី​បាន​ជា​ការ​ផ្តល់​កម្ចី​មួយ​ចំនួន​នៅ​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ការ​កេង​ប្រវ័ញ្ច និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​?​

    10 min
  • អ្នកជំនាញ៖ អ្នកកាសែតប្រឈមគ្រោះថ្នាក់ខ្ពស់ ពេលរាយការណ៍ពីប្រធានបទរសើប

    អ្នកសារព័ត៌មានមួយរូបក្នុងខេត្តសៀមរាប បានបាត់បង់ជីវិតនៅយប់ថ្ងៃទី០៧ធ្នូ ក្រោយរងការបាញ់ប្រហារជាច្រើនគ្រាប់។ លោក ឈឿង ឈឹង បានបាត់បង់ជីវិតក្រោយពេលដែលលោកបានព្យាយាមធ្វើសេចក្តីរាយការណ៍អំពីករណីទន្រ្ទានព្រៃឈើក្នុងខេត្តសៀមរាប។ អ្នកជំនាញបានកត់សម្គាល់ថា អាជីពជាអ្នកសារព័ត៌មានកាន់តែប្រឈមគ្រោះថ្នាក់ខ្ពស់ នៅពេលពួកគេហ៊ានធ្វើសេចក្តីរាយការណ៍ពីប្រធានបទរសើបៗ។ បើតាមអ្នកជំនាញ ក្រសួងពាក់ព័ន្ធគួរមានវិធានការគាំពារសុវត្ថិភាពអ្នកសារព័ត៌មាន ពេលពួកគេរាយការណ៍ពីរឿងចម្រូងចម្រាស់។

    10 min
  • តើការមិនទទួលយកមតិផ្ទុយមកកែលម្អនាំឲ្យសង្គមកម្ពុជារីកចម្រើន ឬខាតបង់?

    ជា​រៀង​រាល់​ឆ្នាំ​ អង្គ​ការ​អន្តរ​ជាតិ​មួយ​ចំនួន​តែង​តែ​វាយ​តម្លៃ​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ​និង​សេរី​ភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ថា​ មាន​ការ​រឹត​ត្បិត​កាន់​តែ​ខ្លាំង​ជា​មុន​។​ តួ​យ៉ាង សម្ព័ន្ធ​ភាព​សកល​នៃ​អង្គ​ការ​សង្គម​ស៊ីវិល ​(CIVICUS Monitor)​ បានឲ្យ​ពិន្ទុ​កម្ពុជា​តែ​២៧ ​ប៉ុណ្ណោះ មាន​ន័យ​ថា ​ជា​ប្រទេស​ដែល​មាន​លំហសេរី​ភាព​ផ្នែក​ស៊ីវិល​តូច​ចង្អៀត​ក្នុង​ឆ្នាំ​២០២៤​នេះ​​។​ តែ​ជា​រឿយ​ៗ​ មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា ​តែង​តែ​ចាត់​ទុក ​ការ​វាយ​តម្លៃ​អវិជ្ជ​មាន​ពី​ស្ថាន​សេរីភាព​នៅ​កម្ពុជា​ថា​ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទេ​។​ តើ​ការ​មិន​ព្រម​ទទួល​យក​មតិ​ផ្ទុយ​ធ្វើឲ្យ​សង្គម​កម្ពុជា​មាន​ការ​រីក​ចម្រើន ឬ​កាន់​តែ​អន់​ថយ​?

    12 min
  • អ្នកឃ្លាំមើល៖ ចង់បង្ក្រាបល្បែងអនឡាញខុសច្បាប់ រដ្ឋត្រូវកំណត់មុខសញ្ញាជនល្មើសនៅពីក្រោយខ្នង

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃព្រហស្បតិ៍ទី០៥ធ្នូ បានកោះប្រជុំអគ្គស្នងការនគរបាលជាតិ និងអាជ្ញាធរតាមមូលដ្ឋានដើម្បីនិយាយពីយន្តការទប់ស្កាត់ និងបង្ក្រាបការផ្សព្វផ្សាយនិងការធ្វើអាជីវកម្មល្បែងអនឡាញខុសច្បាប់។ លោក ស សុខា បានដាក់ឱសានវាទត្រឹមថ្ងៃទី១០ធ្នូ ឲ្យបញ្ឈប់រាល់សកម្មភាពផ្សព្វផ្សាយ ហើយចាប់ពីថ្ងៃទី១១ធ្នូ អាជ្ញាធរត្រូវមានយន្តការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពអាជីវកម្មល្បែងអនឡាញខុសច្បាប់នៅតាមមូលដ្ឋាន។ អ្នកឃ្លាំមើលអបអរចំពោះវិធានការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែទន្ទឹមនេះពួកគេយល់ថា រដ្ឋត្រូវកំណត់មុខសញ្ញាជនល្មើសនៅពីក្រោយខ្នង ទើបការបង្រ្កាបល្បែងអនឡាញខុសច្បាប់មានប្រសិទ្ធភាព។

    9 min
  • ហេតុអ្វីតំបន់អង្គរទទួលបានទេសចរអាមេរិក និងអឺរ៉ុបច្រើនជាងទេសចរអាស៊ី?

    គ្រឹះស្ថានអង្គរបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជនជាតិអាមេរិកបានឈរនៅលំដាប់លេខ១ ទេសចរអង់គ្លេសស្ថិតលំដាប់លេខ២ និងបារាំងស្ថិតលំដាប់លេខ៣ ដែលទិញបណ្ណចូលទស្សនារមនីយដ្ឋានអង្គរ។ ចំណែកទេសចរចិន និងកូរ៉េខាងត្បូងដែលធ្លាប់ជាភ្ញៀវទេសចរដ៏មានសក្តានុពលសម្រាប់កម្ពុជាកន្លងមកបានជាប់ចំណាត់ថ្នាក់លេខ៤ និងលេខ៥។ កំណើនទេសចរអាមេរិក និងអឺរ៉ុបពេលនេះត្រូវបានអ្នកជំនាញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនានាមើលឃើញថា បណ្តាលមកពីកត្តាមួយចំនួនដូចជាសេដ្ឋកិច្ច និងអាកាសធាតុជាដើម។

    15 min
  • តើបច្ចុប្បន្ននេះ ចិននៅតែជាតួអង្គសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឬយ៉ាងណា?

    នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ចិន​ពី​ថ្ងៃ​ទី​២ ​ដល់​ថ្ងៃទី​៤ ​ខែ​ធ្នូ​ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ លោក​ ហ៊ុន សែន​បាន​ស្នើឲ្យ​ប្រធា​នា​ធិបតី​ចិន ​លោក ​ស៊ី ជីនពីង ​បន្ត​ផ្តល់​ជំនួយ​ឥត​សំណង កម្ចី​ឥណទាន និង​ជំរុញ​ការ​វិនិយោគ​ចិន​មក​កម្ពុជា​បន្ថែម​ទៀត​។​ តាម​លោក ហ៊ុន សែន ជំនួយ​របស់​ចិន​មិន​ត្រឹម​តែ​ចូល​រួម​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំង​បាន​ជួយ​ពង្រឹង​ឯក​រាជ្យ​ភាព​នយោបាយ​របស់​កម្ពុជា​ផង​ដែរ​។​ ចិន​មិន​បាន​ឆ្លើយ​តប​ចំៗ​រឿង​ការ​ផ្តល់​ជំនួយ​ទេ​ តែ​ចិន​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​កម្ពុជា​ដើម្បី​កសាង​សហគមន៍​ជោគ​វាសនា​រួម​ចិន និង​កម្ពុជា​។​ តើ​បច្ចុប្បន្ន​នេះ ​ចិន​នៅតែ​ជាតួអង្គ​សំខាន់​របស់​កម្ពុជា​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ទៀត​ដែរ​ ឬ​យ៉ាង​ណា?​

    12 min
  • តើកម្ពុជាគួរពិចារណាពន្លឿនការបើកមជ្ឈមណ្ឌលសិក្សាវៀតណាមឬយ៉ាងណា?

    នៅក្នុងពេលដែលព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីចុងខែវិច្ឆិកាថ្មីៗនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ផាម មិញជិញ បានស្នើសុំដល់អង្គព្រះមហាក្សត្រកម្ពុជា ដើម្បីឲ្យព្រះអង្គគាំទ្រការបង្កើត និងដំណើរការមជ្ឈមណ្ឌលសិក្សាវៀតណាម នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អ្នកតាមសង្គម និងអ្នកជំនាញក្នុងកិច្ចការអន្តរជាតិមើលឃើញថា រដ្ឋាភិបាលកម្ពុជាគួរពិនិត្យពិចារណាពីភាពចាំបាច់ តើការបើកមជ្ឈមណ្ឌលសិក្សាវៀតណាមនៅកម្ពុជានេះ មានសារៈសំខាន់ប៉ុណ្ណា។ អ្នកជំនាញខ្លះលើកឡើងថា ការបើកមជ្ឈមណ្ឌលសិក្សាវៀតណាមនេះ ក៏ស្ថិតនៅក្នុងផ្នែកមួយនៃក្របខណ្ឌរបស់អាស៊ាន សម្រាប់ផ្លាស់ប្តូរការយល់ដឹងផ្នែកវប្បធម៌ ប្រពៃណី និងអក្សរសាស្ត្រនៃបណ្តាប្រទេសជាសមាជិកអាស៊ាន។

    19 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,104 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners