
Sign up to save your podcasts
Or


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្លាប់លើកឡើង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ថា កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ហើយថា ការចាកចេញនេះនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងផលប៉ះពាល់អវិជ្ជមានជាច្រើន ដូចជា ការបាត់បង់ភាពអនុគ្រោះពន្ធគយ និងការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន នៃទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ ដូច្នេះប្រសិនបើ សហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង នៅពេលខាងមុខ ដូចអ្វីដែលសភាអឺរ៉ុបបានស្នើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តើសេដ្ឋកិច្ចរបស់កម្ពុជានឹងមានការប្រែប្រួលយ៉ាងណា?
ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ធ្នូ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នឹងត្រូវបំពេញទស្សនកិច្ចនៅប្រទេសចិន។ នេះជាដំណើរទេស្សនកិច្ចផ្ទួនៗគ្នារបស់មេដឹកនាំកម្ពុជាទៅកាន់ចិន បន្ទាប់ពីប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានធ្វើដំណើរទៅប្រទេសចិន ពីថ្ងៃទី២៨វិច្ឆិកាដល់ថ្ងៃទី០១ធ្នូ។ អ្នកតាមដានកិច្ចការអន្តរជាតិ មើលឃើញថា ការចាប់យកចិន ជាគោលដៅទស្សនកិច្ចផ្ទួនៗ ពីសំណាក់មេដឹកនាំកម្ពុជា គឺដើម្បីបញ្ជាក់ពីជំហរការទូត និងពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ គេកត់សម្គាល់ថា ការផ្លាស់ប្តូរមេដឹកនាំអាមេរិកក្នុងពេលខាងមុខ ក៏អាចជាប្រធានបទដ៏សំខាន់នៃជំនួបរវាងលោក ហ៊ុន សែន និងប្រធានាធិបតីចិន លោកស៊ី ជីនពីង។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ក្នុងបទចោទប្រកាន់ថា បានយកលុយ ៣០ម៉ឺនដុល្លារ ទៅឱ្យ លោក មួង ឃីម និង លោក លី សាម៉េត ដើម្បីរត់ការឱ្យកូនប្រុសធ្វើជាមន្ត្រីគយ នៅខេត្តបាត់ដំបង។ នេះជាការពង្រីកស្រាវជ្រាវ ក្នុងសំណុំរឿងពុករលួយ និងឆបោក នៅឆ្នាំ២០២៤នេះ ដែលយ៉ាងហោចណាស់មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ា រួមទាំងពលរដ្ឋ សរុប១០នាក់ ជាប់ពាក់ព័ន្ធនឹងសំណុំរឿង «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ដើម្បីបានតំណែងធំ ឬដើម្បីធ្វើការនៅកន្លែង«ខ្លាញ់»ក្នុងស្ថាប័នរដ្ឋ។ អ្នកតាមដានសង្គម ចង់ឃើញមានចំណាត់ការបែបនេះទៅលើករណីផ្សេងទៀតដើម្បីសណ្តាប់ធ្នាប់សង្គម។
នៅថ្ងៃព្រហស្បតិ៍ទី២៨វិច្ឆិកា សភាអឺរ៉ុបបានស្នើទៅកាន់គណៈកម្មាការអឺរ៉ុបឱ្យសើរើឡើងវិញ ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (EBA)ដែលផ្តល់ជូនកម្ពុជា។ សំណើនេះធ្វើឡើង ដោយសារសភាអឺរ៉ុបមើលឃើញថា រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ដំណោះស្រាយស្តីពីបញ្ហារំលោភសិទ្ធិមនុស្ស លំហសង្គមស៊ីវិល។ ប៉ុន្តែ មន្ត្រីកម្ពុជាអះអាងថា រដ្ឋាភិបាលកម្ពុជាបានស្តារស្ថានភាពសិទ្ធិមនុស្សល្អប្រសើរ។ អ្នកជំនាញបង្ហាញក្តីបារម្ភពីសំណើឲ្យសើរើប្រព័ន្ធអនុគ្រោះពន្ធEBA ដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេហៅកាត់(ICC) បានស្នើចេញដីកាចាប់ខ្លួនមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង ក្នុងបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ទៅលើប្រជាជនរ៉ូហ៊ីងយ៉ានៅចន្លោះពីឆ្នាំ២០១៦ ដល់ដំណាច់ឆ្នាំ២០១៧។ អ្នកតាមដាននយោបាយ និងទំនាក់ទំនងអន្តរជាតិនានាយល់ឃើញថា ប្រសិនបើតុលាការ ICC ចេញដីកាចាប់ខ្លួនលោក មីន អ៊ុងឡាំង មែន នោះវាជាវិញ្ញាសារដែលកម្ពុជាត្រូវមានជំហរថ្លឹងថ្លែងបន្តិច។
នៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដីក្នុងថ្ងៃទី២៦ វិច្ឆិកា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានអះអាងថា រដ្ឋាភិបាលបានប្តេជ្ញាបន្តដោះស្រាយសំណុំរឿងបុរីជាប់គាំង តាមរយៈការផ្តល់បណ្ណកម្មសិទ្ធិសម្រាប់ពលរដ្ឋ។ តែលោកហ៊ុន ម៉ាណែតមិនបានបញ្ជាក់អំពីការទូទាត់សំណងខូចខាតសមស្របដែលម្ចាស់បុរីត្រូវផ្តល់ឱ្យពលរដ្ឋនោះទេ។ តាមលោកហ៊ុន ម៉ាណែត រដ្ឋាភិបាលនៅតែលើកទឹកចិត្តឱ្យប្រើប្រាស់វិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» ឬទុកឱកាសឱ្យម្ចាស់បុរីដោះស្រាយតាមរយៈការផ្តល់សំណងដែលអាចធ្វើទៅបានជាជាងការប្រើវិធានការច្បាប់ដោយការដាក់ឱ្យជាប់គុក។ តើវិធីសាស្ត្រ «ទុកមេមាន់ឱ្យនៅពង» អាចដោះស្រាយបញ្ហាបុរីជាប់គាំងបានកម្រិតណា និងថា តើភាគីពាក់ព័ន្ធផ្សេងទៀតគួរមានចំណែកចូលរួមជួយដោះស្រាយបែបណា?
នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាមកាលពីចុងសប្តាហ៍មុនក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរក្រោមដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។ សហគមន៍ខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ ទី២៥ វិច្ឆិកាដោយសម្តែងការសាទរ និងអរគុណដល់លោក ហ៊ុន សែន ដែលធ្វើសំណើដូចនេះ។ ចំណែកអ្នកវិភាគនយោបាយ និងភូមិសាស្ត្រនានាបានហៅកាយវិការរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាដូចនេះថាជារបត់ថ្មីមួយ និងជាការទទួលខុសត្រូវរួមមួយដ៏ល្អ។
សកម្មជនបរិស្ថានចំនួន៦នាក់ ត្រូវបានចាប់ខ្លួន កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តស្ទឹងត្រែងក្រោមបទចោទបានចូលទៅក្នុងតំបន់ហាមឃាត់។ អ្នកឃ្លាំមើលសង្គម ចាត់ទុកការចោទប្រកាន់បែបនេះថាមិនសូវសមហេតុផលឡើយ និងបានចោទសួរទៅវិញថា ហេតុអ្វីបានជាបញ្ហាព្រៃឈើនៅតែជារឿងដ៏រសើបដែលសកម្មជនព្រៃឈើតែងតែប្រឈមមុខនឹងការចាប់ខ្លួន?
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍ទី២៤វិច្ឆិកា បានចេញមកបញ្ជាក់ជាថ្មី ចំពោះដំណើរការនៃគម្រោងសាងសង់ព្រែកជីកហ្វូណន ថាមិនមានការរាំងស្ទះដោយសារបញ្ហាខ្វះខាតថវិកាឡើយ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកនយោបាយមួយចំនួន រិះគន់ថា គម្រោងព្រែកជីកហ្វូណនត្រូវរាំងស្ទះ ដោយសារតែកង្វះថវិកាពីចិនក្នុងការសាងសង់គម្រោងនេះ។ ទោះយ៉ាងណា អ្នកតាមដានព្រឹត្តិការណ៍សង្គម យល់ឃើញថា ការលើកបញ្ហាព្រែកជីកហ្វូណនមកជជែកជាថ្មីនេះ គឺដោយសារតែកង្វះការសិក្សាពីការអនុវត្តគម្រោងព្រែកជីកមួយនេះ ឲ្យបានជោគជ័យ។
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសថា នឹងឈប់ផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតស្រាបៀរដែលចែកចាយនៅក្នុងស្រុកទៀតហើយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនស្រាបៀរចំនួន៧រួចហើយ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនផលិតស្រាបៀរនាំចេញ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា នៅតែមានសិទ្ធិទទួលបានអាជ្ញាបណ្ណដដែល។ អ្នកតស៊ូមតិប្រឆាំងគ្រឿងស្រវឹង យល់ឃើញថា វិធានការនេះមិនទាន់គ្រប់គ្រាន់ទេ ពោលទាល់តែចេញច្បាប់ស្តីពីគ្រឿងស្រវឹង និងតម្លើងពន្ធបន្ថែមលើគ្រឿងស្រវឹងទើបអាចជួយទប់ស្កាត់គ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងស្រវឹងបាន៕
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners