ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើទង្វើរបស់ Miss Grand International ជាចេតនា ឬអចេតនា?

    ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានផ្ទុះរឿងអាស្រូវជុំវិញការប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីរបស់ថៃឈ្មោះ Miss Grand International។ ការជជែកដេញដោលលើប្រធានបទមួយនេះកំពុងបន្តកើតមានយ៉ាងផុសផុលនៅលើបណ្តាញសង្គមក្រោយស្ថាប័ន Miss Grand International បានដកសិទ្ធិកម្ពុជាភ្លាមៗក្នុងនាមជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតសម្រស់ក្រោមហេតុផលមិនមានជំនាញវិជ្ជាជីវៈ។ តែនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ ស្ថាប័ន Miss Grand Cambodia បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីបកស្រាយរឿងរ៉ាវទាំងនេះដោយបញ្ជាក់ថា អ្វីដែលបានកើតឡើងម្ចាស់កម្មវិធីថៃមានចេតនាចង់បំបាក់មុខកម្ពុជា។ ចំណែកអ្នកតាមដានសង្គមយល់ថា ទង្វើរបស់ស្ថាប័ន Miss Grand International បានធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជានៅលើឆាកអន្ដរជាតិ៕

    14 min
  • តើ​ករណី ​លី សាម៉េត ​ជាការ​ឆ្លុះបញ្ចាំង​ពី​អំពើ​ពុក​រលួយ​ក្នុង​រដ្ឋបាល​សាធារណៈ​ឬ​យ៉ាងណា​?

    លោក​ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​០៧ ​ខែ​តុលា ​ឆ្នាំ​២០២៤ ​ដោយ​លើកឡើង​ពី​លោក លី សាម៉េត​(គ្រូមា) ​ដែលបាន​ប្រើ​ឈ្មោះ​លោក​ទៅ​បោកប្រាស់​លុយគេ​រាប់សែន​ រាប់លាន​ដុល្លារ​។ ​ឧទាហរណ៍​ជាក់ស្តែង​ អភិបាល​ស្រុក​ល្វាឯម ​លោក ​កន សុខកាយ ​បាន​ចាញ់បោក​លោក ​លី សាម៉េត ​ដោយ​បាន​ផ្តល់​ប្រាក់​ ៣០ម៉ឺន​ដុល្លារ ​ឲ្យ​លោក​លី សាម៉េត ​ដើម្បី​រត់ការ​ទទួលបាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ​។ ​លោក ហ៊ុន សែន ​បានប្រាប់​សមត្ថកិច្ច​ឲ្យ​ចាត់វិធានការ​លើ​លោក ​លី សាម៉េត ​តាម​ផ្លូវច្បាប់ ​ហើយ​លោក ​កន សុខកាយ ​ក៏ត្រូវ​បាន​រដ្ឋាភិបាល​ដក​តំណែង​ពី​អភិបាល​ស្រុក​ល្វាឯម​ភ្លាម​ៗ​ដែរ​។ ​តាមរយៈ​ករណី​មួយនេះ​នាំឲ្យ​អ្នកវិភាគ ​និង​សង្គម​ស៊ីវិល​នានា​ចោទសួរ​ថា ​តើ​វាអាច​នឹង​មាន​ជាប់ពាក់ព័ន្ធ​ច្រើនទៀត​នឹង​អំពើ​ពុករលួយ​នៅក្នុង​រដ្ឋបាល​សាធារណៈ ​ឬ​យ៉ាងណា​?

    14 min
  • ហេតុអ្វីអាមេរិកដំឡើងកម្រិតទណ្ឌកម្មលើបុគ្គលនៅកម្ពុជាទៅដល់កម្រិតរដ្ឋាភិបាល?

    អ្នក​តាម​ដាន​នយោបាយ បាន​យល់​ឃើញ​ថា ការ​ដែល​សហរដ្ឋ​អាមេរិក​បាន​ដំឡើង​កម្រិត​ទណ្ឌ​កម្ម​លើបុគ្គល​នៅ​កម្ពុជា​ទៅ​ដល់​កម្រិត​រដ្ឋា​ភិបាល​នា​ពេល​ថ្មី​ៗ​នេះ ​ជាសញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​។​ ព្រួយ​បារម្ភ​ ព្រោះតិច ឬ​ច្រើន ទណ្ឌ​កម្ម​នេះ​អាច​នឹង​ប៉ះ​ពាល់​ផល​ប្រយោ​ជន៍ ​និង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ បន្ទាប់​ពីមាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នាពេល​កន្លង​មក​។​ គួរ​រម្លឹក​ថា ​សេត​វិមាន ​បាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ខ្លះលើ​រដ្ឋាភិ​បាល​កម្ពុជា ក្រោម​ហេតុ​ផល​ថា​ កម្ពុជា​បរាជ័យ​ក្នុង​ការ​បិទ​មជ្ឈ​មណ្ឌល​បោក​ប្រាស់​តាម​អន​ឡាញ​ (Scam Call​ Centers) ដោយ​សារ​មាន​ជន​ជាតិ​អាមេរិក​ជា​ច្រើន​នាក់​បាន​ចាញ់​បោក​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​៕

    12 min
  • តើប្រាក់ឈ្នួលកម្មករកាត់ដេរចំនួន២០៨ដុល្លារក្នុងឆ្នាំ២០២៥ ស័ក្តិសមនឹងការចំណាយរបស់កម្មករ?

    នៅឆ្នាំ២០២៥ខាងមុខ ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ នឹងត្រូវឡើងដល់២០៨ដុល្លារក្នុងមួយខែ។ សហជីពក្នុងវិស័យកាត់ដេរ បង្ហាញការខកចិត្ត​ នៅពេលឃើញតួលេខដំឡើងប្រាក់ឈ្នួលកម្មករដែលឡើងបានតែ៤ដុល្លារបន្ថែមទៀតនេះ។ សម្រាប់សហជីព ប្រាក់ឈ្នួល២០៨ដុល្លារ នៅមិនទាន់ឆ្លើយតបចំពោះតម្រូវការជាប្រចាំថ្ងៃរបស់កម្មករនៅឡើយ។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានអះអាង ការដំឡើងប្រាក់ឈ្នួលកម្មករ ជាការខិតខំជួយដោះស្រាយបញ្ហាជីវភាពកម្មករឲ្យកាន់តែល្អប្រសើរ។

    12 min
  • តើការតម្លើងថ្លៃម្ហូបអាហារក្នុងតំបន់ទេសចរណ៍ធ្វើឲ្យមានផលប៉ះពាល់អ្វីខ្លះ?

    អាជ្ញាធរខេត្តកែប នៅថ្ងៃទី៥ ខែតុលានេះ បានប្រកាសលេខទូរស័ព្ទឲ្យពលរដ្ឋប្តឹង ក្នុងករណីមានភាពមិនប្រក្រតីផ្នែកសេវាកម្មនានា ពិសេសតម្លៃម្ហូបអាហារ នៅខេត្តជាប់មាត់សមុទ្រមួយនេះ។ វិធានការនេះត្រូវបានដាក់ចេញ បន្ទាប់ពីមានបាតុភាពនៃការតម្លើងថ្លៃម្ហូបអាហារ នៅតំបន់ទេសចរណ៍ខេត្តកែប ដែលត្រូវបានគេផ្សព្វផ្សាយ នៅតាមបណ្តាញសង្គម នាប៉ុន្មានថ្ងៃមកនេះ។ បញ្ហាលក់ម្ហូបអាហារក្នុងតម្លៃថ្លៃនេះ ត្រូវបានគេមើលឃើញថា ជាជំងឺចាស់រាំរ៉ៃមួយដែលពិបាកព្យាបាល។ តើគេអាចព្យាបាលជំងឺនៃការតម្លើងថ្លៃម្ហូបអាហារក្នុងតំបន់ទេសចរណ៍បានដោយវិធីណា?

    14 min
  • តើការរៀបចំអង្គកឋិនទានរបស់រដ្ឋាភិបាលកម្ពុជាទៅកាន់វត្តខ្មែរក្រោមបានបង្កប់នូវអត្ថន័យអ្វីខ្លះ?

    រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ នូវគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមដោយមានសមាសភាពចូលរួមពីអ្នកតំណាងរាស្ត្រ មន្ត្រីរដ្ឋាភិបាល និងអភិបាលខេត្តសរុបចំនួន២២រូប។ គណៈកម្មការនេះមានភារកិច្ចរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមឱ្យស្របតាមប្រពៃណី និងទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ នេះជាលើកទី១ ដែលរដ្ឋាភិបាលអាណត្តិថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែតបានបង្ហាញពីសកម្មភាពផ្សារភ្ជាប់នឹងពលរដ្ឋខ្មែរក្រោម។ អ្នកវិភាគសង្គម និងនយោបាយបានសាទរ និងហៅការធ្វើបែបនេះថា រដ្ឋាភិបាលកម្ពុជាកំពុងបង្ហាញពីការរួបរួមជាតិខ្មែរ។ តែពួកគេក៏មិនភ្លេចស្នើឱ្យរដ្ឋាភិបាលគិតគូរពីសុខទុក្ខរបស់ពលរដ្ឋខ្មែរក្រោមដែលកំពុងរងការគៀបសង្កត់ពីសំណាក់អាជ្ញាធរវៀតណាមទេ៕

    15 min
  • ហេតុអ្វីបានជាកំណើនបេក្ខជនប្រឡងបាក់ឌុបថ្នាក់វិទ្យាសាស្រ្តថមថយជាងថ្នាក់វិទ្យាសាស្ត្រសង្គម?

    ក្រសួងអប់រំបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ នឹងមានបេក្ខជនប្រឡងសរុបចំនួនជាង១៣ម៉ឺននាក់។ ក្នុងនោះ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រពិតមានចំនួនជិត៤ម៉ឺននាក់ ខណៈថ្នាក់វិទ្យាសាស្ត្រសង្គមវិញមានចំនួនជាង៩ម៉ឺន៧ពាន់នាក់។ បើតាមក្រសួងអប់រំ ចំនួនបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រឆ្នាំនេះ ថយចុះជិត២ពាន់នាក់ ខណៈថ្នាក់វិទ្យាសាស្ត្រសង្គមកើនឡើងជាង១ពាន់នាក់។ ការណ៍នេះបានញុំាងឱ្យអ្នកវិភាគសង្គម និងអ្នកធ្វើការលើវិស័យអប់រំព្រួយបារម្ភពីការបាត់បង់ធនធានមនុស្សផ្នែកវិទ្យាសាស្ត្រដែលប្រទេសជាតិកំពុងត្រូវការចាំបាច់។ តែយ៉ាងណា ពួកគេស្នើឱ្យក្រសួងអប់រំបន្តលើកទឹកចិត្តឱ្យសិស្សគ្រប់កម្រិតងាកចាប់អារម្មណ៍លើផ្នែកវិទ្យាសាស្ត្រឱ្យបានច្រើន តាមរយៈការបង្កើតកម្មវិធីអប់រំវិទ្យាសាស្ត្រទំនើប៕

    15 min
  • តើគួរមានយន្តការគាំពារសុវត្ថិភាពជីវិតកម្មករក្នុងវិស័យសំណង់យ៉ាងដូចម្តេច?

    កម្មករសំណង់ចំនួន៥រូប បានបាត់បង់ជីវិត ក្រោយកើតមានឧបទ្ទវហេតុដាច់ខ្សែកន្ត្រកយោងនៅការដ្ឋានកំពុងសាងសង់មួយក្នុងអគារអូឡាំព្យា កាលពីថ្ងៃទី២៧កញ្ញា​ ឆ្នាំ​២០២៤។ នេះមិនមែនជាករណីទី១ទេ ដែលកម្មករក្នុងវិស័យសំណង់តែងគ្រោះថ្នាក់ដល់អាយុជីវិត។ ការណ៍នេះ អ្នកតាមដានបញ្ហាសង្គម បានលើកពីក្តីបារម្ភដែលកម្មករក្នុងវិស័យមួយនេះ មិនសូវមានការអើពើពីប្រព័ន្ធគាំពារសុវត្ថិភាព។ តើគួរមានយន្តការបែបណា ដើម្បីធានាដល់សុវត្ថិភាពកម្មករសំណង់ អំឡុងពេលពួកគេបំពេញការងារ?

    12 min
  • តើការលើកទឹកចិត្តឱ្យវិស័យឯកជនចិនចូលបណ្ដាក់ទុនតាមព្រំដែននឹងជួយអភិវឌ្ឍន៍តំបន់ឦសានកម្រិតណា?

    ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានបើកភ្លើងខៀវឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាចូលបណ្ដាក់ទុននៅតាមបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសតំបន់ភាគឦសាន។ តាមលោកហ៊ុន ម៉ាណែត ការផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែនកម្ពុជាគឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជុំវិញការអនុញ្ញាតឱ្យវិស័យឯកជនចិនលូកដៃទៅអភិវឌ្ឍន៍ខេត្តតាមព្រំដែននេះ អ្នកសេដ្ឋកិច្ច អ្នកនយោបាយ និងអ្នកពាក់ព័ន្ធចាត់ទុកថាជារឿងល្អ។ តែទន្ទឹមនេះ ពួកគេយល់ថា រដ្ឋាភិបាលត្រូវកំណត់គោលការណ៍លើការវិនិយោគឱ្យបានត្រឹមត្រូវ ខណៈកន្លងមកក្រុមហ៊ុនចិនមួយចំនួនបានបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិជាច្រើនក្នុងដំណើរការអាជីវកម្មរបស់ពួកគេ។

    18 min
  • តើជាឱកាស ឬជាបញ្ហាប្រឈមសម្រាប់កម្ពុជាដែលកំពុងទទួលឥទ្ធិពលកាន់តែខ្លាំងពីចិន?

    វិទ្យាស្ថានសិក្សាស្រាវជ្រាវ Lowy របស់អូស្ត្រាលីបានចេញផ្សាយរបាយការណ៍មួយនៅដើមសប្តាហ៍នេះដោយបង្ហាញថា កម្ពុជាឈរលេខរៀងទី១៩ក្នុងចំណោមប្រទេស២៧ក្នុងតំបន់អាស៊ីដែលមានអំណាចល្អប្រសើរ តាមរយៈសកម្មភាពការទូតជាមួយបណ្តាប្រទេសនានាក្នុងតំបន់។ តែមានវិស័យចំនួន ៣ ដែលកម្ពុជាមានភាពស្អិតរមួតខ្លាំងជាមួយចិន គឺការទូត យោធា និងសេដ្ឋកិច្ច។ ការណ៍នេះនាំឲ្យអ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា ចិនកំពុងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗលើកម្ពុជា។ សម្រាប់កម្ពុជា តើនេះជាឱកាស  ឬក៏ជាបញ្ហាប្រឈម?

    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners