
Sign up to save your podcasts
Or


លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានបង្ហាញថា បេក្ខជនដែលប្រលងជាប់មានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ ជាក់ស្តែងនៅឆ្នាំ២០២៤ នេះ បេក្ខជនដែលប្រលងជាប់សញ្ញាបត្របាក់ឌុបមានចំនួនជិត៨០% ដែលក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A បានកើនរហូតដល់ជាង ២ ២០០នាក់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណជាង ១ ៦០០នាក់។ ចំណែកបេក្ខជនដែលទទួលបាននិទ្ទេស ផ្សេងៗទៀតក៏មានការកើនឡើងដែរ។ តើកំណើនចំនួនសិស្សប្រលងជាប់និទ្ទេសA និងនិទ្ទេសខ្ពស់ផ្សេងៗទៀតជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃវិស័យអប់រំខ្មែរ ឬយ៉ាងណា?
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍បានសម្រេចលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទដល់អាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាបចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ តែពន្ធអាករលើតម្លៃបន្ថែម និងពន្ធអាករលើការស្នាក់នៅនឹងមិនត្រូវបានលើកលែងទេ។ ក្រៅពីនេះ រដ្ឋក៏លើកលែងពន្ធអាករលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ ហើយអាជីវកម្មទេសចរណ៍ក៏មិនទទួលរងនូវការធ្វើសវនកម្មពន្ធដារសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ដែរ។ អ្នកជំនាញវិស័យទេសចរណ៍ខ្លះបង្ហាញពីការយល់ស្រប និងខ្លះទៀតបានស្នើឲ្យភាពអនុគ្រោះពន្ធដូចគ្នានេះសម្រាប់ខេត្តផ្សេងទៀត។
កិច្ចប្រជុំស្តីពីជីវៈចម្រុះលើកទី១៦ (COP16) កំពុងបន្តធ្វើនៅក្នុងប្រទេសកូឡុំប៊ីតាំងពីថ្ងៃទី២១ តុលា និងគ្រោងបិទបញ្ចប់នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ ២០២៤។ នៅក្នុងឱកាសនេះ អង្គការសង្គមស៊ីវិលចំនួន ៤ស្ថាប័នស្នើឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមជាមួយយុវជន ព្រះសង្ឃ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដើម្បីការពារ អភិរក្សព្រៃឈើ និងរក្សាជីវចម្រុះនៅកម្ពុជា។ ក្រុមសកម្មជនរបស់អង្គការសង្គមស៊ីវិលទាំងនេះអះអាងថាកន្លងមក ក្រសួងបរិស្ថានបានបដិសេធមិនទទួលស្គាល់អង្គការបរិស្ថានមួយចំនួនក្នុងការចូលរួមត្បាតព្រៃជាមួយក្រុមមន្ត្រីបរិស្ថាន។ ការបដិសេធនេះបានធ្វើឲ្យសកម្មជនបរិស្ថានបារម្ភពីកំណើនបទល្មើសព្រៃឈើដោយសារខ្វះកិច្ចសហការពីភាគីពាក់ព័ន្ធ៕
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រទី២៥តុលា បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដែលគ្រោងចំណាយជាង៣៧ពាន់លានរៀល ឬស្មើនឹងប្រមាណជាង៩ពាន់៤រយលានដុល្លារ។ ចំនួននេះមានការកើនឡើងប្រមាណជាង៤០០លានដុល្លារ បើធៀបនឹងគម្រោងចំណាយរបស់រដ្ឋាភិបាលនៅឆ្នាំ២០២៤ ដែលមានចំនួនជាង៨ពាន់៩រយលានដុល្លារ។ អ្នកតាមដានសង្គម យល់ថា ការបង្កើនគម្រោងចំណាយរបស់រដ្ឋាភិបាល គឺដើម្បីទប់ទល់នឹងចំនួនមន្ត្រីរាជការដែលមានកំណើនកាន់តែច្រើន។ តែអ្នកជំនាញលើកឡើងថា កំណើនការចំណាយនេះស្ថិតក្នុងភាពវិជ្ជមាន ដ្បិតរដ្ឋាភិបាលគិតគូពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ។
របាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក (WJP) ឆ្នាំ២០២៤នេះ បង្ហាញថា កម្ពុជាបន្តស្ថិតក្នុងចំណាត់ថ្នាក់ជិតបាតតារាងពាក់ព័ន្ធនឹងកម្រិតយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ពោលគឺជាប់លេខ១៤១ ក្នុងចំណោម១៤២ប្រទេស។ តាមការវាយតម្លៃដដែលនេះ មូលហេតុដែលយុត្តិធម៌នៅកម្ពុជាធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំនេះ គឺមកពីរដ្ឋាភិបាលនៅតែប្រើឥទ្ធិពលទៅលើប្រព័ន្ធតុលាការ ជាពិសេសរឿងក្តីធំៗទាក់ទងនឹងនយោបាយ។ ប៉ុន្តែមន្រ្តីក្រសួងយុត្តិធម៌ ចាត់ទុកថា របាយការណ៍នេះ មានលក្ខណៈលម្អៀង និងអះអាងថា រដ្ឋាភិបាលកំពុងតែខិតខំកែទម្រង់ប្រព័ន្ធយុត្តិធម៌៕
កេរ្តិ៍ឈ្មោះកម្ពុជា បានបន្តរងស្រោចទៅដោយភាពកខ្វក់ជាថ្មីម្តងទៀត ដោយសារការចុះផ្សាយរបស់កាសែតបរទេសទាក់ទងនឹងបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ការចាប់ជំរិត និងការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងត្រឹមពីរសប្តាហ៍ចុងក្រោយ មានសារព័ត៌មានអង់គ្លេស និងកូរ៉េ បានបន្តចុះផ្សាយអំពីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាប្រព័ន្ធ និងទាញសញ្ញាប្រាប់ពលរដ្ឋខ្លួនឲ្យមានការប្រុងប្រយ័ត្នចំពោះប្រទេសកម្ពុជា។ អ្នកឃ្លាំមើលបង្ហាញក្តីកង្វល់កាន់តែខ្លាំងពីកេរ្តិ៍ឈ្មោះកម្ពុជា ដោយសារការចុះផ្សាយរបស់កាសែតបរទេសជុំវិញបញ្ហាឆបោកអនឡាញ។ តើបញ្ហានេះ កាន់តែធ្វើឲ្យកម្ពុជាអសោចកេរ្តិ៍ឈ្មោះបែបណា? ហើយកម្ពុជាត្រូវដុតដៃដុតជើងដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញបែបណា?
រដ្ឋាភិបាលកម្ពុជាបានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ ក៏ប៉ុន្តែអ្នកនយោបាយ និងសកម្មជនប្រឆាំងនានាជាពិសេសនៅក្រៅប្រទេស នៅមិនទាន់ជឿជាក់ថារដ្ឋាភិបាលបានដកខ្លួនចេញពី CLV-DTA នៅឡើយ។ ភាពមិនជឿជាក់នេះ បានកើតឡើងបន្ទាប់ពីមេដឹកនាំប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ បានអះអាងពីកិច្ចសហប្រតិបត្តិការរវាងគ្នាដដែលក្នុងនាមជាប្រទេសមានរបងជាប់គ្នា តែមិនមែនក្នុងក្របខណ្ឌ CLV-DTA នោះទេ។ តើធ្វើយ៉ាងណាដើម្បីបញ្ចប់ភាពចម្រូងចម្រាសទាំងស្រុងរវាងខ្មែរ និងខ្មែរលើបញ្ហា CLVនេះ?
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ជាខួបលើកទី៣៣ឆ្នាំ នៃសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នៅថ្ងៃនេះ សហភាពអឺរ៉ុប បានលើកទឹកចិត្តឱ្យភាគីកម្ពុជាថ្លឹងថ្លែងលើការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដោយចាត់ទុកថា សន្ធិសញ្ញានេះ មិនត្រឹមតែដើម្បីសម្រេចបានសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាព ដែលផ្អែកលើការគោរពសិទ្ធិមនុស្ស អភិបាលកិច្ច ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ទោះជាយ៉ាងណា អ្នកវិភាគខ្លះ មើលឃើញថា ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស មិនមានឥទ្ធិពលលើកម្ពុជាទេ ព្រោះស្មារតីនៃសន្ធិសញ្ញាទីក្រុងប៉ារីសត្រូវបានដាក់ទៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ រួចហើយ។ តែអ្នកវិភាគខ្លះ យល់ថា ប្រទេសជាភាគីហត្ថលេខី នៅតែមានសិទ្ធិដាស់តឿនឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមកិច្ចព្រមព្រៀងនេះ និងអនុវត្តឱ្យបានពេញលេញ ទោះបានចម្លងចូលក្នុងរដ្ឋធម្មនុញ្ញក៏ដោយ៕
កម្ពុជាបានយល់ស្របជាមួយគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃ ក្នុងការការសម្រួលការធ្វើដំណើរឆ្លងដែនរបស់ភ្ញៀវទេសចរក្នុងប្រទេសចំនួន៦ របស់តំបន់អាស៊ាន តាមរយៈគោលនយោបាយទិដ្ឋាការតែមួយ ហៅថា ៦ប្រទេសក្នុងទិសដៅតែមួយ។ ប្រទេសចូលរួមនៅក្នុងកម្មវិធីទេសចរណ៍៦ប្រទេស ក្នុងទិសដៅតែមួយដែលជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃនេះ មានប្រទេសកម្ពុជា វៀតណាម ឡាវ ភូមា និងប្រទេសម៉ាឡេស៊ី។ កម្មវត្ថុនៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ប្រទេសជាសមាជិកអាស៊ានទាំង៦ប្រទេស ជាពិសេសជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនជាងមុន។ អ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញពីប្រសិទ្ធភាពនៃការទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាប្រទេសកម្ពុជាតាមរយៈកម្មវិធីទិដ្ឋាការទេសចរណ៍មួយនេះ។
ប្រមុខរដ្ឋាភិបាលបានប្រកាសនៅថ្ងៃទី២០ខែតុលា ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននឹងត្រូវបិទបញ្ចប់ ឈប់ទទួលការបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ខែតុលាខាងមុខ។ គិតត្រឹមថ្ងៃទី២០ ក្រុមការងារមូលនិធិទទួលបានទឹកប្រាក់សរុបជាង២៦លានដុល្លារ។ មន្ត្រីរដ្ឋាភិបាលចាត់ទុកថា នេះជាការចូលរួមបរិច្ចាគយ៉ាងធំធេងរបស់ពលរដ្ឋខ្មែរ។ ប៉ុន្តែ អ្នកតាមដានសង្គម យល់ថា ថវិកានេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់អភិវឌ្ឍតាមព្រំដែននោះទេ៕
From the publisher's feed

14 Listeners

1,104 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners