ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ហេតុអ្វីលោក ហ៊ុន សែន ចាត់ទុកកុងសង់ស៊ុស៥ចំណុចរបស់អាស៊ានក្នុងបញ្ហាភូមាហួសសម័យ?

    ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំងទទួលបន្ទុកភូមា លោក Christian Lechervy នាថ្ងៃទី១៧តុលា ម្សិលមិញនេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងកុងសង់ស៊ុស ៥ចំណុចរបស់អាស៊ានក្នុងបញ្ហាភូមាហាក់ដូចជាហួសសម័យទៅហើយ។ អ្វីដែលនាំឱ្យលោកហ៊ុន សែនលើកឡើងយ៉ាងដូច្នេះ គឺដោយមកពីលោកមើលឃើញថា ចំណុច១ ក្នុងចំណោមកុងសង់ស៊ុស ទាំង ៥ចំណុច លើកឡើងពីការទប់ស្កាត់អំពើហិង្សា ប៉ុន្តែនាពេលនេះ ស្ថានការណ៍នៅភូមាបានរាលដាល សឹងតែក្លាយទៅជាសង្គ្រាមស៊ីវិលទៅហើយ។ អ្នកតាមដានកិច្ចការអន្តរជាតិ និងភូមិសាស្ត្រនយោបាយក៏បានបង្ហាញការយល់ឃើញស្រដៀងគ្នាជាមួយលោក ហ៊ុន សែន ដោយថា អាស៊ានហាក់គ្មានអ្វីជាដុំកំភួនក្នុងកិច្ចការដោះស្រាយវិបត្តិភូមា។

    16 min
  • ហេតុអ្វី​បណ្តោយឲ្យ​អ្នកទោស​រាំរែក​សប្បាយ​បែប​អនាធិបតេយ្យ​ក្នុង​ពន្ធនាគារ​?

    ឃ្លីបវីដេអូ​ដែលបង្ហាញពី​ការរាំរែក​សប្បាយ​នៅក្នុង​ពន្ធនាគារ​ព្រៃស ​«ម១» ​កាលពីដើម​សប្តាហ៍​បានក្លាយជា​ប្រធានបទ​ដ៏គួរឲ្យ​ចាប់អារម្មណ៍ ​និង​ហួសចិត្ត​នៅក្នុង​ចំណោមមហាជន​។ ​អ្នកវិភាគ​សង្គម និង​ច្បាប់នានា​យល់ឃើញថា ​គឺជាទង្វើមួយ​បែប​អានាធិបតេយ្យ​ដែលអ្នក​គ្រប់គ្រង​ពន្ធនាគារ​ជាអ្នក​បណ្តោយឲ្យមាន​កម្មវិធី​សប្បាយ​មួយនេះ​។ ​បាតុភាពដូចគ្នានេះ​ក៏ត្រូវបាន​គេសង្ស័យ​ថាអាចកើតមាន​នៅតាមពន្ធនាគារ​ផ្សេងៗ​ទៀត​នៅទូទាំង​ប្រទេស​។ ​ហេតុអ្វីបានជា​មានហេតុការណ៍​បែបនេះ​កើតឡើង ​និងថា ​តើអ្នក​គ្រប់គ្រង​ពន្ធនាគារ​គួរប្រឈម​នឹងការ​ទទួលខុស​ត្រូវ​យ៉ាងណា​?

    12 min
  • តើ​គួរមាន​ការ​សើរើ​ឡើងវិញ​លើ​សំណើ​សុំ​កាត់​ឆ្វៀល​ដី​ដែល​មាន​ភាព​មិន​ប្រក្រតី​ដែរ​ ឬ​ទេ​?

    នៅក្នុង​ពិធី​អបអរ​ខួប៣០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើតកងពលតូច​លេខ៧០ ​កាលពី​ថ្ងៃទី១៥​ ខែតុលា ​ឆ្នាំ​២០២៤ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានលើកឡើង​ពីការ​ចុះហត្ថលេខា​លុបចោល​សំណើ​សុំកាត់​ឆ្វៀលដី​ចំនួន២​ឯកសារ ​ដែលមាន​ភាពមិនប្រក្រតី​។ ​អ្នកតាមដាន​សង្គម​នានា​បានបង្ហាញ​ពីការ​គាំទ្រ​លើ​ចំណាត់ការ​របស់ប្រមុខ​រដ្ឋាភិបាល និង​បានស្នើឲ្យ​មានការ​ពិនិត្យមើល​ឡើងវិញ​ ព្រមទាំង​ដាក់ទោស​ទណ្ឌ​ដល់បុគ្គល​ទាំងឡាយណា​ដែលបាន​ប្រព្រឹត្ត​នូវភាព​មិនប្រក្រតី​ដូចនេះ ​គិត​ចាប់តាំងពី​ពេលកន្លងមក ​និង​ក្នុងពេល​បច្ចុប្បន្ន​។

    13 min
  • អ្វីទៅជាភាពខុសគ្នារវាងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌ CLV និងក្រៅក្របខណ្ឌ CLV?

    ក្រោយពីបានប្រកាសដកខ្លួនចេញពីគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV កម្ពុជាកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយឡាវ និងវៀតណាម។ នៅក្នុងជំនួបត្រីភាគីក្រៅក្របខណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឡាវកាលពីថ្ងៃទី១០ តុលា ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីធ្វើឱ្យអនុតំបន់ទន្លេមេគង្គ និងឥណ្ឌូចិនក្លាយជាគំរូភាពនៃទំនាក់ទំនង ពិសេសជំរុញការអភិវឌ្ឍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សម្រាប់អ្នកនយោបាយ កិច្ចសហប្រតិបត្តិការត្រីភាគីរបៀបនេះមិនខុសពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ CLV ទេ និងថា កម្ពុជាអាចប្រឈមគ្រោះថ្នាក់ទៅថ្ងៃខាងមុខ។ តែអ្នកតាមដានភូមិសាស្ត្រនយោបាយមិនជំទាស់នឹងការដែលកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសជិតខាងដើម្បីផលប្រយោជន៍ជាតិនោះទេ៕

    15 min
  • តើ«ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា» ជាតំណាង និងអាចជំនួសអាសនៈរបស់កម្ពុជានៅ UN បាន ឬទេ?

    អ្នក​នយោ​បាយ​បក្ស​ប្រ​ឆាំង​បាន​អះអាង​ថា ​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​បាន​សម្រេច​បង្កើត ​«ក្រុម​ប្រឹក្សា​ជាតិ​បង្រួប​បង្រួម​កម្ពុជា» ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា ឆ្នាំ​២០២៤​។​ «ក្រុម​ប្រឹក្សាជាតិ​បង្រួប​បង្រួម​កម្ពុជា»​ នេះ​ជា​អ្នក​តំណាង​ឲ្យ​សំឡេង​ពល​រដ្ឋ​ខ្មែរ​ជាង​៣លាន​នាក់​នៅក្រៅ​ប្រទេស​ និង​ប្រមាណ​៣លាន​នាក់​ទៀត​ដែល​ធ្លាប់​គាំទ្រ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​។​ លោកស្រី មូរ សុខហួរ អះ​អាង​ថា ក្រុម​ប្រឹក្សា​នេះ​មាន​សិទ្ធិ​ធ្វើ​ជា​តំណាង​របស់​កម្ពុជា​នៅ​ឯអង្គការ​សហ​ប្រជាតិ ​ដូច​លោកស្រី អ៊ុង សានស៊ូជី តំណាង​ឲ្យ​ភូមា​ដែរ​។ តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ការ​បង្កើត​ក្រុម​ប្រឹក្សា​នេះ​ថា​គ្រាន់​ជា​ការ​យល់​សប្តិ​របស់​ក្រុម​ប្រឆាំង និង​ថា​ វាគ្មាន​ឥទ្ធិពល​អ្វី​សោះ​ឡើយ​។​

    14 min
  • តើការបន្តរួបរួមនៃចរន្តអតីតបក្សប្រឆាំង អាចមានឥទ្ធិពលប្រកួតប្រជែងជាមួយបក្សកាន់អំណាច?

    សម្ព័ន្ធភាពឆ្ពោះទៅអនាគតរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំង នៅថ្ងៃអាទិត្យទី១៣កញ្ញា បានប្រកាសពីការចូលរួមរបស់គណបក្សកម្ពុជានិយម របស់លោក យ៉ែមបុញ្ញឫទ្ធិ។ ការណ៍នេះនាំឲ្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត កើនសមាសភាពដល់៥គណបក្សដែលរួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម។អ្នកនយោបាយនៃសម្ព័ន្ធភាពឆ្ពោះទៅអនាគត អះអាងថា ការចងសម្ព័ន្ធរវាងគណបក្សមាននិន្នាការប្រជាធិបតេយ្យពេលនេះ កាន់តែធ្វើឲ្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត មានឥទ្ធិពលទៅប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា យល់ថា ការចងសម្ព័ន្ធនេះ គ្រាន់តែយុទ្ធសាស្ត្រចាញ់របស់ក្រុមអ្នកនយោបាយប្រឆាំងប៉ុណ្ណោះ។

    17 min
  • អ្នកតាមដានសង្គមចង់ឃើញមានចំណាត់ការលើជនឆបោកមួយចំនួនដែលនៅមានសេរីភាព

    នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​រឿង​លេច​ធ្លោ​២ ​ដែល​ធ្វើ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ​គឺ​ករណី​ អ្នក​ឧកញ៉ា ​លី សាម៉េត ​ទីប្រឹក្សា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​ត្រូវ​បាន លោក ហ៊ុន សែន ប្រកាស​ឲ្យ​សង​លុយ​ទៅ​ជន​រង​គ្រោះ ​ជាង​១០​លាន​ដុល្លារ ​និង ​ករណី ​លោក ដួង តារា អតីត​ជា​អ្នក​កាន់​ហ្វេស​ប៊ុក​ផេក​ឲ្យ​ លោក ​ហ៊ុន សែន ក៏ត្រូវ​បាន​នាំ​ខ្លួនទៅសាកសួរ​ពាក់​ព័ន្ធ​«ការ​ឆបោក»​។ ​អ្នក​តាម​ដាន​សង្គម​បាន​គាំទ្រ​ចំណាត់​ការ​នេះ ​តែពួក​គេក៏​ចង់​ឃើញ​មាន​ចំណាត់​ការ​ដូច​គ្នានេះ​ទៅ​លើ«​ជន​ឆបោក»​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ​។​

    12 min
  • អ្នកជំនាញថា រដ្ឋត្រូវហ៊ានអារកាត់ចំពោះឈ្មួញធំៗ បើចង់ទប់ស្កាត់ការប្រើគ្រឿងស្រវឹង

    រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាក់ព័ន្ធចំនួន៣ បានដាក់ចេញគោលការណ៍ «ឆន្ទៈល្អ» ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹងឲ្យមានសណ្តាប់ធ្នាប់។ សម្រាប់អ្នកជំនាញ នេះជាសញ្ញាវិជ្ជមានមួយដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងរបស់ប្រជាពលរដ្ឋខ្មែរ។ ទន្ទឹមគ្នានេះ អ្នកជំនាញក្នុងវិស័យសុខាភិបាលក៏កំពុងទាញសញ្ញាណអាសន្នពីការសេពគ្រឿងស្រវឹងដែលកំពុងកើនឡើង។ នៅក្នុងន័យនេះ ក្រុមអ្នកជំនាញបានលើកជាយោបល់ថា រដ្ឋត្រូវមានឆន្ទៈខ្ពស់ដោយហ៊ានប្រើកណ្តាប់ដៃដែកលើឈ្មួញរកស៊ីផ្គត់ផ្គង់គ្រឿងស្រវឹង ប្រសិនបើចង់ទប់ស្កាត់កំណើននៃការសេពគ្រឿងស្រវឹង។

    13 min
  • «​មជ្ឈភាព​អាស៊ាន​»​បន្ត​នៅ​ជា​ក្តី​សុបិន្ត​ដដែល​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឡាវ​?

    នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​៤៤ និង​៤៥ ​ក្នុង​ក្រុងវៀងចន្ទន៍​ ប្រទេស​ឡាវ​នាថ្ងៃទី​០៩​ ខែ​តុលា មេដឹកនាំ​អាស៊ាន​បានលើកឡើង​សារជាថ្មី​ពីសារៈសំខាន់​នៃ​ការលើកកម្ពស់​ និង​ពង្រឹងមជ្ឈភាព​អាស៊ាន​។ តើកិច្ចប្រជុំ​កំពូលអាស៊ាន​នៅឡាវឆ្នាំ​២០២៤នេះ ​អាចជួយ​ឲ្យសមាជិក​អាស៊ានទាំង១០​ប្រទេស​រកឃើញភាព​ជឿនលឿន​ដែលនាំឲ្យ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំងនេះ​ឈរជា​កណ្តាល​បាន ឬទេ​។ ​អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ ​និង​កិច្ចការអាស៊ាន​មួយចំនួន​មើលឃើញថា ​ការស្វែងរក​មជ្ឈភាព​អាស៊ាន​ជារឿងលំបាក ​និង​បន្ត​ស្ថិតនៅ​ក្នុងសុបិន្ត​ជាបន្តទៀត។​ នេះក៏ដោយសារ​ថាសមាជិក​អាស៊ាននីមួយៗ​បានគិតគូរ​តែពី​ប្រយោជន៍ផ្ទាល់ខ្លួន​ជាង​ប្រយោជន៍​សហគមន៍​។​

    14 min
  • តើទង្វើរបស់ Miss Grand International ជាចេតនា ឬអចេតនា?

    ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានផ្ទុះរឿងអាស្រូវជុំវិញការប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីរបស់ថៃឈ្មោះ Miss Grand International។ ការជជែកដេញដោលលើប្រធានបទមួយនេះកំពុងបន្តកើតមានយ៉ាងផុសផុលនៅលើបណ្តាញសង្គមក្រោយស្ថាប័ន Miss Grand International បានដកសិទ្ធិកម្ពុជាភ្លាមៗក្នុងនាមជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតសម្រស់ក្រោមហេតុផលមិនមានជំនាញវិជ្ជាជីវៈ។ តែនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ ស្ថាប័ន Miss Grand Cambodia បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីបកស្រាយរឿងរ៉ាវទាំងនេះដោយបញ្ជាក់ថា អ្វីដែលបានកើតឡើងម្ចាស់កម្មវិធីថៃមានចេតនាចង់បំបាក់មុខកម្ពុជា។ ចំណែកអ្នកតាមដានសង្គមយល់ថា ទង្វើរបស់ស្ថាប័ន Miss Grand International បានធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជានៅលើឆាកអន្ដរជាតិ៕

    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,104 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners