ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើ​ទម្ងន់ទោស​កម្រិត​ណា​ដែល​ជនបង្ក​ត្រូវ​ទទួល​ចំពោះ​ទង្វើ​របស់ខ្លួន​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស ​៤​នាក់​?

     

    នៅថ្ងៃ​ទី​២៥ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញសេចក្តី​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់​ចោទឈ្មោះ ​នាង សំអូន ​ដាក់ក្នុង​ពន្ធនាគារ​ចំនួន ៥ឆ្នាំ ​និង​ពិន័យជាប្រាក់​ចំនួន​២០​លានរៀល​។ នាង សំអូន ​បានជាប់ចោទ​ពីបទ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង ​បង្កគ្រោះថ្នាក់​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន ​៤នាក់ ​នៅ​ចំណុច​ស្ពាន​ឬស្សីកែវ ​កាលពី​ខែ​មករា​ ឆ្នាំ​២០២៤​។ ​តាម​តុលាការ ​នេះជាកម្រិត​អតិបរមា​ដោយយោង​លើ​មាត្រា៨៣ ​និង​មាត្រា​៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ ​តែលោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានបញ្វេញ​ប្រតិកម្ម​នៅថ្ងៃទី​២៦ ខែ​កញ្ញានេះ ​ដោយស្នើឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ប្រើ​អធិបញ្ជា​ប្តឹងទៅ​សាលាឧទ្ធរណ៍ ​និង​ពិនិត្យមើល​ឡើងវិញ​ពីការ​ធ្វើវិសោធនកម្ម​ច្បាប់​សំដៅដាក់ទោស​អ្នក​ប្រព្រឹត្តខុស​ឲ្យធ្ងន់ធ្ងរ​ ប្រសិនបើ​ច្បាប់​បច្ចុប្បន្ន​មានកម្រិត​ទោសទណ្ឌ​ស្រាលពេក​។ ​តើទម្ងន់ទោស​កម្រិតណា​ដែល ​នាង សំអូន ​ត្រូវទទួល​នៅក្នុង​ទង្វើរបស់ខ្លួន​?

    15 min
  • តើងារ«ស្ដេចប្រដាល់គុនចម្រុះបុរាណខ្មែរ» អាចជួយ​លើកស្ទួយ​គុនខ្មែរ?

    លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ​លើកឡើងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រោងស្នើទៅរដ្ឋាភិបាលឱ្យបង្កើតងារ «ស្ដេចប្រដាល់គុនចម្រុះបុរាណខ្មែរ» ក្នុងគោលដៅលើកស្ទួយវិស័យកីឡាយុទ្ធគុន។ នេះបើតាមលោក វ៉ាត់ ចំរើន ដែល​ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ថ្នាក់ដឹកនាំ​កីឡារូបនេះ កត់សម្គាល់ឃើញថា កម្ពុជាជួបការលំបាកក្នុងការជំរុញគុនខ្មែរលើឆាកអន្តរជាតិ ដោយហេតុថា កម្ពុជាគ្មានតំណាងសម្រាប់ផ្សព្វផ្សាយ​។ តើការបង្កើតងារ « ស្ដេចប្រដាល់គុនចម្រុះបុរាណខ្មែរ »  អាចជួយ​លើកស្ទួយវិស័យគុនខ្មែរ មែនដែរឬទេ?

    12 min
  • តើការធ្លាក់ចុះសីលធម៌ និងឥរិយាបថរស់នៅរបស់យុវជនខ្មែរបច្ចុប្បន្នជាកំហុសអ្នកណា?

    កាលពីថ្ងៃទី២៣ ខែកញ្ញា សារមន្ទីរជាតិបានបង្ហាញការសោកស្តាយចំពោះទង្វើអសីលធម៌របស់យុវជនខ្មែរមួយចំនួនដែលបានសម្រុក និងផ្លោះរបងចូលក្នុងបរិវេណសារមន្ទីរជាតិ អំឡុងពេលមានវត្តមានអ្នកបង្កើតមាតិកាតាមយូធូបបរទេសម្នាក់នៅក្នុងសារមន្ទីរ។ សារមន្ទីរជាតិចាត់ទុកទង្វើរបស់យុវជនខ្មែររបៀបនេះថាខ្វះការគោរព និងមិនផ្តល់តម្លៃដល់បេតិកភណ្ឌជាតិរបស់ខ្លួន។ ចំណែកអ្នកស្រាវជ្រាវសង្គមវាយតម្លៃថា សីលធម៌ និងឥរិយាបថរស់នៅរបស់យុវជនខ្មែរនាពេលសព្វថ្ងៃកំពុងធ្លាក់ចុះខ្លាំង។ ក្នុងន័យនេះ អ្នកវិភាគបានស្តីបន្ទោសលើភាពទន់ខ្សោយនៃវិស័យអប់រំ និន្នាការនយោបាយ សង្គម គ្រួសារ និងយុវជនខ្លួនឯង៕

    15 min
  • ភាព​ចម្រូងចម្រាស​មតិ​លើ​សំណុំរឿង​CLV ​ត្រូវបាន​បញ្ចប់​ក្រោយ​រដ្ឋាភិបាល​ដកខ្លួន​ចេញ​វិញ​?

    កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដកខ្លួន​ជាផ្លូវការ​ពីការ​ចូលរួម​នៅក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ​ឡាវ ​វៀតណាម​(CLV​-DTA) ​ដែលមាន​អាយុកាល ​២៥ឆ្នាំ​កន្លងទៅ​។ ការ​សម្រេច​ដកខ្លួននេះ ​ត្រូវបាន​រដ្ឋាភិបាល​ពន្យល់ថា ​គឺជាការគិតគូរ​ពី​ក្តីកង្វល់របស់​ប្រជាជន​លើបញ្ហាទឹក​ដី ​និង​ភាពចាំបាច់​ខាង​នយោបាយ​។ គួររម្លឹកថា​ CLV ជាប្រធានបទ​ដ៏ក្តៅគគុក​រវាងអ្នក​នយោបាយ​ប្រឆាំង និង​រដ្ឋាភិបាល ​ហើយក៏ជា​ប្រធានបទ​ដែលពលរដ្ឋខ្មែរ​ជាច្រើន​សម្តែង​ការព្រួយបារម្ភ​ជុំវិញ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​។ ​តើការ​សម្រេចដកខ្លួន​ចេញ​ពី CLV ​របស់​រដ្ឋាភិបាលនេះ​នឹងជួយ​កាត់​បន្ថយភាពតានតឹង​ខាង​នយោបាយរវាង​រដ្ឋាភិបាល និង​ពលរដ្ឋខ្មែរ​ដែលមាន​និន្នាការ​ផ្ទុយពី​រដ្ឋាភិបាល​ដែរ ឬ​ទេ​?

    13 min
  • តើគួរ ឬមិនគួរបន្តកម្មវិធីទស្សនកិច្ច និងមូលនិធិព្រំដែន ក្រោយរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV?

    រដ្ឋាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃសុក្រទី ២០ កញ្ញាពីការដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍រួមគ្នាជាឡាវ និងវៀតណាមហៅកាត់ CLV។ ក្រោយការសម្រេចដូចនេះនាំឲ្យមានការចោទសួរថា តើការរៀបចំកម្មវិធីទស្សនកិច្ចរបស់ពលរដ្ឋទៅតំបន់ព្រំដែន និងការប្រមូលលុយក្នុងមូលនិធិព្រំដែនគួរបន្តធ្វើ ឬគួរលុបចោលវិញ?។ អ្នកវិភាគមួយចំនួនធំយល់ថា រដ្ឋាភិបាលគួរបន្តធ្វើការងារទាំងពីរនេះ ព្រោះវាអនុញ្ញាតឲ្យសាធារណជនយល់ និងស្គាល់ទឹកដីព្រំដែនរបស់ខ្លួន។

    9 min
  • តើការដែលកម្ពុជាដកខ្លួនចេញពីCLV អាចជាសញ្ញាឈានទៅរកឯកភាពជាតិ ឬយ៉ាងណា?

    ភ្លាមៗ​បន្ទាប់​ពី អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​លោក ហ៊ុន សែន ប្រកាស​ថា​ កម្ពុជា​បញ្ចប់​ការ​ចូល​រួម​ក្នុង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម​ (CLV-DTA)​ មាន​ប្រតិកម្ម​គាំ​ទ្រ​ពី​ច្រើន​មជ្ឈដ្ឋាន​រួម​ទាំង​អ្នក​ដែល​ធ្លាប់​តែ​ប្រឆាំង​ផង​ដែរ​។​ បើ​តាម​ ​លោក ហ៊ុន សែន ​មូល​ហេតុ​សំ​ខាន់​មួយ​ដែល​ធ្វើ​ឲ្យ​លោក​ផ្លាស់​ប្តូរ​ជំហរ​ ដោយ​ដក​កម្ពុជា​ចេញ​ពី​គម្រោង​CVL​ពេល​នេះ​ ក៏ព្រោះ​ថា ​លោក​គ្មាន​ទម្លាប់​អង្គុយ​បក់​ផ្សែង​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ពន្លត់​ភ្លើង​ទាំង​ស្រុង​។​ ទន្ទឹម​គ្នា​នឹង​ការ​គាំ​ទ្រការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិ​បាល​លើក​នេះ​ ក្រុម​អ្នក​វិភាគ ​ចង់​ឃើញ អា​ជ្ញាធរ​ដោះលែង​សកម្មជន​ប្រឆាំង​នឹង​ CLV ឲ្យ​មាន​សេរីភាព​ឡើង​វិញ ​ហើយ​នោះ ​គឺ​ជា​សញ្ញា​ឈាន​ទៅ​រក​ការ​ឯក​ភាព​ជាតិ​ទាំង​ស្រុង​របស់​កម្ពុជា​ក្នុង​សំណុំ​រឿង​ព្រំដែន​។​

    14 min
  • វិស័យទេសចរណ៍ខ្មែរនឹងប្រែប្រួលជាវិជ្ជមាន ពេលដូររដ្ឋមន្ត្រីថ្មី?

    ទីបំផុត លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវផ្លាស់ប្តូរចេញ រួចជំនួសមកវិញដោយ លោក ហួត ហាក់ ដែលជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ ការផ្លាស់ប្តូរតួនាទីរបស់រដ្ឋមន្ត្រីពីររូប ក្រោយរដ្ឋាភិបាលថ្មីដំណើរការបាន១ឆ្នាំ ត្រូវគេកត់សម្កាល់ថា ជាយុទ្ធសាស្ត្រនៃការរៀបចំឲ្យប្រសើរឡើងវិញចំពោះវិស័យទេសចរណ៍កម្ពុជា។ ប្រតិបត្តករទេសចរណ៍នានា យល់ថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍គួរមានយុទ្ធសាស្ត្រទាក់ទាញថ្មីៗ ដើម្បីដោះស្រាយបញ្ហាទេសចរណ៍នៅកម្ពុជា។ តើអាចទៅរួចទេ ដែលវិស័យទេសចរណ៍នឹងមានក្តីសង្ឃឹមឡើងវិញ ក្រោយការរុះរើសមាសភាពរដ្ឋាភិបាល?

    9 min
  • ហេតុអ្វី​បានជា​មានការ​កែសម្រួល​សមាជិក​រដ្ឋាភិបាល​ខ្លះ​ក្រោយ​ធ្វើដំណើរ​បាន​១​ឆ្នាំ​?

    រដ្ឋសភា​កម្ពុជា ​នឹងបើក​កិច្ចប្រជុំ​នៅថ្ងៃទី២០​ ខែ​កញ្ញា ឆ្នាំ​២០២៤​ស្អែក ដោយមាន​របៀបវារៈ​សំខាន់​មួយគឺការបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​លើការកែសម្រួល​សមាសភាពសមាជិក​រាជរដ្ឋាភិបាល​ចំនួន២រូប​។ ​ក្នុងនោះត្រូវបាន​គេដឹងក្រៅផ្លូវការ​នៅឡើយថា ​នឹងមាន​ការផ្លាស់ប្តូរ​ការងារគ្នាទៅវិញ​ទៅមក​រវាងរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​និង​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច។ ​អ្នកវិភាគ​សង្គម និង​នយោបាយ​នានា​មើលឃើញថា​ជាដំណើរការ​ប្រព្រឹត្តទៅ​ធម្មតារបស់​រដ្ឋាភិបាល​ស្របតាម​រដ្ឋធម្មនុញ្ញ ​សំដៅ​ពង្រឹង​បន្ថែមទៀត​នូវ​សមត្ថភាព​ការងារ​។ ​ក៏ប៉ុន្តែ​ការសម្រួល​ការងារទៅលើ​រដ្ឋមន្ត្រី​ទទួលបន្ទុក​វិស័យទេសចរណ៍​ហាក់​មានការ​ចាប់អារម្មណ៍​ខ្លាំង ​ដោយសារ​វិស័យទេសចរណ៍​កម្ពុជា​នៅតែ​ជាកម្មវត្ថុ​នៃ​ការចោទសួរ​នៅឡើយ​។

    14 min
  • តើការប្រើប្រាស់យានយន្ដអគ្គិសនីអាចជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាបានកម្រិតណា?

    នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងនឹងជំរុញការប្រើប្រាស់យានយន្ដអគ្គិសនីឱ្យបាន ៤០% នៅត្រឹមឆ្នាំ២០៥០។ ចំពោះ លោកប៉េង ពោធិ៍នា កំណើននៃការប្រើប្រាស់យានយន្ដអគ្គិសនីនៅកម្ពុជានឹងអាចជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា។ ចំណែកអ្នកជំនាញខាងសេដ្ឋកិច្ច និងអ្នកពាក់ព័ន្ធមួយចំនួនមិនបានមើលឃើញដូច្នោះឡើយ ដោយពួកគេបានលើកហេតុផលថា កម្ពុជាដែលជាប្រទេសក្រីក្រមិនទាន់មានទីផ្សារប្រើប្រាស់យានយន្តអគ្គិសនីទូលំទូលាយនៅឡើយទេ។

    8 min
  • តើព្រឹត្តិការណ៍ Gumball 3000 មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

    ព្រឹត្តិ​ការណ៍ Gumball 3000 នៅ​កម្ពុជា​ត្រូវ​បាន​រៀប​ចំ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ​ខែកញ្ញា ឆ្នាំ២០២៤។ ព្រឹត្តិ​ការណ៍​មួយ​នេះ​មាន​ការ​ចូល​រួម​ពី​មហា​សេដ្ឋី អ្នក​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម កីឡាករ និង​តារារ៉េប​ល្បីៗ​។​ អ្នក​រៀប​ចំព្រឹត្តិ​ការណ៍​អះអាង​ថា នេះមិន​មែន​ជា​ព្រឹត្តិការណ៍​ដើម្បី​បង្អួត​រថយន្ត​ទំនើប​ៗ​ពី​សំណាក់​អ្នក​មាន​នៅ​កម្ពុជា​ទេ តែ​វា​ជា​ព្រឹត្តិ​ការណ៍​ដើម្បីជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ការ​រក​មូល​និធិ​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ការ​បើក​ឱកាស​ឲ្យអ្នក​វិនិយោគ​បាន​ជួប​គ្នា និង​ជាការ​បង្កើត​កំណត់​ត្រាពិភព​លោក​ហ្គីណេស​ដែល​មាន​ការ​ចត​រថយន្ត​ច្រើន​ជាង​គេ​នៅមុខ​ប្រាសាទ​អង្គរ​វត្ត​។ ​តែ​អ្នក​តាម​ដាន​សង្គម​វិញ​យល់​ឃើញ​ថា ព្រឹត្តិ​ការណ៍​នេះ​មាន​ទាំង​ផល​ប្រយោជន៍ និង​ផល​ប៉ះ​ពាល់​។

    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,104 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners