ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការ​ធានា​ការពារ​ទឹកដី​របស់​រដ្ឋាភិបាល​អាច​បញ្ចប់​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ខ្មែរ ​និង​ខ្មែរ​ទេ​?

    នៅក្នុងពិធី​ប្រគល់សញ្ញាបត្រ​ដល់សិស្ស​មេធាវីនា​ព្រឹកថ្ងៃទី០៥​ ខែកញ្ញា ឆ្នាំ២០២៤ ​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បានលើកឡើងជាថ្មីថា ​រដ្ឋាភិបាលត្រូវធ្វើជា​បន្ទាន់នូវការអភិវឌ្ឍន៍ ​និងការធានាមិនឲ្យ​បាត់បង់អធិបតេយ្យភាព ​និងទឹកដី​ទៅអនាគត។ ​ការអនុវត្តន៍គោលដៅធំ​ ដែលប្រជាពលរដ្ឋចង់បាន​ដូចបានលើកឡើង​ខាងលើត្រូវបាន​លោក ហ៊ុន ម៉ាណែត ​យល់ថា ​វាប្រសើរជាង​ការ​យកចាញ់យកឈ្នះ​គ្នា​ជុំវិញការដក ​ឬ​មិនដក​ខ្លួន​ពីកិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV។ ​ការបញ្ជាក់របស់នាយករដ្ឋមន្ត្រី​ដូច្នេះត្រូវបាន​អ្នកវិភាគសង្គម និង​នយោបាយ​បន្តមើលឃើញផ្សេងគ្នា​ដោយមានមតិគាំទ្រ និង​មតិព្រួយបារម្ភ​៕

    13 min
  • តើកម្ពុជាអាចចំណេញអ្វីខ្លះ បើដាក់បេតិកភណ្ឌមួយចំនួនរបស់ខ្លួនទៅក្នុងបញ្ជីរួមជាមួយថៃ?

    នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតថៃដែលបញ្ចប់អាណត្តិនៅកម្ពុជានាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឱ្យភាគីថៃពិចារណាចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួនជាមួយកម្ពុជា។ ការលើកសំណើដូចនេះត្រូវបានលោកហ៊ុន សែនពន្យល់ថា គឺដើម្បីចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមកលើបេតិកភណ្ឌទាំងនោះ និងជាការបង្ហាញពីសាមគ្គីភាព ហើយជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ។ ចំណែកអ្នកជំនាញខាងវប្បធម៌ក៏បានយល់ឃើញដូចប្រធានព្រឹទ្ធសភាកម្ពុជាដែរ។ តែសួរថា តើកម្ពុជាអាចចំណេញអ្វីខ្លះ បើដាក់បេតិកភណ្ឌមួយចំនួនរបស់ខ្លួនទៅក្នុងបញ្ជីរួមជាមួយថៃ?

    10 min
  • តើព្រឹត្តិការណ៍បង្ហាញរថយន្តទំនើប និងប្រណិតអាចហុចផលវិជ្ជមានឲ្យវិស័យទេសចរណ៍កម្ពុជាកម្រិតណា?

    ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៤ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ Gumball 3000 ដែលជាកម្មវិធីជួបជុំ (ប្រមូលផ្តុំ) រថយន្តថ្លៃៗ និងប្រណិត ដោយត្រៀមធ្វើនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ កម្មវិធីនេះមានការចូលរួមដោយរថយន្តប្រណិតៗប្រមាណ១៥០គ្រឿងដែលបើកបរដោយបុគ្គលល្បីៗ មហាសេដ្ឋី និងតារាល្បីៗប្រមាណ២៥០នាក់នៅជុំវិញពិភពលោក។ កម្មវត្ថុនៃព្រឹត្តិការណ៍ Gumball 3000 គឺដើម្បីចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ពិសេសក្នុងខេត្តសៀមរាប ក៏ដូចជាដើម្បីរៃអង្គាសថវិកាពីសប្បុរសជនសម្រាប់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ អ្នកជំនាញវិស័យទេសចរណ៍សម្លឹងឃើញឱកាសដែលកម្ពុជាអាចទទួលបានពីព្រឹត្តិការណ៍មួយនេះ។ តែអ្នកវិភាគសង្គមយល់ថា ព្រឹត្តិការណ៍នេះពុំអាចហុចផលជាផ្លែផ្កាដល់វិស័យទេសចរណ៍កម្ពុជាច្រើននោះទេ៕ 

    15 min
  • តើការត្រឹមរៀបចំទស្សនកិច្ចទៅព្រំដែនភាគឦសានអាចទម្លាយអាថ៍កំបាំងរឿងព្រំដែនបានកម្រិតណា?

    រដ្ឋា​ភិបាល​នឹង​ផ្តើម​ដឹក​ពលរដ្ឋ​ទៅ​លេង​ព្រំដែន​នៅ​ភាគឦសាន​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​នេះដោយ​ធ្វើ​ឡើង​នៅ​រៀង​រាល់​ថ្ងៃ​សៅរ៍​រហូត​ដល់​ដាច់​ឆ្នាំ​២០២៤​។​ ទស្សនៈ​កិច្ច​នេះ​គឺ​ផ្តោត​ទៅ​ព្រំដែន​ក្នុង​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនៈគិរី។​ ជា​ទស្សន​កិច្ច​តែ​មួយ​ថ្ងៃ​ដោយ​វិលល្ងាច តែ​មាន​តំបន់​ខ្លះ​ត្រូវ​សម្រាក​មួយ​យប់​។​ តើ​ទស្សនៈ​កិច្ច​បែប​នេះអាច​ជម្រះ​មន្ទិល​សង្ស័យ និង​រំងាប់​ពី​បញ្ហា​បង្គោល​ព្រំដែន​ដែល​គេ​ចោទ​ប្រកាន់​មាន​ភាព​មិន​ប្រក្រតី​បាន​ដែរ​ ឬ​ទេ​?

    12 min
  • មន្ត្រីជំនាញ៖ ការប្រើផែនទីGoogle Maps ភ្ជាប់នឹងបញ្ហាព្រំដែន ធ្វើឲ្យមានការយល់ច្រឡំ

    មន្ត្រី​ជំនាញ​កិច្ច​ព្រំ​ដែន​កម្ពុជា បាន​អះអាង​ថា ការ​ប្រើ​ផែន​ទី​របស់​Google​ Maps ​មិន​អាច​យក​ជា​ការ​បាន​ឡើយ សម្រាប់​ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា និង​វៀត​ណាម​។​ នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្សព្វ​ផ្សាយ​របស់​ លោក សម រង្ស៊ី ​និង​អ្នក​មួយចំនួន​ទៀត ​ដែល​ថា ​បង្គោល​ព្រំ​ដែន​ដែល​បាន​បោះរួច​គឺ​ចេះ​ដើរ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ រាប់​គី​ឡូ​ម៉ែត្រ​ បើ​ផ្អែក​តាម​ផែន​ទី​ Google Maps។ តែ​មន្ត្រី​ព្រំដែន​របស់​រដ្ឋាភិ​បាល ចាត់​ទុក​ថា ​ការ​លើក​ឡើង​របស់​អ្នក​នយោ​បាយ​ប្រ​ឆាំង ធ្វើឲ្យ​មាន​ការ​យល់​ច្រ​ឡំ​។​

    12 min
  • អ្នកការពារសិទ្ធិមនុស្សហៅការចាប់ខ្លួនមនុស្សជិត១០០នាក់ថាធ្វើឡើងដោយគ្មានមូលដ្ឋាន

    អ្នកការពារសិទ្ធិមនុស្ស បានស្នើឲ្យមានការពិចារណាឡើងវិញ ចំពោះការចោទប្រកាន់ទៅលើយុវជន៨នាក់​ពីបទ«​រួមគំនិតក្បត់» ក្នុងចំណោម​មនុស្សជិត១០០នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន។ គឺជាការ​ចាប់ខ្លួន ចំពេលដែល​សមត្ថកិច្ចរឹតបន្តឹងការធ្វើដំណើរចូលមកភ្នំពេញ ស្របពេលមានការប្រកាស​ធ្វើ​បាតុកម្ម​ពីក្រុម​ប្រឆាំងនៅក្រៅប្រទេស កាលពីថ្ងៃទី១៨ ខែសីហា។ អ្នកការពារសិទ្ធិមនុស្សបានហៅការចាប់​ខ្លួន​មនុស្សជិត១០០នាក់នេះថា ធ្វើឡើងដោយគ្មានមូលដ្ឋាន តែមន្ត្រីរដ្ឋាភិបាល​បានការពារចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​ខ្លួន។

    13 min
  • តើការរៀបចំឥណទានឡើងវិញអាចជួយសម្រាលបន្ទុកប្រជាពលរដ្ឋបានកម្រិតណា?

    នៅថ្ងៃព្រហស្បតិ៍ ទី២៩ សីហា ធនាគារជាតិកម្ពុជាបានណែនាំឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញជូនអតិជន។ ការធ្វើបែបនេះត្រូវបានធនាគារជាតិកម្ពុជាបញ្ជាក់ថា គឺដើម្បីជួយសម្រាលបន្ទុកចំណាយរបស់អតិថិជន សងឥណទានត្រឡប់ និងជំរុញកំណើនសេដ្ឋកិច្ច។ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុមើលឃើញថា វិធានការរបស់ធនាគារជាតិកម្ពុជាពេលនេះអាចជួយសម្រួលដល់ម្ចាស់អាជីវកម្មមួយចំនួនធំដែលកំពុងត្រូវការសាច់ប្រាក់សម្រាប់បង្វិល។ តើយន្តការមួយនេះអាចជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋបានកម្រិតណាដែរ?

    12 min
  • រយៈពេល​១ឆ្នាំ​មកនេះ ​តើ​រដ្ឋសភា​អាណត្តិ​ទី​៧​បាន​បំពេញ​តួនាទី​ខ្លួន​យ៉ាងណា​ខ្លះ​?

    គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤ ​រដ្ឋសភា​នីតិកាល​ទី៧​មានអាយុ​ ១ឆ្នាំ​គត់​។ ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ​ឆ្នាំ​២០២៣ ​បាន​បង្ហាញថា ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលកាន់​អំណាច​បច្ចុប្បន្ន​ទទួលបាន​អាសនៈ​ចំនួន​ ១២០ អាសនៈ ​និង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ទទួលបាន ​៥​អាសនៈ​ ក្នុងចំណោម​អាសនៈ​សរុប​ចំនួន ១២៥ ​នៅក្នុង​រដ្ឋសភា។​ តើរយៈពេល ​១ឆ្នាំ​កន្លងទៅនេះ ​រដ្ឋសភា​ខ្មែរ​បាន​បំពេញ​តួនាទី​អ្វីខ្លះ​ជាប្រយោជន៍​ដល់ម្ចាស់ឆ្នោត ​និង​ប្រទេសជាតិ​? សំណួរនេះត្រូវបាន​អ្នកតាមដាន​សង្គម ​និង​នយោបាយ​ផ្តល់​ចម្លើយផ្សេង​ៗ​គ្នា​ដោយមាន​ទាំង​ចំណុច​វិជ្ជមាន ​និង​អវិជ្ជមាន​។

    14 min
  • តើកម្ពុជាចាំបាច់ត្រូវមានមណ្ឌលថែទាំមនុស្សចាស់ដែរ ឬទេ?

    រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រកាស​ត្រៀម​រៀប​ចំ​ទិវា​មនុស្ស​ចាស់​ក្នុង​ឆ្នាំ​២០២៤ នេះ​យ៉ាងអធិក​អធម នៅ​ក្រោម​ប្រធាន​បទ​ «មនុស្ស​ចាស់​ក្នុង​បដិវត្តន៍​ឌីជីថល»​ ខណៈ​ទិវា​នេះ​ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​១​ ខែ​តុលា​។​ អង្គការ​ដែល​ជួយ​ខាង​មនុស្ស​ចាស់​បាន​លើក​ឡើង​ពី​តម្រូវ​ការ​ជា​ច្រើន​នៅ​ចំពោះ​មុខ​ដែល​មនុស្ស​ចាស់​នៅកម្ពុជា​កំពុង​ត្រូវ​ការ​ ក្នុង​នោះមាន​ទាំង​សេវា​មើល​ថែ​ទាំមនុស្ស​ចាស់​ផង​ដែរ​។ ​ហេតុ​អ្វី​កម្ពុជា​មិន​ទាន់​មាន​មណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​ និង​ថា​ តើ​វាចាំ​បាច់​ដែរ ឬ​ទេ​ ដែល​កម្ពុជា​ត្រូវ​បង្កើត​ឲ្យ​មាន​មណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​ដូច​បណ្តា​ប្រទេស​ជឿន​លឿន​?​

    9 min
  • តើក្រុមហ៊ុនបារាំង VINCI ត្រូវធ្វើអ្វីបន្ថែមទៀតដើម្បីជួយលើកតម្កើងវិស័យអាកាសចរណ៍កម្ពុជា?

    ថ្មីៗនេះ ក្រុមហ៊ុន VINCI របស់បារាំងបានឈ្នះការដេញថ្លៃសិទ្ធិគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី «តេជោក្រុងតាខ្មៅ»។ VINCI ត្រូវបានគេស្គាល់ជាក្រុមហ៊ុនដែលកំពុងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ អ្នកជំនាញធ្វើការលើវិស័យទេសចរណ៍នាំគ្នាសាទរ និងទទួលស្គាល់ VINCI ជាក្រុមហ៊ុនដែលមានលក្ខណៈស្តង់ដារ ទំនួលខុសត្រូវខ្ពស់ និងមានទំនាក់ទំនងទូលំទូលាយជាមួយបណ្តាប្រទេសក្នុងលោក។ តែអ្នកជំនាញដដែលក៏សង្កេតឃើញថា ក្រុមហ៊ុនបារាំងមួយនេះនៅពុំទាន់អាចធ្វើឱ្យវិស័យអាកាសចរណ៍ខ្មែរល្អប្រសើរនៅឡើយទេ។ ចំណែកអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរំពឹងទទួលបានផ្លែផ្កា និងចង់ឃើញ VINCI ទាញប្រយោជន៍ជូនប្រទេសកម្ពុជាច្រើនជាងពេលកន្លងមក។

    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,104 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners