
Sign up to save your podcasts
Or


ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេចនៅថ្ងៃទី២៦ សីហានេះបង្កើតមូលនិធិមួយឈ្មោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ កម្មវត្ថុគឺដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែន។ នេះជាយុទ្ធសាស្ត្រថ្មីរបស់រដ្ឋាភិបាលដែលបើកឱកាសឱ្យប្រជាពលរដ្ឋខ្មែរអាចចូលរួមជាមួយរដ្ឋាភិបាលនៅក្រោមហេតុផល ការពារ និងអភិវឌ្ឍជាតិ «ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ»។ ភ្លាមៗបន្ទាប់ពីមានការសម្រេចបង្កើតមូលនិធិនេះ គេឃើញមានសន្ទុះគាំទ្រជាបន្តបន្ទាប់។ តែក្នុងពេលជាមួយគ្នាក៏មានមតិខ្លះចោទសួរពីរបៀបនៃការគ្រប់គ្រងមូលនិធិ និងការប្រើប្រាស់ឲ្យមានតម្លាភាព។
ព្រះសង្ឃ ចន្ទ មុនី បាននិមន្តទៅកាន់ខេត្តជាប់ព្រំដែនកម្ពុជា ឡាវ និងវៀតណាម នាប៉ុន្មានថ្ងៃមកនេះ ខណៈដែលពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅតែបន្តធ្វើបាតុកម្មស្នើឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណCLV។ បេសកម្មជាពិសេសរបស់ព្រះសង្ឃអង្គនេះ ធ្វើឡើងបន្ទាប់ពីមានសារជាសំឡេងរបស់ លោក ហ៊ុន សែន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដែលបានបញ្ជាឲ្យអភិបាលខេត្តទាំង៤នៅជាប់ព្រំដែនសហការគ្នាដើម្បីរៀបចំទទួល និងធានាសន្តិសុខដល់ការធ្វើដំណើរទៅពិនិត្យព្រំដែនរបស់ព្រះសង្ឃ ចន្ទ មុនី។ ព្រះសង្ឃចេញទៅពិនិត្យព្រំដែន តើវាអាចរំងាប់អារម្មណ៍របស់អ្នកមិនគាំទ្រគម្រោងCLVឬទេ?
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ខែសីហាឆ្នាំ២០២៤ បានប្រកាសដាក់ចេញកម្មវិធីដែលមានឈ្មោះថា «ផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព»។ នេះគឺជាកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចបែបថ្មី ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថានឹងអនុវត្តឲ្យបាននៅដំណាច់ឆ្នាំ២០២៤នេះ។ អ្នកធ្វើការខាងអភិបាលកិច្ចដីធ្លី បានសាទរនឹងកម្មវិធីនេះ តែពួកគេនៅបារម្ភពីការអនុវត្តជាក់ស្តែង ខ្លាចក្រែងមិនមានតម្លាភាព។
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ សីហា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងសារពិសេស ដោយបង្ហើបឲ្យដឹងពីគម្រោងរៀបចំដំណើរកំសាន្តរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តចំនួន៤នាតំបន់ឦសាន នៅរៀងរាល់ចុងសប្តាហ៍។ គម្រោងទស្សនកិច្ចនៅក្នុងខេត្តទាំងបួនជាប់ព្រំដែនជាមួយវៀតណាម និងឡាវ មានគោលដៅយកពលរដ្ឋខ្មែរធ្វើជាភ្នែក ជាច្រមុះ ក្នុងកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV) ។ ពួកគេអាចជាសាក្សីបញ្ជាក់ថា តើ កម្ពុជាមានបាត់បង់ទឹកដី ឬក៏មានលំហូរជនជាតិដទៃចូលកម្ពុជាដែរឬទេ។ អ្នកឃ្លាំមើលខ្លះថា នេះជាយន្តការល្អដើម្បីជំរុញទេសចរណ៍ក្នុងស្រុក តែខ្លះថា គ្មានប្រសិទ្ធិភាពព្រោះជាការរៀបចំទុកជាមុន។ តើយន្តការរបស់រដ្ឋាភិបាល ដែលត្រៀមរៀបចំដំណើរទស្សនកិច្ចពលរដ្ឋទៅកាន់តំបន់ឦសាន ដោយមិនគិតថ្លៃ នឹងអាចកាត់បន្ថយមន្ទិលក្នុងចិត្តពលរដ្ឋ ពីរឿងបាត់បង់ទឹកដីដោយសារគម្រោង (CLV) ឬក៏គ្មានប្រសិទ្ធិភាពសោះ?
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ គឺជាខួប១ឆ្នាំគត់ដែលលោកនាយករដ្ឋមន្តី្រហ៊ុន ម៉ាណែតបានចូលកាន់ចង្កូតដឹកនាំក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ ក្នុងរយៈពេល១ឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី លោកហ៊ុន ម៉ាណែតបានអនុវត្តនូវគោលនយោបាយការទូតសេដ្ឋកិច្ច ដើម្បទាក់ទាញវិនិយោគិនបរទេសធំៗមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ក៏ដូចជាធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចឱ្យបាននូវផែនការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។ អ្នកជំនាញលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មយល់ឃើញថា ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីក្នុងរយៈពេល១ឆ្នាំនេះបានផ្តល់ផ្លែផ្កាច្រើនចំពោះសេដ្ឋកិច្ចជាតិ បើទោះបីជួបព្យុះភ្លៀងយ៉ាងណាក៏ដោយ។ ប៉ុន្តែ អ្នកវិភាគសង្គម និងនយោបាយវិញហាក់យល់ផ្ទុយស្រឡះពីនេះ ដោយពួកគេសង្កេតឃើញរដ្ឋាភិបាលថ្មីពុំទាន់មានសមត្ថភាពធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានសន្ទុះខ្លាំងនៅឡើយ។ ដូច្នេះ សួរថា តើការដឹកនាំរបស់រដ្ឋាភិបាលថ្មីក្នុងរយៈពេល១ឆ្នាំមកនេះជួយសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនកម្រិតណា?
លោក ប៉ែន បូណា ប្រធានអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា កម្ពុជាមានខ្សែក្រវ៉ាត់ការពារព្រំដែនយ៉ាងហោចណាស់៥ជាន់ ដែលជារបងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ខ្សែក្រវាត់ទាំង៥ជាន់នោះរួមមាន ទី១ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ ទី២ ការបោះបង្គោលនៅតាមព្រំដែន ទី៣ កសាងផ្លូវនៅជាប់ព្រំដែន ទី៤ កសាងប៉ុស្ដិ៍នគរបាលព្រំដែន និងទី៥ គឺការអភិវឌ្ឍន៍តំបន់ព្រំដែន។ លោក ប៉ែន បូណា អះអាងថា ខ្សែក្រវាត់ទាំង៥ជាន់នេះ ជារបងយ៉ាងរឹងមាំ កក់ក្ដៅ និងគួរឱ្យជឿជាក់។ ប៉ុន្តែ ផ្ទុយពីអ្នកនាំពាក្យរដ្ឋាភិបាល អ្នកនយោបាយក្រៅប្រទេសមើលឃើញថា ខ្សែក្រវ៉ាត់៥ជាន់នេះ មិនអាចការពារព្រំដែនបាននោះទេ បើរដ្ឋាភិបាលគ្មានឆន្ទៈក្នុងការការពារទឹកដី និងដោះដៃចេញពីប្រទេសជិតខាង ដូចជាវៀតណាម។
កម្លាំងសមត្ថកិច្ចនៅតែត្រូវដាក់ពង្រាយមកដល់ថ្ងៃទី២០ ខែសីហា នេះ បើទោះជាមិនមានសកម្មភាពបាតុកម្មណាមួយកើតឡើង ដូចការប្រកាសរបស់អ្នកប្រឆាំងនៅក្រៅស្រុកក៏ដោយ។ បើតាមក្រសួងមហាផ្ទៃ ការរឹតបន្តឹងសន្តិសុខនេះនឹងត្រូវបន្តរហូតដល់ចុងខែនេះ។ ប៉ុន្តែ អ្នកតាមដានសង្គម យល់ថា រូបភាពបង្ហាញកម្លាំងប្រដាប់អាវុធច្រើនសន្ធឹកសន្ធាប់នេះកំពុងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ និងជាពិសេសភ្ញៀវទេសចរ ដែលមកដល់កម្ពុជា និងអ្នកដែលត្រៀមខ្លួនមកដើរកំសាន្តនៅកម្ពុជា។ អ្នកជំនាញទេសចរណ៍បានលើកឡើងថា រូបភាពនេះ គឺពិបាកឲ្យកម្ពុជាទាក់ទាញភ្ញៀវទេសចរខ្លាំងមែនទែន និងស្នើឲ្យអាជ្ញាធរគួរមានវិធានការផ្សេងក្រៅពីនេះ។
នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ គឺគម្រប់ខួប១ឆ្នាំនៃការដឹកនាំរដ្ឋាភិបាលថ្មីអាណត្តិទី៧ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ទំនាក់ទំនងអន្តរជាតិ និងការទូត គឺជាវិស័យមួយក្នុងចំណោមវិស័យជាច្រើនទៀត ដែលមានការចាប់អារម្មណ៍ច្រើនក្នុងចំណោមបញ្ញវន្ត និងពលរដ្ឋខ្មែរ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយផ្សេងៗគ្នាបានមើលឃើញវិស័យនេះថាមានភាពសកម្ម ប៉ុន្តែលាយឡំទៅដោយឧបសគ្គ ទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ តើរយៈពេល១ឆ្នាំនេះ វិស័យការទូតនិងទំនាក់ទំនងអន្តរជាតិរបស់ប្រទេសកម្ពុជាមានការប្រែប្រួលជាវិជ្ជមាន និងអវិជ្ជមានយ៉ាងណា?
គ្មានឡើយសកម្មភាពបាតុកម្មណាមួយដែលកើតឡើង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ ស្នើឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍កម្ពុជា -ឡាវ-វៀតណាម (CLV)។ អ្នកតាមដានសង្គម លើកឡើងថា បរាជ័យនៃគម្រោងបាតុកម្មនេះ ដោយសារតែមិនមានអ្នករៀបចំច្បាស់លាស់។ បើតាមអ្នកវិភាគ ផែនការបាតុកម្មនេះ គឺគ្រាន់តែជាការសាកល្បងចង់ដឹងពីប្រតិកម្មរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈការបញ្ចេញកងកម្លាំងប្រដាប់អាវុធដើម្បីទប់ទល់។
ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា គម្រោងអភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV)គឺតំណាងរាស្តគណបក្សប្រឆាំងបានចូលរួមដឹងឭ តាមរយៈគណៈកម្មការកិច្ចការបរទេសរបស់រដ្ឋសភាដែលដឹកនាំដោយ លោក ឈាង វុន តាំងពីជាង១០ឆ្នាំមុន។ តែ លោក ហ៊ុន ម៉ាណែត បានចោទសួរថា ហេតុអ្វីបានបក្សប្រឆាំងមិនតវ៉ាកាលពីពេលនោះ។ សម្រាប់អតីតសមាជិកសភាម្នាក់របស់គណបក្សប្រឆាំង លោក ឡុង រី អះអាងថា លោកមិនបានដឹងថា ខាងរដ្ឋសភាបានបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងគណៈកម្មការ នោះឡើយ។
From the publisher's feed

14 Listeners

1,111 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners