
Sign up to save your podcasts
Or


ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី៦ ខែសីហានេះថា រដ្ឋាភិបាលកម្ពុជានឹងដាក់ចេញនូវគោលនយោបាយដីធ្លីនៅពេលដ៍ខ្លីខាងមុខដោយយកប្រជាជនទៅជួយការពារការកាប់ទន្ទ្រានយកដីធ្លី និងដោះស្រាយបញ្ហាអត់ដីធ្លី។ គោលនយោបាយនេះត្រូវបាននាយករដ្ឋមន្ត្រីចាត់ទុកជា «ព្រួញមួយបាញ់បានសត្វពីរ» ដែលមានន័យថា ជាការឆ្លើយតបទៅនឹងនយោបាយប្រជាភិថុតដែលថា «ពលរដ្ឋកំពុងខ្វះដីធ្លី» និងជាការលើកទឹកចិត្តឲ្យពលរដ្ឋទៅធ្វើជារបងការពារព្រំដែនជំនួសឲ្យក្តីបារម្ភពីការអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV)។ សម្រាប់អ្នកតាមដានសង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែក្រវ៉ាត់ព្រំដែនជារឿងចាំបាច់ដែលត្រូវធ្វើមុនគេ៕
ពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ត្រូវបានធ្វើឡើងយ៉ាងអធិកអធមនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដូចការគ្រោងទុក។ ក្រៅពីរៀបចំនៅក្នុងទឹកដីខេត្តកណ្តាល ពិធីនេះក៏បានរៀបចំធ្វើនៅតាមទីតាំងតូចៗជាច្រើនទៀតនៅទូទាំងប្រទេស ដូចជានៅតាមសាលារៀន វត្តអារាម ស្ថាប័នសាធារណៈ ទីផ្សារ និងសហគ្រាសឯកជន។ តាមរយៈពិធីដ៏គគ្រឹកគ្រេងបែបនេះត្រូវបានអ្នកវិភាគខ្លះមើលឃើញថា គឺជាការរំលេចឡើងនូវរូបភាពនយោបាយរបស់គណបក្សកាន់អំណាច។ តែអ្នកវិភាគខ្លះទៀតយល់ថា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានគុណតម្លៃពិសេសជាងព្រឹត្តិការណ៍ធំៗផ្សេងទៀត។
អង្គការអ្នករាយការណ៍គ្មានព្រំដែន(RSF) ស្នើរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការរំខានប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ ចំនួន៣ ដែលឈរជើងនៅក្រៅប្រទេស ដោយចាត់ទុកថា ជាការធ្វើទុក្ខបុកម្នេញដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បន្ទាប់ពីបាននិរទេសចេញពីកម្ពុជា។ ការស្នើយ៉ាងដូច្នេះ គឺយោងទៅលើសារដែលចូលទៅវាយប្រហារលើសារព័ត៌មានទាំងនេះ ពីសំណាក់ក្រុមមួយដែលគេស្គាល់ថា ជាក្រុមMMO។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជាបដិសេធមិនជាប់ពាក់ព័ន្ធឡើយ ហើយចាត់ទុកការលើកឡើងរបស់អង្គការនោះថា លំអៀងទៅក្រុមប្រឆាំង។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រទី០២សីហា បានព្រមានចំពោះក្រុមអ្នកនយោបាយ ឬអ្នកដែលរុញស្ថានការណ៍តំបន់អភិវឌ្ឍត្រីកោណ CLV ឲ្យកាន់តែពុះកញ្ជ្រោល ថានឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់។ បើតាមប្រមុខរដ្ឋាភិបាល លោកនឹងមិនអនុញ្ញាតឲ្យមានការធ្វើបាតុកម្មណាមួយក្នុងបញ្ហានេះឡើយ ដោយអះអាងថា នឹងប៉ះពាល់ដល់សន្តិសុខសង្គមជាតិ។ សម្រាប់ក្រុមអ្នកនយោបាយនៅក្រៅប្រទេសដែលត្រៀមធ្វើបាតុកម្មនៅប៉ុន្មានថ្ងៃខាងមុខ បានចាត់ទុកសាររបស់ លោក ហ៊ុន ម៉ាណែត ថាជាការបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ។ ក៏ប៉ុន្តែអ្នកជំនាញយល់ថា សារនេះជាការទប់ស្កាត់បញ្ហាដែលនឹងអាចកើតមានឡើង។
សំណុំរឿងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម កំពុងបន្តចម្រូងចម្រាស់ នៅក្នុងចំណោមអ្នកនយោបាយ រួមទាំងប្រជាពលរដ្ឋខ្មែរ។ ពួកគេមួយចំនួនសម្តែងការមិនគាំទ្រចំពោះគម្រោងមួយនេះ ដោយទទូចឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍតំបន់ត្រីកោណ(CLV)។ សម្រាប់ក្រុមអ្នកឃ្លាំមើលសង្គម រដ្ឋាភិបាលកម្ពុជាត្រូវដកខ្លួនជាបន្ទាន់ចេញពីគម្រោងមួយនេះ ដោយយកខេត្តទាំង៤មកអភិវឌ្ឍដោយខ្លួនឯង។ ក៏ប៉ុន្តែ អ្នកជំនាញមួយចំនួន បានពន្យល់ថា សព្វថ្ងៃខេត្តទាំង៤នេះ គឺស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជារួចទៅហើយ។
ព្រែកជីកហ្វូណនតេជោ និងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម(CLV) គឺជាប្រធានបទធំពីរ ដែលបានកើតឡើងដំណាលគ្នានៅឆ្នាំ២០២៤នេះ។ ខ្មែរមួយក្រុមដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាលមិនសម្តែងការគាំទ្រទេ ចំពោះគម្រោងព្រែកជីកហ្វូណនដែលគ្រោងបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ខាងមុខនេះ។ តំបន់ត្រីកោណអភិវឌ្ឍន៍CLV ឯណោះវិញរឹតតែទាក់ទាញឲ្យមានទស្សនៈជំទាស់ដ៏ខ្លាំងក្លា ដោយសារតែបារម្ភពីការបាត់បង់ទឹកដី។ ក៏ប៉ុន្តែរដ្ឋាភិបាល និងអ្នកគាំទ្របានប្តេជ្ញាការពារគម្រោងការធំៗទាំងពីរខាងលើនេះ ដោយចាត់ទុកថា ព្រែកជីកហ្វូណន និងការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍CLV នឹងផ្តល់ប្រយោជន៍ធំធេងដល់កម្ពុជា។ តើវិវាទទស្សនៈដ៏ស្រួចស្រាល់នេះ អាចនឹងបង្កឲ្យមានការបែកបាក់រវាងខ្មែរកាន់តែខ្លាំងឬយ៉ាងណា?
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោកស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានទុកពេលឱ្យស្នងការនគរបាលរាជធានីខេត្តទាំងអស់ត្រឹម ១សប្ដាហ៍ដើម្បីរៀបចំផែនការបង្ក្រាបគ្រឿងញៀននៅតាមទីតាំងកម្សាន្ដរាត្រី។ ការចេញបញ្ជានេះធ្វើឡើង ក្រោយលោកពិនិត្យឃើញថា ស្ថានភាពគ្រឿងញៀននៅកម្ពុជាមានការវិវត្តខ្លាំងគួរឱ្យកត់សម្គាល់ និងព្រួយបារម្ភ។ អ្នកតាមដានសង្គមយល់ថា ការផ្តោតការបង្រ្កាបគ្រឿងញៀននៅតាមក្លឹបកម្សាន្តរាត្រីនេះព្រោះថាក្លឹបកម្សាន្តរាត្រីជាទីកន្លែង និងជាប្រភពចែកចាយគ្រឿងញៀនមួយដ៏សំខាន់។
ក្រោយហេតុការណ៍បាក់រលំដើមឈើមួយដើមនៅខាងជើងខ្លោងទ្វារទន្លេអុំដែលបានសម្លាប់អ្នកដំណើរម្នាក់មក អាជ្ញាធរជាតិអប្សរាបានសម្រេចកាប់ដើមឈើចាស់មួយដើមនៅបែកខាងត្បូងខ្លោងទ្វារទន្លេអុំដើម្បីការពារការបាក់រលំបង្កជាហានិភ័យបន្តទៀត។ តែការកាប់ដើមឈើមួយនេះត្រូវបានពលរដ្ឋបញ្ចេញប្រតិកម្ម និងរិះគន់ខ្លាំងៗដោយចោទអាជ្ញាធរជាតិអប្សរាថាជាលេសដើម្បីបានកាប់ឈើប្រណិតយកទៅលក់។ អាជ្ញាធរជាតិអប្សរាបានតបនឹងការរិះគន់ដោយអះអាងថា ឈើដែលបានកាប់ជាឈើចាស់ និងពុកគល់ដែលអាចប្រឈមនឹងការបាក់រលំ។ ចំណែកអ្នកវិភាគវិញស្នើឱ្យអាជ្ញាធរជាតិអប្សរាកាប់ដើមឈើណាដែលងាយបង្កហានិភ័យដល់ប្រាង្គប្រាសាទ និងភ្ញៀវទេសចរដោយចៀសវាងកាប់ដើមឈើណាមានអាយុកាលយូរឆ្នាំ។
ការដឹកនាំរយៈពេលជិតមួយឆ្នាំរបស់រដ្ឋាភិបាលថ្មីអាណត្តិទី៧ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលនានាកត់សម្គាល់ឃើញថា មានសកម្មជននយោបាយ សហជីព និងបរិស្ថានជាច្រើននាក់ត្រូវបានចាប់ខ្លួន។ តាមអង្គការការពារសិទ្ធិមនុស្សលីកាដូ មានមនុស្សចំនួន ៥៦នាក់ដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាលត្រូវបានចាប់ខ្លួន។ តែសំណួរមួយដែលអ្នកវិភាគសង្គម និងនយោបាយកំពុងចោទសួរគឺថា តើការបង្កើនការចាប់ខ្លួនសកម្មជននយោបាយប្រឆាំង និងសង្គមស៊ីវិលនឹងធ្វើឲ្យពួកគេបាក់ស្បាត រាងចាលដែរ ឬយ៉ាងណា?
ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចបង្កើតក្រុមការងារ តាមដាន ពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ ក្នុងក្របខណ្ឌទូទាំងប្រទេស។ ការសម្រេចបង្កើតក្រុមការងារដែលមានសមាជិកចំនួន១៥រូបនេះ ធ្វើឡើងក្រោយពេលលោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សង្កេតឃើញមានភាពអវិជ្ជមានមួយចំនួនកើតឡើង ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់។ តែសង្គមស៊ីវិលដែលធ្វើការតាមដានលើរឿងនេះ យល់ថាទាល់តែមានឆន្ទៈក្នុងការអនុវត្តការងារដែរ ទើបអាចលុបបំបាត់ភាពវិជ្ជមានដែលកើតឡើងកន្លងមកបាន។
From the publisher's feed

14 Listeners

1,111 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners