ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើ​ស្ថានការណ៍​នៅថ្ងៃ​ទី​១៨ ​សីហា ​នឹងក្លាយ​ជា​កង្វល់​ដ៏ធំ​សម្រាប់​នយោបាយ​កម្ពុជា​?

    តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គមនានា ​ពលរដ្ឋខ្មែរ​ដែលរស់នៅ​ខាងក្នុង​ និង​ក្រៅប្រទេស​មួយចំនួន​បានណាត់គ្នា ​កំណត់យក​ថ្ងៃទី​១៨ ​ខែ​សីហា ឆ្នាំ​២០២៤​នេះ ជាថ្ងៃ​ដែលពួកគេ​រួមគ្នា​ធ្វើបាតុកម្ម​ទាមទារ​ឲ្យរដ្ឋាភិបាល​ដកខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា ឡាវ​ វៀតណាម(CLV-DTA)​។​ សម្រាប់ភាគី​រដ្ឋាភិបាលកម្ពុជា​វិញ ក្រៅពី​បង្ហាញការ​ពន្យល់ជុំវិញ​គម្រោង​ដ៏ចម្រូងចម្រាស ​CLVនេះ ​រដ្ឋាភិបាល​បានប្តេជ្ញាចិត្ត​ហើយថា​ នឹងប្រើ​កម្លាំងប្រដាប់អាវុធ ​ដើម្បី​ទប់ទល់​រាល់​ចលនាបាតុកម្ម​ណាមួយ ​ដែលអាច​នឹងកើតឡើង​នៅថ្ងៃកំណត់​នោះ។​ តើស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេសកម្ពុជា​នឹងអាច​វិវត្ត​ទៅជា​យ៉ាងណា ​ប្រសិនបើ​មានបាតុកម្ម​កើត​ឡើងមែន​ ហើយមាន​ការប្រឈមមុខ​ដាក់គ្នានោះ​?

    15 min
  • ស្ថានការណ៍នយោបាយប្រែប្រួលនៅថៃ នឹងជះឥទ្ធិពលបែបណាដល់ទំនាក់ទំនង កម្ពុជា ថៃ?

    តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធទី ១៤សីហា បានចេញសាលក្រមទម្លាក់លោកសេដ្ឋា ថៈវីស៊ីន ចេញពីមុខតំណែងនាយករដ្ឋមន្រ្តី។ ការណ៍នេះបានញ៉ាំងឲ្យមានការជជែកវែកញែកពីទំនាក់ទំនងកម្ពុជា-ថៃ ដែលជាប្រទេសជិតខាង។ នៅគ្រា ដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ កាលពីឆ្នាំទៅ លោក សេដ្ឋា ថៈវីស៊ីន ធ្លាប់បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា លោក សេដ្ឋា ធ្លាប់សន្យាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ជុំវិញការមិនអនុញ្ញាតឲ្យមានកម្លាំងប្រឆាំង ឈរជើងលើទឹកដីថៃ។ នៅក្នុងអំឡុងទស្សនកិច្ចរបស់លោកសេដ្ឋា នៅកម្ពុជា  នាយករដ្ឋមន្ត្រីរបស់ប្រទេសទាំងពីរនៅបានសន្យាពង្រីកទំហំសេដ្ឋកិច្ច និងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ ដូច្នេះ តើការដកលោកសេដ្ឋា ថៈវីស៊ីនចេញពីតំណែងនាយករដ្ឋមន្រ្តី ការប្រែប្រួលស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ថៃ នឹងជះឥទ្ធិពលបែបណាទៅលើអនាគតទំនាក់ទំនងកម្ពុជា ថៃ?

    14 min
  • ករណីCLV-DTA ៖ តើពលរដ្ឋគួរតែបញ្ចេញមតិកម្រិតណា ដើម្បីកុំឱ្យហួសព្រំដែន?

    ពលរដ្ឋខ្មែរមួយចំនួននៅតែមានកង្វល់ពីគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) និងមានការបញ្ចេញមតិលើសំណុំរឿងដ៏ចម្រូងចម្រាស និងក្ដៅគគុកមួយនេះ មិនចេះដាច់។ ជាទូទៅ នៅក្នុងការបញ្ចេញមតិលើករណី CLV-DTA ពលរដ្ឋតែងទទួលរងការព្រមាន ឬការបង្ក្រាប ដោយការប្រកាសដាក់ទោសទណ្ឌពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។

    ប៉ុន្ដែនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានសរសេរលើបណ្ដាញសង្គមថា ការបញ្ចេញមតិ ការបង្ហាញអំពីទស្សនៈ ឬកង្វល់របស់ពលរដ្ឋចំពោះបញ្ហាជាតិ ជាសិទ្ធិរបស់ពលរដ្ឋ គឺមិនមានអ្វីខុសនោះទេ។ លោកបានអំពាវឱ្យពលរដ្ឋបន្ដបញ្ចេញមតិថែមទៀត តែត្រូវឈរលើអភិក្រម ដែលមិនបង្កឲ្យមានបញ្ហាអស្ថិរភាពដល់ប្រទេសជាតិ និងរំខានដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋទូទៅ ដែលមិនខុសអីពីការដើរហួសព្រំដែននៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យមានការចោទជាសំណួរថា តើពលរដ្ឋគួរតែបញ្ចេញមតិកម្រិតណា ដើម្បីកុំឱ្យហួសគំនូសក្រហមដែលរដ្ឋាភិបាលចាត់ទុកថា លើសពីព្រំដែននៃការបញ្ចេញមតិ?

    16 min
  • អ្នកតាមដានសង្គម៖ សីលធម៌របស់ក្មេងៗធ្លាក់ចុះ ដោយសារតែគំរូមិនល្អរបស់មនុស្សចាស់

    នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ ​២០២៤ ​មាន​ការ​បង្ហោះ​ផ្សាយ​វីដេអូ​នៅ​លើ​បណ្តាញ​សង្គម បង្ហាញ​សកម្មភាពព្រហើន​ឈ្លើយ​របស់​ក្មេង​ប្រុស​ម្នាក់ ជា​សិស្ស​ថ្នាក់​ទី​៦​នៃសាលា​បឋម​សិក្សា​មួយ​ក្នុង​ស្រុក​ជលគិរី  ​ខេត្តកំពង់​ឆ្នាំង​។​ នៅ​ក្នុង​វីដេអូ ​គេឃើញ​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ ​ហក់​ទៅ​ធាក់​តុ​របស់​គ្រូ​បង្រៀន​ ខណៈគ្រូ​កំពុង​តែ​បង្រៀន​។ ​សកម្មភាព​របស់​សិស្ស​រូបនេះ​បាន​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ដែល​បាន​បញ្ចេញ​យោបល់​ផ្សេងៗ​គ្នា​ ទាក់​ទង​នឹង​ការ​អប់រំ និង​បញ្ហា​សីលធម៌​សង្គម​ធ្លាក់​ចុះ​។ ​សម្រាប់ អ្នក​តាម​ដាន​សង្គម ការ​ធ្លាក់​ចុះសីលធម៌​របស់​ក្មេងៗ​មួយ​ចំនួន​គឺ​ដោយ​សារ​តែ​ឃើញ​គំរូ​មិន​ល្អ​របស់​មនុស្សចាស់​ខ្លះ​។

    13 min
  • វត្តមាន​របស់​តារា​រ៉េប​ វណ្ណដា ​នៅ​ពិធី​បិទ​កីឡា​អូឡាំពិក​មាន​គុណតម្លៃ​យ៉ាងណា​សម្រាប់​កម្ពុជា​?

    តារាចម្រៀង​រ៉េប​ដ៏ល្បី​របស់កម្ពុជា​គឺ​លោក វណ្ណដា ​ត្រូវបាន​គណៈកម្មការ​កីឡាអូឡាំពិក​ប៉ារីស ​២០២៤​ នៅប្រទេស​បារាំង​ផ្តល់ឱកាស​ឲ្យឡើង​ច្រៀង​នៅ​លើឆាក ​ក្នុងពិធី​បិទ​ព្រឹត្តិការណ៍កីឡា​អូឡាំពិក​ទី​៣៣​នៅទីក្រុង​ប៉ារីស ​កាលពី​ថ្ងៃ​ទី១១​ ខែ​សីហា ​ម្សិលមិញ។​ វត្តមាន​របស់​តារាចម្រៀង​រ៉េបខ្មែរ​នៅក្នុង​កម្មវិធី​ដែលមាន​អ្នកតាមដាន​មើល​នៅប្រទេស​បារាំងជាង​១៧​លាននាក់ និងរាប់លាននាក់​ផ្សេងទៀត​តាមរយៈ​បណ្តាញសង្គម​លើពិភពលោក​គឺជាការ​រំលេច​ឲ្យឃើញ​ពី​សមត្ថភាព ​និង​សិល្បៈ ​វប្បធម៌​ខ្មែរ​លើឆាក​អន្តរជាតិ​។

    11 min
  • តើការធ្វើបាតុកម្មក្នុងពេលដំណាលគ្នារបស់ពលរដ្ឋខ្មែរនៅក្រៅស្រុកឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?

    ដូច​ការ​គ្រោង​ទុក ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​ភាគ​ច្រើន​ជា​យុវជន​ចំណាក​ស្រុក​ បាន​ធ្វើ​បាតុ​កម្ម​ព្រម​ៗ​គ្នា​នៅ​ថ្ងៃ​ទី​១១​ខែ​សីហា​ឆ្នាំ​២០២៤​ នៅ​ក្រោម​ហេតុ​ផល​ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រី​កោណ ​កម្ពុជា​ ឡាវ​ និង​វៀតណាម​(CLV)​។​ អ្នក​រៀប​ចំ​បាតុ​កម្ម អះ​អាង​ថា​ នៅ​កូរ៉េ​ខាង​ត្បូង​មាន​អ្នក​ចូល​រួម​២​ម៉ឺន​នាក់​ ខណៈ​នៅ​អូស្រ្តាលីមាន​អ្នកចូល​រួម​រាប់​រយ​នាក់​ ស្រប​ពេល​ពលរដ្ឋ​ខ្មែរ​ នៅ ​ជប៉ុន ​និង​អាមេរិក​ ក៏គ្រោង​ធ្វើបាតុ​កម្ម​ក្នុង​ពេល​ដំណាល​គ្នា​នេះ​ដែរ​។​ តើ​ការ​ធ្វើ​បាតុ​កម្ម​ នៅ​ពេល​ដំណាល​គ្នា ​ក្នុង​កម្ម​វត្ថុ​ដូច​គ្នា​បែប​នេះ ​ឆ្លុះ​បញ្ចាំង​យ៉ាង​ដូច​ម្តេច​ពី​ចរន្ត​ជាតិ​និយម​របស់​យុវ​ជន​ខ្មែរ​សម័យ​ថ្មី​?

    10 min
  • តើកម្ពុជាពិតជាទទួលបានចំណេញពីការភ្ជាប់សេដ្ឋកិច្ចជាមួយឡាវ និងវៀតណាម?

    រដ្ឋ​មន្រ្តី​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​អះអាង​នៅថ្ងៃ​ទី​៨​ខែ​សីហា​ថា ​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍ​តំបន់​ត្រី​កោណជាមួយ​ឡាវ និង​វៀត​ណាម​(CLV) ដែល​មាន​រយៈ​ពេល ២៥​ឆ្នាំ​មក​នេះ គឺ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ស្គាល់​កំណើន​ពាណិជ្ជ​កម្ម និង​កសិពាណិជ្ជកម្ម​ជា​លំ​ដាប់​។​ បើ​តាម​ លោកស្រី ចម និម្មល ក្នុង​រយៈ​ពេល​៧ខែ​ដើម​ឆ្នាំ២០២៤ ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា និង​ឡាវ​កើន​ឡើង​ ១០​ភាគរយ​ តែ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​ឡាវ​កើន​ឡើង​ដល់​ទៅ ២៧២​ភាគ​រយ​។​ ចំណែក​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​វៀត​ណាម​កើន​ឡើង ២៤​ភាគ​រយ​ ក្នុងនោះ ការ​នាំ​ចេញទំនិញ​កម្ពុជា​ទៅ​វៀត​ណាម​មាន​កំណើន ​៣៨​ភាគរយ​។​ តើ​កម្ពុជា​ពិត​ជាទទួលបាន​ចំណេញពី​ការ​ភ្ជាប់​សេដ្ឋកិច្ច​ជា​មួយ​ឡាវ និង​វៀត​ណាម​?​

    11 min
  • តើកម្ពុជាគួរធ្វើអ្វីបន្ថែមដើម្បីកាត់បន្ថយការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទខុសច្បាប់?

    នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ ការស្រាវជ្រាវ និងការបង្ក្រាបករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទខុសច្បាប់បានកើនឡើងចំនួន ១៦.៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ លោកស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានដាក់បញ្ជាឱ្យមន្ដ្រីក្រោមឱវាទបន្ដស្រាវជ្រាវ បង្ក្រាបឱ្យសកម្ម និងឱ្យមានប្រសិទ្ធិភាពលើអំពើជួញដូរមនុស្សនេះ។ តើកម្ពុជាគួរធ្វើអ្វីបន្ថែមដើម្បីកាត់បន្ថយករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទខុសច្បាប់?

    12 min
  • តើត្រូវធ្វើយ៉ាងណាទើបកម្ពុជាអាចចូលប្រកួតកីឡាអូឡាំពិកដោយលែងមានពាក្យ «អនុគ្រោះ»?

    កម្ពុជាបានបញ្ជូនអត្តពលិករបស់ខ្លួនចំនួន៣នាក់ ក្នុងនោះមានកីឡាការិនី ១នាក់ និងកីឡាករ២នាក់ទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ អ្វីជាការកត់សម្គាល់ កម្ពុជាមិនមានកីឡាករ ឬកីឡាការិនីណាម្នាក់ដែលមានកំរិតសមត្ថភាពចូលរួមប្រកួតនៅក្នុងវគ្គជម្រុះឡើយ។ ផ្ទុយទៅវិញ ការចូលរួមរបស់អត្តពលិកកម្ពុជាទាំង ៣នាក់លើវិញ្ញាសារហែលទឹក និងអត្តពលកម្មធ្វើឡើងក្រោមលក្ខខណ្ឌអនុគ្រោះដោយសារកម្ពុជាជាសមាជិកគណៈកម្មការធិការកីឡាអូឡាំពិកអន្តរជាតិ។ ក្នុងន័យនេះត្រូវបានអ្នកតាមដានផ្នែកកីឡាខ្មែរនានាបង្ហាញទស្សនៈមួយចំនួនថា តើគួរធ្វើយ៉ាងណាទើបអត្តពលិកកម្ពុជាមានសមត្ថភាពអាចចូលរួមប្រកួតកីឡាអូឡាំពិកបានដោយគ្មានភាពអនុគ្រោះ?

    14 min
  • ហេតុអ្វីបានអាជីវកម្មនៅកម្ពុជាខ្លះដំណើរការល្អតែនៅពេលបើកដំបូង?

    នៅកម្ពុជា ពិសេសនៅទីក្រុងភ្នំពេញ អាជីវកម្មសឹងគ្រប់ប្រភេទត្រូវបានបង្កើតឡើងកាន់តែច្រើន មិនថាផ្សារទំនើប ភោជនីយដ្ឋាន ឬទីកន្លែងកម្សាន្ដ។ តែគេបានសង្កេតឃើញជារួមថា អាជីវកម្មខ្លះហាក់ឆក់បានចំណាប់អារម្មណ៍ពីមហាជនតែមួយរយៈពេលក៏ស្រាប់ថមថយទៅវិញ។ ភាពថមថយនេះត្រូវបានអ្នកធ្វើការលើវិស័យអាជីវកម្ម និងទេសចរណ៍មើលឃើញថា គឺបណ្តាលមកពីកត្តាវិបត្តិសេដ្ឋកិច្ចជាចម្បង។

    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners