ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការផ្តល់ប្រាក់រង្វាន់ជាប្រចាំខែដល់អ្នកសេពគ្រឿងស្រវឹងមានផលប៉ះពាល់យ៉ាងណាខ្លះ?

    នាពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀមួយចំនួនធំ បានប្តូរយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួន ដោយផ្តល់រង្វាន់ទឹកប្រាក់ផ្សងសំណាងជាប្រចាំខែ ដល់អ្នកនិយមសេពគ្រឿងស្រវឹង។ ការប្តូរយុទ្ធសាស្ត្រថ្មីនេះ គឺក្រោយពេលការផ្សព្វផ្សាយពាណិជ្ជគ្រឿងស្រវឹងនៅតាមទីសាធារណៈត្រូវអាជ្ញាធរខេត្តមួយចំនួនហាមឃាត់។ ចំណែកយុទ្ធសាស្ត្រផ្តល់ប្រាក់រង្វាន់ជាប្រចាំខែដល់អ្នកសេពគ្រឿងស្រវឹង ត្រូវអ្នកតាមដានសង្គម យល់ឃើញថា ជាការពង្វក់ស្មារតី និងបំផុសទឹកចិត្តឲ្យយុវជនខ្មែរ កាន់តែភ្លើតភ្លើនទៅនឹងការសេពគ្រឿងស្រវឹងកាន់តែខ្លាំងតាមរយៈការចង់ឈ្នះទឹកប្រាក់ដែលក្រុមហ៊ុនស្រាបៀរផ្តល់ជូន។

    12 min
  • ហេតុអ្វីបានជា លោក ហ៊ុន សែន ចង់បង្កើតច្បាប់ដាក់មនុស្សមួយក្រុមទៅ«ក្នុងក្រុមភេរវកម្ម»?

    ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន បង្ហាញពី​បំណង​បង្កើត​ច្បាប់​ថ្មី ដាក់​ក្រុម​មនុស្ស​ ឬ​អង្គការ​ចាត់​តាំង​មួយ​ចំនួន​ទៅ​«ក្នុង​ក្រុម​ភេរ​វ​កម្ម»​ នៅក្រោម​ហេតុ​ផល ដើម្បី​ទប់​ស្កាត់​រាល់​សកម្ម​ភាព​ប៉ុន​ប៉ង​បំផ្លាញ​សន្ដិ​ភាព​របស់​កម្ពុជា​។​ បើ​តាម​អតីត​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ ការ​បង្កើត​ច្បាប់​នេះ​គឺ​លោក​ចង់​ដាក់​សំដៅ​ទៅ​លើ​អ្នក​ប្រឆាំង​នៅ​ក្រៅ​ប្រទេស និង​អង្គការ​ចាត់​តាំង​មួយ​ចំនួន​ដែល​លោក​ហៅ​ថា​«ជា​ក្រុម​ជ្រុល​និយម»​។​ តែ​សម្រាប់​អ្នក​នយោបាយ​បក្ស​ប្រឆាំង លើក​ឡើង​ថា ​បើ​ទោះ​ជា​ប្រទេស​កាន់​របប​ផ្តាច់​ការ​ក៏​គេ​មិន​បាន​ចាត់​ទុក​អ្នក​រិះ​គន់​ថា ​«ជា​ក្រុមភេរវ​ករ​ទេ»។​

    13 min
  • តើការដាក់ទណ្ឌកម្មលោក លី យ៉ុងផាត់ ពីសំណាក់អាមេរិកឆ្លុះបញ្ចាំងយ៉ាងណាខ្លះ?

    នៅថ្ងៃទី១២ កញ្ញា ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនរបស់លោកលី យ៉ុងផាត់ដោយចោទពីបទជាប់ពាក់ព័ន្ធនឹងការបំពានសិទ្ធិមនុស្ស និងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញយ៉ាងធ្ងន់ធ្ងរ។ អ្នកតាមដានសង្គមយល់ថា នេះជាចំណាត់ការរបស់អាមេរិកចំពោះជនមានប្រាក់ និងអំណាចមួយចំនួនដែលហ៊ានប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស។ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សកាន់អំណាចបានថ្កោលទោសលើការសម្រេចរបស់ក្រសួងសេដ្ឋកិច្ចអាមេរិកដោយចាត់ទុកជាការបំពានអធិបតេយ្យភាពកម្ពុជា។

    12 min
  • ការ​បន្ត​ហាម​នាំចូល​សាច់​និង​គ្រឿងក្នុង​សត្វ​បង្កក​នឹង​បន្តសង្គ្រោះ​​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​​?

    នៅថ្ងៃ​ទី​១១ ​កញ្ញា ​ឆ្នាំ ២០២៤​ ក្រសួងពាណិជ្ជកម្ម ​និងក្រសួងកសិកម្ម​បានសម្រេច​បន្តអនុវត្តរយៈពេល​ ៦ខែ​បន្ថែមទៀត​នូវវិធានការ​ហាមការនាំចូល​ជាបណ្តោះអាសន្ន​នូវថ្លើមជ្រូក​បង្កក ​ភាគ​បំណែក​សាច់ និង​គ្រឿងក្នុង​ផ្សេងទៀត។ ការសម្រេចដូចនេះ​ដោយក្រសួង​ទាំងពីរ​មើលឃើញថា ​ការអនុវត្ត​វិធានការ​រយៈពេល​៦ខែ​ដំបូង​ទទួលបាន​លទ្ធផលល្អ ​ព្រោះអាចជួយ​សង្គ្រោះ​ផលិតកម្ម​ចិញ្ចឹញសត្វ​នៅកម្ពុជា​។ ​ទោះយ៉ាងនេះក្តី ​ការនាំចូល​ថ្លើមសត្វជ្រូក​បង្កក និង​ភាគបំណែក​សាច់ និង​គ្រឿងក្នុង​ផ្សេងទៀត ​ក្រៅពី​ថ្លើមជ្រូក ​ដែលអាច​បរិភោគបាន​នៅតែ​បណ្តាលឲ្យ​ផលិតកម្ម​ជ្រូកនៅ​កម្ពុជាបន្ត​រង​ការគំរាមកំហែង ​និង​ឈានទៅដល់​ការ​ខូចខាត​ទាំងស្រុង​៕

    12 min
  • ក្រៅពីបន្តអនុវត្តគោលនយោបាយអនុគ្រោះ តើរដ្ឋាភិបាល​គួរ​ធ្វើ​អ្វីបន្ថែមដើម្បី​ជំរុញវិស័យកសិកម្ម?

    លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសក្នុងពិធីបិទវេទិកាអង្ករលើកទី៧នៅថ្ងៃទី១០ កញ្ញាថា រដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តគោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្ម។ ការប្រកាសដាក់ឱ្យបន្តអនុវត្តគោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្មនាពេលនេះត្រូវបានលោកហ៊ុន ម៉ាណែតពន្យល់ថា គឺដើម្បីគាំទ្រដល់វិស័យកសិកម្មដែលនៅមិនទាន់មានស្ថានភាពប្រសើរ។ បើតាមលោក ហ៊ុន ម៉ាណែត គោលនយោបាយអនុគ្រោះក្នុងវិស័យកសិកម្មដែលរដ្ឋាភិបាលបន្តអនុវត្តរួមមាន ការមិនយកពន្ធ ឬបន្ថយពន្ធចំពោះអ្នកបំពេញការងារលើវិស័យកសិកម្ម។ល។ អ្នកជំនាញកសិកម្មមួយចំនួនមើលឃើញលទ្ធផលតិចតួចណាស់ចេញពីការបន្តអនុវត្តគោលនយោបាយអនុគ្រោះកសិកម្មនេះ ប្រសិនបើផែនការកសិកម្មនៅតែដើរយឺតដដែលនោះ។

    9 min
  • តើកម្ពុជាអាចប្រឈមហានិភ័យអ្វីខ្លះ បើរដ្ឋាភិបាលមិនដោះស្រាយវិបត្តិអគារជាប់គាំងទាន់ពេល?

    វិបត្តិអគារជាប់គាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុនៅតែជាបញ្ហាធំមួយដែលអ្នកជំនាញពុំទាន់ឃើញមានការដោះស្រាយគួរឱ្យកត់សម្គាល់នៅឡើយ។ ក្នុងរាជធានីភ្នំពេញ គម្រោងអគារខ្ពស់ស្គឹមស្កៃច្រើនកន្លែងបានផ្អាកដំណើរការសាងសង់ជាច្រើនឆ្នាំ។ ចំណែកអគារខ្មោចក្នុងខេត្តព្រះសីហនុជិត១ពាន់កន្លែងវិញ មានខ្លះក៏ចាប់ផ្តើមចាស់ទ្រុឌទ្រោមជាបណ្តើរៗ។ ក្នុងន័យនេះ អ្នកជំនាញធ្វើការលើវិស័យអចលនទ្រព្យបានទទូចឱ្យរដ្ឋាភិបាលពន្លឿនយន្តការដោះស្រាយឱ្យបានឆាប់ ព្រោះការបន្សល់ទុកអគារខ្មោចច្រើននឹងប៉ះពាល់ដល់សោភណ្ឌភាពទីក្រុង ពិសេសបាត់បង់ឱកាសពីការវិនិយោគពីបរទេសលើវិស័យសំណង់៕

    15 min
  • តើគួរមានយន្តការអ្វីខ្លះដើម្បីធានាយុត្តិធម៌ដល់ជនរងគ្រោះនៅក្រោយចាប់ខ្លួនជនឆបោក?

    បើ​ទោះបី​ជា​ជន​ឆបោក​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ក៏​ដោយ​ ក៏​ជន​រង​គ្រោះហាក់​នៅ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ ពិសេស​មិន​ទាន់​ទទួល​បាន​វិញ​នូវ​ប្រាក់​ដែល​ពួក​គេ​បាន​ដាក់​វិនិ​យោគ​។​ ជាក់ស្តែង​ នៅក្នុង​សំណុំ​រឿង​អតីត​ឧកញ៉ា ឡេង ចាន់ណា មាន​ពលរដ្ឋ​ជាង ៥០០០​គ្រួសារបាន​ដាក់​ពាក្យ​ប្តឹង​ក្រុម​ហ៊ុន​ប៊្រីលាន​ស៊ីធី ​ពី​បទ​ឆបោក​ទឹក​ប្រាក់​វិនិយោគ​ទាំង​ដើម ​ទាំង​ការ​ជាង​ ៣០០លាន​ដុល្លារ​។ ​ចំណែក​សំណុំ​រឿង​អតីត​ឧកញ៉ា ជា សារ៉ន វិញ​ត្រូវ​បាន​ពលរដ្ឋ​ប្តឹង​ពី​បទ​ឆបោក​ក្នុង​គម្រោង​អភិវឌ្ឍន៍​ដីឡូតិ៍ជិត​ ៤០​លាន​ដុល្លារ​។​ តើ​គួរ​មាន​យន្តការ​អ្វីខ្លះ​ដើម្បី​ធានា​យុត្តិធម៌​ដល់​ជន​រង​គ្រោះនៅ​ក្រោយ​ចាប់​ខ្លួន​ជន​ឆបោក​ទាំង​នេះ​?​

    12 min
  • តើលោកខាងលិចគិតយ៉ាងណា ពីជំនួយនាវាចម្បាំង២គ្រឿងដែលចិនផ្តល់មកឱ្យកម្ពុជា?

    បើគ្មានអ្វីប្រែប្រួល ចិននឹងផ្តល់ជំនួយនាវាចម្បាំងចំនួន២គ្រឿងមកឱ្យកម្ពុជា នៅឆ្នាំក្រោយ ឆ្នាំ២០២៥។ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ជំនួយរបស់ចិនធ្វើឡើងតាមការស្នើសុំរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងសន្តិសុខកម្ពុជា។ ការផ្តល់ជំនួយនាវារបស់ចិន បាននាំឲ្យប្រទេសលោកខាងលិចកាន់តែបារម្ភអំពីឥទ្ធិពលរបស់ចិនលើវិស័យការពារជាតិកម្ពុជាបន្ថែមទៀត និងជាពិសេសវត្តមានកងទ័ពចិននៅកម្ពុជា។ ក៏ប៉ុន្តែអ្នកជំនាញខ្លះយល់ថា នេះគឺជាទំនាក់ទំនងដ៏ប្រសើររវាងកម្ពុជា-ចិន ក្នុងការអភិវឌ្ឍវិស័យការពារជាតិ។

    14 min
  • ហេតុអ្វីរដ្ឋាភិបាលតម្រូវឲ្យអ្នកមានងារជា«ឧកញ៉ា»បង់លុយប្រចាំឆ្នាំពី៨ពាន់ដល់១០ម៉ឺនដុល្លារ?

    អនុក្រឹត្យ​របស់​រដ្ឋាភិ​បាល​ចុះ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ ២០២៤ ដែល​សមាគម​ឧកញ៉ា​កម្ពុជា​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​កំណត់​ថា ដើម្បី​ទទួល​គោរ​មងារ​ជា​«លោកអ្នកឧកញ៉ា» គឺ​ទាល់​តែ​អ្នក​នោះ​បាន​ចំណាយ​ថវិកា​ជួយ​ជាតិ​យ៉ាង​តិច​៤​លាន​ដុល្លារ​អាមេរិក​។​ ចំណែក​គោរ​មងារ​ជា ​«អ្នកឧកញ៉ា» គឺ​ត្រូវ​បាន​ចំណាយ​ថវិកា​ជួយ​ជាតិ​យ៉ាង​តិច​១​លាន​ដុល្លារ​ ខណៈ​គោរមងារ​ជា​«ឧកញ៉ា» គឺ​ត្រូវ​បាន​ចំណាយ​ថវិកា​ជួយជាតិ​យ៉ាង​តិច​៥០​ម៉ឺន​ដុល្លារ​។​ លើស​ពី​នេះ​ នៅ​ក្នុង​អនុក្រឹត្យ​ថ្មី​នេះ​ រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​«លោកអ្នកឧកញ៉ា»​ត្រូវ​បង់​វិភាគ​ទាន​ប្រចាំ​ឆ្នាំ​១០​ម៉ឺន​ដុល្លារ​។​ ចំណែក​«អ្នកឧកញ៉ា» ​ត្រូវ​បង់​វិភាគ​ទាន​ប្រចាំ​ឆ្នាំ​១ម៉ឺន៥​ពាន់​ដុល្លារ ​និង ​«ឧកញ៉ា»​ត្រូវ​បង់​វិភាគ​ទាន​ប្រចាំ​ឆ្នាំ​៨​ពាន់​ដុល្លារ​។

    14 min
  • តើមានចំណុចល្អ និងអាក្រក់អ្វីខ្លះ បើកម្ពុជាកំណត់ឲ្យអ្នកនយោបាយមានសញ្ជាតិតែមួយ?

    ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឡើងក្នុងថ្ងៃទី០៤កញ្ញា ពីចេតនារបស់លោកចង់ឲ្យរដ្ឋសភាពិចារណាកំណត់មិនឲ្យអ្នកមានសញ្ជាតិពីរធ្វើនយោបាយនៅកម្ពុជា។ ការហ៊ានលើកឡើងដូចនេះ ដោយលោកមើលឃើញថា អ្នកនយោបាយសញ្ជាតិពីរធ្វើឲ្យរលាយស្រុកខ្មែរ។ តែអ្នកវិភាគនយោបាយមិនគាំទ្រ និងមិនបានយល់ឃើញដូចលោកសុខ ទូចទេ ព្រោះវាជាការរឹតត្បិតដល់សិទ្ធិអ្នកធ្វើនយោបាយនៅស្រុកខ្មែរ។ តើមានចំណុចវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ បើកម្ពុជាកំណត់ឲ្យអ្នកធ្វើនយោបាយមានសញ្ជាតិតែមួយ?។

    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,104 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners