បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក ឃឹម ប៊ុនឡែន៖ ការនាំចូលទុរេនពីក្រៅប្រទេសប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដាំក្នុងស្រុក

    នៅដើមរដូវវស្សានេះ ផ្លែទុរេនរបស់កម្ពុជាចាប់ផ្តើមអាចប្រមូលផលជាបណ្តើរៗ។ តែយ៉ាងណាការនាំចូលទុរេនពីប្រទេសជិតខាង រួចក្លែងបន្លំថា ជាទុរេនដាំដុះក្នុងស្រុក នៅតែជាកង្វល់ ដែលឈ្មួញ និង​កសិករក្នុងស្រុកបន្តរអ៊ូរទាំ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១១ ខែឧសភា  លោក ឃឹម ប៊ុនឡែន ស្ថាបនិកនិងជាប្រធានសហគមន៍ចម្ការស្តេចទុរេន បានឲ្យដឹងថា ការនាំចូលទុរេនពីក្រៅប្រទេសបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងប៉ះពាល់ដល់ទីផ្សាដែលប្រជាកសិករខ្មែរខំប្រឹងដាំដុះទុរេននៅក្នុងស្រុក។

    11 min
  • លោក អ៊ុន ច័ន្ទថុល៖ អ្នកសារព័ត៌ដែលមានមេធាវីរបស់អង្គការLACជួយការពារក្តី ភាគច្រើនបានឈ្នះក្តី

    អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​(LAC)​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២៥ ​ពី​ការ​ផ្តល់​មេ​ធាវី​ជួយ​ការ​ពារ​អ្នក​សារ​ព័ត៌​មាន​ នៅក្នុង​ករណី​ពួកគេមាន​តម្រូវ​ការ​ពឹង​ពាក់​មេធាវី​ការ​ពារ​ក្តី។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃទី​១០ ​ឧសភា លោក អ៊ុន ច័ន្ទថុល ​មេធាវី​របស់​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ភាគ​ច្រើននៃ​រឿង​ក្តី​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​អង្គការ​នេះ​ដាក់​មេធាវីជួយ​ការ​ពារ​ក្តី​មិន​គិត​ថ្លៃ​ គឺ​ទទួល​បាន​ជោគ​ជ័យ ​ដោយ​អ្នក​សារព័ត៌​មាន​ដែល​រង​ការ​ចោទ​ប្រកាន់​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​។

    9 min
  • លោកឡុង កុសល៖ កម្មវិធី «Visit Angkor» ជួយ លើកស្ទួយវិស័យទេសចរណ៍ និងតម្លៃរមណីយដ្ឋានអង្គរ

    អាជ្ញាធរជាតិអប្សរាទើបបានប្រកាសដាក់ឲ្យសាកល្បងប្រើប្រាស់កម្មវិធី «Visit Angkor» ដើម្បីទទួល ឬផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអង្គរវត្តទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៩ ឧសភានេះ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកពាក្យអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កម្មវិធី «Visit Angkor» ត្រូវបានបង្កើតឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស។ លោក ឡុង កុសលរំពឹងថា កម្មវិធី «Visit Angkor» នឹងអាចចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ។

    10 min
  • វេជ្ជបណ្ឌិត មុំ គង់៖ រដ្ឋត្រូវបន្តឹងការនាំចូល និងបិទខ្ទប់ការផ្សាយពាណិជ្ជកម្មបារីអេឡិចត្រូនិក

    នៅថ្ងៃទី៥ ឧសភា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែតបានប្រកាសដាច់ណាត់មិនឲ្យក្រុមហ៊ុនបរទេសចូលមកវិនិយោគលើបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជាឡើយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃពុធ ទី៧ ឧសភា លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជាបានគាំទ្រ និងសាទរលើការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ តាមលោកវេជ្ជបណ្ឌិត ការប្រើប្រាស់បារីអេឡិចត្រូនិកនៅកម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសនៅក្នុងចំណោមយុវវ័យ។ ក្នុងន័យនេះ លោកវេជ្ជបណ្ឌិតចង់ឃើញរដ្ឋាភិបាលរឹតបន្តឹងការនាំចូលបារីអាឡិចត្រូនិក និងបិទខ្ទប់ការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមទាំងអស់។

    12 min
  • លោក ឡុង ឌីម៉ង៖ ការផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡាចេញពីកាកសំណល់រឹងកាត់បន្ថយផលប៉ះពាល់បរិស្ថាន

    នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ប្រជុំ​ផ្សព្វ​ផ្សាយ និង​ពិគ្រោះ​យោបល់​ស្តីពី​លទ្ធផល​បឋម​នៃ​សេចក្តី​ព្រាង​របាយការណ៍​សិក្សា​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម​លើ​គម្រោង​បង្កើត​រោង​ចក្រ​កែ​ច្នៃ​អាលុយ​មីញ៉ូម និង​ផលិត​គ្រឿង​បន្ទាប់​បន្សំ​សម្រាប់​បន្ទះ​សូឡា​របស់​ក្រុមហ៊ុន​ឯក​ជន​។ ​ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុបារាំង​អន្តរ​ជាតិ ​RFI ​នៅ​ថ្ងៃ​ទី​៦ ឧសភា ​លោក ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ថា ​គម្រោង​នេះ​ជា​ការ​កែ​ច្នៃ​កាក​សំណល់​រឹង​ដើម្បី​ធ្វើ​ស៊ុម​បន្ទះ​សូឡា​ ពោល​មិន​មែន​ជា​រោង​ចក្រ​ផលិត​បន្ទះ​សូឡា​ទេ​។

    10 min
  • លោក លី សូវ៉ាន់៖ ពលរដ្ឋមិនត្រូវទិញសាច់សត្វដែលគ្មានការត្រួតពិនិត្យច្បាស់លាស់មកបរិភោគ

    កាលពីពេលថ្មីៗនេះ ខេត្តមុដាហាន ប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់(ពិសធ្យូង) ចំនួនពីរករណីលើមនុស្ស ក្នុងនោះមួយករណីបានធ្វើឲ្យបុរសអាយុ ៥៣ឆ្នាំម្នាក់ស្លាប់ និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។ ព័ត៌មាននេះធ្វើឲ្យពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងសម្តែងការព្រួយបារម្ភផងដែរ ដោយខ្លះបានចៀសវាង ឬកាត់បន្ថយការបរិភោគសាច់គោមួយរយៈ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថាកម្ពុជាមិនទាន់មានឆ្លងជំងឺនេះនៅឡើយទេ។ ជាមួយគ្នានេះ លោក លី សូវ៉ាន់ ស្នើឲ្យអ្នកសម្លាប់សត្វមិនត្រូវយកសាច់សត្វដែលឈឺមកលក់លើទីផ្សារ និងអ្នកទិញក៏មិនត្រូវទិញសាច់សត្វដែលមិនមានប្រភពត្រួតពិនិត្យច្បាស់លាស់ដែរ៕

    9 min
  • លោក ណុប វី៖ សេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះដោយសារតែឃាតកម្ម និងកំណើនបណ្តឹងប្រឆាំងអ្នកសារព័ត៌មាន

    ថ្ងៃ​ទី​៣​ឧសភា គឺ​ជា​ទិវា​សេរី​ភាព​សារព័ត៌​មាន​ពិភព​លោក​លើក​ទី​៣២​។​ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន  ដែល​ចេញ​ផ្សាយ​ក្នុង​ឱកាស ទិវា​សេរីភាព​សារព័ត៌​មាន​ពិភព​លោក ​កម្ពុជា​ត្រូវ​បាន​អង្គការ​មួយ​នេះ​ទម្លាក់​ចំណាត់​ថ្នាក់​ចំនួន​១០​លេខ​។​ លោក ណុប វី នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​(ខាមបូចារ) កត់​សំគាល់​ថា សេរីភាព​សារព័ត៌​មាន​នៅ​កម្ពុជា ធ្លាក់​ចុះ​ក៏ដោយ​សារ​តែ​ករណី​បាញ់​សម្លាប់​អ្នក​កាសែត​ម្នាក់​នៅ​ខេត្ត​សៀមរាប និង​បណ្តឹង​ប្រឆាំង​អ្នក​សារ​ព័ត៌​មាន​កើន​ឡើង​ជាង​១០០%​។​ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI លោក ណុប វី ​យល់​ថា ​នៅ​កម្ពុជា​អ្នកសារ​ព័ត៌​មាន​មិន​ទាន់​ត្រូវ​បាន​ធានា​ពី​សុវត្ថិភាព និង​សេរីភាព​ក្នុង​ការ​បំពេញ​វិជ្ជា​ជីវៈ​នៅ​ឡើយ​ ទោះ​ជា​ស្ថាប័ន​សារព័ត៌​មាន​មាន​ចំនួន​រហូត​ដល់​ជាង​១ពាន់​អង្គភាព និង​អ្នក​សារ​ព័ត៌​មាន​មាន​ប្រមាណ​១​ម៉ឺន​នាក់​ក្តី​។

    13 min
  • លោក គឹម ចាន់បញ្ញា៖ ថៃខាតបង់សេដ្ឋកិច្ចច្រើនជាងកម្ពុជាលើការបិទច្រកព្រំដែនអានសេះ

    នៅថ្ងៃទី១ ឧសភា ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារត្រូវបានភាគីថៃបិទជាឯកតោភាគី។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រទី២ ឧសភា លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារបានឲ្យដឹងថា ការបិទច្រកព្រំដែនអានសេះភ្លាមៗពីភាគីថៃអាចមកពីការភាន់ច្រឡំលើបញ្ហាអ្វីមួយ និងថា អាជ្ញាធរខ្មែរក្នុងខេត្តព្រះវិហារកំពុងចរចាជាមួយភាគីថៃដើម្បីបើកច្រកព្រំដែននេះឡើងវិញ។ តាមលោក គឹម ចាន់បញ្ញា ថៃជាអ្នកខាតបង់សេដ្ឋកិច្ចច្រើនជាងកម្ពុជាចំពោះការបិទច្រកព្រំដែនអន្តរជាតិអានសេះពេលនេះ។ 

    9 min
  • បណ្ឌិត ឈាង វណ្ណារិទ្ធ៖កម្ពុជាទទួលបានប្រយោជន៍សេដ្ឋកិច្ចនិងការទូតច្រើនពីអាស៊ានក្នុងរយៈពេល២៦ឆ្នាំ

    ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ គឺជាខួប២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិRFI នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានថ្លែងថា អាស៊ានគឺជាខែលដ៏សំខាន់ក្នុងការថែរក្សាស្ថិរភាពនៅក្នុងតំបន់ និងការពារផ្តល់ផលប្រយោជន៍ស្នូលដល់សមាជិករបស់ខ្លួន។ សម្រាប់កម្ពុជា ត្រូវបានលោកបណ្ឌិតកត់សម្គាល់ឃើញថា ក្នុងនាមជាសមាជិកអាស៊ានរយៈពេល ២៦ឆ្នាំកន្លងទៅ កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើន ពិសេសសេដ្ឋកិច្ច និងការទូត៕

    11 min
  • លោក រ៉ុង ឈុន៖ ក្រោយការរឹបអូសផ្ទះរបស់ខ្ញុំ ខ្ញុំនឹងបោះតង់ដេកតាមចិញ្ចើមថ្នល់

    លោក រ៉ុង ឈុន ទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​សាលាឧទ្ធរណ៍​ចេញ​ដីកា​កោះ​ហៅឲ្យ​ចូល​សវនា​ការ​នៅថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៥ ស្តីពី​សំណុំ​រឿង​ «ផ្តល់​នីតិ​សម្បទារ​ឡើង​វិញ» ​ក្រោយ​ពី​លោក​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​មួយ​ភាគ​ធំ​។​ ដោយ​ឡែក ​សំណុំរឿង​ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រកាស​រឹប​អូស​ផ្ទះ​របស់​លោក​ទៅ​លក់​ដើម្បី​សង​ជំងឺ​ចិត្ត​ដល់​គណៈ​កម្មាធិការ​ព្រំដែន​ត្រូវ​បាន​លោក​ រ៉ុង​ ឈុនអះ​អាង​ថា លោក​គ្មាន​អ្វី​តវ៉ា និង​ក៏​មិន​ផ្លាស់​ប្តូរ​ជំហរ​នយោបាយ​ដែរ​។ ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា លោក រ៉ុង ឈុន ថ្លែង​ថា ក្រោយ​ពី​គេ​រឹប​អូស​ផ្ទះ​របស់​លោក ​លោក​នឹង​ទៅបោះ​តង់​ដេក​តាម​ចិញ្ចើម​ថ្នល់​។

    11 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners