បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក សាន់ ម៉ាឡា៖ ឃាតកម្មលើ លោក ឈុត វុទ្ធី នៅមិនទាន់ទទួលបានយុត្តិធម៌

    អង្គ​ការ​សង្គម​ស៊ីវិល និង​សហគមន៍​ព្រៃ​ឈើ​ រំឭក​ខួប​១៣​ឆ្នាំ​នៃ​មរណ​ភាព​របស់ ​លោក ឈុត វុទ្ធី សកម្មជន​ការ​ពារ​ព្រៃ​ឈើ ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ពេល​ចុះ​ស៊ើប​អង្កេត​បទ​ល្មើស​នៅ​ខេត្ត​កោះកុង​កាលពីឆ្នាំ២០១២។​ លោក សាន់ ម៉ាឡា ប្រធាន​កម្ម​វិធី​បណ្តាញ និង​តស៊ូមតិ​នៃ​អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍន៍ លើក​ឡើង​ថា ទាំង​ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​«វីរៈ​ជន​ព្រៃ​ឈើ​រូប​នេះ»នៅ​តែ​ទទួច​ឲ្យ​ស្វែង​រក​យុត្តិ​ធម៌​ជូន​លោក ឈុត វុទ្ធី​។​ 

    9 min
  • លោក Casey Barnett៖ កម្ពុជាមានទាំងឱកាស និងហានិភ័យក្នុងបរិបទដំឡើងពន្ធរបស់អាមេរិក

    មកដល់ពេលនេះ ការចរចាការដាក់ពន្ធលើមុខទំនិញរវាងកម្ពុជា និងអាមេរិក នៅមិនទាន់មានការកំណត់ជាក់លាក់យ៉ាងណានៅឡើយ។ ក្នុងរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃទី៩មេសា កម្ពុជាត្រូវប្រើប្រាស់ពេលវេលានេះ ដើម្បីបន្ទន់ចិត្តអាមេរិកឲ្យបញ្ចុះពន្ធដល់កម្ពុជា ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ចង់ដំឡើងពន្ធលើទំនិញកម្ពុជានាំចូលទៅកាន់សហរដ្ឋអាមេរិករហូតដល់៤៩%។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រទី២៥មេសានេះ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិក បានកត់សម្គាល់ថា ការដំឡើងពន្ធ៤៩%របស់អាមេរិកចំពោះកម្ពុជា ជារឿងដ៏ហួសហេតុ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យកាត់ដេរ។ តែនៅទន្ទឹមនេះប្រធានសភាពាណិជ្ជកម្មអាមេរិកក៏កត់សម្គាល់ដែរថា កម្ពុជាមានទាំងឱកាស មានទាំងហានិភ័យ ក្នុងបរិបទដំឡើងពន្ធរបស់អាមេរិក។

    12 min
  • បណ្ឌិត ហ៊ាន សុខុម៖ អក្ខរាវិរុទ្ធភាសាខ្មែរគឺជាបញ្ហាចាំបាច់ដែលត្រូវមានការដោះស្រាយជាបន្ទាន់

    នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្តីពីការរៀបចំកម្មវិធី(សុសវែរ) ពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ ដោយមានការចូលរួមពីអ្នកជំនាញផ្នែកសុសវែរភាសាខ្មែរមួយចំនួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណាបង្កើតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរមួយ ដែលមានលក្ខណៈពេញលេញ និងអាចប្រើប្រាស់បានជាទូទៅ។

    12 min
  • លោក ក្រាញ់ តូនី៖ សាលាក្តីខ្មែរក្រហមចង់បានដៃគូគម្រោងផ្សេងៗដើម្បីអនុវត្តការងារនៅសេសសល់

    អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហមបានបញ្ចប់បេសកកម្មយុត្តាធិការរបស់ខ្លួនកាលពីឆ្នាំ២០២២ ក្នុងការស្វែងយុត្តិធម៌ជូនជនរងគ្រោះក្នុងសម័យខ្មែរក្រហម។ តែក្រុមការងារនៃសាលាក្តីនេះនៅមិនទាន់ចប់ការងារថែរក្សា គ្រប់គ្រងឯកសារ និងការពន្យល់ផ្សព្វផ្សាយដល់មហាជនពីអ្វីដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅឡើយទេ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ នេះ លោក ក្រាញ់ តូនី រដ្ឋលេខាធិការ និងជាប្រធានរដ្ឋបាលស្តីទីនៃសាលាក្តីខ្មែរក្រហមបានគូសបញ្ជាក់ថា សាលាក្តីខ្មែរក្រហមត្រូវការគម្រោងនានាដែលមានការចូលរួមពីដៃគូជាតិ និងអន្តរជាតិបន្ថែមទៀតដើម្បីអនុវត្តការងារដែលនៅសេសសល់ ដូចជាការងារថែរក្សាកេរដំណែលសាលាក្តី និងការងារផ្សព្វផ្សាយជាដើម។

    18 min
  • លោក កត្តា អ៊ន៖ ក្រសួងការងារនឹងធ្វើការជាមួយអាជ្ញាធរថៃដើម្បីធានាសំណងជូនពលករខ្មែរ

    គិតមកដល់ថ្ងៃអាទិត្យទី៦មេសានេះ មានពលករខ្មែរមួយរូបបានបាត់បង់ជីវិត និងពីររូបរងរបួស ក្នុងហេតុការណ៍បាក់រលំសំណង់អគារក្នុងទីក្រុងបាងកកកាលពីថ្ងៃទី២៨មីនា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យទី៦មេសា លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អាជ្ញាធរខ្មែរបានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយអាជ្ញាធរថៃ ក្នុងប្រតិបត្តិរុករកពលករដែលបាត់ខ្លួនជាង៧០នាក់ទៀត។ តាមលោក កត្តា អ៊ន បច្ចុប្បន្នក្រសួងការងារកម្ពុជា ក៏ដូចជាតំណាងស្ថានទូតខ្មែរ ក៏កំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីធានាថា ពលករខ្មែរដែលរងគ្រោះទទួលបានសំណងត្រឹមត្រូវតាមច្បាប់ការងាររបស់ថៃ។

    9 min
  • លោក កង ឫទ្ធិគិរី៖ កម្ពុជាខ្វះសៀវភៅប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីការពិត

    សៀវភៅមានចំណងជើង «សំឡេងស្វែងរកយុត្តិធម៌ចេញពីផ្នូរសពរួមដែលមិនមែនជាការសងសឹក» សរសេរ និងចងក្រងដោយលោក កង ឫទ្ធិគិរី អតីតសាស្រ្តចារ្យ និងជាអតីតមេធាវីការពារក្តីឲ្យមេដឹកនាំខ្មែរក្រហមក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក កង ឫទ្ធិគិរីលើកឡើងថា សៀវភៅរបស់លោកឆ្លុះបញ្ចាំងពីការពិតក្នុងរបបខ្មែរក្រហមត្រូវបានចងក្រងដោយឯកសារច្បាប់ជាតិ និងអន្តរជាតិ។ សម្រាប់លោក កង ឫទ្ធិគិរី កម្ពុជាពិតជាត្រូវការសៀវភៅប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីការពិតដោយមិនភ្ជាប់និន្នាការនយោបាយ ខណៈសៀវភៅប្រវត្តិសាស្ត្រភាគច្រើនត្រូវបានចងភ្ជាប់ជាមួយនិន្នាការនយោបាយ។

    16 min
  • បណ្ឌិត ម៉ី កល្យាណ៖ ការដំឡើងពន្ធរបស់អាមេរិកលើទំនិញកម្ពុជាមានផលប៉ះពាល់ធំធេងគួរឲ្យបារម្ភ

    នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ត្រូវជាព្រឹកថ្ងៃទី៣ មេសានៅកម្ពុជា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធលើទំនិញនាំចូលពីកម្ពុជាចំនួន៤៩% ដែលជាអត្រាពន្ធដ៏ខ្ពស់ជាងគេក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍។ វិធានការដំឡើងពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងកិច្ចសម្ភាសនជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន មើលឃើញថា បើសហរដ្ឋអាមេរិកដំឡើងពន្ធលើទំនិញកម្ពុជាដូចបានលើកឡើងមែន នោះវានឹងមានផលប៉ះពាល់ធំធេងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។

    10 min
  • លោក ប្រាក់ សេរីវឌ្ឍន៍៖ កង្វះផលិតភាពក្នុងស្រុកជាឧបសគ្គក្នុងការគាំទ្រផលិតផលខ្មែរ

    ថ្ងៃទី​៩ ខែ​មេសា គឺ​ជា​ទិវា​ជាតិ​លើក​កម្ពស់​ការ​ប្រើប្រាស់​ផលិតខ្មែរ​លើក​ទី​៨​។ ​មុន​ទិវា​នេះឈាន​មក​ដល់​ រដ្ឋា​ភិបាល​កម្ពុជា​បាន​ចេញ​សារ​លិខិត​មួយ​ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​នាំ​គ្នាគាំ​ទ្រ​ផលិត​ផល​ខ្មែរ​ដើម្បី​ជា​មោទនភាព​ជាតិ​។​ លោក ប្រាក់ សេរីវឌ្ឍន៍ តំណាង​ស្ថាប​និក សមាគម​អ្នក​ប្រើប្រាស់​វិស័យ​សុវត្ថិភាព​អាហារ​ (ស.ប.ស.អ) យល់ថា ការ​គាំទ្រ​ផលិតផល​ខ្មែរ​បាន​ជួយ​ដល់​សង្គម និង​សេដ្ឋកិច្ច​។​ តែ​លោក​កត់​សម្គាល់​ឃើញ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កម្ពុជា​នៅខ្វះលទ្ធភាព​ផលិត​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ និង​ខ្វះការ​យល់​ដឹង​ពី​ការ​គាំទ្រ​ផលិត​ផល​ខ្មែរ​។

    13 min
  • លោក ថេ ឈុនហាក់៖ កម្ពុជាមានភាពប្រសើរឡើងក្នុងការដោះស្រាយបញ្ហាវិសមភាពយែនឌ័រ

    លោក ថេ ឈុនហាក់ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង​កិច្ចការ​នារី​ បាន​ថ្លែង​ថា កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិសមភាពយែ​នឌ័រ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយភាគី​ពាក់ព័ន្ធ​នៅក្នុង​កិច្ច​ប្រជុំ​មួយ​នៅអង្គការ​សហ​ប្រជាតិ​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា ឆ្នាំ​២០២៥​។​ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI នៅ​ថ្ងៃ​ទី​១ ខែ​មេសា លោក ថេ ឈុនហាក់ បាន​អះអាង​ថា ភាព​ប្រសើរ​នៃ​ស្ថាន​ភាព​យែន​ឌ័រ​នៅ​កម្ពុជា គឺ​ដោយសារ​តែ​កម្ពុជា​មាន​គោល​នយោបាយ​គាំពារ​ស្ត្រី ​និង​សមភាព​យែន​ឌ័រ​។​ តែ​លោក​ក៏​ទទួល​ស្គាល់​ថា កម្ពុជា​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ឆ្លើយ​តប​នឹង​បញ្ហា​យែន​ឌ័រ​។

    11 min
  • អ្នកស្រី សឿន សំណាង៖ ខ្ញុំស្ទើរតែអស់ជីវិត បើគ្មានប្អូនជួយសង្រ្គោះទាន់ពេល

    ហេតុការណ៍នៃការរញ្ជួយដីនៅប្រទេសថៃកាលពីថ្ងៃសុក្រ ទី២៨ មីនាបានបណ្តាលឲ្យអគារខ្ពស់មួយដែលកំពុងសាងសង់បាក់រលំទាំងស្រុង។ ព្រឹត្តិការណ៍បាក់រលំអគារនេះបានបណ្តាលឲ្យស្លាប់កម្មករមួយចំនួន និងខ្លះទៀតរងរបួសធ្ងន់ ស្រាល។ ក្នុងចំណោមកម្មករសំណង់ដែលរងរបួសក៏មានជនជាតិខ្មែរ គឺអ្នកស្រី សឿន សំណាង។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី៣១ មីនានេះ អ្នកស្រី សឿន សំណាងបានរៀបរាប់ពីស្ថានភាពអគារដែលរញ្ជួយខ្លាំងមុនពេលបាក់ស្រុត និងដែលអ្នកស្រីត្រូវបានបំណែកថ្មធ្លាក់សង្កត់កែងជើងរបួសធ្ងន់។ តែពេលនេះ អ្នកស្រីបានត្រឡប់មកកម្ពុជា តែគ្មានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យ។

    9 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners