បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • សម្តេច យ៉ន សេងយៀត៖ យើងមានព្រៃស្អាត សូមស្រលាញ់ព្រៃយើង និងទុកជាមរតកតកូនចៅ

    ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ មានព្រះសង្ឃ និងគ្រហស្ថចំនួន ៣០អង្គ/នាក់ នឹងធ្វើធម្មយាត្រាថ្មើរជើងនៅលើជួរភ្នំក្រវាញដោយឆ្លងកាត់ខេត្តកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ធម្មយាត្រានេះធ្វើឡើងក្រោមប្រធានបទ «ដំណើរអភិរក្ស (Wolk To Preserve)» ដែលមានចម្ងាយ ២៧០គីឡូម៉េត្រ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម បានមានសង្ឃដីកាថាការធ្វើធម្មយាត្រានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃព្រៃឈើ រួមនឹងការការពារ និងអភិរក្សព្រៃឈើខ្មែរ៕

    10 min
  • លោក អាឡិច៖ អ្នកនេសាទវៀតណាមបានសារភាពថា ពួកគេចូលដែនទឹកកម្ពុជាដោយសេរី

    វីដេ​អូចេញ​ផ្សាយ​ដោយ​គេ​ហ​ទំព័រ​ Mother Natural Cambodia នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​មាន​ទូក​នេសាទ​វៀត​ណាម​យ៉ាង​តិច ​១០៦៦​គ្រឿង​បាន​ចូល​នេសាទ​ក្នុង​សមុទ្រ​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥​។​ បទ​ល្មើស​នេសាទ​នេះ​កើត​ឡើង​នៅ​ខេត្ត​កំពត​ ព្រះសីហនុ ​និងកោះកុង​។​ ក្រសួង​កសិកម្ម​កម្ពុជា​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណាលើ​វីដេអូ​នេះ​ទេ​។​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ​លោក អាឡិចហាន់ដ្រូ ​ហ្គន់សាឡេស​ ដេវីដសុន បាន​អះអាង​ថា ​អ្នក​នេសាទ​វៀត​ណាម​បាន​សារ​ភាព​ប្រាប់​ក្រុម​អ្នក​ស៊ើប​អង្កេត​ថា​ ពួកគេ​អាច​ចូល​ដែន​ទឹក​កម្ពុជា​ដោយ​សេរី​។​ តាម​លោក អាឡិច​ ក្រៅពី​ទូក​នេសាទ​វៀត​ណាម ​កាប៉ាល់​នេសាទ​ថៃ និង​ចិន​ក៏​ឧស្សាហ៍​រំលោភ​ចូល​ដែន​ទឹក​របស់​កម្ពុជា​ដែរ​។

    9 min
  • លោកស្រី ជូ ប៊ុនអេង៖ សូម្បីខ្ញុំក៏ស្ថិតក្នុងបញ្ជីខ្មៅ ដែលត្រូវចោទថាឃុបឃិតជាមួយឧក្រិដ្ឋជនឆបោក

    ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២១ ឧសភា បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ដោយទាញការប្រកាសអាសន្នចំពោះឧក្រិដ្ឋកម្មឆបោកអនឡាញនៅអាស៊ីអាគ្នយ៍។ OHCHR បានចង្អុលដោយចំៗទៅលើប្រទេសចំនួន៥ រួមមាន កម្ពុជា ឡាវ ភូមា ហ្វីលីពីន និងម៉ាឡេស៊ី។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នាថ្ងៃសៅរ៍ទី២៤ឧសភា លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទទួលស្គាល់ការលើកឡើងរបស់OHCHR អាចត្រឹមត្រូវ តែមិនទាន់ពេញលេញនៅឡើយ។ មិនពេញលេញ ព្រោះរបាយការណ៍មិនបានចង្អុលប្រទេសផ្សេងៗទៀត ដែលលោកស្រី ជឿថា ក៏មានឧក្រិដ្ឋកម្មឆបោកអនឡាញដូចគ្នា។ លើសពីនេះ លោកស្រី​បានបង្ហាញការខកចិត្ត ដែលឈ្មោះរបស់ខ្លួន ក៏ត្រូវគេចោទប្រកាន់ថា ឃុបឃិតបានផលប្រយោជន៍ពីឧក្រិដ្ឋជនឆបោកអនឡាញ។

    13 min
  • លោក គង់ ពុទ្ធិការ៖ខ្យល់កន្ត្រាក់ ភ្លៀង និងភ្លើងឆេះព្រៃជាបញ្ហាប្រឈមនៅតំបន់ប្រាសាទកោះកេរ

    ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយអង្គការយូណេស្កូចុះសិក្សាវាយតម្លៃមុខសញ្ញាគ្រោះថ្នាក់ ហានិភ័យ និងគ្រោះមហន្តរាយ ដែលនឹងអាចកើតមានដល់ប្រាសាទ សហគមន៍ និងធនធានធម្មជាតិនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារបានហៅបញ្ហាធំៗចំនួន៣ គឺខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង និងភ្លើងឆេះព្រៃថាជាបញ្ហាប្រឈមដ៏សំខាន់ ដែលមានហានិភ័យដល់រមនីយដ្ឋានប្រាសាទកោះកេរ និងដែលត្រូវមានការដោះស្រាយរួម៕

    11 min
  • លោក ឃួង ស្រេង៖ ភ្នំពេញនឹងអាចទប់ទល់ការជន់លិចសម្រាប់ទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ

    កាលពីដើមខែឧសភា ឆ្នាំ២០២៥ នេះ សាលារាជធានីភ្នំពេញបានជូនដំណឹងស្តីពីវឌ្ឍនភាពនៃការងាររបស់ខ្លួនទាក់នឹងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកដើម្បីចៀសវាងការជន់លិចរាជធានីភ្នំពេញ។ គម្រោងនេះសម្រេចបាន៨០% នៃផែនការហើយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រាជធានីភ្នំពេញអាចទប់ទល់ការជន់លិចបានសម្រាប់កំរិតទឹកភ្លៀងក្រោមកំរិត ១០០មីលីម៉ែត្រ និងថា ការរំដោះទឹកពីរាជធានីភ្នំពេញនឹងទទួលបានជោគជ័យច្រើន នៅពេលគម្រោងនេះត្រូវបញ្ចប់ក្នុងរយៈពេល ២ខែខាងមុខ៕

    12 min
  • លោក នី សុខា៖ គួរមានការស៊ើបអង្កេតដោយតម្លាភាពលើការចាប់ខ្លួន លោក អ៊ុក ម៉ៅ

    លោក អ៊ុក ម៉ៅ អ្នក​សារ​ព័ត៌​មាន​ម្នាក់​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​ត្រូវ​បាន​ឃុំខ្លួន​នៅយប់​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ឆ្នាំ​២០២៥ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់ និង​បរិហារ​កេរ្តិ៍​។​ នេះ​បើ​តាម​សមាគម​អាដហុក​ដែល​យល់​ព្រម​ផ្តល់​មេធា​វី​ការ​ពារ​ក្តី​ជូន​ លោក អ៊ុក ម៉ៅ។​ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ នា​ថ្ងៃ​ទី២០ ខែ​ឧសភា ​លោក នី សុខា ប្រធាន​សមាគម​អាដហុក​យល់ថា ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​រូប​នេះ​ធ្វើឡើង​ដោយ​ពុំ​ត្រឹម​ត្រូវ​ ព្រោះចាប់​ទាំង​ពាក់​កណ្តាល​អាធ្រាត្រ និង​ពុំ​បាន​បង្ហាញ​ដី​កា​ជា​មុន​។ ​ក្នុង​ន័យ​នេះ​ ​លោក​ នី​ សុខា ​បាន​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​បើក​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​លើ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌​មាន​ក្រីក្រ​អាយុ​៥៧​ឆ្នាំ​ លោក​ អ៊ុក​ ម៉ៅ​។

    11 min
  • លោក រ៉ុង ឈុន៖ សំណុំរឿងនយោបាយរបស់ខ្ញុំកំពុងអង្រួនចំណាប់អារម្មណ៍ពីស្ថានទូតលោកខាងលិច

    ក្រោយការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ កាលពីដើមខែឧសភា លោក រ៉ុង​ ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ក៏ត្រូវបណ្តាអង្គទូតលោកខាងលិចមួយចំនួន ហៅទៅពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស និងនយោបាយ នៅកម្ពុជា។ កាលពីថ្ងៃទី១៦ ឧសភា លោកបានជួបឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីលើកឡើងពីបញ្ហាប្រឈមផ្នែកនយោបាយក្នុងការអនុវត្តសកម្មភាពរបស់គណបក្សប្រឆាំង រួមទាំងសំណុំរឿងនយោបាយផ្ទាល់ខ្លួនរបស់លោកផង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នាថ្ងៃអាទិត្យទី១៨ឧសភានេះ លោក រ៉ុង​ ឈុន បានអះអាងថា ការកាត់ក្តីសំណុំរឿងនយោបាយផ្ទួនៗប្រឆាំងរូបលោកនាពេលថ្មីៗនេះ បានអង្រួនការចាប់អារម្មណ៍ពីសំណាក់បណ្តាទូតលោកខាងលិច ដែលតែងតាមដានពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។

    14 min
  • លោក ទីវ តារារិទ្ធ៖ ការជិះកង់ទៅទ្វីបអឺរ៉ុបអាចជាបេសកកម្មចុងក្រោយ

    លោក ទីវ តារារិទ្ធិ គឺជាអ្នកជិះកង់ពីកម្ពុជាឆ្ពោះទៅទ្វីបអឺរ៉ុបក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា។ ក្នុងយុទ្ធនាការនេះ លោក ទីវ តារារិទ្ធិបានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៤ ដោយត្រូវឆ្លងកាត់ប្រទេសមួយចំនួនក្នុងទ្វីបអាស៊ីឆ្ពោះទៅទ្វីបអឺរ៉ុប។ ក្នុងរយៈពេល ១១ខែ លោក ទីវ តារារិទ្ធដែលទើបត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី៣០ ខែមេសាបានជិះកង់ឆ្លងកាត់ប្រទេសចំនួន ១៥ លើចម្ងាយផ្លូវជិត ២ម៉ឺនគីឡូម៉ែត្រ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៦ ឧសភានេះ លោក ទីវ តារារិទ្ធិ ប្តេជ្ញាបន្តជិះកង់ទៅទ្វីបអាហ្វ្រិកបន្តទៀតដើម្បីរៃអង្គាសថវិកាឲ្យបាន ២៥ម៉ឺនដុល្លារសម្រាប់ជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ តាមលោក ទីវ តារារិទ្ធិ ការជិះកង់ទៅទ្វីបអឺរ៉ុបអាចជាបេសកកម្មចុងក្រោយក្នុងយុទ្ធនាការជិះកង់ជួយកុមារកម្ពុជា៕

    14 min
  • លោក នេត វន្ថា៖ អគ្គិភ័យដើមឆ្នាំ ២០២៥ កើតមានច្រើនលើរោងចក្រ និងក្លឹបកំសាន្ត

    គិតត្រឹមឆមាសទី១ ដើមឆ្នាំ២០២៥ នេះ អគ្គិភ័យបានកើតឡើងចំនួន ២៦៦លើក ពោលថយចុះចំនួន ៣១លើកធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ តែចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យមានចំនួន១៤នាក់ ពោលកើនឡើងចំនួន ៧នាក់ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ រីឯចំនួនផ្ទះ និងតូបដែលបានឆេះមានការថយចុះច្រើន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានកត់សម្គាល់ថា នៅដើមឆ្នាំ២០២៥នេះ អគ្គិភ័យបានកើតឡើងច្រើនលើរោងចក្រ និងក្លឹបកំសាន្តដែលពុំមានប្រព័ន្ធបង្ការអគ្គិភ័យឲ្យបានត្រឹមត្រូវ។

    12 min
  • លោក អ៊ុក ម៉ៅ៖ បណ្តឹងខ្ញុំប្តឹងគេ ត្រូវបានទាត់ចោល តែបណ្តឹងគេប្តឹងខ្ញុំ បែរជាមានចំណាត់ការលឿន

    លោក អ៊ុក ម៉ៅ អ្នក​សារ​ព័ត៌​មាន​ផ្នែក​បរិស្ថាន​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង បាន​អះអាង​ថា ​លោក​បាន​រង​បណ្តឹង​នៅ​តុលា​ការ​សរុប​១៤​ករណី​ដោយ​សារ​តែលោក​បាន​រាយការណ៍​ពី​ការ​ឃុប​ឃិត​គ្នា​រវាង​មន្ត្រី និង​ក្រុម​អ្នក​កាប់ឈើ​នៅ​តំបន់​នោះ​។ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI នៅ​ថ្ងៃ​ទី​១៣ ខែឧសភា អ្នក​សារ​ព័ត៌​មាន​ដែល​គ្មាន​ប្រាក់​ខែ​រូប​នេះ ថ្លែងថា លោក​ធ្លាប់​ត្រូវ​បាន​គេវាយ​ដំ គេបោក​ទូរសព្ទ​ចោល ដុត​ម៉ូតូ និង​ដុត​ផ្ទះ​ចោល​។ តែ​លោក​ថា នៅ​ពេល​លោក​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​រក​យុត្តិ​ធម៌​ មន្ត្រី​មួយ​ចំនួន​ទាត់​ចោល​ពាក្យ​បណ្តឹង​របស់​លោក ហើយ​នៅ​ពេល​ដែល​ភាគី​ម្ខាង​ទៀត​ប្តឹង​លោក​វិញ គឺ​បែរ​ជា​មន្ត្រី​មាន​ចំណាត់​ការ​លឿន​ទៅ​វិញ​។

    8 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners