
Sign up to save your podcasts
Or


នៅថ្ងៃទី១៤ មីនា ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីមួយ គឺកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។ កម្មវិធីនេះមានការគាំទ្រដោយហិរញ្ញប្បទានជិត ៨០លានអឺរ៉ូ ឬប្រមាណ ៨៧ លានដុល្លាអាមេរិក) ពីសហភាពអឺរ៉ុបដែលផ្តោតជាអាទិភាពលើដំណាំកៅស៊ូ និងម្រេច។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៤ មីនានេះ លោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍បានគូសបញ្ជាក់ថា ដ្បិតកម្ពុជាត្រៀមរបូតប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងក្រោយកម្ពុជាចាកចេញពីប្រទេសក្រីក្រនាពេលខាងមុខក៏ដោយក៏លោកស្រីនៅតែមានជំនឿថា ការផ្តល់ជំនួយរបស់ធនាគារវិនិយោគអឺរ៉ុបក្នុងវិស័យកសិកម្មពេលនេះនឹងជួយឱ្យកម្ពុជាបង្កើនគុណភាពកសិផលកសិកម្មដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
កម្ពុជាស្ថិតក្នុងបញ្ជីព៌ណលឿងក្នុងរដ្ឋបាល លោក ដូណាល់ ត្រាំ ដែលកំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង៤០ប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត New York Times នៅចុងសប្តាហ៍នេះ។ លោក មួង ណារ៉េត សកម្មជនខ្មែរនៅទីក្រុងឡុងប៊ិច លើកឡើងថា វិធានការនេះនឹងអាចទៅរួច ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនអាចដោះស្រាយលក្ខខណ្ឌដែលអាមេរិកបានដាក់នៅក្នុងរយៈពេល៦០ថ្ងៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៦ ខែមីនា លោក មួង ណារ៉េត បញ្ជាក់ថា វិធានការដែលកំពុងស្ថិតនៅក្នុងសេចក្តីព្រាងនៅឡើយ នឹងអាចប៉ះពាល់ខ្លាំងដល់ដំណើររបស់និស្សិតខ្មែរ អ្នកទេសចរ និងជនអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញាការពារមិនឲ្យមានការប៉ះពាល់រមណីយដ្ឋាន «ភ្នំឈើកាច់» ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងជាដាច់ខាត ខណៈតំបន់នេះត្រូវបានបង្កើតជា «តំបន់បេតិកភ័ណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ»។ លោក កែវ រតនៈបានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ និងស្របពេលដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គមខ្លះដោយចោទថា «ភ្នំឈើកាច់» ត្រូវបានអនុញ្ញាតឲ្យមានការកាយយកថ្មទៅធ្វើអាជីវកម្ម។
លោក កែវ រតនៈ ប្រធានក្រុមការងារថ្នាក់ជាតិរបស់រដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានអះអាងថា ពលរដ្ឋ ២ភាគ៣ បានយល់ព្រមចាកចេញពីតំបន់ផ្លូវអន្ទង់អាំង ក្នុងស្រុក វាលវែង ខេត្តពោធិ៍សាត់ ដើម្បីទុកដីតំបន់នោះឲ្យរដ្ឋដាំដើមឈើ អភិរក្សជាឧទ្យានជាតិបៃតង។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១២ ខែមីនា លោក កែវ រតនៈ បានលើកឡើងថា ការដែលនៅមានពលរដ្ឋជាង២០គ្រួសារទៀតក្នុងចំណោម ១០០គ្រួសារបន្តតវ៉ាដល់ភ្នំពេញនាប៉ុន្មានថ្ងៃនេះ គឺមិនមែនដោយសារតែពួកគេគ្មានផ្ទះនៅបណ្តោយផ្លូវអង្ទង់អាំងទេ តែមកពីពលរដ្ឋទាំងនោះត្រូវបានមនុស្សផ្សេងទៀតប្រើប្រាស់ឲ្យចេញតវ៉ាដើម្បីការពារដីពួកគេដែលបានកាន់កាប់ខុសច្បាប់។
សិល្បករ សិល្បការិនីខ្មែរមានវត្តមាននៅក្នុងប្រទេសបារាំងពីថ្ងៃទី០៦ដល់ថ្ងៃទី១២ មីនា ដើម្បីសម្តែងរបាំព្រះរាជទ្រព្យជាថ្មី។ ពីថ្ងៃទី៨ និង៩មីនា សិល្បករ និងសិល្បិការីខ្មែរបានសម្តែងនៅសារមន្ទីរមួយក្នុងទីក្រុងប៉ារីស។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃអង្គារ ទី១១ មីនានេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្របានកត់សម្គាល់ពីការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ និងបារាំងចំពោះការសម្តែងរបាំព្រះរាជទ្រព្យពីសំណាក់សិល្បករខ្មែរ។ តាមលោកស្រី លោកស្រី ភឿង សកុណា ការត្រឡប់ទៅសម្តែងរបាំព្រះរាជទ្រព្យនៅបារាំងជាថ្មីនេះជាជោគជ័យរបស់ជាតិកម្ពុជាទាំងមូល។
តាំងពីដើមអាណត្តិទី៧នៃរដ្ឋាភិបាលថ្មីនាចុងឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់ចេញនូវការងារអាទិភាពចំនួន៦ចំណុចដល់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ការងារអាទិភាពទាំង៦ ចំណុចរួមមានការប្រឹងប្រែងតម្លើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត ដំណើរការរបបសន្តិសុខសង្គម(ប.ស.ស) ដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនក្រីក្រ ១,៥លាននាក់ រួមទាំងអនុសាសន៍បន្ថែមដូចជាការបង្កើតទារកដ្ឋាន និងការកែប្រែមធ្យោបាយដឹកកម្មករប្រកបដោយសុវត្ថិភាព។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុ RFI នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបានអះអាងថា ក្រសួងបានសម្រេចកិច្ចការជាច្រើនក្នុងចំណោមអនុសាសន៍ទាំងអស់ដែលដាក់ចេញដោយប្រមុខរដ្ឋាភិបាល ក្នុងនោះការប្រើប្រាស់ ប.ស.ស មានរហូតដល់ជាង២២លានដងក្នុងឆ្នាំ២០២៤។
រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំ«ពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅជុំវិញទីតាំងសំខាន់មួយចំនួនក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃអាទិត្យទី៩ ខែមីនា លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ចាត់ទុក ការផ្តល់ពានរង្វាន់ ជាការលើកទឹកចិត្តអង្គភាព ស្ថាប័នរដ្ឋដែលខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងឱកាសអបអរទិវានារីអន្ដរជាតិ ៨ មីនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ដ្រី និងក្មេងស្រីគ្រប់រូប”។ ប្រធានបទនេះមានគោលដៅលើកកម្ពស់សិទ្ធិ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ដ្រី និងក្មេងស្រីគ្រប់រូប។ នេះបើតាម លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រសួងកិច្ចការនារី នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី៧ មីនានេះ។ លោក ថេ ឈុនហាក់ បញ្ជាក់ថា ការលើកកម្ពស់សិទ្ធិ និងបង្កើនភាពអង់អាចរបស់ស្ដ្រី នឹងជះផលវិជ្ជមានដល់សហគមន៍ និងសង្គមជាតិ។
នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នេះ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា វេទិកាធុរកិច្ចអាស៊ាន-កម្ពុជា បានប្រព្រឹត្តិទៅដោយជោគជ័យ។ ជោគជ័យ ព្រោះមានធុរកិច្ចជនចូលរួមច្រើន ដែលនេះជាផលប្រយោជន៍ដ៏ធំមួយក្នុងការទាក់ទាញធុរកិច្ចជនមកបណ្តាក់ទុននៅកម្ពុជា។
លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាកត់សម្គាល់ថា ការលើកកម្ពស់ស្ត្រីនៅកម្ពុជាមានការប្រែប្រួលគួរចាប់អារម្មណ៍តាមរយៈផ្តល់តួនាទីដល់ស្ត្រីឲ្យកាន់តួនាទីធំៗក្នុងស្ថាប័នរដ្ឋ។ តែក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៥ ខែមីនា លោកស្រី អេង ចាន់ឌី លើកឡើងថា ការប្រមាថទៅលើស្ត្រី ការបៀតបៀន និងការរើសអើងភេទនៅតែបន្តកើតឡើង ខណៈការអនុវត្តច្បាប់នៅមានកម្រិត។ អ្នកការពារសិទ្ធិស្ត្រីរូបនេះបានបញ្ជាក់ថា បើភ្ជាប់ការប្រមាថទៅលើស្ត្រីទៅនឹងរឿងនយោបាយ នោះគេពិបាកលុបបំបាត់ការរើសអើងភេទ។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

14 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

6 Listeners

14 Listeners