ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

By RFI ខេមរភាសា / Khmer
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ខ្មែរ episodes

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - ហេតុអ្វីបានជាពលរដ្ឋមួយចំនួនហ៊ានល្មើសបម្រាមបិទខ្ទប់?
    ដើម្បី​ទប់​ទល់​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្ដាល រយៈ​ពេល​១៤​ថ្ងៃ​។ តាម​រយៈ​ការ​បិទ​ខ្ទប់​នេះ ពលរដ្ឋ​ដែល​មិន​មាន​ការងារ​ចាំ​បាច់ មិន​អាច​ចេញ​ពី​ផ្ទះ​បាន​ទេ​។ យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​តែ​សង្កេត​ឃើញ​មាន​មនុស្ស​ធ្វើ​ចរាចរណ៍​ទៅ​មក​ ល្មើស​នឹង​បម្រាម​​បិទ​ខ្ទប់​ដដែល។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ?
    4 min
  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - សាមគ្គីភាពក្នុងសង្គមខ្មែរ លេចត្រដែតឡើងក្នុងសម័យកូវីដ១៩
    និន្នការ​នៃ​ការ​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​គ្នា​ក្នុង​សង្គម​ខ្មែរ បាន​លេច​ត្រដែត​ឡើង​ជា​ថ្មី​ម្ដង​ទៀត នៅ​ពេល​ដែល​ជំងឺ​កូវីដ​១៩​កំពុង​តែ​រាត​ត្បាត​ក្នុង​សហគមន៍​។ ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា ទាំង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ឯកជន ព្រម​ទាំង​ពលរដ្ឋ​មួយ​ចំនួន បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​សង្គម​តាម​រយៈ​ការ​ចែក​អំណោយ​ជូន​ជន​ក្រ​ខ្សត់​។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា សាមគ្គី​ភាព​ក្នុង​សង្គម​ខ្មែរ​មិន​ទាន់​បាត់​បង់​ទៅ​ណា​ទេ​។
    5 min
  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - ហេតុអ្វីបានជាអំពើហិង្សានៅតែមិនទាន់រលុបបាត់ពីសង្គមខ្មែរ?
    អំពើ​ហិង្សា​គឺ​ជា​វិបត្តិ​ដ៏​រុំារ៉ៃ​មួយ ដែល​បាន​និង​កំពុង​តែ​ញាំញី​សង្គម​ខ្មែរ​ឲ្យ​ប្រេះ​ស្រាំ​ជា​រៀង​រាល់​ថ្ងៃ​។ តាម​រយៈ​កាសែត​និង​បណ្ដាញ​សង្គម គេ​តែង​តែ​ឃើញ​មាន​ព័ត៌មាន​ស្ដី​ពី​អំពើ​ហិង្សា ដែល​កើត​ឡើងក្នុង​សណ្ឋាន​ផ្សេង​ៗ​គ្នា នៅ​​គ្រប់​ទី​កន្លែង និង​ជា​រៀង​រាល់​ថ្ងៃ​​។ ទាំង​នេះ​សរ​បង្ហាញ​ឲ្យ​ឃើញ​​ថា អំពើ​ហិង្សាមិន​ធ្លាប់​ឃ្លាត​ឆ្ងាយ​ពី​សង្គម​កម្ពុជា​ទេ​។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ​​?
    5 min
  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៖ ការបិទខ្ទប់ប្រទេសចាំបាច់ដែរឬទេសម្រាប់កម្ពុជា?
    អស់​រយៈ​ពេល​ជាង​៣​សប្ដាហ៍មក​ហើយ ដែល​កម្ពុជា​ត្រូវប្រយុទ្ធ​នឹង​​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ ជា​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​ជា​លើក​ទី​៣ និង​មាន​វិសាលភាព​ទូលំទូលាយ​ជាង​ព្រឹត្តិការណ៍​មុន​ៗ​។ គិត​រហូត​ម​កទល់​ពេល​នេះ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មិន​ត្រឹម​តែ​បាន​វាយ​លុក​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​រីក​រាល​ដាល​ទៅ​ដល់​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ដែរ​។ ដើម្បី​ទប់​ស្កាត់​ជំងឺ​នេះ​កុំ​ឲ្យ​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ថែម​ទៀត តើការ​​បិទ​ខ្ទប់​ប្រទេស​ ចាំ​បាច់​ដែរ​ឬ​ទេ​សម្រាប់​កម្ពុជា?
    5 min
  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - ស្ត្រីជាដៃគូមិនអាចខ្វះបាននៅក្នុងវិស័យវិទ្យាសាស្ត្រ ក្នុងបរិបទបច្ចេកវិទ្យា៤.០
    តាមរយៈ​ការធ្វើ​ជំរឿន​ចុងក្រោយ​នៅឆ្នាំ​២០១៩​ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវបាន​គេកំណត់​ថាមាន​ចំនួន​សរុប​ ជាង​១៥,៥​លាន​នាក់ ​ក្នុងនោះ​ស្រ្តីមានជិត​៨លាន​នាក់​។ ​ក៏ប៉ុន្តែ​ស្ត្រី​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ ​មាន​តិចតួច​នៅឡើយ​ប្រៀបធៀប​ទៅនឹង​បុរស​។ ​នៅក្នុង​បរិបទ​នៃ​បដិវត្ត​ឧស្សាហកម្ម​ ៤.០​ និង​ឈរលើ​សមភាព​យ៉ែនឌ័រ​ផងនោះ ​ប្រទេស​កម្ពុជា​ពិតជា​មិនអាច​មើលរំលង​លើ​នារី​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា​បានឡើយ​។ ​ហេតុអ្វី​ត្រូវ​ជម្រុញ​ឲ្យ​ស្ត្រី​ចូល​ប្រឡូក​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ?
    5 min
  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - ព័ត៌មានមិនពិតគឺជាមហន្តរាយដ៏គ្រោះថ្នាក់ ក្នុងបរិបទកូវីដ១៩
    ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូវីដ​១៩​និង​វ៉ាក់សាំង​កូវីដ​១៩ កំពុង​តែ​រីក​ដុះ​ដាល​ដូច​ផ្សិត​គួរ​ឲ្យ​បារម្ភ​។ នៅ​ពេល​ដែលបណ្ដាញ​សង្គម​​ត្រូវ​បាន​ប្រើ​ប្រាស់​កាន់​តែ​ទូលំទូលាយ​ ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូវីដ​១៩​​កាន់​តែ​សាយ​ភាយ​បាន​លឿន​រហ័ស ​បណ្ដាល​ឲ្យ​មានការ​ភាន់​ច្រឡំ​និង​ជ្រួល​ច្របល់​។ តើ​គេ​អាច​បែង​ចែក​បាន​យ៉ាង​ដូច​ម្ដេច រវាង​ព័ត៌មាន​ពិត និង​ព័ត៌មាន​មិន​ពិត? និង​ថា​តើ​ព័ត៌មាន​មិនពិត​អាច​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ​ដល់​សង្គម?
    4 min
  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - ថែរក្សាតំបន់អេកូទេសចរណ៍ ដើម្បីផ្ដល់ចំណូលដល់ពលរដ្ឋនិងបន្តនិរន្ដរភាពនៃធនធានធម្មជាតិ
    ​វិបត្តិកូវីដ​១៩​ដែល​ផ្ទុះ​ឡើង​នៅ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​២០២០​នេះ ធ្វើ​ឲ្យ​សកម្មភាព​ទេសចរណ៍​ទៅ​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ ​ត្រូវ​ជាប់​គាំង​​។ នេះ​គឺ​ជា​មូលហេតុ​ដែល​ពលរដ្ឋ​កម្ពុជា​នាំ​គ្នា​រុក​រក​កន្លែង​ទេសចរណ៍​ថ្មី​ៗ ដើម្បី​ទៅ​លេង​កម្សាន្ត​។ ក្នុង​ចំណោម​ទីតាំង​ទេសចរណ៍​ទាំង​នោះ តំបន់​អេកូ​ទេសចរណ៍​ក៏​ជា​គោលដៅ​សំខាន់​មួយ​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ ការ​ថែ​រក្សា​តំបន់​អេកូ​ទេសចរណ៍​នៅ​កម្ពុជា មាន​សារៈ​សំខាន់​ណាស់ ព្រោះ​វា​ជា​ប្រភព​ចំណូល​ដល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់ និង​ពិសេស​ជាង​នេះ វាអាច​រួម​ចំណែក​ថែ​រក្សា​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​បានប្រកប​ដោយ​ប្រសិទ្ធភាព​។
    5 min
  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - គុណសម្បត្តិនិងគុណវិបត្តិនៃអំណាចសម្រាប់អ្នកនយោបាយនៅកម្ពុជា
    ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ​។ នេះ​គឺ​ជា​មូលហេតុ​ដែល​អ្នក​នយោបាយ​មួយ​ចំនួន​ចាប់​ផ្ដើម​គិត​គូរ​បង្កើត​គណបក្ស និង​ខ្លះ​ទៀត​​ចង​សម្ព័ន្ធ​ភាព​រួម​គ្នា ដើម្បី​ផ្ដុំ​កម្លាំង​ឈាន​ទៅ​កាន់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។ ដោយ​មិន​និយាយ​ពី​ល្បិច​កល​និង​ល្បែង​នយោបាយ​នានា គោល​ដៅ​មួយ​នៃ​ការ​បង្កើត​គណបក្ស​របស់​អ្នក​នយោបាយ គឺ​ការ​ទទួល​បាន​អំណាច​​តាម​រយៈ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​។ តើ​អំណាច​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​អ្វី​ខ្លះ​?
    5 min

About ទស្សនៈព្រឹត្តិការណ៍ខ្មែរ

From the publisher's feed

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌…

More shows like ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners