ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

By RFI ខេមរភាសា / Khmer
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ខ្មែរ episodes

  • «ប្រវត្តិសាស្ត្រខ្មែរក្រហម» កាន់តែសាបរលាបពីចំណាប់អារម្មណ៍របស់យុវជនជំនាន់ក្រោយ?
    ថ្ងៃ​ទី​១៦សីហា​នេះ​គឺ​ជា​ថ្ងៃ​ដំបូង​​ដែល​តុលាការ​កំពូល​នៃ​សាលាក្ដីខ្មែរ​ក្រហម បើក​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង០០២ វគ្គ​២​។ សម្រាប់​ជន​រង​គ្រោះ​ផ្ទាល់​​ដោយ​របប​ខ្មែរ​ក្រហម សវនាការ​នេះ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ដំណើរការ​ស្វែង​រក​យុត្តិធម៌​ជូន​ពួក​គេ​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ រឿង​ក្ដី​នេះ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ទាំង​មូល ​ហាក់​លែង​​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សាធារណជន ជា​ពិសេស​យុវជន​ដូច​មុន​ឡើយ​។ តើ​ប្រវត្តិសាស្ត្រ​​ខ្មែរ​ក្រហម ​សាប​រលាប​ពី​ចំណាប់​អារម្មណ៍​របស់​យុវជនជំនាន់​ក្រោយហើយ​ឬ​?
    5 min
  • ការរួបរួមនៃគណបក្សបង្កើតឡើងដោយអតីតមន្ដ្រីអតីតបក្សប្រឆាំង៖ ឧបសគ្គនិងឱកាស
    ជា​បន្ត​បន្ទាប់ អតីត​មន្ដ្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ អ្នក​ដែល​ទទួល​បាន​ភ្លើង​ខៀវ​ពី​ក្រសួង​មហាផ្ទៃ នាំ​គ្នា​បង្កើត​គណបក្ស​នយោបាយ​ជា​ហូហែ ដើម្បី​ត្រៀម​ចូល​ប្រឡូក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២២ និង​២០២៣​ខាង​មុខ​។ លោក អ៊ូ ច័ន្ទរ័ត្ន ដែល​ជា​អតីត​មន្ដ្រីជាន់​ខ្ពស់​ម្នាក់​នៃ​អតីត​បក្ស​ប្រឆាំង បាន​អំពាវនាវ​ឲ្យអ្នក​នយោបាយ​នៃ​អតីត​បក្ស​ប្រឆាំង ​រួបរួម​គ្នា​ឡើង​វិញ ចូល​ជ្រក​ក្រោម​ស្លាកគណបក្ស​​តែ​មួយ​។ តើ​ការ​រួបរួម​គ្នា​នេះ ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​អ្វី​ខ្លះ? និង​ថា​តើ​មាន​​ឱកាស​នៅ​លាយ​ឡំ​ក្នុង​នោះ​ឬ​ទេ?
    6 min
  • ទប់ស្កាត់កូវីដបំប្លែងថ្មី Delta´៖ ជំនួយរបស់រដ្ឋាភិបាលពិតជាចាំបាច់ ដើម្បីទប់ស្កាត់ការចល័តរបស់ពលករ
    សម្រាប់​អ្នកក្រីក្រ ​ឬអ្នកទីទាល់ក្រ ​និងមិនមាន​ចំណេះវិជ្ជា​ផងនោះ ​បានចាត់ទុក​ថាប្រទេសថៃគឺ​ជាឋានសួគ៌​នៃការងារ​ ដោយសារ​តែទីនោះពលករ​ចំណាក​ស្រុកខ្មែរ ​ទទួល​បានការងារ​ទាំងស្របច្បាប់ ​និងមិន​ស្របច្បាប់ ​ដោយមិនចាំបាច់​មានសញ្ញាបត្រ​អ្វីឡើយ។​ ​ក៏ប៉ុន្តែ​អំឡុងពេល​កូវីដនេះ ​ជាពិសេស​ពេលកំពុង​មានការរាត្បាត​យ៉ាងលឿន​នៃមេរោគ​កូវីដ​បំប្លែង​ថ្មីប្រភេទ​ដែលតា​(Delta) ​ទីផ្សារ​ ការងារ​ ជាច្រើន ​នៅក្នុង​ ប្រទេស ​ថៃត្រូវបានបិទ​  ហេីយពលករ​ចំណាកស្រុក​ខ្មែរជាច្រើន​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​«ចុះទឹកក្រពើ ​ឡើងលើខ្លា»​។
    4 min
  • អ្នកនយោបាយនិងការប្រជែងអំណាចតាមរយៈការបោះឆ្នោត
    នៅ​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ទេ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​ នឹង​ឈាន​​ចូល​មក​ដល់​​។ នេះ​គឺ​ជា​មូលហេតុ​ដែល​អ្នក​នយោបាយ​មួយ​ចំនួន​ចាប់​ផ្ដើម​គិត​គូរ​បង្កើត​គណបក្ស និង​ខ្លះ​ទៀត​​ចង​សម្ព័ន្ធ​ភាព​រួម​គ្នា ដើម្បី​ផ្ដុំ​កម្លាំង​ឈាន​ទៅ​កាន់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។ ដោយ​មិន​និយាយ​ពី​ល្បិច​កល​និង​ល្បែង​នយោបាយ​នានា គោល​ដៅ​មួយ​នៃ​ការ​បង្កើត​គណបក្ស​របស់​អ្នក​នយោបាយ គឺ​ការ​ទទួល​បាន​អំណាច​​តាម​រយៈ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​។ តើ​អំណាច​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​អ្វី​ខ្លះ​?
    5 min
  • យុវជនត្រូវប្រយ័ត្នកុំឲ្យធ្លាក់ខ្លួនជាឧបករណ៍បម្រើនយោបាយ
    នៅ​កម្ពុជា សន្ទុះ​យុវជន​ដែល​ចូល​រួម​នៅ​ក្នុង​សកម្មភាព​សង្គម​និង​នយោបាយ មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ការ​ចូល​រួម​របស់​យុវជន​នេះ មិន​ត្រឹម​តែ​ផ្ដល់​ឲ្យ​យុវជន​នូវ​បទ​ពិសោធ​ការងារ​ជាក់​ស្ដែង​ទេ តែ​វា​ថែម​ទាំង​អាច​​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ទៀត​ផង​​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​បាន​រំឭក​ឲ្យ​យុវជន​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ចូល​ប្រឡូក​ក្នុង​ការងារ​សង្គម ជា​ពិសេស​ក្នុង​ការ​ធ្វើ​នយោបាយ​ ធ្វើ​យ៉ាង​ណា​កុំ​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ទៅ​ជា​ឧបករណ៍​បម្រើ​នយោបាយ​ឲ្យ​សោះ​។
    6 min
  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - ការចាប់ខ្លួនសកម្មជនបរិស្ថាន៖ រដ្ឋាភិបាលខាតបង់ច្រើនជាងចំណេញ
    អាជ្ញាធរ​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន បាន​ចាប់​ខ្លួន​យុវជន​ការពារ​បរិស្ថាន​ចំនួន​៣​រូប​បញ្ជូន​ទៅ​កាន់​តុលាការ ដោយ​ចោទ​ថា​បាន «បង្ក​ឲ្យ​អសន្តិសុខ​សង្គម»។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​យុវជន​ការពារ​បរិស្ថាន​ត្រូវ​រង​ការ​ចាប់​ខ្លួនបញ្ជូន​ទៅ​កាន់​តុលាការ ដោយ​សារ​តែ​សកម្មភាព​ដែល​ពួក​គេ​ធ្វើ​ដើម្បី​បរិស្ថាន​។ ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​យ៉ាង​ដូច្នេះ មិន​ត្រឹម​តែ​មិន​ផ្ដល់ផល​ចំណេញ​ដល់​រដ្ឋាភិបាល​ប៉ុណ្ណោះទេ​ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ វា​បាន​បង្ក​ការ​ខាត​បង់ និង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ស្មារតី​នៃ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការងារ​សង្គម​ថែមទៀត​។
    4 min
  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - «មតិរិះគន់» នៅក្នុងសង្គមប្រជាធិបតេយ្យ
    នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ មតិ​រិះគន់​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​នូវ​ចំណុច​ខ្វះ​ខាត​របស់​អ្នក​នយោបាយ។ ការ​ស្ដាប់​​និង​ទទួល​យក​មតិ​រិះគន់​ទៅ​ពិចារណា​គឺ​ជា​មធ្យោបាយ​ដ៏ល្អ​ដែល​អនុញ្ញាត​ឲ្យ​​​អ្នក​នយោបាយ​អាច​ឈាន​ទៅ​កែ​លម្អ​ខ្លួន​ឯង​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន​។ យ៉ាង​ណា​ក៏​ដោយ នៅ​កម្ពុជា អ្នក​នយោបាយ​ខ្មែរនៅ​តែ​មិន​ទាន់​មាន​ទម្លាប់ស្ដាប់​ឬ​ទទួល​យក​ការ​រិះ​គន់​ពី​សំណាក់​សាធារណជន​ទូទៅ​នៅ​ឡើយ​។
    5 min
  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - តើកម្ពុជាត្រូវពឹងលើជំនួយប្រទេសដទៃដល់ពេលណា?
    «បើ​មិន​ឲ្យ​ខ្ញុំ​ពឹង​ចិន តើ​ឱ្យ​ខ្ញុំ​ទៅ​ពឹង​នរណា?» នេះ​គឺ​ជា​ប្រសាសន៍​ដែល​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ថ្លែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​បញ្ជាក់​បន្ថែម​ថា ការ​ពឹង​ពាក់​លើ​ប្រទេស​ចិន គឺ​ដើម្បី​ប្រយោជន៍​ដល់​ប្រជាជន​ខ្មែរ​។ ជា​ការ​ពិត សម្រាប់​កម្ពុជា ជំនួយពីបរទេសដើម្បីស្តានិងអភិវឌ្ឍន៍ប្រទេស​គឺ​ពិត​ជា​ចាំ​បាច់​។ ប៉ុន្តែ​សួរ​ថា តើ​កម្ពុជា​ត្រូវ​ពឹង​លើ​ជំនួយ​ពី​ប្រទេស​ដទៃ​ដល់​ពេល​ណា? ឬ​ថា វា​ដល់​ពេល​ហើយ ដែល​កម្ពុជាត្រូវ​​រៀន​រស់​ដោយ​ខ្លួន​ឯង ជាជាង​ផ្តេកផ្តួលខ្លាំងទៅលើជំនួយបរទេស​។
    5 min
  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - «អ្នកប្រជាធិបតេយ្យ» នៅលើឆាកនយោបាយកម្ពុជា
    ថ្មី​ៗ​នេះ អតីត​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​បាន​ចេញ​មុខ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ជា​បន្ត​បន្ទាប់​។ ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ ត្រូវ​បាន​ពួក​គេ​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​រួបរួម «អ្នក​ប្រជាធិបតេយ្យ» ឡើង​វិញ​។ ជាការ​ពិត ចរន្ត «អ្នក​ប្រជាធិបតេយ្យ» មិន​មែន​ជា​រឿង​ថ្មី​អ្វី​ទេ​នៅ​កម្ពុជា​។ ពាក្យ​ថា «ប្រជាធិបតេយ្យ ឬ​អ្នក​ប្រជាធិបតេយ្យ» គឺ​ជា​អ្វី​ដែល​អ្នក​នយោបាយ​នៅ​កម្ពុជា តែង​តែ​លើក​ឡើង​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពីសំណាក់​ប្រជាពលរដ្ឋ​។ ប៉ុន្តែក្នុង​ការ​អនុវត្ត​ជាក់​ស្ដែងនា​រយៈ​ពេល​ជាង​៣​ទសវត្ស​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​ទាំង​នោះ ពុំ​ទាន់​បាន​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ឲ្យ​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ​។
    6 min
  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ - អំណាចនៅលើឆាកនយោបាយកម្ពុជា
    ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ​។ នេះ​គឺ​ជា​មូលហេតុ​ដែល​អ្នក​នយោបាយ​មួយ​ចំនួន​ចាប់​ផ្ដើម​គិត​គូរ​បង្កើត​គណបក្ស និង​ខ្លះ​ទៀត​​ចង​សម្ព័ន្ធ​ភាព​រួម​គ្នា ដើម្បី​ផ្ដុំ​កម្លាំង​ឈាន​ទៅ​កាន់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។ ដោយ​មិន​និយាយ​ពី​ល្បិច​កល​និង​ល្បែង​នយោបាយ​នានា គោល​ដៅ​មួយ​នៃ​ការ​បង្កើត​គណបក្ស​របស់​អ្នក​នយោបាយ គឺ​ការ​ទទួល​បាន​អំណាច​​តាម​រយៈ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​។  សម្រាប់​ឆាក​នយោបាយ​កម្ពុជា តើ​អំណាច​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​អ្វី​ខ្លះ​?
    5 min

About ទស្សនៈព្រឹត្តិការណ៍ខ្មែរ

From the publisher's feed

នៅរៀងរាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​រឿង​នយោបាយ ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌…

More shows like ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners